- Khmernote Media
- ព័ត៌មានជាតិ
រឿងរ៉ាវវិវាទដីធ្លីតស៊ូគ្នាអស់៩ឆ្នាំ រវាងម្តាយនិងកូនស្រីបង្កើតជាគ្រូបង្រៀនម្នាក់នៅខេត្តកែប ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ តាមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយដំបូងឡើយស្ត្រីជាម្តាយមានវ័យ៧៤ឆ្នាំ ត្រូវបានកូនស្រីបង្កើតរបស់ខ្លួនជាគ្រូបង្រៀន និងមានប្តីជាមន្ត្រីអប់រំ កាត់កាល់រូបគាត់និងបានបណ្តេញចេញពីដីរបស់គាត់ ព្រោះចង់បានដីជាង១ហិចតាធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ក្នុងនោះឯកឧត្តម ដួង តារា បានរៀបរាប់ថា៖ “កុំព្រោះតែដី! ធ្វើបុណ្យជូនម្តាយទាន់គាត់នៅរស់ ផ្តល់ស្នាមញញឹមជូនម្តាយជំនួសដោយទឹកភ្នែក ទើបទេវតាថែរក្សាយើង! លោកយាយ ម៉ក់ ស៊ូន អាយុ៧៤ឆ្នាំ ទោះបីមិនមែនជាយាយបង្កើតរបស់ខ្ញុំ ក៏គាត់ជាមនុស្សចាស់ម្នាក់ដែលមើលទៅគួរអោយអាណិតអាសូរណាស់។ លោកយាយត្រូវបានកូនស្រីបង្កើតជាគ្រូបង្រៀន(ប្តីមន្រ្តីអប់រំ)បានកាន់កាប់ដីគាត់ជាង ១ហិកតាកន្លះនៅក្រុងកែបដោយគ្មានបណ្ណកម្មសិទ្ធ ហើយអ្នកគ្រូក៏បានកាត់កាល់នឹងបណ្តេញម្តាយចេញពីទីនោះទៀតផង។ សូម្បីតែផ្នូរម្តាយគាត់នៅក្នុងដីនោះក៏មិនអោយចូលទៅជិតដែរ។ ពិតជារន្ធត់ តេីគុណធម៍ សីលធម៍
July 21, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថាកាលពីវេលាម៉ោង០៦ និង០០នាទីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០ មានករណីឃាតកម្មមួយបានកើត ស្ថិតនៅភូមិសាស្ត្រស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត។ យោងតាមប្រភពព័ត៌មានពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក ប្រាសាទបល្ល័ង្ក បានឲ្យដឹងថា នៅចំណុចស្រះទឹក ក្រោយផ្ទះ ជនរងគ្រោះចម្ងាយប្រហែល ១០០ ម៉ែត្រ ស្ថិតនៅភូមិ ខ្វាន់ទៀង ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ គេបានប្រទះឃើញសាកសព ស្រ្តីរងគ្រោះឈ្មោះ ស៊្រុន ចន្រ្ទា អាយុ៣០ឆ្នាំ
July 21, 2020 - បច្ចេកវិទ្យា
realme C11 ដែលកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ទីបំផុតបានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ។ realme C11 ជាទូរស័ព្ទស្មាតហ្វូនកំពូលដែលស្ថិតក្នុងកម្រិតថវិកា វាមិនត្រឹមតែមានថាមពលថ្មធំ5000 mAh ដែលកាន់ថ្មបានរហូតដល់ 40 ថ្ងៃប៉ុណ្ណោះទេ វាក៏បានបំពាក់មកជាមួយអេក្រង់ធំប្រភេទដំណក់ទឹកទំហំ 6.5 អ៊ីញ ដែលអាចអនុញាតឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែប្រសើរជាងមុន ជាមួយគ្នានេះ realme C11 ភ្ជាប់មកជាមួយការរចនាយ៉ាងស្រស់ស្អាតដែលកំពុងពេញនិយម។ realme C11 មានតម្លៃត្រឹមតែ 119 ដុល្លារប៉ុណ្ណោះហើយវាក៏ត្រូវបានគេស្គាល់ថាជា ស្មាតហ្វូនកម្រិតថវិកា ដែលមានថ្មធំ និងការរចនាទាន់សម័យបំផុត។ ថាមពលថ្មធំ 5000 mAh កាន់ថ្មបានរហូតដល់ 40ថ្ងៃស្មាតហ្វូនដែលកាន់ថ្មបានយូរគឺសំខាន់ណាស់សម្រាប់យុវ័យបច្ចុប្បន្ន។ realme
July 21, 2020 - រថយន្ត
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថា រថយន្តគេចពន្ធជាច្រើនគ្រឿងដែលត្រូវបានបង្ក្រាបបាននាពេលកន្លងមក នឹងត្រូវដាក់ដេញថ្លៃលក់ជាសាធារណៈ ប្រសិនបើរយៈពេល៦០ថ្ងៃទៀត ម្ចាស់រថយន្តគេចពន្ធទាំងនោះ មិនចូលខ្លួនដោះស្រាយ។ ក្នុងនោះដែរបុរសម្នាក់ជាមន្ត្រីយោធាមានឈ្មោះថា លឿង ហុង បានប្រកាសនៅលើ Facebook របស់ខ្លួនថាឈប់ទិញឡានអត់ពន្ធជិះទៀតហើយ ក្រោយពេលដែលគយតម្រូវអោយបង់ពន្ធនិងប្រាក់ពិន័យដល់ទៅជាង១០ម៉ឺនដុល្លារ។ បុរសខាងលើបានរៀបរាប់ថា៖ “ខ្ងុំលឿងហុង សូមស្បថថាថ្ងៃក្រោយនិងឈប់ទិញឡានអត់ពន្ឋជិះទៀតហើយ ឡាននេះពីរថ្ងៃទៀតគឺមួយឆ្នាំគត់ត្រូវចាប់ ។ (ឡាននេះជិះបានតែជិតមួយខែត្រូវចាប់ ) ឥឡូវត្រូវ បង់ពន្ឋ100% + ពិន័យ10% =
July 21, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ផ្នែកនគរបាលយុត្តិធម៌ និងប្រឆាំងគ្រឿងញៀន ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១កញ្ចប់ធំ ។ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦:០០នាទី កំលាំងសមត្ថកិច្ចយើងបានធ្វើការល្បាតនៅក្នុងមូលដ្ឋានទៅដល់ចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ
July 21, 2020 - សិល្បៈ
តារាសម្តែងវ័យក្មេងល្បីឈ្មោះ អ្នកនាង ម៉ាក សែនសូនីតា ហៅតូតា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងពេលកូនក្នុងផ្ទៃរបស់នាងមានអាយុ២៦សប្តាហ៍ រឺ ៦ខែកន្លះ មានសុខភាពល្អ។ តារាសម្តែងរូបនេះ បានបង្ហាញរូបថតជាច្រើនសន្លឹកអំពីការពរពោះរបស់នាង និងទទួលបានការអបអរសាទរ ក៏ដូចជាជូនពរយ៉ាងច្រើនពីសំណាក់មិត្តភ័ក្រនិងអ្នកគាំទ្រនាងនៅលើបណ្តាញសង្គម។ អ្នកនាង តូតា បានរៀបរាប់នៅលើ Facebook នាងថា៖ “ពិនិត្យផ្ទៃពោះរួចហើយ អូនក្នុងផ្ទៃសុខភាពល្អ តែពូកែរើណាស់លោកអើយ… ថ្ងៃនេះអូនបាន26weekហើយចា.. #mommy #pregnant #1 #vibosonitafamily” គួរបញ្ជាក់ផងដែរថាអ្នកនាង ម៉ាក សែនសូនីតា ហៅតូតា បានចូលរោងការជាមួយនឹងលោក ប៉ុល វិបូ ដែលជាអតីតចាងហ្វាងផលិតកម្ម
July 21, 2020 - សិល្បៈ
លោក សុខ រ៉ាស៊ី ដែលគេស្គាល់ថាជាពិធីករល្បីឈ្មោះមួយរូបប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ក្រោយលោកបង្ហាញមុខជាច្រើននៅលើឆាកកម្មវិធីធំៗរបស់ស្ថានីយទូរទស្សន៍ដ៏ធំមួយនេះ។ ថ្មីៗនេះដែរ លោក រ៉ាស៊ី ក៏បានបង្ហាញពីបទពិសោធន៍ថ្មីមួយរបស់លោកក្រោយពេលបានធ្វើដំណើរទៅបំពេញការងារទាំងយប់នៅតាមខេត្តស្រាប់តែបើកឡានធ្លាក់ស្រែ ព្រោះតែចាញ់បោក Google Maps។ ពិធីករល្បីឈ្មោះរូបនេះមិនបានបញ្ជាក់ពីទីតាំងដែលលោកជួបហេតុការណ៍ហួសចិត្តមួយទេ ដោយលោកគ្រាន់តែបង្ហោះនៅលើ Facebook ថា៖ “ជាប់ផុងឡាន កណ្តាលយប់ រុញមិនរួច! ចាញ់បោក ផែនទី Google ធ្លាក់ស្រែ! វិធីដោះស្រាយ៖ ១. រកគោយន្ត មកទាញ ២. កាយដី រឺយកក្តារ មកទប់កង់ ជាមួយដូយ ៣. យក
July 21, 2020 - បច្ចេកវិទ្យា
បើមានកញ្ចប់ថវិកាខ្ទង់ $2០០ជាង ហើយចង់បានស្មាតហ្វូនស៊េរីថ្មី គុណភាពល្អ ពណ៌ត្រូវចិត្តមានអីទៅពិបាកអាចពិចារណាស្មាតហ្វូនស៊េរីថ្មី ដែលទើបតែសម្ពោធដាក់លក់ជាផ្លូវការថ្មីៗនៅកម្ពុជាយើងគឺ Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់កាមេរ៉ាAI ភ្នែកបួន 48MP សាកថ្ម10នាទីលេងជាប់លើស 3ម៉ោង និងបច្ចេកវិទ្យាទំនើបសម្បូរបែបចុងក្រោយសម្បូរបែប។ HUAWEI nova 7i LUXURY ត្រូវបានក្រុមហ៊ុនហួវៃកំណែអាប់ដេតពី nova 7i ជាមួយនឹងថ្មីស៊ីវិល័យ បែបអេឡេហ្គង់គឺពណ៌ប្រាក់ទឹកកក មានកាមរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល
July 21, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ រថយន្តកាមេរីបាឡែនមួយគ្រឿងបានបើកធ្លាក់ចូលប្រឡាយទឹកស្អុយបង្កឲ្យមានការភ្ញាក់ផ្អើល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣៥នាទីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើង ដោយនារីបានរៀនបើកបរថ្មីថ្មោង ហើយបុរសជាប្ដីអង្គុយក្បែរជាអ្នកបង្រៀន ពេលនោះប្រពន្ធដែលកំពុងតែរៀនបើករថយន្តភ័យពេកពេលឃើញរថយន្តដឹកដីមកជិត ក៏ច្រលំជាន់ហ្គែរ ស្មានតែហ្វ្រាំង បណ្ដាលឲ្យរថយន្តស្ទុះធ្លាក់ដាំក្បាលចូលធ្លាក់ចូលក្នុងប្រទ្បាយទឹកស្អុយ ប៉ុន្តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់ឡើយ៕
July 21, 2020 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន២៦នាក់ថ្មីបន្ថែមទៀត និងជាសះស្បើយបានចំនួន០៤នាក់ទៀត ដោយយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ទាំង២៦នាក់ខាងលើ គឺសុទ្ធតែជាបុរសជនជាតិខ្មែរ និងជាករណីនាំចូលទាំងអស់ ដោយមានបុរស៥នាក់ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអេហ្ស៊ីប, បុរស២០នាក់ទៀត ជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី និងបុរស០១នាក់ទៀតជាអ្នកធ្វើដំណើរជើងហោះហើរត្រង់មកពីប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ថា «ឥលូវនេះយើងមិនមែនបន់ចង់អោយមានកូវីដទេ ប៉ុន្តែធ្វើម៉េចបើពិភពលោកវាកើតមួយប្រទេស កើតមួយសកលលោក ហើយអកុសលអីថ្ងៃនេះ ថ្ងៃមុនខ្ញុំទៅឯខេត្តព្រៃវែង ឆ្លងតែ ១៥នាក់ទេ។ យប់មិញនេះ ខ្ញុំទទួលដោយការស្លុតចិត្ត ឆ្លង ២៦នាក់ៗ
July 21, 2020









