Khmernote Media
  • ព័ត៌មានជាតិ

    ពេលផ្លូវការហើយ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេបតីតេជោហ៊ុន សែន បានចេញអនុក្រឹត្យផ្លូវការអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧-២១ ខែសីហា សងថ្ងៃបុណ្យចូលឆ្នាំថ្មី។ គួរបញ្ជាក់ថាកាលពីម្សិលមិញនេះ សម្តេចតេជោក៏បានបញ្ជាក់ថា រើសយកថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា សរុបចំនួន៥ថ្ងៃជាថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរ ពោលគឺពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់មន្ត្រីរាជការ អាចមានឱកាសឈប់សម្រាកបានដល់៩ថ្ងៃ ដោយរាប់បញ្ចូលថ្ងៃសម្រាកសៅរ៍អាទិត្យ មុនថ្ងៃសង និង សៅរ៍អាទិត្យ ក្រោយថ្ងៃសង ដូច្នេះគឺ៩ថ្ងៃជាប់គ្នា៕

    July 15, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ២០២០​ នៅម៉ោង ០៣:០០នាទី មានករណីអគ្គិភ័យឆេះនៅ «ហ្គូរី គ្រឿងសំអាង» ដែលមានកម្ពស់ ៣ជាន់ ឆេះបន្ទប់០១ នៅជាន់​ទី២ នៃអគារ​ ទល់មុខនឹងហាងលក់គ្រឿង​សង្ហារឹម​ដែលឆេះពីម៉ោង ១០:៣០នាទី​ព្រឹកមិញ ​ដែលស្ថិតនៅទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយការខិតខំប្រឹងប្រែងពីសមត្ថកិច្ចបានគ្រប់គ្រងអស់ទាំងស្រុងហើយ អគ្គិភ័យឆេះនេះសង្ស័យដោយសារផ្ទុះសេខ្សែភ្លើងទើបបណ្ដាលឲ្យមានការឆាបឆេះកើតមានឡើង ​។ ប្រភព & អត្ថបទ៖​ បងម៉េង ខ្មែរណូត

    July 15, 2020
  • ព័ត៌មានជាតិ

    ស្រុកបន្ទាយមាស៖ ថ្ងៃច័ន្ទ ០៨រោច ខែអាសាឍ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១:៣០នាទី កម្លាំងជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ស្រីចំនួន ០១នាក់ និងដកហូតគ្រឿងញៀនចំនួន ១០កញ្ចប់ (ធំចំនួន ០៣ កញ្ចប់) រួមមាន ៖ ១. ឈ្មោះ អុក ឡុង

    July 15, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងសុខាភិបាលប្រកាសថា ៦ខែ ដើមឆ្នាំ២០២០ កម្ពុជារកឃើញជំងឺគ្រុនឈាមជាង៣ពាន់ករណីក្នុងនោះស្លាប់ចំនួន៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំមុនមានការថយចុះ៨៨ភាគរយ ។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺជំងឺគ្រុនឈាម ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី១៥ ខែកក្កដានេះបានឱ្យដឹងថា ចាប់ពីខែមករាដល់ ខែមិថុនា ឆ្នាំ២០២០នេះ មានចំនួនសរុប៣.៣៣៩ករណីនឹងស្លាប់ចំនួន ៤ករណីដោយអត្រាស្លាប់នេះមាន០,០៣%។ ក្រសួងបានបញ្ជាក់ថា ករណីជំងឺគ្រុនឈាមឆ្នាំនេះបានថយចុះប្រមាណ៨៨%បើប្រៀបធៀបជាមួយឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នាដែលមាន ២៨.២៨៥ករណី និងស្លាប់៣២នាក់។ ជំងឺគ្រុនឈាមនេះបានកើតនៅរាយប៉ាយតាមភូមិសាស្ត្រប្រជុំជនមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ប៉ៃលិន សៀមរាប កណ្តាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ។

    July 15, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងមួយទៅកាន់សាធារណជនទាក់ទងទៅនឹងការទិញលក់ដី យ៉ាងអណាធិបតេយ្យ នៅតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងតំបន់គម្របព្រៃឈើ ដោយពុំមានការចុះពិនិត្យ និងវាស់វែងត្រឹមត្រូវពីសំណាក់មន្ត្រីពាក់ព័ន្ធនិងមន្ត្រីភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញប៉ុណ្ណោះ។ ក្នុងសេចក្តីជូនដំណឹងនេះដែរបានបញ្ជាក់ថា ការទិញលក់ដី ដោយមានតែការផ្តិតមេដៃរវាងអ្នកលក់និងអ្នកទិញ មិនមានការចុះពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធ គឺជាទង្វើខុសច្បាប់ ហើយរដ្ឋបាលខេត្ត នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវរាល់ការទិញលក់ដីធ្លីទាំងអស់ ដែលពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់។ ដូចនេះដើម្បីចៀសវាងនូវទង្វើខុសច្បាប់ និងការខាតបង់ប្រយោជន៍ពីការទិញលក់ដីធ្លីទាំងនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការទិញលក់ដីធ្លីមិនស្របច្បាប់បែបនេះ៕

    July 15, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៤៥នាទី មានគណនីហ្វេសប៊ុក ឈ្មោះ Favour Grace Williams ដែលដាក់ រូបមនុស្សស្រីនៅលើ Profile បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ដែលមានហ្វេសប៊ុក ឈ្មោះ Kuy Savoeurn សុំធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះ រួចជនរងគ្រោះក៏បានផ្ញើសារតបទៅវិញព្រោះគិតថា គ្រាន់តែសុំរាប់អានគ្នា ។ បន្ទាប់មកឈ្មោះ Favour Grace Williams បានផ្ញើសារអំពីព័ត៌មានផ្ទាល់ខ្លួនរបស់គេ ប្រាប់ជនរងគ្រោះ

    July 15, 2020
  • សុខភាព

    ជំងឺ​រលាក​ត្រចៀក​ដែល​ច្រើន​កើត​មាន​ចំពោះ​ក្មេងៗ បណ្ដាលមកពីកត្តាមួយចំនួន ហើយ​ក្នុង​នោះ​មូលហេតុ​មកពី​រលាក​បំពង់ក ក្អក ផ្ដាសាយ​ញឹកញាប់។ បញ្ហានេះ​ធ្វើឲ្យ​ម៉ាក់​ប៉ា​មួយចំនួនឆ្ងល់​ថា វា​មាន​ពាក់ព័ន្ធ​គ្នា​យ៉ាង​ម៉េចវិញ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង ដោយសារ​ច្រមុះ ត្រចៀក ភ្នែក បំពង់ក នៅ​ជិត​គ្នា ទើប​វា​ងាយ​នឹង​ឆ្លង​គ្នា​ទៅវិញទៅមក។ មួយ​វិញ​ទៀត​នៅ​ពេល​ក្អក ហៀរ​សម្បោរ ផ្ដាសាយ​ដៃ​ក្មេង​ប៉ះ​ទឹក​រងៃ ឬ​ប៉ះ​សម្បោរ ហើយ​ក៏​យក​មក​ប៉ះ​តំបន់ជិតត្រចៀក ដូចនេះ​ហើយ​បាន​ជា​មេរោគ ឬ​បាក់តេរី​រាលដាល​ទៅ​កន្លែង​នោះ។ លោក​បញ្ជាក់​ថា ការ​រលាក​ត្រចៀក​ខាង​ក្រៅ​មិន​ធ្ងន់ធ្ងរ​រហូត​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ស្ដាប់​របស់​កូន​ឡើយ គ្រាន់តែ​ពេល​ខ្លះ​មាន​ជា​ខ្ទុះ ឬ​ដំបៅ​ដែល​បង្ក​ទៅ​ជា​ក្ដៅ​ខ្លួន និង​ឈឺចាប់​ប៉ុណ្ណោះ។ ប៉ុន្តែ​វេជ្ជបណ្ឌិត​រូប​នោះ បាន​ណែនាំ​ឲ្យ​អាណាព្យាបាល​ទាំងអស់​នាំ​កូន​មក​ជួប​គ្រូពេទ្យ ដើម្បី​សម្អាត និង​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា

    July 15, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា៖ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ នៅស្រុកកោះធំ មានករណីភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ០២ឃុំ ក្នុងឃុំឈើខ្មៅ និងឃុំសំពៅពូន ។ ១.ឃុំឈើខ្មៅចំនួន ៥៥ខ្នងផ្ទះ៖ ក្នុងនោះ រលំផ្ទះចំនួន ០៣ខ្នង របើកដំបូលស័ង្កសី និងក្បឿនចំនួន ៥២ខ្នង និងងាប់សត្វគោ ចំនួន ០១ក្បាល ២.ឃុំសំពៅពូនចំនួន ៥៤ខ្នងផ្ទះ និង០២អគារ៖ ក្នុងនោះ របើកដំបូលក្បឿន ដំបូលស័ង្កសី និងជញ្ជាំងចំនួន ៥៤ខ្នងផ្ទះ

    July 15, 2020
  • សុខភាព

    ប្រអប់​ដៃ ពិសេស​ទៅ​លើ​​​ក្រចក​ដៃ ដែលមាន​ការ​ប្រែ​ប្រួល​ប្លែក​ៗ ជា​សញ្ញា​មួយ​បង្ហាញ​ពី​​សុខភាព​ប្រចាំ​កាយ​របស់​មនុស្ស​​យើង​។ អ្នក​ជំនាញ​​សុខភាព​ជា​ច្រើន​ អាច​កត់​សម្គាល់​ និង​បាន​បង្ហាញ​​ពី​អាការៈ​ជំងឺ​របស់​មនុស្ស​​តាម​រយៈ​ទម្រង់​ដៃ​ ដូច​ខាង​ក្រោម​​នេះ​៖ ១. ចុង​ម្រាម​ដៃពណ៌​ខៀវ​ ចុងម្រាម​ដៃ​ពណ៌ខៀវ​​ជា​សញ្ញា​បង្ហាញ​ថា ឈាម​នៅ​ក្នុង​ខ្លួន​យើង​ដើរ​មិន​សូវ​ល្អ ​សរសៃ​ឈាម​ងាយ​ប្រតិកម្ម​ និ​ងពី​​ការ​ប្រែ​ប្រួល​​​សីតណ្ហភាព​ក្នុង​ខ្លួន​​។ លោក​វេជ្ជបណ្ឌិត Russell ផ្នែក​សុខភាព​ទូ​ទៅ បាន​​ឱ្យ​ដឹង​ថា ចុង​ម្រាម​ដៃខៀវ ក៏​ជា​​សញ្ញាណ​​នៃ​កង្វះ​អុកស៊ីសែន​ក្នុង​រាង​កាយ​ផង​ដែរ។ ២. ឆ្នូត​ក្រចក​ ស្នាម​ឆូត​ត្រង់​ៗ ទទឹង​ឬ​បណ្តោយ​ក្រចក​ គឺ​ជា​សញ្ញា​បង្ហាញ​ថាយើង​​ទើប​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ ដោយ​សារ​មូលហេតុ​ ក្រចក​ដៃ​យើង​​មិន​​ដុះ​​លូត​​​ឡើយ​នៅ​ពេល​យើង​កំពុង​ឈឺ​។ ៣. ក្រចក​ដៃ​ស​ស្លេក​ ធម្មតា​​នៅ​ពេល​យើង​យក​ដៃ​ចុច​សង្កត់​លើ​ក្រចក​ដៃ វានឹង​​មាន​ពណ៌​ស និង​ប្រែ​ជា​ពណ៌​ផ្កា​ឈូក (ឈាម​រត់) វិញ​ពេលយើង​​​លែង​ដៃ​សង្កត់​។

    July 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា ខណៈពេលមានករណីអគ្គិភ័យកំពុងឆាបឆេះនៅកន្លែងលក់គ្រឿងសង្ហារឹមមួយកន្លែង នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែអន្តរាគមន៍នៅកន្លែងកើតហេតុ។ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ! ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    July 15, 2020