- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបន្លំយកលុយក្រុមហ៊ុនយកទៅលេងល្បែងស៊ីសង។ ហេតុនេះកើតឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោ១៤និង១០នាទីត្រង់ចំណុចស្នាក់ការដីឡូត៍ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ០១នាក់ ឈ្មោះ ស្រេង ណូរ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងក្រុមហ៊ុន NAY នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ * ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ គ្រី ស៊ីណាត ភេទប្រុស អាយុ ២៨ឆ្នាំ
July 20, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ដោយសារតែការព្យាយាមខិតខំរៀនសូត្រ ជាពិសេសផ្នែកចំណេះដឹងទូទៅ និងភាសាអង់គ្លេស និងការប្តេជាចិត្តដ៏មុតមាំ កញ្ញា មៀច សិទ្ធិការ្យ ជេស្សីការ្យ បានជាប់អាហាររូបករណ៍ នៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក ហើយកញ្ញាត្រូវបានគេស្គាល់ថា ជាស្ត្រីខ្មែរទីមួយ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាមេរិក (West Point) ដ៏ល្បី។ កញ្ញា មៀច សិទ្ធិការ្យ ជេស្សីការ្យ បានបន្តការសិក្សាយកអនុបណ្ឌិតច្បាប់អន្តរជាតិមួយបន្ថែមទៀតពី Essex ប្រទេសអង់គ្លេសនៅឆ្នាំ២០១៣។ កញ្ញាបានឲ្យដឹងថា ការសិក្សានៅទីនោះពិតជាលំបាកណាស់ ព្រោះជាសាលាទាហានតម្រូវឲ្យមានវិន័យយោធា និងហាត់ទាហានក្នុងពេលរៀនមុខវិជ្ជាដូចជា៖ លោតឆត្រ័យោង ថ្មើរជើង និងជំនាញយោធាផ្សេងៗជាច្រើនទៀត
July 20, 2020 - សង្គម
ឯកឧត្តម ដួង តារា បានជួយដោះស្រាយទំនាស់ដីធ្លីបុរសជនជាតិអូស្ត្រាលីម្នាក់មានឈ្មោះថា Campbell Peter Mark ដែលមានវិវាទដីធ្លីជាមួយអតីតមិត្តស្រីជនជាតិខ្មែរមានឈ្មោះថា ត្រា ចាន់ស្រីលីន ដែលបានទិញដីធ្វើរមណីយដ្ឋាននៅកំពត ហើយវិវាទដីធ្លីនេះត្រូវបានបញ្ចប់ទាំងស្រុងដោយលោក Peter ទទួលបានប្រាក់ដើមចំនួន ៥២ម៉ឺនដុល្លារមកវិញ រួមជាមួយនឹងប្រាក់ចំណេញ៥០% ពីការលក់ដីមួយនោះ។ ទន្ទឹមនឹងនេះឯកឧត្តម ដួង តារា ក៏បានបង្ហោះបន្ថែមទៅកាន់អ្នករំលោភដីគេថា៖ “អ្នកស្រឡាញ់ដីខ្លាំង ទោះបីមិនមែនជារបស់ខ្លួនក៏ខំប្រឹងគ្រប់កលល្បិចដេីម្បីយកមកអោប ដោយគ្មានចិត្តមេត្តា…តែចុងក្រោយបានតែមួយពំនូកនេះទេ! យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង”៕
July 20, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦:០០នាទី កំលាំងជំនាញនៃអធិការដ្នានគរបាលខណ្ខមានជ័យបានបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលរហូតដល់ទៅ ៥៨កញ្ចាប់ ។ នៅត្រង់ចំនុចភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ ក៏បានឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះ សុខ ថន ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ + វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន
July 20, 2020 - ព័ត៌មានជាតិ
នៅមុននេះបន្តិចក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញលិខិតដំណឹងមរណៈភាពរបស់លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលលោកបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ។ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន គឺជាវិរៈសិល្បៈករជើងចាស់ ដែលគេចាត់ទុកថាជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត មរណៈភាពរបស់លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់នូវមរតកមនុស្សរស់ ដែលមានទេពកោសល្យមួយរូបរបស់កម្ពុជា។ ក្នុងនោះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបង្ហោះសារមួយឃ្លាថា៖ “សូមវិញ្ញាណខន្ធ័លោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។
July 20, 2020 - សង្គម
វិរៈសិល្បៈករជើងចាស់ ដែលគេចាត់ទុកថាជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត គឺលោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណៈភាពហើយនៅថ្ងៃនេះ ដោយមរណៈភាពរបស់លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់នូវមរតកមនុស្សរស់ ដែលមានទេពកោសល្យមួយរូបរបស់កម្ពុជា។ ក្នុងនោះដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានបង្ហោះសារមួយឃ្លាថា៖ “ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងសហការី ក៏ដូចជាប្រជាជនកម្ពុជាសូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលលោកបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០
July 20, 2020 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ ៖ ដោយមានដីការបង្គាប់ឲ្យចាប់ខ្លួន ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុក បានធ្វើការឃាត់បុរសម្នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ពាក់ព័ន្ធករណីលួងលោមរួមភេទ ជាមួយកូនស្រីបង្កើត ។ ការនាំខ្លួនបុរសសង្ស័យនេះសមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ មន្ត្រីនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ប៉ោះ ខ្ញី ភេទប្រុស អាយុ៥០ឆ្នាំ ។ ចំណែកឯជនរងគ្រោះឈ្មោះ ខ.ស.ធ
July 20, 2020 - សង្គម
ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ ក្នុងនោះដែរលោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសឧបត្ថម្ភថវិកា $3000 ដល់មន្ត្រីអគ្គីភ័យដែលបានប្រថុយជីវិតក្នុងបេសកកម្មពន្លត់អគ្គីភ័យខាងលើ។ លោកឧកញ៉ាវ័យក្មេងរូបនេះបានរៀបរាប់ថា៖ “ខ្ញុំពិតជាសូមគោរពកោតសរសើរ បងប្រុសណាស់ ជាមន្ត្រីដែលអស្ចារ្យបើសិនមានតែផ្កាភ្លើងបន្តិចគ្រោះថ្នាក់នឹងធ្លាក់លើបង… បងប្រុសប្រថុយជីវិត ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបសូមផ្ដល់កំលាំងចិត្តតិចតួចជូនបងថវិកា3000ដុល្លា បងអាចមកទទួលនៅការិយាល័យប្អូនបានឬបងប្រាប់ទីតាំងប្អូនយកជូនបងវិញដល់កន្លែង ដោយក្ដីគោរព។”
July 20, 2020 - សិល្បៈ
លោក ខាន់ ជេមស៌ តារាចម្រៀងល្បីឈ្មោះមួយរូបប្រចាំប្រទេសកម្ពុជា បានធ្វើការ Live វិដេអូ ដើម្បីប្រមូលមូលនិធិមកជួយសង្គ្រោះគ្រួសាររងគ្រោះដោយសាភ្លើងឆេះផ្ទះនៅក្រោយវត្តកោះកាលពីថ្ងៃទី១៨ កន្លងទៅដែលធ្វើអោយកូនប្រុសស្រីម្ចាស់ផ្ទះ២នាក់បានស្លាប់បាត់បង់ជីវិត និងកម្មករ២នាក់បាត់បង់ជីវិតដូចគ្នា ហើយក្នុងនោះក៏មានអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់ផងដែរ។ ដោយក្តីអាណិតអាសូរ លោក ខាន់ ជេមស៌ បាន live វិដេអូ និងអំពាវនាវរកសប្បុរសជនដើម្បីជួយដល់ពួកគាត់។ គួរបញ្ជាក់ផងដែរថាករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល៕
July 20, 2020 - ព័ត៌មានជាតិ
បុរសជនជាតិអូស្ត្រាលីម្នាក់មានឈ្មោះថា Campbell Peter Mark ដែលមានវិវាទដីធ្លីជាមួយអតីតមិត្តស្រីជនជាតិខ្មែរមានឈ្មោះថា ត្រា ចាន់ស្រីលីន ដែលបានទិញដីធ្វើរមណីយដ្ឋាននៅកំពត ហើយវិវាទដីធ្លីនេះត្រូវបានបញ្ចប់ទាំងស្រុងដោយលោក Peter ទទួលបានប្រាក់ដើមចំនួន ៥២ម៉ឺនដុល្លារមកវិញ រួមជាមួយនឹងប្រាក់ចំណេញ៥០% ពីការលក់ដីមួយនោះ។ អ្វីដែលកាន់តែពិសេសសម្រាប់លោក Campbell Peter Mark គឺលោកត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដល់រូបគាត់ដោយមានឈ្មោះថា “សែនសន្តិភាព”។ យោងតាមសំណេររបស់ឯកឧត្តម ដួង តារា បានអោយដឹងថា៖ “សែនសន្តិភាព SEN Santepheap គឺជាឈ្មោះថ្មីរបស់ លោក ខេមប៊ែល ភីធឺ ម៉ាក
July 20, 2020









