Khmernote Media
  • សង្គម

    អ្នកនាង ទ្រី ដាណា ដែលគេស្គាល់ថាជាសេដ្ឋីវ័យក្មេងម្ចាស់ហាងមាស ទ្រី ដាណា និងជាម្ចាស់ក្រុមហ៊ុន NNP បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលនាងទើបនឹងទិញរថយន្តទំនើបថ្លៃកប់ពពក Rolls-Royce Cullinan ដែលមានតំលៃខ្ទង់លានដុល្លារនៅលើទីផ្សារប្រទេសកម្ពុជា។ អ្វីដែលគួរអោយភ្ញាក់ផ្អើលទៀតនោះ គឺថ្មីៗអ្នកនាង ទ្រី ដាណា បានចំណាយលុយជាង 1លានដុល្លារបន្ថែមទៀត ដើម្បីទិញរថយន្តទំនើបកាត់ស្ព័រ Lamborghini Urus ចំនួន2គ្រឿងបន្ថែមទៀត ដែលមានពណ៌លឿងមួយគ្រឿង និងពណ៌ក្រហម មួយគ្រឿង។ គួរបញ្ជាក់ផងដែរថា រថយន្ត Lamborghini Urus នេះដែរត្រូវបានគេប៉ាន់ស្មានថាមានតំលៃប្រមាណ50 ទៅ 60ម៉ឺនដុល្លារក្នុងមួយគ្រឿង ខណៈដែលរថយន្ត Rolls-Royce

    July 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយឈ្មោះថា Khmer Shear ដែលបានចុះផ្សាយថា «ម្ចាស់ឡានត្រូវគេចាប់ជំរិត ផ្លាកលេខ 2AL-4977 » បន្ទាប់ពីទទួលបានពត៌មាន​ថាមានករណីចាប់ជំរិតម្ចាស់រថយន្ត​ ម៉ាកLEXUS RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AL-4977 ម្ចាស់កម្មសិទ្ធឈ្មោះ ហួន​ ពុធធារី​ មានទីលំនៅផ្ទះលេខ284AE2Z ផ្លូវ93 សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ ត្រូវបានគេចាប់ជំរិតនោះ សមត្ថកិច្ចបានចុះទៅជួបសាម៉ីខ្លួនដល់លំនៅដ្ឋាន​ និងរថយន្ត​ ហើយគាត់បានបំភ្លឺថាគាត់ជាម្ចាស់រថយន្តហេីយពុំត្រូវបានគេចាប់ជំរិតដោយហ្វេសបុកខាងលើចុះផ្សាយឡើយ ហើយសាម៉ីខ្លួនដែលជាម្ចាស់រថយន្តបានបញ្ជាក់យ៉ាងច្បាស់ថា «

    July 16, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យថាស្រវឹងស្រាខ្លាំង​ហើយ បានបើករថយន្ត Toyota Prius មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលកៅឡាក់ជិតស្ថានទូតចិន​បណ្ដាលឲ្យបាក់អស់១ដើ​ម កាលពីវេលាម៉ោង ២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចមុខស្ថានទូតចិន​ តាមផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់ទួលទំពូងទី២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ តាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាក Toyota Prius​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AH-005 បើកបរដោយបុរសម្នាក់​ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន​ លុះមកដល់កន្លែងកើតហេតុរថយន្តក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកសសរកៅឡាក់ជិតស្ថានទូតចិន​បណ្តាលឲ្យបាក់អស់១ដើម​ ចំណែករថយន្តរងការខូចខាតបន្តិចបន្តួច ហើយសំណាងល្អគ្មានអ្នករងរបួសឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុទាក់ទងទៅខាងជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕​

    July 16, 2020
  • កូវីដ-១៩

    នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០១នាក់ថ្មីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនដល់៣៣នាក់ និងមិនទាន់មានអ្នកជាសះស្បើយថ្មីនោះទេ។ អ្នកវិជ្ជមានកូវីដ១៩ថ្មីនោះគឺជាបុរសជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសខាងលើនេះ គឺជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ឌីសាអូឌី និងបានបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧ និង២៥នាទីល្ងាច។ វត្ថុសំណាកលើកទី៣របស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។  រីឯអ្នកដំណើរចំនួន៦៩នាក់ ដែលធ្វើដំណើរតាមជើងហោះហើរជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩

    July 16, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី ដែលបម្រើការងារនៅក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបានបាត់បង់ការងារ ក្នុងវិបត្តិជំងឺកូវីដ១៩ សូមងាកមកចិញ្ចឹមត្រី ហើយរាជរដ្ឋាភិបាល នឹងផ្ដល់ជូនដើមទុនដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនខ្លាចនឹងវិនិយោគ ជំរុញប្រជាពលរដ្ឋចិញ្ចឹមត្រីនោះឡើយ ព្រោះជាការផ្តល់ការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា យើងធ្វើស្រែនិងចិញ្ចឹមត្រីបន្ថែម ដើម្បីទទួលបានប្រាក់ចំណូល ព្រោះនេះគឺវាជាឱកាស ដែលយើងត្រូវតែចេះចាប់យក។ សម្ដេចតេជោ បានគូសបញ្ជាក់ថា

    July 16, 2020
  • ព័ត៌មានជាតិ

    ស្វាយរៀង​ ៖​ យោងតាមប្រភព​ពីរដ្ឋបាល​ស្រុក​រមាសហែក  បានឲ្យដឹងថានៅព្រឹកថ្ងៃទី15 ខែកក្កដា ឆ្នាំ 2020 លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានដឹកនាំក្រុមការងារចុះដោះស្រាយករណីប្រជាពលរដ្ឋឈ្មោះ ពៅ សារិត ប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានកាប់ផ្លូវពាក់កណ្តាលហើយស្ទូងស្រូវពីលើ ផ្លូវចេញចូលក្នុងភូមិ។ ជាលទ្ធផលឈ្មោះពៅ សារិត និងប្រពន្ធបានព្រមព្រៀងលើកដីចាក់បំពេញផ្លូវនោះឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋឆ្លងកាត់ជាធម្មតា។ ក្នុងនោះលោកអភិបាលស្រុក បានជួយឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល។ សូមបញ្ជាក់ថា ចំពោះថវិកានេះ គឺមិនមែនទិញទឹកចិត្តគាត់ទេ គឺជួយសម្រួលក្នុងការខូចខាតតែប៉ុណ្ណោះ៕  

    July 16, 2020
  • ព័ត៌មានជាតិ

    សំបកគ្រាប់បែកខ្នាតយក្សមួយគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមត្រូវបានគេយកទៅធ្វើជួងគោះលាន់រំពងនៅក្នុងវិទ្យាល័យ ជាស៊ីម រក្សជ័យ ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជួងគ្រាប់បែកខ្នាតយក្សមួយនេះដែរត្រូវបាន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ធ្វើការដកហូតបានសំរេចនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។ បើតាមការអោយដឹងនៅលើទំព័រ Facebook លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានរៀបរាប់ថា៖ “ឈប់លឺសំលេងជួងគ្រាប់បែកទៀតហេីយ​!! ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដកហូតបានសំរេច! សូមអរគុណលោកនាយកសាលានិងប៉ូលីសមូលដ្ឋានចូលរួមសហការ! និងសូមអរគុណលោកម្ចាស់fab​ account ឈ្មោះAngkor Thom ដែលបានផ្តល់ពត៌មាននេះ។”

    July 15, 2020
  • ព័ត៌មានជាតិ

    អតីត​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ​ គឺលោក វរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដែលចុះនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយបន្ថយ​ឋានន្តរសក្ដិ​ចំនួន​ ២​ ថ្នាក់​ ពី​ វរៈសេនីយ៍​ឯក មកត្រឹម វរៈសេនីយ៍​ត្រី វិញ។ គេនៅចាំបានថាលោក រុំ​ សុវិជ្ជា ពេលនៅមានបុណ្យសក្តិធំជានាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ​ បានជេរប្រមាថអភិបាលខេត្តកំពង់ធំ គឺឯកឧត្តម សុខ លូ ក្រោយពេលដែលខ្លួនស្រវឹងស្រាជោគ ជិះរថយន្តទៅបុករនាំងរូបសំណាកអាចារ្យលាក់កាលពីយប់ថ្ងៃទី១៥​ ខែ​ ឧសភា

    July 15, 2020
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង ដោយបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារវាលយន្ត ក្នុងទីរួមខេត្តស្វាយរៀង គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញាផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ក្នុងសកម្មភាពនេះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ២៥គំរូ និងបន្លែ ៤០គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ * ជាលទ្ធផលមន្ត្រីជំនាញ

    July 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ចោរកំពូលស៊យលួចម៉ូតូ Scoopy បានសម្រេចហើយ តាំងពីកណ្ដាលយប់ ហើយរត់គេចខ្លួនបាត់អស់រយៈពេល៥ថ្ងៃ ទើបជិះយកទៅកន្លែងលក់បញ្ចាំ ចៃដន្យជួបកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបាន រួចនាំមកស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរនាំ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០៥:៣០នាទីល្ងាច ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបេតុងក្នុងភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅផ្ទះលេខ៥០C ផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យម្ចាស់ម៉ូតូម៉ាកស្គុបពីពណ៌ស ពាក់ស្លាកលេខបាត់ដំបង ១AC-៥១៥៧ ។ លោកវរសេនីយ៍ត្រី

    July 15, 2020