Khmernote Media
  • បច្ចេកវិទ្យា

    ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានធ្វើការប្រកាសដាក់សម្ពោធនូវស្មាតហ្វូន OPPO A92 ជាផ្លូវការរូចមក សង្កេតឃើញថា សន្ទុះនៃការគាំទ្រសាហាវយ៉ាងភ្លក់ទឹក ភ្លក់ដីរហូតដល់អស់ពីស្តុកតែម្តង។ គួរបញ្ជាក់ផងដែរថា OPPO A92 បានដាក់សម្ពោធនៅថ្ងៃទី29 ខែមិថុនា ឆ្នាំ2020 ហើយប្រកាសឲ្យបើកកក់ទុកមុនតាំងថ្ងៃទី30 ខែមិថុនា រហូតដល់ថ្ងៃទី04 ខែកក្កដា ឆ្នាំ2020 និងប្រកាសបើកលក់ដំបូងក្នុងថ្ងៃទី05 ខែកក្កដា ដោយមានអតិថិជនមករង់ចាំ ឈរតម្រង់ជួរ យ៉ាងកកកុញក្នុងរយៈពេល 2ម៉ោង នៅឯហាងទំនើប OPPO Brand Store ជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអូឡាំព្យា។ ទាំងនេះសបពា្ចក់អំពីភាពជោគជ័យក្នុងការចេញលក់បងធំត្រកូល

    July 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញពីរថយន្តមួយម៉ាក Highland ពាក់ស្លាកលេខ ភ្នំពេញ 2AL-3334 ត្រូវបានចោរលួចដោះកង់ឡានខាងមុខទាំងសងខាងយកទៅបាត់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhang Sovannarith បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅបុរីរតនាប្លាសា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ហើយលោកបានបញ្ជាក់ទៀតថា រថយន្តនោះគឺជារថយន្តរបស់ជនជាតិចិន៕

    July 15, 2020
  • ព័ត៌មានជាតិ

    យោងទៅលើសេចក្តីថ្លែងការណ៍មួយរបស់គណៈសង្ឃនាយក ដែលចេញផ្សាយនៅមុននេះបន្តិចបានអោយដឹង គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបដិសេធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះទង្វើដ៏ស្មោកគ្រោក អសីលធម៌ ទុច្ចរិត និងភាពជាមនុស្ស របស់ម្ចាស់ផេក “Troll យឹម តន” ដែលបានបង្ហោះវិដេអូឃ្លីបផ្សព្វផ្សាយតាមបណ្តាញសង្គមជាបទចម្រៀងលាយឡំដោយការកាត់តរូបភាព បព្វជិតសង្ឃពុទ្ធសាសនា ក្នុងលក្ខណៈអាសអាភាសជាមួយស្ត្រីភេទ។ ក្នុងសេចក្តីថ្លែងការនោះដែរ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើទៅដល់ក្រសួងធម្មការ និងសាសនា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលើអ្នកគ្រប់គ្រងផេក “Troll យឹម តន” នេះទៅតាមនិតិវិធីច្បាប់ជាធរមានផងដែរ៕

    July 15, 2020
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ យោងតាមការបញ្ជាក់ពីមន្ទីរបរិស្ថាន ខេត្តរតនគិរី បានឲ្យដឹងថា មន្ទីរបរិស្ថាន​បានចេញលិខិតថ្កោលទោសលើបុរសម្នាក់ ដែលបានបង្ហោះរូបអាក្រាតពុំគប្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឯតំបន់ឧទ្យានជាតិវីរៈជ័យ។ បន្ទាប់ពីមានការថ្កោលទោសពីសំណាក់មន្ទីរបរិស្ថានរួចមក នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ម្ចាស់ផេកដែលមានឈ្មោះ ប៊ុត ប៊ុនថា បានធ្វើលិខិតស្នើសុំទោសផ្ញើមកមន្ទីរបរិស្ថានឱ្យលើកលែងទោសកំហុស និងសន្យាមិនឱ្យមានករណីនេះកើតឡើងជាលើកទីពីរឡើយ ដោយរូបលោកគ្មានចេតនា និងធ្វើឲ្យប៉ះពាល់ជាយថាហេតុណាមួយដល់ ឧទ្យានជាតិវីរៈជ័យ ដែលជាតំបន់បេតិកភណ្ឌអាស៊ាន បេតិកភណ្ឌជាតិ និងជាទីតាំងគោរពបូជារបស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីឡើយ៕

    July 15, 2020
  • ព័ត៌មានជាតិ

    លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការបកស្រាយ និងពន្យល់ចំពោះករណីគណនីហ្វេសបុកដែលមានឈ្មោះ មន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ ដែលបានបង្ហោះកាលពីយប់មិញពាក់ព័ន្ធនឹងមនុស្ស ៨ នាក់នៅខណ្ឌឬស្សីកែវ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែង។ បន្ទាប់ពីធ្វើការបង្ហោះភ្លាមៗ នៅក្នុង Group Telegram របស់លោកជំទាវ ឱ​ វណ្ណឌីន ជាមួយនឹងអ្នកសារព័ត៌មាន លោកជំទាវបានបកស្រាយថា៖ “ខ្ញុំសូមជម្រាបជូនថា៖​ ការដឹកពួកគាត់នេះ​ មិនទាន់អាចថាពួកគាត់មានវីរុសកូវីដ-១៩នោះទេ។ ពួកគាត់ជាអ្នកធ្វេីដំណេីរមកពីប្រទេសម៉ាឡេស៊ីតាមជេីងហោះហេីរផ្សេង​ ដែលមិនមានវិជ្ជមានវីរុសកូវីដ-១៩។ តែដោយសារពួកគាត់ជាអ្នកដែលបានស្នាក់នៅរងចាំលទ្ធផលតេស្តនៅទីតាំងមួយ​ (ក្នុងជាន់ខុសគ្នា) ដែលមានអ្នកដំណេីរតាមជេីងហោះហេីរដែលបានរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩​ក្នុងពេលថ្មីៗនេះចំនួន​ ២៤នាក់​ ដូច្នេះ​ ដេីម្បីស្រាវជ្រាវបន្ថែមក្រែងមានការចម្លងបន្តគ្នាពីអ្នកជំងឺកូវីដ-១៩​ ដែលបានរកឃេីញនោះ​

    July 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័របើកយ៉ាងលឿនតាមបណ្ដោយផ្លូវវេងស្រេង ខណៈមកដល់ចំណុចផ្លូវកោង ក៏បត់កោងតាមផ្លូវតែបត់មិនទាន់បណ្ដាលឱ្យទៅបុកគម្របលូបែកទុយោទឹករបស់រដ្ឋអស់មួយនឹងបន្តទៅបុករះផ្ទះជាពលរដ្ឋដែលវេរលុយ៤កន្លែង និងហាងលក់ស្រាក្រឡុកបែកបាក់តុកៅអីអស់ជាច្រើនទៀត បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចភូមិជ្រៃកោង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកកុងតឺន័រក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6327 ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័របើកតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារតែផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឲ្យទៅបុកគម្របលូបែកទុយោទឹករបស់រដ្ឋចេញទឹកអស់មួយនឹងបន្តទៅបុករះផ្ទះប្រជាពលរដ្ឋវេរលុយផ្ទះវីង ផ្ទះអ៊ីម៉ាន់នី ផ្ទះលីហួរ ផ្ទះទ្រូម៉ាន់នីហើយបន្តទៅមុខនឹងក្រឡាប់លើកន្លែងលក់ស្រាក្រឡុកបែកបាក់ទូរតុកៅអីអស់ជាច្រើនទៀត។ ភ្លាមៗគេឃើញតៃកុងរថយន្តបានបើកទ្វារចេញ រត់បាត់ស្រមោល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះពុំមាននរណាម្នាក់រងរបួសឬក៏ស្លាប់នោះទេ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

    July 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោស្រាវជ្រាវដោយធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ពាក់ព័ន្ធ ករណី ឆបោក (លុយ១០,៧៥០ដុល្លារ) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យចំនួន០៣នាក់ មានដូចជា ទី០១ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ

    July 15, 2020
  • សិល្បៈ

    រដូវវស្សាបានចូលមកដល់ បងប្អូនដែលរស់នៅជនបទជាពិសេសនៅតាមតំបន់ព្រៃភ្នំគួរបង្កើនការប្រុងប្រយ័ត្នចំពោះសត្វពស់ព្រោះតែរដូវនេះ សត្វពស់ត្រូវបានគេប្រទះឃើញជាញឹកញាប់នៅតាមតំបន់មានព្រៃច្រើន ជាក់ស្តែងនាយក្រូច ដែលជាតារាកំប្លែងល្បីឈ្មោះប៊ិះជួបគ្រោះថ្នាក់ ដោយសារតែពេលកំពុងថតកុន ស្រាប់តែជួបប្រទះសត្វពស់មានពិសសាហាវ។ បើតាមការរៀបរាប់របស់នាយពែកមី បានបង្ហោះនៅលើ facebook លោកថា៖ “ សំណាងនាយក្រូច​ ពស់អត់ចឹក​ ពស់ពព្លាក់​ ឬ​ ពស់ស្កាចាក់​ ឬពស់អីមិនដឹងទេបងប្អូន”។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

    July 14, 2020
  • បច្ចេកវិទ្យា

    ចាប់តាំងពី realme បានបង្កើតឡើងមកគឺមានការកំណត់ខ្សែរស្រលាយផលិតផលយ៉ាងច្បាស់លាស់ realme X series ដែលជា Flagship ស៊ីវិល័យបែបយុវវ័យ (realme X50 Pro, X2 Pro) realme Number series ដែលមានគុណភាពល្អនិងមានការគាំទ្រយ៉ាងខ្លាំង (realme 6 series,realme 5 series ) រួមជាមួយនឹង realme C series លំដាប់ថវិកាដែលមានអេក្រង់ធំនិងថាមពលថ្មធំ។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme C series មានការគាំទ្រយ៉ាងច្រើនពីអតិថិជនដល់ទៅជាង

    July 14, 2020
  • ព័ត៌មានជាតិ

    (ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ នៅផ្សារចុងកាល់ ស្ថិតក្នុងភូមិករ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ០៩គំរូ មានដូចជា៖ អំបិលម៉ត់ ត្រីប្រាហើម ប្រហុក មីលឿង ត្រីងៀត សាច់ក្រក

    July 14, 2020