Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាពយកកាំបិតប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល កាលពី២ថ្ងៃមុន ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡើងៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុនសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣រនិង១៥នាទីសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុន ធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ។

    July 16, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ឪពុកចុងផឹកស្រវឹងឈ្លោះប្រកែកគ្នាឈានដល់ប្រើហិង្សាទៅលើប្រពន្ធ ដោយទាត់មួយជើងចំចង្កេះ ទាំងដែលនាងកំពុងមានជម្ងឺប្រចាំកាយ មានផ្ទៃពោះ ៦-៧ខែទៀត បណ្ដាលឲ្យក្តៅខ្លួនស្រៀវរងាខ្លាំង ត្រូវសាច់ញាតិបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបាន ៧ថ្ងៃក៏ស្លាប់ សាច់ញាតិនិងកូនៗយកសពម្ដាយទៅបូជារួច មកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាឪពុកចុងយកទៅសាកសួរទាំងយប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ០៧:៣០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់៖ (ប្រពន្ធ) ឈ្មោះ ស៊ុម ស្រីមឿន ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរកម្មករសំណង់ មានផ្ទៃពោះ៦ខែ (ស្លាប់នៅមន្ទីរពេទ្យរុស្សី

    July 16, 2020
  • PR

    [មានវិធីបរិច្ចាគនៅខាងក្រោម] Liveផ្ទាល់រយៈពេល ២ម៉ោង កម្មវិធីគម្រោងចិត្តតែមួយ (PIFC) គឺជាកម្មវិធីសប្បុសរធម៌មួយដែលនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ចាប់ពីម៉ោង 6:30ល្ងាចដល់ម៉ោង 8:30យប់ ដោយមានការចូលរួមពីពិធីករ ពិធីការនីនិងតារាចម្រៀងជាច្រើនរូបដូចជាសុភ័ក្រ កុសុម៉ា, ម៉ា ច័ន្ទបញ្ញា, Por Xeang, Ela la, លីន សោម៉ា (គ្រុឌកាកី), Ting Tong, Sophea Chamroeun, SUFFER, RIZER និងព្រមទាំង Influencers ល្បីៗជាច្រើនទៀត ។ មានដៃគូផ្សព្វផ្សាយជាមួយ

    July 16, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០៖ ក្រោយពីបំពេញការងារប្រចាំថ្ងៃដ៏មមាញឹកយ៉ាងនឿយហត់លោកអ្នកប្រាកដជាត្រូវការសម្រាក និងលម្ហែអារម្មណ៍ជាក់ជាពុំខាន…! ពិតអត់? ឥឡូវនេះជាមួយនឹងទូរទស្សន៍ដ៏សែនវៃឆ្លាតបំផុត សាមសុង Crystal UHD ថ្មីមានសមត្ថភាពពិសេសអស្ចារ្យក្នុងការផ្លាស់ប្តូរគ្រប់រូបភាពទៅជាកម្រិត 4K និងមានពណ៌យ៉ាងស្រស់ស្អាតបំផុតកម្រិត 16bit 3D ទៀតនោះនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ប្លែក…ជក់ចិត្ត ស្លុងចិត្តតែម្តង! អ្វីដែលកាន់តែពិសេសទៀតនោះលោកអ្នកនឹងមិនចាំបាច់ចំណាយពេលវេលាច្រើន និងខ្ជះខ្ជាយថវិកាក្នុងការចេញទៅខាងក្រៅជួបជុំជាមួយនឹងក្រុមគ្រួសារ…មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ទៀតឡើយ! ទូរទស្សន៍ដ៏សែនវៃឆ្លាតបំផុត សាមសុង Crystal UHD ស៊េរីថ្មីនេះនឹងផ្តល់ឱ្យលោកអ្នកនូវពិភពកម្សាន្តយ៉ាងច្រើនសម្បូរបែបដូចជា៖ ទស្សនាខ្សែភាពយន្តជាមួយអេក្រង់ដ៏ធំភ្លឺច្បាស់ត្រជាក់ភ្នែក (មិនចាញ់រោងកុនប៉ុន្មានទេ), ច្រៀងខារ៉ាអូខេដោយស្វែងរកតាម You Tube តាមរយៈការបញ្ជាដោយសំឡេងយ៉ាងងាយស្រួលរហ័សទាន់ចិត្តអមដោយកម្រិតពណ៌ និងពន្លឺត្រូវបានបង្ហាញចេញមកយ៉ាងល្អឥតខ្ចោះស្ទើរតែមិនគួរឱ្យជឿនឹងភ្នែក…! ពិតជាលង់ស្រឡាញ់ដកចិត្តមិនបាន…!

    July 16, 2020
  • សង្គម

    ឯកឧត្តម ហ៊ុន ជា បានបង្ហោះមុននេះឲ្យដឹងពីការជួយបងស្រីអនាម័យម្នាក់ ដែលតែងតែសំអាតស្មៅ និងបានផ្តាំថា ដោយសារតែពួកគាត់ទើបទីក្រុងយើងស្អាត សូមកុំមានការរើសអើង និងចូលរួមថែរក្សាអនាម័យគ្រប់ៗគ្នា។ ឯកឧត្តម ហ៊ុន ជា ក៏បានជូនប្រាក់ទៅបងស្រីអនាម័យចំនួន ២០ម៉ឺនរៀលផងដែរ ហើយឯកឧត្តមក៏បានសរសេររៀបរាប់ថា៖ “ខ្ញុំតែងតែឃើញគាត់នៅសំអាតស្មៅនៅម្ដុំហ្នឹងយូហើយ បងគេបងយើងប្អូនគេប្អូនយើង សូមបងប្អូនចែករំលែកក្ដីស្រលាញ់ទៅកាន់មនុស្សជុំវិញ ឲ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាពិសេសសូមបងប្អូនកុំរើសអើងចំពោះអ្នកអនាម័យអី ព្រោះដោយសារពួកគាត់ទើបទីក្រុងយើង មានសោភ័ណ្ឌភាពល្អ និងអនាម័យស្អាត ហើយសូមសំណូមពរដល់បងប្អូនដែលមានដំណើរកំសាន្ដទៅតាមរមណីយដ្ឋាននានា សូមជួយថែរក្សាអនាម័យទាំងអស់គ្នា និងកុំបោះសំរាមចោលផ្តេសផ្តាស”៕

    July 16, 2020
  • PR

    ហ៊ោអបអរពេញហាង ជាមួយកម្មវិធីស្រាបៀរ អង្គរ ផ្តល់រង្វាន់ភ្លាមៗ ដើម្បីពញ្ញាក់អារម្មណ៍អតិថិជនរបស់ខ្លួន ដោយធ្វើការចែករង្វាន់ទូរស័ព្ទ iPhone 11 Pro Max ដល់អ្នកឈ្នះរង្វាន់នៅក្នុងហាងស្រាបៀរផ្ទាល់តែម្តង។ អតិថិជនមានសំណាងចំនួន 6 នាក់ហើយ ដែលបានឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗនៅហាង (Pumkin) និងហាង (Family BBQ) កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ។ រំភើបហួសថ្លែង ឈ្នះរង្វាន់នឹកស្មានមិនដល់! អតិថិជនមហាសំណាងម្នាក់ឈ្មោះ ភន់ ស្រីនាង(Phun Sreyneang) ដែលឈ្នះទូរស័ព្ទ iPhone 11

    July 16, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤០៤ ៨៤០ ០០០រៀល។ តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ៤៨គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៧៦គ្រឿង។ ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម៖ • លើសពី ៥%-១០% មានចំនួន ១០គ្រឿង • លើសពី ១០%-២០% មានចំនួន ១៣០គ្រឿង •

    July 16, 2020
  • PR

    បួនសប្តាហ៍កន្លងផុតទៅហើយសម្រាប់រដូវកាលទី៤ ដែលកម្មវិធី Freshy Winner បានរកឃើញជើងខ្លាំងប្រចាំសប្តាហ៍ ហើយពួកគេនឹងត្រូវមកប្រកួតប្រជែងនៅសប្តាហ៍ទីប្រាំដែលជាសប្តាហ៍ដណ្តើមទឹកប្រាក់រហូតដល់ទៅដប់លានរៀល។ ទស្សនិកជនដែលបានទស្សនាកម្មវិធី Freshy Winner រៀងរាល់សប្តាហ៍ប្រាកដជាបានដឹងពីបេក្ខជនដែលជាជើងខ្លាំងឈ្នះប្រចាំសប្តាហ៍នីមួយៗដោយក្នុងនោះរួមមាន សប្តាហ៍ទីមួយកញ្ញា បេប៊ី សប្តាហ៍ទីពីរលោក រតនៈ ពិសិទ្ធ សប្តាហ៍ទីបីលោក ស្រេធ វុត្ថា និងសប្តាហ៍ទីបួនលោក អធិការ។ បេក្ខជនទាំងបួននាក់ខាងលើនេះនឹងត្រូវមកប្រកួតគ្នានៅសប្តាហ៍ទីប្រាំដែលជាសប្តាហ៍ដ៏រំជើបរំជួលព្រោះអ្នកដែលឈ្នះនឹងអាចទទួលបានទឹកប្រាក់រហូតដល់ទៅដប់លានរៀលប្រសិនបើអាចយកឈ្នះការលេងហ្គេមនៅវគ្គចុងក្រោយនៃកម្មវិធី។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកទស្សនាក៏មានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរពីកម្មវីធីដោយគ្រាន់តែចូលរូមលេង ដោយការទស្សទាយថាតើនរណាដែលជាអ្នកឈ្នះនៅសប្តាហ៍នេះ។ តើនរណាជាអ្នកមានសំណាងក្លាយជាម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ? តើអ្នកដែលឈ្នះអាចឈានទៅលេងវគ្គចុងក្រោយនៃកម្មវិធីអាចយកទឹកប្រាក់ដប់លានរៀលពេញដែរឬទេ? កុំភ្លេចចូររួមលេង និងទស្សនាកម្មវិធី Freshy Winner នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០

    July 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់ ដកហូតក្រាមសថ្លា ១កញ្ចប់ធំល្មម ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលឃាត់ខ្លួនបានមាន ឈ្មោះ ផេន ម៉េងអាន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ មុននឹងឈានដល់ការចាប់ឃាត់ខ្លួន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ

    July 16, 2020
  • PR

    ពីស្ថានីយ៍ទូរទស្សន៍នៅកម្ពុជា ដែលឈានមុខគេ ទៅលើវិស័យភាពយន្តភាគ ភីអិនអិន តែងតែពាំនាំយកនូវកម្រងខ្សែរឿងជាច្រើន មកបម្រើអារម្មណ៍ទស្សនិកជន ក៏ដូចជា ហ្វេនៗរបស់ភីអិនអិន កម្សាន្តជាហូរហែរ។ ជាមួយគ្នានេះដែរ សម្រាប់រឿងភាគថៃ ដែលនឹងមានវត្តមានចូលមកបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ នាចុងខែកក្កដានេះដែរ គឺកាន់តែល្អមើលខ្លាំងជាងមុន នោះគឺ រឿង ស្នេហ៍ធ្លាក់ពីលើមេឃ។ បើទោះបីជាសាច់រឿងមួយ ដែលបង្ហាញពីមនោសេញ្ចេតនា ស្នេហាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអ្វីដែលនឹងធ្វើឲ្យទស្សនិកជនចាប់អាម្មណ៍ជាងនេះទៅទៀតនោះ គឺបង្ហាញអំពី អ្វីដែលជាភាពចៃដន្យ ដែលអាចនឹងកើតឡើងក្នុងជីវិតមនុស្សម្នាក់ៗដោយមិនបានត្រៀមទុកជាមុន។ តួយ៉ាង ដូចជាតួអង្គ នាង តុងរ៉ាក់ ដែលជាក្មេងស្រីម្នាក់ មានការតស៊ូ ខិតខំប្រឹងធ្វើការដោយកម្លាំងញើសឈាម ។ នាងមានបងប្អូនស្រីពីរនាក់ ដែលបងស្រីរបស់នាង

    July 16, 2020