- Khmernote Media
- ព័ត៌មានជាតិ
នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅលើទំព័រ Facebook ផ្លូវការទាក់ទងនឹងរឿងមាសដែលជាទុនបំរ៉ុងរបស់ជាតិ ព្រោះតែមានបងប្អូនយើងមួយចំនួនចង់ដឹង និងមានជនអាក្រក់មួយចំនួនតូចបាននឹងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាសដើម្បីវាយប្រហាររាជរដ្ឋាភិបាល។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “មួយរយះពេលចុងក្រោយនេះ មានបងប្អូនយើងមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបំរ៉ុងរបស់ជាតិ។ ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅមានជនអាក្រក់មួយចំនួនតូចបាននឹងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាសដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជម្ងឺឆ្លងកូវីតទី១៩ព្រោះមិនដែលឮលោក ហ៊ុន សែន និយាយពីមាសនេះទៀតទេ។ ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះបងប្អូនប្រាកដជាយល់និងអបអរសាទរជាមួយទុនបំរ៉ុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន៣០តោនតែតាមតួរលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។ នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ៕”
July 23, 2020 - PR
សព្វថ្ងៃនេះមានរថយន្តជាច្រើនដែលកំពុងចរាចរណ៍នៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរយើងសង្កេតឃើញថាភាគច្រើននៃរថយន្តទាំងនោះសុទ្ធសឹងតែជារថយន្តមួយទឹកដែលភាគច្រើនមានប្រភពមកពីប្រទេសអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់ជាដើម។ល។ ជាក់ស្តែងអ្នកប្រើប្រាស់រថយន្តមួយចំនួន ជ្រើសរើសជិះរថយន្តមួយទឹកដោយសារពួកគាត់យល់ឃើញថា រថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។ ការទិញរថយន្តមួយទឹកដែលមិនស្គាល់ប្រវត្តិច្បាស់លាស់អាចប្រឈមមុខនឹងហានិភ័យផ្សេងៗមួយចំនួនដូចជា រថយន្តកាត់តឬស្ងោរពណ៍ រថយន្តធ្លាប់មានប្រវត្តិបុកប៉ះ ឬ ប្រវត្តិលិចទឹក និងជួបប្រទះនូវការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយដែលគ្មានគុណភាពជាដើម។ ហេតុនេះហើយទើបធ្វើអោយប្រជាជនមួយចំនួនបានងាកមកប្រើប្រាស់នូវរថយន្តថ្មីដែលចេញពីរោងចក្រផ្ទាល់ ដើម្បីកាត់បន្ថយនិងជៀសវាងនូវហានិភ័យនានាដែលកើតឡើងជាយថាហេតុ។ ការប្រើប្រាស់រថយន្តថ្មីបានផ្តល់នូវសុវត្ថិភាព ទំនុកចិត្ត ការជឿជាក់ ផាសុកភាព ទទួលបានការថែទាំនិងការធានាផ្ទាល់ពីរោងចក្រដែលជាហេតុជម្រុញអោយប្រជាជនខ្មែរមួយចំនួនបានងាកមកប្រើប្រាស់នូវរថយន្តថ្មីវិញ។ ទន្ទឹមនឹងនេះដែរ ទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាក៏កំពុងមានសន្ទុះកើនឡើងគួរអោយកត់សម្គាល់ ក្នុងនោះយើងសង្កេតឃើញថាមានរថយន្ត SUV ខ្នាតតូចមួយប្រភេទដែលកំពុងចរាចរណ៍យ៉ាងច្រើនកុះករនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះគឺរថយន្ត Ford Ecosport
July 23, 2020 - ព័ត៌មានជាតិ
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងកាតដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះករណីគណនីហ្វេសបុកនៅក្រៅប្រទេសមួយដែលមានឈ្មោះថា Sadam Husen តែងតែផុសព័ត៌មានមិនពិត ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសបុគ្គលរូបនេះមានបំណងអាក្រក់ ចង់បង្កឲ្យមានភាពចលាចលនៅក្នុងសង្គម។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុង ចំពោះគណនីហ្វេសបុកក្រៅប្រទេសមួយដែលតែងតែចុះផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ដោយបានសរសេរផុសថា « បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួននៅលើដើមពោធិ៍ដោយសារតែគ្មានសមត្ថភាពសងបំណុលធនាគារ ជំពាក់វ័ណ្ឌក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ » នេះជាព័ត៌មានមិនពិតនោះទេ ជាក់ស្តែងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងការធ្វើកោសល្យវិច្ច័យរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថាបុរសម្នាក់បានធ្វើអត្តឃាតដោយខ្លួនឯង គាត់ជាជនអនាថា មិនមានពាក់ព័ន្ធនឹងបំណុលអ្វីឡើយ ម្យ៉ាងវិញទៀតក្រោយការធ្វើតេស្តទឹកនោមបានឲ្យដឹងថាគាត់ថែមទាំងមានសារធាតុញៀនប្រភេទ មេតំហ្វេតាមីនទៀតផង ។ ព័ត៌មានលម្អិតរបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលស្រះចក៖
July 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន បានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ពីជនរងគ្រោះប្រុសស្រី៣នាក់ ដែលជាជនជាតិជប៉ុន ដោយធ្វើការឃាត់ជនសង្ស័យប្រុសស្រីវ័យក្មេងចំនួន៤នាក់បានជាបន្តបន្ទាប់ ។ ហើយប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពី លោក ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដោយមានការផ្ដល់ព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពីខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹង ស្ដីពីការបង្រ្កាបករណី
July 23, 2020 - កូវីដ-១៩BREAKING NEWS – រកឃើញវិជ្ជមានកូវីដ១៩ ថ្មី០១នាក់ទៀត ជាអ្នកដំណើរមកពីក្រៅកាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅ
នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០១នាក់ថ្មីបន្ថែមទៀត និងជាសះស្បើយបានចំនួន០២នាក់ទៀតផងដែរ។ យោងតាមកាេបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ម្នាក់០១នាក់នោះ គឺជាបុរសអាយុ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លទ្ធផលវិភាគវត្ថុសំណាកលើកទី២របស់គាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ សម្គាល់៖ បុរសខាងលើជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី (MH754) មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែកអ្នកជាសះស្បើយចំនួន២នាក់នោះគឺ៖ + បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិចុងខ្សាច់ ឃុំទួលទទឹង
July 23, 2020 - PR
Nokia បានប្រកាសចេញជាផ្លូវការកំពូលស្មាតហ្វូនជំនាន់ថ្មីមួយទៀត គឺ Nokia 5.3 នាំមកនូវមុខងារពិសេសៗ ស័ក្ដិសមជាមួយយុវវ័យជំនាន់ថ្មី ដែលចូលចិត្តការថតរូប និងកម្មវិធីកម្សាន្តដ៏សម្បូរបែបនៅលើទូរស័ព្ទដៃ ។ Nokia 5.3 ធានាលើការថតរូបរបស់អ្នកយ៉ាងពេញចិត្តជាមួយកាមេរ៉ាក្រោយដល់ទៅ ៤ គ្រាប់ទំហំ 13 មេហ្គាភិចសែល និង កាម៉េរាមុខទំហំ 8 មេហ្គាភិចសែល ព្រមទាំងភ្ជាប់ជាមួយមុខងារពិសេស Night Mode អាចថតរូបបានច្បាស់ល្អនៅពេលយប់ ។ កាមេរ៉ា Nokia 5.3 បានបន្ថែមនូវមុខងារសំខាន់ៗផ្សេងទៀត ដើម្បីឱ្យលោកអ្នកអាចថតរូបតាមចំណង់ចំណូលចិត្តដូចជា Portrait, Panorama, Slow
July 23, 2020 - ព័ត៌មានជាតិខ្លាំងមែន ! កូនប្រុសបង្កើតប្រើយុទ្ធសាស្ត្រសាមកុក អស់រយៈពេល១៣ឆ្នាំ ព្រោះចង់កាន់កាប់ដីម្តាយអាយុ៨៤ឆ្នាំ
រឿងរ៉ាវវិវាទដីធ្លីថ្មីមួយទៀតរវាងម្តាយអាយុ៨៤ឆ្នាំ និងកូនប្រុសបង្កើតអាយុជាង៥០ឆ្នាំ ដោយបានអូសបន្លាយអស់រយៈពេល១៣ឆ្នាំនៅមិនទាន់ដោះស្រាយចេញនៅឡើយ។ ដោយឃើញអំពីគោលនយោបាយដោះស្រាយវិវាទដីធ្លីរបស់សម្តេចតេជោ ហ៊ុន សែន លោកយាយដែលមកពីខេត្តកណ្តាលរូបនេះបានដាក់លិខិតស្នើអោយសម្តេចតេជោ មេត្តាជួយដោះស្រាយជូនគាត់ផង។ ក្នុងនោះឯកឧត្តម ដួង តារា បានរៀបរាប់នៅលើទំព័រ Facebook របស់ឯកឧត្តមថា៖ “ម្តាយ និងកូនទៀតហើយ! លោកយាយមានអាយុ ៨៤ ឆ្នាំ (ប៉ែតស៊ិបបួនឆ្នាំ) ហើយមកពីខេត្តកណ្តាល។ នៅពេលដែលគាត់ឃើញ សម្តេចតេជោ បានផ្តល់យុត្តិធម៍ជូន លោកយាយ ម៉ក់ ស៊ូន អាយុ ៧៤ឆ្នាំ កាលពីពេលថ្មីនេះ លោកយាយក៏បានដាក់លិខិតស្នេីសុំសម្តេចតេជោមេត្តាជួយគាត់ផង ដោយសារកូនប្រុសបង្កើត (ត្រូវហើយកើតចេញពីលោកយាយ) អាយុជាង៥០ឆ្នាំប្លាយ
July 23, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយស្ត្រីម្នាក់ ត្រូវបានឃាតកជាសង្សារ វាយច្របាច់ក រួចយកខ្សែភ្លើងឆក់ដៃ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ រួចចាក់សោរពីក្រៅ រហូតហើមស្អុយ ចំណែកជនសង្ស័យជាសង្សារដែលជាជនដៃដល់ កើតមានវិប្បដិសារីក៏បានយកខ្សែភ្លើងមកឆក់ខ្លួនឯងរហូតដល់គាំងបេះដូងស្លាប់ ក្រោយពីធ្វើសកម្មភាពច្របាច់កសង្សារ បណ្ដាលឲ្យស្លាប់ជាង៣ថ្ងៃរហូតធំក្លិនស្អុយ ។ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ចំណុចក្នុងបន្ទប់ផ្ទះជួលជាន់ទី៤D ផ្ទះលេខ១២៧ ម្ដុំលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្ត្រីរងគ្រោះមានឈ្មោះ សួង ធី អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ
July 23, 2020 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វើសន្និសីទសារព័ត៍មានរួមគ្នា បង្ហាញប្រាប់សាធារណៈជននូវការបំបែកសំណុំរឿងក្តីយ៉ាងរសើបមួយ ដោយបង្ហាញមុខនិងអត្តសញ្ញាណជនល្មើសក្រុមក្លែងខ្លួនធ្វើជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចតេជោ ពាក់ព័ន្ធនឹងករណីឆបោកជម្រិតទារប្រាក់ពីមន្ត្រីដែលត្រូវដំឡើងស័ក្ត និងឡើងតំណែងតួនាទីពីក្រសួង ស្ថាប័នមន្ទីរ-អង្គភាព នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក ដោយធ្វើឡើងនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។ បើតាមឯកឧត្តម បែន រ័ត្ន ឲ្យដឹងអត្តសញ្ញាណជនល្មើសទាំង ២នាក់ ទី១ឈ្មោះ សួន មុនី ហៅតាង៉ុក ភេទប្រុស
July 23, 2020 - ព័ត៌មានជាតិ
ប្រភពពីគណនីហ្វេសបុក Afesip Cambodia បានរៀបរាប់ឲ្យដឹងថា៖ កូនស្រីកំសត់អាយុ៩ឆ្នាំត្រូវរងគ្រោះដោយឳពុងចុងចិត្តអប្រិយរំលោភអស់រយៈពេល៣ឆ្នាំ ពេលនេះត្រូវម្តាយបង្កើតខឹងមិនទទួលស្គាល់ទៀត។ ការឈឺចាប់ផ្ទួនៗ ប៉ុន្មានថ្ងៃមុននេះនាងបានចូលសាលាដំបូងខេត្តរតនៈគីរីដើម្បីជួបចៅក្រមស៊ើបសួរ ប៉ុន្តែម្តាយមិនមកចូលរួមទេ ហើយទៅលេងផ្ទះក៏ម្តាយមិនទទួលស្គាល់ដែរ ព្រោះម្តាយខឹងថាកូនជាហេតុធ្វើអោយប្តីគាត់ត្រូវជាប់ចោទ។ អាសូរណាស់ក្មេងតូចរងគ្រោះហើយ ឯម្តាយចិត្តតិរិឆ្ឆានស្រឡាញ់ប្តីចុងអប្រិយជាងកូនខ្លួន។ នាងតូចបានត្រលប់មកមណ្ឌលវិញជាមួយនឹងទុក្ខក្រៀមក្រំពន់ពេក៕ ធនាគារ និង វីងរបស់អង្គការអាហ្វេស៊ីបសំរាប់ទទួលជំនួយ៖ THANKS FOR DONATIONS 💰ធនាគារ ABA (ABA Bank): 001981605 (AFESIP CAMBODIA ORGANIZATION) 💰វីង (Wing): 02705889 (AFESIP CAMBODIA) លេខសំគាល់
July 22, 2020









