- Khmernote Media
- សិល្បៈ
តារាចម្រៀងវ័យក្មេងល្បីឈ្មោះនិងជាម្ចាស់បទ “រាំញីកែងជើង” គឺលោក ងួន ចាន់ដេវីត កំពុងទទួលការចាប់អារម្មណ៍ខ្លាំងខណៈពេលដែលប៉ុន្មានថ្ងៃមុនរូបលោកទិញរថយន្តប្រណិតថ្លៃកប់ពពក Rolls-Royce អោយគូស្នេហ៍របស់ខ្លួនគឺកញ្ញា ទេព បូព្រឹក្ស ហើយយប់ឡើងទៅទិញរថយន្ត Tundra មួយគ្រឿងទៀតទុកជិះទៅផ្លូវឆ្ងាយតាមបណ្តាខេត្តនានា។ នៅថ្ងៃនេះដែរ តារាចម្រៀងល្បីឈ្មោះរូបនេះបានបង្ហាញរូបភាពជាច្រើនសន្លឹកដែលបញ្ជាក់ថាលោកបានចេញទៅសាងភ្នួស ដើម្បីរៀនសូត្រពីព្រះធម៌។ មុននេះបន្តិចដែរលោក ងួន ចាន់ដេវីត ក៏បានបញ្ជាក់មូលហេតុពិតដែលនាំអោយលោកចេញទៅសាងភ្នួស ដោយក្នុងនោះលោកថាដោយសារតែចង់បាននូវភាពស្ងប់ស្ងាត់ ចាកចេញពីបញ្ហា និងសូមបិណ្ឌបាត នូវភាពស្អប់របស់អ្នកស្អប់ច្រណែនរូបលោកទាំងអស់ ព្រមជាមួយនឹងការជូនបុណ្យកុសលទាំងអស់ជូនទៅដល់អ្នកស្រលាញ់គាំទ្រ ក៏ដូចជាអ្នកស្អប់ច្រណែនរូបលោកដូចគ្នា។ G-Devith ក៏បានបន្ថែមផងដែរថា ចំពោះការសាងភ្នួសនេះលោកមិនទាន់កំណត់កាលវេលាណាមួយថានឹងត្រូវលាចាកសិក្ខាបទនោះឡើយ៕
July 22, 2020 - សុខភាព
យើងដឹងហើយថា មូសខ្លាញីគឺជាភ្នាក់ងារចម្លងគ្រុនឈាមយ៉ាងសកម្ម ដែលនាំឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើយឺតយ៉ាវក្នុងការព្យាបាល។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ក្រៅពីបង្កជំងឺគ្រុនឈាម មូសខ្លាញីនៅបង្កជំងឺ ៣ មុខទៀត។ ១- ជំងឺគ្រុនឈីក ឬឈីគុណហ្គុនយ៉ា រោគសញ្ញានៃជំងឺគ្រុនឈីក ឬឈីគុណហ្គុនយ៉ា បណ្ដាលមកពីវីរុស Chikungunya។ ជំងឺនេះមិនសូវធ្ងន់ធ្ងរដូចជាជំងឺគ្រុនឈាមនោះទេ គ្រាន់តែមានអាការៈក្ដៅខ្លួនខ្លាំង មុខឡើងក្រហម ហើយនៅលើខ្លួនមានឡើងកន្ទួលដូចជាជំងឺស្អូច ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាចមានសភាពឈឺចាប់នៅតាមសន្លាក់ដៃជើង ជាពិសេសមនុស្សពេញវ័យ ឬមនុស្សវ័យចំណាស់ដែលអាចមានអាការៈឈឺយូរ។ ចំពោះកុមារមានអាការៈទន់ដៃទន់ជើងដើរមិនរួចតែម្តង ដោយសារតែការឈឺសាច់ដុំខ្លាំង ឈឺសន្លាក់ និងហើមដៃជើង។ ប៉ុន្តែជំងឺនេះមិនបណ្ដាលឲ្យមនុស្សស្លាប់ទេ ហើយវាកើតឡើងចំពោះអ្នកមានប្រព័ន្ធការពារខ្សោយ
July 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្ចាស់ម៉ូតូម្នាក់បានរត់ទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលផ្សារកណ្ដាលទី១ភ្លាមៗ បន្ទាប់ពីត្រលប់មកពីមិនឃើញម៉ូតូរបស់ខ្លួន ត្រូវបានចោរលួចកាច់ក.យកទៅបាត់ស្រមោល តែមកទល់ពេលនេះឃើញមុខចោរច្បាស់ហើយតាមកាមេរ៉ាសុវត្ថិភាព ព្រោះប៉ុន្មានថ្ងៃនេះ ជនរងគ្រោះជិះដើររកដោយខ្លួនឯង រហូតសុំឆែកកាមេរ៉ាសុវត្ថិភាពគេយកមកឃើញ មុខចោរហើយ និងស្នើដល់សមត្ថកិច្ចជួយស្រាវជ្រាវយកម៉ូតូរបស់ខ្លួនមកវិញផង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៥:៣០នាទីរសៀល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតូបលេខ២៧-២៨ ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ម៉ូតូដែលចោរលួចយកទៅបាត់នោះ ម៉ាកហុងដាស្កូបពីអាយ(Honda Scoopy I) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IG-5248 ម្ចាស់ដើមឈ្មោះស្ងួន ម៉ាលីនីន និងម្ចាស់បច្ចុប្បន្នឈ្មោះ ចាន់
July 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្ត្រីកម្មការនីម្នាក់ ត្រូវបានជនសង្ស័យវាយផ្ទៃមុខ និងច្របាច់ក ហើយយកខ្សែភ្លើងឆក់ដៃខាងស្ដាំបន្ថែមបណ្ដាលឲ្យស្លាប់ ក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ហើយគេចខ្លួនបាត់ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយចាក់សោរបន្ទប់ពីខាងក្រៅ ដោយមិនមានអ្នកជិតខាងណាដឹងទេ រហូតដល់មានក្លិន ទើបនាំគ្នាដើររកមើល មើលឃើញទើបស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចុះពិនិត្យមើលភ្លាមៗផងដែរ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង០៣រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្នុងបន្ទប់ផ្ទះជួលជាន់ទី៤ ផ្ទះលេខ១២៧D ជាប់ផ្ទះលក់ភេសជ្ជៈគ្រប់មុខយីហោ ម៉ាក់ស្រីពេជ្រ ម្ដុំលូប្រាំ លើកំណាត់ផ្លូវវេងស្រេង ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះ សួង ធី
July 22, 2020 - ព័ត៌មានជាតិកញ្ញា សេរី បូរាពេជ្រ ក្លាយជាជំទាវវ័យក្មេង ក្រោយទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម
យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដោយបានត្រាស់បង្គាប់តែងតាំងមុខតំណែង អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ដល់កញ្ញា សេរី បូរាពេជ្រ។ ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា៖ “មាត្រា១៖ តែងតាំងមុខតំណែង លោកជំទាវ សេរី បូរាពេជ្រ ជាអនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម មាត្រា២៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ”
July 22, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ សិលាចារឹកភាសាស្ត្រឹតមួយផ្ទាំង មានអក្សរ៥៥បន្ទាត់ កម្ពស់១០០ស.ម. ទទឹង៤០ស.ម. និងកម្រាស់២០ស.ម ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុមហៅថា “ Corpus des Inscriptions Khmères (CIK) ” ដែលភាគច្រើនសមាជិកក្រុមនេះជាអ្នកបម្រើការនៅសាលាបារាំងចុងបូព៌ា ជួយចុះបញ្ជីសារពើភណ្ឌ ។ លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួត ប្រហែលជាសិលាចារឹកពុំទាន់ចុះបញ្ជី និងពុំទាន់មានអ្នកបានឃើញពីមុនមកទេ ព្រោះសិលាចារឹកនេះជាថ្មចាស់យកពីកន្លែងផ្សេងមកកសាងប្រាសាទទន្លេស្ងួត (ធ្វើជាកម្រាលផ្លូវដើរ)
July 22, 2020 - PR
(ភ្នំពេញ) ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០៖ មិនមែនឱ្យតែម៉ាស៊ីនបោកសម្លៀកបំពាក់សុទ្ធតែដូចគ្នា និងគ្រាន់តែអាចបោកខោអាវបានដូចគ្នានោះទេ! ថ្ងៃនេះ សាមសុង សូមណែនាំម៉ាស៊ីនបោកសម្លៀកបំពាក់ Add-Wash ស៊េរីថ្មីចុងក្រោយបំផុតម៉ូឌែល WW90K54E0UW/ST ដែលបំពាក់មុខងារថ្មីៗ ទំនើបយ៉ាងច្រើនសម្បូរបែប និងមានសារៈសំខាន់បំផុតសម្រាប់ធានាជូននូវផាសុកភាពមនុស្សជាទីស្រឡាញ់ និងសមាជិកគ្រួសាររបស់លោកអ្នក! ឥឡូវនេះ សាមសុងនឹងបង្ហាញជូននូវមុខងារមួយចំនួនដែលបំពាក់លើ ម៉ាស៊ីនបោក Add-Wash ម៉ូឌែល WW90K54E0UW/ST នេះដោយអាចផ្តល់នូវទំនុកចិត្ត និងភាពងាយស្រួលកាន់តែច្រើនជូនលោកអ្នកដូចជា៖ * Steam Cycles នេះគឺជាមុខងារបោកដោយចំហាយទឹកក្តៅដែលអាចសម្លាប់មេរោគ, បាក់តេរី, អាឡែកហ្ស៊ីផ្សេងៗបាន 99.90% ដែលមុខងារនេះល្អបំផុតសម្រាប់៖ • Baby
July 22, 2020 - សិល្បៈ
តារាចម្រៀងវ័យក្មេងល្បីឈ្មោះនិងជាម្ចាស់បទ “រាំញីកែងជើង” គឺលោក ងួន ចាន់ដេវីត កំពុងទទួលការចាប់អារម្មណ៍ខ្លាំងខណៈពេលដែលប៉ុន្មានថ្ងៃមុនរូបលោកទិញរថយន្តប្រណិតថ្លៃកប់ពពក Rolls-Royce អោយគូស្នេហ៍របស់ខ្លួនគឺកញ្ញា ទេព បូព្រឹក្ស ហើយយប់ឡើងទៅទិញរថយន្ត Tundra មួយគ្រឿងទៀតទុកជិះទៅផ្លូវឆ្ងាយតាមបណ្តាខេត្តនានា។ អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀតនោះ គឺតារាចម្រៀងរូបនេះបានសម្រេចចិត្តបួស តែមិនទាន់ដឹងមូលហេតុហើយក៏មិនទាន់ដឹងថា ការសាងភ្នួសនេះ រយៈពេលយូររឺខ្លីយ៉ាងណានោះឡើយ។ ក្នុងដំណើរទៅសាងភ្នួសនេះដែរ គេឃើញមានវត្តមានរបស់កញ្ញា ទេព បូព្រឹក្ស ទៅចូលរួមផងដែរ៕
July 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញបានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍មកពីបណ្តាលអធិការខណ្ឌទាំង១៤ ចំនួន ៤២០នាក់ កម្លាំងអន្តរាគមន៍ នៃការិយាល័យចរាចរណ៍ផ្លូវគោកចំនួន ៥០នាក់ និងកម្លាំងអន្តរាគមន៍ចំនួន ១៥០នាក់ ដោយមានការចូលរួមពីលោក-លោកស្រី ស្នងការរងលោកអធិការនគរបាល ខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងសរុបកម្លាំងទាំងអស់ចំនួន ៦៥២នាក់ ។ ការជួបជុំនេះ គឺធ្វើឡើងដើម្បីផ្តល់ជូនអាវពន្លឺចំនួន ១,០០០អាវភ្លើងបំភ្លឺបំពាក់លើស្មាចំនួន៥០០ ដែលជាអំណោយឧបត្ថម្ភរបស់មិត្តចិននិង ឈុតសម្លៀកបំពាក់អន្តរាគមន៍ចំនួន ៤៧០ឈុត ដើម្បីចែកជូនក្រុមអន្តរាគមន៍ក្នុងមួយខណ្ឌទទួលបានចំនួន ៣០ឈុត
July 22, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ចំនួនគ្រួសារក្រីក្រ ដែលត្រូវទទួលជំនួយសង្គមបានកើនឡើងដល់ជាង៦១ម៉ឺនគ្រួសារ សម្រាប់ជំហានទី២ដែលគ្រោងចំណាយឡើងដល់២៨លានដុល្លារក្នុងមួយខែ ។ ថ្លែងក្នុងពិធីចុះពិនិត្យវាយតម្លៃអំពីសកម្មភាពការងារបង្កបង្កើនផលស្រូវវស្សា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករព្រមទាំងពិនិត្យស្ថានីយបូមទឹក ស្ថិតក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី ២១ ខែ កក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងខែកក្កដា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានរកឃើញគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ជាង៥ម៉ឺនគ្រួសារបន្ថែមទៀត ដែលធ្វើឲ្យចំនួនគ្រួសារក្រីក្រកើន ដល់៦១ម៉ឺនគ្រួសារ ដូច្នេះសាច់ប្រាក់ជំនួយសង្គមដែលត្រូវចំណាយកើនឡើងរហូតដល់ទៅ២៨លានដុល្លារក្នុងមួយខែផងដែរ ។ សម្តេចតេជោបន្តថា បើទោះបីរកឃើញជាបន្តបន្ទាប់នូវគ្រួសារក្រីក្រ និងងាយរងគ្រោះក្តីក៏រាជរដ្ឋាភិបាលកម្ពុជា
July 22, 2020









