Khmernote Media
  • PR

    (ភ្នំពេញ) ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០៖ ឱកាសល្អបែបហ្នឹងកម្រនឹងមានខ្លាំងណាស់…! លោកអ្នកសាកគិតមើល…លោកអ្នកនឹងបានទាំងកំពូលស្មាតហ្វូនដែលល្បីកក្រើកពិភពលោកប្រើក្នុងដៃផង…បានទាំងថេប៊្លែតដ៏ទំនើបទាន់សម័យតម្លៃ 169 ដុល្លារ ដោយឥតគិតថ្លៃ 1 គ្រឿង ភ្លាមផង! រកឯណាបានទៅលោកព្រះអើយ…!! និយាយទៅកម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យនេះសម្រាប់អតិថិជនទាំងអស់គឺដឹងតែចំណេញកប់ៗតែម្តង! សូមបញ្ជាក់ម្តងទៀតថារាល់ការជាវកំពូលស្មាតហ្វូន Samsung Galaxy S20+ ឬ S20 Ultra ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែកក្កដា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនដ៏ពិសេស និងរំភើបភ្ញាក់ផ្អើលជាទីបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដូចជា៖ * ថែមជូន Galaxy Tab A 8”

    July 24, 2020
  • សង្គម

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា ដោយក្តីអាណិតអាសូរចំពោះកុមារីអាយុ ៥ឆ្នាំ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកាំបិតឆូតផ្ទៃមុខ ក ច្រមុះ និងដៃនោះ នៅថ្ងៃព្រហស្បតិ៍ ទី ២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយឪពុកម្តាយ កុមារី ឡាស់ម៉ាវី លីយ៉ា អាយុ ៥ឆ្នាំ ដែលកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យកុមារជាតិ ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកាចំនួន ៥លានរៀល គ្រឿងបរិភោគ

    July 24, 2020
  • បច្ចេកវិទ្យា

    កាលពីថ្មីៗនេះ realmeបានដាក់ប្រកាសនូវស្មាតហ្វូនដែលមានការកែប្រែថ្មីនិងជាម៉ូឌែលទីមួយនៃ C series នៅក្នុងប្រទេសមកម្ពុជា —— realme C11 ដែលក្នុងនាមជាស្មាតហ្វូនដែលជំនួសអោយ realme C2 និងមានគ្រឿងបំពាក់ដែលមានគុណភាពល្អ ដូចនេះហើយវានៅតែជាជម្រើសដ៏ល្អសម្រាប់អតិថិជន។ ថាមពលថ្មធំ 5000 mAh កាន់ថ្មបានរហូតដល់40ថ្ងៃ នៅពេលដែលអ្នកទាំងអស់គ្នាជ្រើសទិញស្មាតហ្វូន គឺតែងតែមានគិតដល់គ្រឿងបំពាក់ដែលខុសៗគ្នា។ ប៉ុន្តែថាមពលថ្មនិងសមត្ថភាពនៃថ្មក៏មានសារៈសំខាន់ណាស់ដែរសម្រាប់អ្នកគ្រប់គ្នា និងជាកត្តាសំខាន់មួយដែលអាចជះឥទ្ធិពលទៅលើបទពិសោធន៍នៃការប្រើប្រាស់ផងដែរ។ realme C11 មានបំពាក់ថាមពលថ្មធំ 5000mAh ជាមួយនឹង realme UI កម្មវិធីមានមុខងារសន្សំសំចៃថ្មឆ្លាតវៃ ព្រមទាំងបំពាក់នូវបន្ទះឈីបជំនាន់ចុងក្រោយ G35 ដែលប្រើប្រាស់ថាមពលថ្មតិច ធ្វើអោយស្មាតហ្វូនrealme C11

    July 24, 2020
  • PR

    ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group) បានបើកសម្ពោធ សាខាថ្មីមួយទៀតរបស់ខ្លួន ដែលជាសាខាទី១១ គឺ LG BRANDSHOP សាខាទួលគោក ដែលមានអាសយដ្ឋាន ផ្ទះលេខ 41 ផ្លូវ 315 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោគ រាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី 23 ខែ កក្កដា ឆ្នាំ 2020 ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប ( GGear

    July 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បង្គោលស្លាកប៉ាណូផ្សព្វផ្សាយពានិជ្ជកម្មមួយ និងបង្គោលស្លាកសញ្ញាចរាចរណ៍ ២ដើមទៀត ត្រូវបានរថយន្តកុងតឺន័រធុនធំ ពាក់ស្លាកលេខភ្នំពេញ 3D-1960 សង្ស័យអ្នកបើកបរងងុយគេង បានរេចង្កូតឡើងសួនច្បារពុះចែកផ្លូវ ទៅបុកបាក់របើកទាំងគល់ បន្ទាប់ពីមេឃធ្លាក់ភ្លៀងមួយមេយ៉ាងធំកាលពីយប់មិញនេះ ហើយភ្លាមនោះរថយន្តបង្កមិនព្រមឈប់ដោះស្រាយទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏នេះបានកើតឡើងនៅវេលាម៉ោង០២:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចក្រោមស្លាកប៉ាណូធំAIA មុខច្រកចូលអតីតទីលានចាក់សំរាម(ស្ទឹងមានជ័យ) ផ្លូវមុនីរ៉េត(២១៧) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពពីអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់យ៉ាងខ្លាំងអស់រយៈពេលជាច្រើនម៉ោងជាប់គ្នា លុះពេលភ្លៀងរាំងបន្តិច ស្រាប់តែមានរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង ម៉ាក FUSU ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ

    July 24, 2020
  • កូវីដ-១៩

    នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីករណីកូវីដ១៩ថ្មី ចំនួន ៤ នាក់បន្ថែមទៀត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ ដោយអ្នកមានវិជ្ជមានកូវីដ១៩ថ្មីនេះ គឺជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលត្រលប់ពីប្រទេសម៉ាលី មកកាន់កម្ពុជា នៅថ្ងៃទី ១០ កក្កដា ឆ្នាំ ២០២០ ។ ដោយក្រុមគ្រូពេទ្យបានធ្វើតេស្តលើកទី១ គឺលទ្ធផលអវិជ្ជមាន រហូតដល់ធ្វើតេស្តលើកទី២ ថ្ងៃទី ២៣ កក្កដា ទើបទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់។ សូមប្រិយមិត្តអានការប្រកាសរបស់ក្រសួងខាងក្រោម៖

    July 24, 2020
  • សិល្បៈ

    ភ្នំពេញ ៖ មុននេះបន្តិចនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានឱ្យដឹងថា ម្តាយតារាចម្រៀងត្រកូលអោកទាំងបួន បានទទួលមរណភាពទៅហើយ ដោយតារាចម្រៀងស្រីត្រកូលអោកទាំងបួន​ និងក្រុមគ្រួសារ​ បានផ្លាស់ប្ដូររូបភាពនៅលើប្រូហ្វាលហ្វេសប៊ុករបស់ខ្លួនដាក់រូបកាន់ទុក្ខយ៉ាងក្រៀមក្រំបន្តបន្ទាប់គ្នា បង្កប់ដោយទឹកមុខសោកសៅ សោកស្ដាយចំពោះការលាចាកលោករបស់អ្នកម្ដាយជាទីស្រលាញ់ គ្មានថ្ងៃត្រឡប់មកវិញនោះឡើយ។ គួរបញ្ជាក់ផងដែរថា អ្នកម្ដាយរបស់តារាចម្រៀង​ត្រកូលអោកទាំងបួន មានឈ្មោះ​ ទីវ​ សោភណ្ឌ​ បានទទួលមរណភាព តាំងពីវេលាម៉ោង០២:៤៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃសុក្រ ទី២៤ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​៥៩ឆ្នាំ ។ បច្ចុប្បន្នសពរបស់គាត់​ត្រូវបានក្រុមគ្រួសារត្រកូលអោក​ ដឹកមកចាត់ចែងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្ត​វាលស្បូវ​ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ នេះបើតាមសម្ដី​តារាចម្រៀង​

    July 24, 2020
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិច លោកជំទាវ ឱ វណ្ណឌីន បានធ្វើការបញ្ជាក់ទាក់ទងនឹងករណីបុរសអាយុ២១ឆ្នាំ ដែលបានទទួលមរណៈភាពអំឡុងស្នាក់នៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បុរសនេះមានប្រវត្តិបានទៅធ្វើពលករនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ធ្វើដំណើរតាមផ្លូវគោកឆ្លងកាត់ប្រទេសថៃ និងបានឆ្លងព្រំដែនថៃ ចូលមកប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែត ស្រុកអូជ្រៅ និងខេត្តបន្ទាយមានជ័យ។ ក្រោយពីបានឆ្លងមកដល់ស្រុកអូជ្រៅ ក្រុមការងារសុខាភិបាលខេត្តបន្ទាយមានជ័យ បានយកសំណាកវត្ថុវិភាគ និងដាក់ធ្វើចត្តាឡីស័ករង់ចាំលទ្ធផល ដែលទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា អវិជ្ជមានវីរុសកូវីដ១៩។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏បានអនុញ្ញាតឲ្យគាត់វិលត្រលប់មកស្រុកកំណើត ដើម្បីបន្តធ្វើចត្តាឡីស័កបន្តនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងមណ្ឌចត្តាឡីស័កសាលាបឋមសិក្សាភូមិ៥

    July 23, 2020
  • កូវីដ-១៩

    នៅមុននេះបន្តិច លោកជំទាវ ឱ វណ្ណឌីន បានធ្វើការបញ្ជាក់ទាក់ទងនឹងករណីបុរសអាយុ២១ឆ្នាំ ដែលបានទទួលមរណៈភាពអំឡុងស្នាក់នៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បុរសនេះមានប្រវត្តិបានទៅធ្វើពលករនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ធ្វើដំណើរតាមផ្លូវគោកឆ្លងកាត់ប្រទេសថៃ និងបានឆ្លងព្រំដែនថៃ ចូលមកប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែត ស្រុកអូជ្រៅ និងខេត្តបន្ទាយមានជ័យ។ ក្រោយពីបានឆ្លងមកដល់ស្រុកអូជ្រៅ ក្រុមការងារសុខាភិបាលខេត្តបន្ទាយមានជ័យ បានយកសំណាកវត្ថុវិភាគ និងដាក់ធ្វើចត្តាឡីស័ករង់ចាំលទ្ធផល ដែលទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា អវិជ្ជមានវីរុសកូវីដ១៩។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏បានអនុញ្ញាតឲ្យគាត់វិលត្រលប់មកស្រុកកំណើត ដើម្បីបន្តធ្វើចត្តាឡីស័កបន្តនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងមណ្ឌចត្តាឡីស័កសាលាបឋមសិក្សាភូមិ៥

    July 23, 2020
  • ព័ត៌មានជាតិ

    ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅតំបន់ទឹកធ្លាក់ក្បាលឆាយ ខេត្តព្រះសីហនុ ដោយមានបុរសម្នាក់មានមុខរបរជាអ្នករត់ម៉ូតូឌុប បានដួលបោកក្បាលនឹងល្បាក់ថ្មធ្លាក់ចូលទឹក លង់ស្លាប់តែម្តង។ យោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចបានអោយដែរថា ជនរងគ្រោះមានឈ្មោះ ឈួន ឈា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្បែររោងចក្រញ៉ូស៊ីន ក្រុម៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រភពព័ត៌មានដដែលបានបន្តអោយដឹងទៀតថា ដំបូងឡើយមុនពេលកើតហេតុ បុរសរងគ្រោះបានចុះទៅជួយក្មេងម្នាក់ដែលរកលង់ទឹក ប៉ុន្តែ ចៃដន្យអាក្រក់ក៏ដួលបោកក្បាលខ្លួនឯងនឹងល្បាក់ថ្មធ្លាក់ទឹក លង់ស្លាប់ខ្លួនឯងតែម្តង ចំណែកឯក្មេងដែលរកលង់ទឹកនោះ រួចផុតពីគ្រោះថ្នាក់៕

    July 23, 2020