- Khmernote Media
- ព័ត៌មានជាតិ
កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ ដោយសមត្ថកិច្ចកងរាជអាវុធហត្ថកម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទស្រី វត្ថុតាងចាប់យករួមមានថ្នាំញៀន (ម៉ាទឹកកក) ចំនួន ៦៣កញ្ចប់, ថ្នាំគ្រវី (អ៊ិចស្តាស៊ី) ០១កញ្ចប់ ៥០គ្រាប់), ទូរស័ព្ទដៃចំនួន ០២គ្រឿង, ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន ចំនួន
July 21, 2020 - សង្គម
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ មានដំរីចំណាស់មួយក្បាល់ត្រូវបានស្លាប់ដោយមិនទាន់ដឹងមូលហេតុ រឺអាចដោយសារតែវាឈឺស្លាប់ខណៈដំរីមួយក្បាលនេះត្រូវបានគេអោយដឹងថាមានអាយុប្រមាណ ៥០ឆ្នាំ។ ការស្លាប់របស់ដំរីចំណាស់មួយក្បាលបានធ្វើអោយម្ចាស់របស់វាដែលជាជនជាតិដើមភាគតិច “ព្នង” មានការសោកស្តាយស្រណោះយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា ដំរីខាងលើមានឈ្មោះថា ខាំឃឺន ដោយវាបានស្លាប់នៅចំនុចអូរប៉ាយ ភូមិពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី បច្ចុប្បន្នម្ចាស់របស់វាបានបោះតង់និងធ្វើបុណ្យតាមប្រពៃណីជនជនជាតិដើមភាគតិច ”ព្នង”៕
July 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌបឹងកេងកេង បានធ្វើការចាប់ឃាត់បុរស២នាក់ ក្រោយធ្វេសប្រហែសខ្ជះខ្ជាយ ធ្វើឲ្យធ្លាក់ដែកបំពង់ទីបជ្រុង ប្រវែង២,៨០ម៉ែត្រ ត្រូវចំក្បាលបុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលអោយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលទីតាំងការដ្ឋានសំណង់ខុនដូ៩៩៩ខាងលើ ក៏ត្រូវបានអាជ្ញាធរសម្រេចធ្វើការបិទចោលទាំងស្រុងផងដែរ រហូតដល់មានលិខិតអនុញ្ញាតឲ្យសាងសង់បន្ត ។ ការឃាត់ខ្លួនបុរស២នាក់នេះ គឺធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ខុនដូរ៩៩៩ ផ្លូវ១៨៧ ក្រុម១៧ ភូមិ ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ បុរសទាំង២នាក់នោះមាន ទី១- ឈ្មោះ ម៉ីម៉ា រ៉ាឌី ភេទប្រុស
July 21, 2020 - សង្គម
ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ ដោយឃើញពីទុក្ខលំបាករបស់លោកពូ ដែលជាម្ចាស់ផ្ទះត្រូវបាត់បង់កូនដល់ទៅ២នាក់ ហើយផ្ទះក៏ត្រូវភ្លើងឆេះគ្មានសល់នោះ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា៖ “ខ្ញុំពិតជាមិនអាច ឈរមេីលនៅទុក្ខលំបាក របស់ បងប្អូនបានឡេីយ ខ្ញុំបាទ សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយនឹងគ្រួសារ សពផង តាមរយះក្រុមកាងារ ជាថវិកា ចំនួន ៤០០០០០០ លានរៀល ហេីយបេីសិនជាគ្រួសារលោកពូ ចង់បង្កេីតនៅមុខរបរ
July 21, 2020 - កូវីដ-១៩
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន២៦នាក់ថ្មីបន្ថែមទៀត និងជាសះស្បើយបានចំនួន០៤នាក់ទៀត។ យោងតាមកាេបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ទាំង២៦នាក់ខាងលើ គឺសុទ្ធតែជាបុរសជនជាតិខ្មែរ និងជាករណីនាំចូលទាំងអស់ ដោយមានបុរស៥នាក់ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអេហ្ស៊ីប, បុរស២០នាក់ទៀត ជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី និងបុរស០១នាក់ទៀតជាអ្នកធ្វើដំណើរជើងហោះហើរត្រង់មកពីប្រទេសកូរ៉េខាងត្បូង៕
July 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នា តែមិនដឹងមានរឿងអ្វី បែរជាត្រូវបានជនមិនស្គាល់មុខ២នាក់ ជិះម៉ូតូឌុបគ្នាមកពីក្រោយធាក់ម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យរេចង្កូតដួលអូសទៅបុកគល់ឈើ ខ្ទាតបោករានទេវតាលើចិញ្ចើមផ្លូវ ដួលបាក់បែកខ្ទេចខ្ទី ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០០:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខខារ៉ាអូខេឌីយ៉ាម៉ង់ ក្បែរអគ្គនាយកដ្ឋាន កសិកម្ម ផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពពីនារីម្នាក់បានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនបុរសរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GP-2309 ធ្វើដំណើរទៅដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿង
July 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការរាយការណ៍បឋមបានឲ្យដឹងថា នារីម្នាក់ត្រូវបានគេប្រទះឃើញរត់ឡើងទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានច្បារអំពៅ ប៉ុន្តែសំណាងល្អត្រូវបានយុវជនម្នាក់លោតចុះទៅជួយសង្គ្រោះទាន់ពេល ហើយនាំមកអែបមាត់ច្រាំងទន្លេ បង្កឲ្យមានការផ្អើលអ្នកភូមិជួយស្រង់ឡើងគោក។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម៉ោង០៩ និង១០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការនាំខ្លួននារីរូបនោះ ដើម្បីធ្វើការសាកសួរ៕ ដោយ៖ បងម៉េង ខ្មែរណូត
July 20, 2020 - ព័ត៌មានជាតិ
កាលពីថ្មីៗនេះមានករណីផ្ទុះហ្គាសខាងក្រោយវត្តកោះ ខណ្ឌដូនពេញ លេីវិថីត្រសក់ផ្អែម សាហាវយ៉ាងរន្ធត់ ហើយមានបុរសម្នាក់ប្រថុយជីវិតចូលទៅរកកូនស្រីម្ចាស់ផ្ទះកំពុងជាប់ខ្លួនក្នុងផ្ទះកំពុងឆាបឆេះខ្លាំងនោះ ទំរាំរកឃេីញនៅលេីឡៅតឿ រួចបីយកចេញមកខាងក្រៅ រត់រកឡានពេទ្យបញ្ជូនទៅសង្គ្រោះ តែអកុសលក្មេងស្រីដែលជាកូនម្ចាស់ផ្ទះបានស្លាប់បាត់ទៅហេីយ។ មុននេះបន្តិចឯកឧត្តមហ៊ុន ជា បានបង្ហោះឲ្យដឹងថា៖ “អ្វីដែលគាត់បានជួយក្មេងស្រីតូចនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទុះធុងហ្គាសគឺចេញពីចិត្តពិតៗខ្ញុំស្គាល់គាត់តាំងពីតូច គឺគាត់តែងតែចេះជួយអ្នកជិតខាងនិងអ្នកដទៃជានិច្ច តែគាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំពាក់សំលៀកបំពាក់ នគរបាលជាតិ 🇰🇭 គាត់ថាចង់ចូលបំរើជាតិដែរ តែគាត់ថាគ្មានឱកាស និងសមត្ថភាពចូលទេ ឪ អើយ (គាត់ហៅខ្ញុំថា ឪ) បើអាចជួយគាត់អោយបានចូលបំរើជាតិគឺល្អ មនុស្សក្លាហាន ហ៊ានប្រថុយជីវិតជួយមនុស្សជាតិ ចឹង បាទ នេះជាការគិតរបស់ខ្ញុំ បាទទេ ❤️🇰🇭❤️🕊 ដូចធ្លាប់មានហេតុការណ៍ភ្លើងឆេះនៅប្រទេស
July 20, 2020 - ព័ត៌មានជាតិ
ករណីគ្រាន់មិនទាន់ផ្ទុះជាច្រើនត្រូវបានប្រជាពលរដ្ឋយកមករៀបចំដោយមានសកម្មភាពប្លែកៗផ្សេងៗគ្នាជាច្រើន ដោយក្នុងនោះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ធ្លាប់បានចុះផ្សាយករណីយកគ្រាប់បែកមិនទាន់ផ្ទុះមកព្យួរនៅលើដើមអំពិល និងអុចធូប សំរាប់កំសាន្តអារម្មណ៍ និងសំបកគ្រាប់បែកខ្នាតយក្សមកធ្វើជួងគោះនៅតាមសាលារៀនជាដើម។ ប៉ុន្តែថ្មីៗនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានជួបហេតុការណ៍ថ្មីដែលប្លែកប្រចាំឆ្នាំមួយទៀតគេ ប្រជាពលរដ្ឋបានទិញរានទេវតា រួចយកគ្រាប់មិនទាន់ផ្ទុះមកដាក់ជាដង្វាយសែនសុំអោយទេវតាជួយថែរក្សាការពារសុវត្ថិភាពទៅវិញ៕
July 20, 2020 - ព័ត៌មានជាតិ
នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងនាំយកអំណោយជួយសម្រាលការលំបាក ព្រមទាំងចូលបុណ្យសពជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត និងបានដឹកទៅធ្វើបុណ្យនៅស្រុកកំណើត។ ក្នុងនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តែងការសោកស្តាយ ព្រមទាំងចាត់មន្ត្រីចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់ជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះលក់ហ្គាស នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រុមការងារកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ
July 20, 2020









