- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យុវជន ២នាក់ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ធំធ្វើការឃាត់ខ្លួនពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង ១៥និង១០នាទី រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានប្រើប្រាស់វិធានការជំនាញបង្ក្រាបករណី ជួញដូរនូវសារធាតុញៀនខុសច្បាប់ចំនួន០១ ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ យោងតាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចេញប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ចំនួន ០១ករណី នៅចំណុចក្រោយវត្តបិណ្ឌដី ស្ថិតក្នុងភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
July 17, 2020 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការសូមដំណឹងដល់សាធារណជនទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមុខសញ្ញា ទាំង៥នាក់ ខាងក្រោមនេះ គឺជាមុខសញ្ញាលួច និងប្លន់ ដូច្នេះសូមឲ្យបងប្អូនជួយ សហការ និង រាយការណ៍ទៅសមត្ថកិច្ច យើងខ្ញុំ តាមរយៈ ទូរសព្ទលេខ 097 888 35 58 រឺ 097 92 33 266 ដើម្បីមានវិធានការ អធិការនគរបាលស្រុកមេមត់ នឹងផ្តល់ប្រាក់ឧបត្ថមមួយចំនួនដល់បងប្អូន ដោយបញ្ជាក់ទីតាំង និងពេលវេលាដែលជនទាំងនេះស្នាក់នៅ។ ស្នងការខេត្តក៏បានបញ្ជាក់ផងដែរថា រាល់ព័ត៌មានដែល បងប្អូនបានរាយការណ៍
July 17, 2020 - ព័ត៌មានជាតិ
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានប្រកាសព្យាបាលក្មេងស្រីរងគ្រោះដោយសារស្ត្រីចិត្តកំណាចយកកាំបិតមុតស្រួចធ្វើការអារមុខរបស់នាងបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ព្រោះតែចង់សងសឹកអោយកូនប្រុសរបស់ខ្លួន ដោយឥតគិតថ្លៃអ្វីទាំងអស់រហូតដល់ជាសះស្បើយ នេះបើតាមការរៀបរាប់តាមរយៈទំព័រផ្លូវការបស់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ គ្រាដែលលោកបានចុះទៅសួរសុខទុក្ខក្មេងស្រីរងគ្រោះដោយផ្ទាល់នៅមន្ទីរពេទ្យកុមារជាតិ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏រន្ធត់នេះដែរបានធ្វើអោយមហាជនពេញបណ្តាញសង្គម facebook មានការតក់ស្លុតយ៉ាងខ្លាំង ខណៈដែលស្ត្រីដៃដល់បានប្រើប្រាស់កាំបិតមុតស្រួចថ្មីច្រឺងដែលទើបនឹងទិញពីផ្សារមកធ្វើសកម្មភាពឃោឃៅដាក់ក្មេងស្រីរងគ្រោះ រហូតរងរបួសធ្ងន់ ដោយស្ត្រីដៃដល់បានសារភាពទាំងមិនមានការតក់ស្លុត ហើយថាកូនខ្ញុំស្រក់ឈាមប៉ុនណា ក្មេងស្រីនោះត្រូវស្រក់ឈាមប៉ុននឹងដែរ ព្រោះកូនគាត់ធំឡើងជាតារា៕
July 17, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មយ៉ាងរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយឈ្មោះថា Sovan Borith និង Khmer Shear ដែលបានចុះផ្សាយថា «ម្ចាស់ឡាន RX 300 ត្រូវគេចាប់ជំរិត ផ្លាកលេខ 2AL-4977 »។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការរិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរក និងកោះហៅបុគ្គល ដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Sovan Borith ឡាយ និងផុសព័ត៌មានមិនពិត ថាមានករណីចាប់ជំរិតមនុស្ស តាមពិតមិនមែនជាករណីចាប់ជំរិតឡើយ ជាការចាប់ខ្លួនមនុស្សតាមដីការតុលាការ ហើយបុគ្គលដែលឡាយ
July 17, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលនីតិវិធី របស់លោកព្រះអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន០២រូប លោក ឡុង ជាប និងលោក សឿ ឡងឌី កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន ០២ករណីផ្សេងគ្នា ដកហូតវត្ថុតាងគ្រឿងញៀន ០២កញ្ចប់ធំ ប្រមាណ០២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជនជាតិខ្មែរ និងជនជាតិវៀតណាម ០២នាក់ នៅក្នុងខណ្ឌទួលគោក និងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត
July 17, 2020 - សុខភាព
ម្ចាស់គ្លីនិកនៅប្រទេសបង់ក្លាដែសមួយរូបបន្ថែមទៀតត្រូវប៉ូលិសឃាត់ខ្លួនក្រោយពីចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ដជំងឺ COVID-19 ក្លែងក្លាយដល់អតិថិជនរបស់ខ្លួន ។ គ្រូពេទ្យរូបនេះមានឈ្មោះ Mohammad Shahed អាយុ៤២ឆ្នាំ ជាម្ចាស់គ្លីនិក Regent Hospital ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ពេលកំពុងរត់គេចទៅប្រទេសឥណ្ឌាក្រោយពីប៉ូលិសតាមចាប់រយៈពេល៩ថ្ងៃ ដោយចោទថាបានចេញវិញ្ញាបនបត្រសុខភាពទាក់ទងទៅនឹងលទ្ធផលតេស្ដជំងឺ COVID-19 ក្លែងក្លាយ និងមិនបានធ្វើតេស្ដត្រឹមត្រូវ។ បុរសរូបនេះគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១២នាក់ផ្សេងទៀតដែលត្រូវបានអាជ្ញាធរចាប់ខ្លួនទាក់ទងទៅនឹងការឆបោកនេះ។ គ្លីនិកទាំងពីររបស់គ្រូពេទ្យរូបនេះបានធ្វើតេស្ដ COVID-19 លើមនុស្ស១០ ៥០០នាក់ដែលក្នុងនោះមាន៤ ២០០នាក់បានធ្វើតេស្ដត្រឹមត្រូវ និង៦ ៣០០នាក់ទៀតគឺផ្តល់វិញ្ញាបនបត្របញ្ជក់សុខភាពដោយមិនបានធ្វើតេស្ដទេ។ ក្រៅពីចេញវិញ្ញាបនបត្រក្លែងក្លាយ មន្ទីរពេទ្យរបស់ជនសង្ស័យខាងលើក៏បានយកល្អថ្លៃព្យាបាលពីអ្នកជំងឺទាំងដែលព្រមព្រៀងជាមួយរដ្ឋាភិបាលថានឹងផ្តល់ការព្យាបាលដោយឥតគិតថ្លៃផងដែរ។ លោក Shahed មិនមែនជាមនុស្សដំបូងដែលប៉ូលិសបានឃាត់ខ្លួនចំពោះការឆបោកនេះទេ។ កាលពីសប្ដាហ៍មុន ក៏មានម្ចាស់មន្ទីរពេទ្យឯកជនត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការចេញវិញ្ញាបនបត្រសុខភាពក្លែងក្លាយដោយមិនបានតេស្ដត្រឹមត្រូវនេះដែរ។ អ្នកជំនាញបានព្រមានថាការចេញលិខិតក្លែងក្លាយបែបនេះអាចធ្វើឲ្យស្ថានភាពឆ្លងក្នុងប្រទេសកាន់តែអាក្រក់ថែមទៀតនិងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកត្រូវទៅធ្វើការនៅប្រទេសផ្សេងផងដែរ។
July 17, 2020 - ព័ត៌មានជាតិ
ពិតជាខ្លោចចិត្ត និងហួសចិត្តណាស់ ស្រ្តីតិរច្ឆានដែលយកកាំបិតអារលេីផ្ទៃមុខក្មេងស្រីអាយុ ៥ឆ្នាំ ព្រោះតែសងសឹកអោយកូនប្រុសរបស់ខ្លួននោះ ក្មេងស្រីរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យដេរជាង ១០០ ថ្នេរ ហើយស្រ្តីដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ប៉ុន្តែមានរឿងមួយទៀតដែលមហាជនកាន់តែរន្ធត់នោះគឺ ម្តាយក្មេងស្រីរងគ្រោះកំពុងមានផ្ទៃពោះជាង៨ខែហើយ ពោលគឺជិតគ្រប់ខែទៅហើយ បែរជាជួបរឿងអកុសលបែបនេះទៅវិញ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏រន្ធត់នេះដែរបានធ្វើអោយមហាជនពេញបណ្តាញសង្គម facebook មានការតក់ស្លុតយ៉ាងខ្លាំង ខណៈដែលស្ត្រីដៃដល់បានប្រើប្រាស់កាំបិតមុតស្រួចថ្មីច្រឺងដែលទើបនឹងទិញពីផ្សារមកធ្វើសកម្មភាពឃោឃៅដាក់ក្មេងស្រីរងគ្រោះ រហូតរងរបួសធ្ងន់ ដោយស្ត្រីដៃដល់បានសារភាពទាំងមិនមានការតក់ស្លុត ហើយថាកូនខ្ញុំស្រក់ឈាមប៉ុនណា ក្មេងស្រីនោះត្រូវស្រក់ឈាមប៉ុននឹងដែរ ព្រោះកូនគាត់ធំឡើងជាតារា៕
July 17, 2020 - PR
កម្លោះសង្ហារដែលជាកូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ មាន សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្ននាគ និងសុវត្ថិ សិរីវុឌ្ឈ បច្ចុប្បន្ននេះកំពុងតែឆក់យកបេះដូងយុវវ័យជាច្រើនមកគាំទ្រខ្លួន ជាពិសេសគឺអ្នកគាំទ្រនារីៗតែម្តង។ ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យចម្រៀងឃើញថាបងប្អូនប្រុសទាំងបីនាក់ ហាក់មានសន្ទុះខ្លាំង ដោយសារតែពួកគេមានរូបសម្បត្តិស្រស់សង្ហារ ស្ទាយតុបតែងខ្លួនបែបយុវវ័យ ជាពិសេសបទចម្រៀងមួយបទៗអត្ថន័យចាក់ដោតបេះដូងយុវវ័យ។ នៅថ្ងៃអាទិត្យនេះ កម្មវិធី Ganzberg Uber Concert ដែលតែងតែផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បានអញ្ជើញពួកគេទាំងបីនាក់មកជួបអ្នកគាំទ្ររបស់ខ្លួន ដោយនឹងបង្ហាញជាមួយបទចម្រៀងទើបតែចេញថ្មី ស្ទាយថ្មី និងទស្សនីយភាពប្លែកភ្នែកសម្រាប់ទស្សនិកជន។ នៅមានតារាចម្រៀងជាច្រើននាក់ទៀតដែលប្រជុំសុទ្ធតែតារាល្បីនឹងត្រូវបង្ហាញខ្លួននៅឆាកតន្ត្រីតែមួយជាមួយគ្នាមានដូចជាតារាចម្រៀងនិយមបទបរទេសកញ្ញា សុខ សីឡាលីន កញ្ញា សោភា ទេពី ក្រុមRose
July 17, 2020 - កូវីដ-១៩
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០៥នាក់ថ្មីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋកើនដល់៣៦នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាចំនួន០២នាក់ ហើយមិនទាន់មានអ្នកជាសះស្បើយថ្មីនោះទេ។ អ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន០៥នាក់នោះ មានបុរសជនជាតិខ្មែរចំនួន០២នាក់ ស្ត្រីជនជាតិខ្មែរ០១នាក់ និងបុរសជនជាតិអាមេរិកចំនួន០២នាក់។ យោងតាមលិខិតរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា៖ + បុរសអាយុ៣៤ឆ្នាំ និងកូនប្រុសបង្កើតអាយុ០៥ឆ្នាំ មានអាស័យដ្ឋាននៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដែលបានទៅលេខឪពុកម្តាយនៅសហរដ្ឋអាមេរិក តាំងពីខែមីនា ឆ្នាំ២០២០ ជាមួយភរិយា និងកូនស្រីម្នាក់ទៀត (តែស្ត្រីទាំង២នាក់មានលទ្ធផលតេស្តលើកទី១ អវិជ្ជមានកូវីដ១៩)។ + ស្ត្រីអាយុ៦០ឆ្នាំ រស់នៅសហរដ្ឋអាមេរិក ដែលមានអាស័យដ្ឋានស្នាក់នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានរោគសញ្ញាហៀរសំបោរ (ស្រដៀងផ្តាសាយ) តាំងពីថ្ងៃទី១២
July 17, 2020 - ព័ត៌មានជាតិ
បុរសម្នាក់បានរើសគ្រាន់មីនមិនទាន់ផ្ទុះជាច្រើនគ្រាប់មកទុកនៅក្នុងរូងឈើ ព្រោះតែខ្លាចមនុស្សរឺសត្វដើរជាន់វា ហើយផ្ទុះបង្ករគ្រោះថ្នាក់ ប៉ុន្តែក្រោយមកត្រូវបានមន្ត្រីស៉ីម៉ាក់ចុះទៅដកហូត។ នៅក្នុងប្រតិបត្តិការណ៍នេះបុរសខាងលើបានបញ្ជាក់ប្រាប់ថា គាត់រើសបានគ្រាប់មីនទាំងនេះ ស្ទើរាល់ឆ្នាំ ដោយមួយឆ្នាំរើសបានមួយរឺពីរគ្រាប់ តែគាត់មិនបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឡើយ ព្រោះគិតថាវាអត់ផ្ទុះផងរាយការណ៍ធ្វើស្អី។ ក្នុងនោះដែរលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានសរសេរសំណេរមួយថា៖ “ម្ចាស់ចំការ៖ ក្នុងរូងឈើនេះច្បាស់ណាស់មានតែគ្រាប់មីនទេ គ្មានសត្វពស់ស្អីទេ! ព្រោះរូបខ្ញុំផ្ទាល់ជាអ្នករើសគ្រាប់មីនមកទុកក្នុងរូងឈើនេះ ព្រោះខ្លាចមនុស្ស-សត្វដើរជាន់វា! មន្ត្រីស៉ីម៉ាក់៖ ហើយបងរើសគ្រាប់មីនទាំងនេះមកពីណាមក? ម្ចាស់ចំការ៖ រើសពីក្នុងចំការ មួយឆ្នាំឃើញមួយឃើញ២អញ្ចឹងទៅ! មន្ត្រីស៉ីម៉ាក់៖ ហើយបងបានរាយការណ៍ទៅប៉ូលីសមូលដ្ឋានឬទេ? ម្ចាស់ចំការ៖ អត់ផង អត់ផ្ទុះផង មិនដឹងរាយការណ៍ធើស្អី? មន្ត្រីស៉ីម៉ាក់៖
July 17, 2020








