Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមប្រភពពីផេក BTV Cambodia បានឲ្យដឹងថា៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិ​ក ដែលរត់គេចខ្លួនពីកន្លែងចត្តាឡីស័កនោះ ត្រូវបានគេរកឃើញហើយដោយរត់ពីភ្នំពេញទៅខេត្តកំពង់ចាម ដោយស្នាក់នៅសណ្ឋាគារផ្កាឈូកទិព្វ នេះបើតាមការឲ្យដឹងអាជ្ញាធរខេត្តកំពង់ចាម។ បើតាមលោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានរៀបរាប់ក្នុង Group Telegram ថា៖ គាត់ជាខ្មែរ-អាមេរិក​ យប់មុិញគាត់នៅទេ ប្រហែលជារត់ពេលរំលងអាធ្រាត​ហេីយ​ ព្រោះដល់ព្រឹកព្រលឹមម៉ោង៧​ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូនគាត់​ និងតាមដានសុខភាពគាត់ផង​ ក៏មិនឃេីញក្នុងបន្ទប់តែម្តង។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរក​ ហេីយ៕ ប្រភពរូបភាពពី BTV Csmbodia , Freshnews

    July 18, 2020
  • ព័ត៌មានជាតិ

    មានករណីគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែមាននារីសញ្ជាតិអាមេរិកាំងម្នាក់ មានឈ្មោះ រ៉ូស វីរ៉ា បានលួចលិខិតឆ្លងដែន (ប៉ាស្ព័រ) របស់ខ្លួនដែលរក្សាទុកនៅក្នុងបន្ទប់ការិយាល័យ នៃសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដែលជាទីកន្លែងគាត់ធ្វើចត្តាឡីស័ក បន្ទាប់ពីលួចបានហើយបានរត់គេចខ្លួនបាត់។ បើតាមលោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានរៀបរាប់ក្នុង Group Telegram ថា៖ គាត់ជាខ្មែរ-អាមេរិក​ យប់មុិញគាត់នៅទេ ប្រហែលជារត់ពេលរំលងអាធ្រាត​ហេីយ​ ព្រោះដល់ព្រឹកព្រលឹមម៉ោង៧​ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូនគាត់​ និងតាមដានសុខភាពគាត់ផង​ ក៏មិនឃេីញក្នុងបន្ទប់តែម្តង។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរក​ ហេីយ។​ អរគុណ។ ប្រសិនបើប្រិយមិត្តបានឃើញភិនភាគដូចរូបគាត់សូមរាយការណ៍ទៅកាន់សមត្ថកិច្ចផង! វិដេអូពី Freshnews

    July 18, 2020
  • PR

    (ភ្នំពេញ)៖ «UrHOBBY House» ជាហាងកាហ្វេរសជាតិថ្មីសម្រាប់យុវវ័យ និងមនុស្សទូទៅព្រមទាំងជាកន្លែងជួបជុំពិភាក្សាការងារ ប្រកបដោយផាសុខភាពមួយ កំពុងតែត្រៀមបើកដំណើរការសាកល្បងក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមបម្រើសេវាកម្មភេសជ្ជៈ ក្នុងទីផ្សារនៃប្រទេសកម្ពុជា ទោះបីជាទើបតែលេចវត្តមានដំបូងក្ដី។ តំណាងហាងកាហ្វេ «UrHOBBY House» បានថ្លែប្រាប់ឲ្យដឹងថា បន្ទាប់ពីបានសិក្សាទៅលើទីផ្សារនៃការទទួលទានកាហ្វេ និងភេសជ្ជៈនានា នៅក្នុងប្រទេសកម្ពុជារួចមក «UrHOBBY House» បានសម្រេចនឹងបើកដំណើរការសាកល្បង ចាប់ពីថ្ងៃទី១៩ ខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ខាងមុខនេះ។ អ្វីដែលកាន់តែពិសេសជាងនេះ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី៣១ ខែកក្កដា ហាងកាហ្វេ «UrHOBBY House» មានការបញ្ចុះតម្លៃជូនអតិថិជនដល់ទៅ៥០%

    July 18, 2020
  • PR

    នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី  X50 និង X50Pro ដែលជាផ្នែកមួយនៃស្មាតហ្វូន vivo X50 series ។ សម្រាប់ស្មាតហ្វូន  X50 និង X50Pro នេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏ប្រណិតជាមួយនឹងការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យបំផុតផងដែរ។ ជាមួយនឹងបច្ចេកវិទ្យារក្សាលំនឹង cutting-edge stabilization, night mode, zoom និង portrait technologies ស្មាតហ្វូន X50 series នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពកាន់តែមានលំនឹង និងគុណភាពខ្ពស់ថែមទៀតផង ចំណែកការថតវីដេអូវិញនោះគឺកាន់តែអស្ចារ្យស្រស់ស្អាតតែម្តង។ សម្រាប់ការឌីស្សាញរូបរាងរបស់ស្មាតហ្វូន X50

    July 18, 2020
  • ព័ត៌មានជាតិ

    កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារស្ត្រីបានធ្វើសកម្មភាពយកកាំបិតមកប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល កាលពី២ថ្ងៃមុន ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡើងៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុនសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន។ យោងតាមការបញ្ជាក់ពីលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា ស្ដ្រីឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលយកកាំបិតឆូតមុខក្មេងស្រីអាយុ ៥ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម មានស្ថានភាពទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ។ មាត្រា២១១

    July 18, 2020
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នាមួយករណី ស្ថិតក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ហើយប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជារផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ .លោក ឧត្ដមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពី លោក ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងចុះដឹកនាំកម្លាំងដោយ លោក ឧត្ដមសេនីយ៍ត្រី ជាវ វិបុល

    July 18, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ សូមប្រិយមិត្តមកស្តាប់សំដីរបស់ម្តាយកុមារីរងគ្រោះ ដែលរៀបរាប់ថាកូនស្រីរបស់ត្រូវស្រ្តីដៃដល់ចាប់បោចសក់ ខ្ទប់មាត់ និងយកកាំបិតមកអារមុខតែម្តង មិនត្រឹមតែប៉ុណ្ណោះតាមការសំភាសន៍របស់ម្តាយក្មេងស្រីរងគ្រោះ និងលោកអ៉ឹម ជីវ៉ា បានឲ្យដឹងថា ដំបូងឃើញជាក់ស្តែងគឺឃើញអារ ក កូនស្រីគាត់ទេ តែដោយសារតែកូនគាត់រើខ្លាំងពេក ទើបស្រ្តីដៃដល់ប្តូរទៅអារមុខវិញ។ បន្ទាប់មកក្មេងៗនៅជិតខាង និងបងប្រុសម្នាក់ បានឃើញរឿងនេះក៏មានការភិតភ័យ ក៏ជូនក្មេងស្រីរងគ្រោះមកជួបម្តាយតែម្តង។ ដើម្បីឲ្យជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវិដេអូសំភាសន៍ខាងក្រោម៖

    July 17, 2020
  • ព័ត៌មានជាតិ

    ពិតជាខ្លោចចិត្ត និងហួសចិត្តណាស់ ស្រ្តីតិរច្ឆានដែលយកកាំបិតអារលេីផ្ទៃមុខ​ក្មេងស្រី​អាយុ​ ៥ឆ្នាំ​ ព្រោះ​តែសងសឹកអោយកូនប្រុសរបស់ខ្លួននោះ ​ក្មេង​ស្រី​រងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយក្រុម​គ្រូពេទ្យ​ដេរជាង​ ១០០​ ថ្នេរ​​ ហើយស្រ្តីដៃដល់ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ប៉ុន្តែមានរឿងមួយទៀតដែលអ្នកនាងទ្រី ដាណា បានទៅសួរសុខទុក្ខហើយបានដឹងនោះ គឺក្មេងស្រីមានការភ័យខ្លាច ចង់ទៅផ្ទះវិញ អោបដៃម្តាយគាត់ជាប់រហូត និងចង់បានតុក្កតាថែម។ អ្នកនាង ទ្រី ដាណា បានបង្ហោះឲ្យដឹងថា៖ “ខ្ញុំបានត្រឹមផ្ដល់កម្លាំងចិត្តដល់គាត់ និងម្ដាយឪពុកគាត់ 😥 ដឹងថាក្មួយស្រីឈឺចាប់ តែឪពុកម្ដាយលើសពីឈឺចាប់ទៀត ខ្ញុំជាម្ដាយម្នាក់ ខ្ញុំយល់ ខ្លោចចិត្ត😢😢 សួរក្មួយស្រីថាចង់បានអី លួងគាត់កុំឱ្យយំ គាត់ថាចង់បានតុក្កតាថែម គ្នាទើបអាយុ ៥ឆ្នាំ។

    July 17, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នេះជាវិដេអូស្រ្តីដៃដល់ដែលយកកាំបិតអារផ្ទៃមុខរបស់ក្មេងស្រីអាយុ៥ឆ្នាំ រហូតដល់ដេរលើមុខ ១០០ថ្នេរ និងដៃ ២០ថ្នេរទៀត ហើយពេលនេះគាត់បាននិយាយរៀបរាប់ថា គាត់មានបំណងត្រឹមយកកាំបិតចុចត្រឹមលើច្រមុះក្មេងស្រីតែប៉ុណ្ណោះ តែក្មេងស្រីរើបំរាស់ ទើបបណ្តាលឲ្យដាច់មុខ និងដៃ តែគាត់មិននឹកស្មានថា រយៈខ្លាំងដល់ម្លឹងទេ។ មូលហេតុនៃការខឹងសម្បាររហូតដល់លើកដៃយកកាំបិត អារមុខក្មេងស្រី ដោយសារតែក្មេងស្រីយកដុំថ្មគប់កូនប្រុសគាត់អាយុ ២ឆ្នាំ ហើយគាត់ខ្លាចផ្លែ មានស្លាកស្នាមលើមុខកូនប្រុសគាត់ ដែលគាត់និយាយថា ស្អាធំឡើងធ្វើតារានោះ។ គាត់បានសុំឲ្យជួយរកយុត្តិធម៌ចំពោះគាត់ដែលម្តាយក្មេងស្រីធ្វើដាក់គាត់មុន ហើយគាត់ក៏បាននិយាយថា សុំទោសដែលធ្វើឲ្យក្មេងស្រីអាយុ៥ឆ្នាំ របួសមុខធ្ងន់ធ្ងរផងដែរ។ គាត់ថែមទាំងនិយាយថា អយុត្តិធម៌ថាគាត់អាក្រក់ពេក គាត់គ្មានចេតនាទេ ដោយសារកូននោះវារើ ហើយគាត់ថា ក្តុកក្តួលដែលបញ្ចុកថ្នាំកូន និងខ្លាចកូនផ្លែលើថ្ងាស់។ ដើម្បីឲ្យជ្រាបច្បាស់សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖ វិដេអូ៖

    July 17, 2020
  • សុខភាព

    ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រិត្យ​ឲ្យ​មន្ត្រី​រាជការ និយោជិត កម្មករ ឈប់​សម្រាក​ការងារ ចំនួន ៥ ថ្ងៃ ដើម្បី​សង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ កាល​ពី​ខែ​មេសា ដែល​ត្រូវ​បាន​លើក​ដោយសារ​បញ្ហា COVID-19។ ដោយ​ហេតុ​ថា ការ​ឈប់​សម្រាក​រយៈពេលយូរ​នេះ ប្រជាពលរដ្ឋ​នឹង​មាន​ការ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្រួសារ​នៅ​ស្រុក​កំណើត ឬ​អាច​មាន​ដំណើរ​កម្សាន្ត​ផង​នោះ ហើយ​ស្រប​ពេល​ដែល​ស្ថានភាព COVID-19 កំពុង​រាតត្បាត​យ៉ាង​ខ្លាំង​លើ​ពិភព និង​ក្នុង​តំបន់ ហើយ​កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​លើ​​អ្នក​​ដំណើរ​ជា​បន្ត​បន្ទាប់ ក្រសួង​សូម​ឲ្យ​​ប្រជាពលរដ្ឋ​ទាំង​អស់ បន្ត​អនុវត្ត​ការពារ​ការ​ចម្លងវីរុស COVID-19 ឲ្យ​បាន​ខ្ជាប់​ខ្ជួន។ ដើម្បី​ការពារ​ការ​ចម្លងវីរុស COVID-19 មកបុគ្គល និង​ចូល​ក្នុង​សហគមន៍​ក្នុង​នោះ ក្រសួង​សុខាភិបាល បាន​ក្រើន​រំលឹក​ដល់​សាធារណជន​ទាំងអស់ថា ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​រស់​នៅ​តាម​បែប​គន្លង​ថ្មី ដោយ​ចេះ​កែប្រែ​ទម្លាប់ និង​ឥរិយាបថ ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់

    July 17, 2020