- Khmernote Media
- កូវីដ-១៩
នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០៩នាក់ថ្មីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនដល់៣២នាក់ និងមិនទាន់មានអ្នកជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកឆ្លងថ្មីទាំង០៩នាក់នេះ រួមមាន៖ – បុរសជានជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ – បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ – បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល – បុរសជនជាតិខ្មែរអាយុ
July 14, 2020 - ព័ត៌មានជាតិ
យោងតាមហ្វេសបុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានធ្វើការបំភ្លឺជូនសាធារណៈជន បងប្អូនប្រជាពលរដ្ឋ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ឲ្យដឹងពីករណីនារីម្នាក់បានបង្ហោះចោទប្រកាន់សមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ដោយគាត់បានជិះហួសល្បឿនកំណត់ រួចត្រូវផាកពិន័យហើយគាត់បានសរសេរបង្ហោះមិនការពិតនៅលើហ្វេសបុក។ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានបំភ្លឺថា ៖ មានម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ An Ny ដែលបានបង្ហោះសារចោទប្រកាន់មកសមត្ថកិច្ចនគរបាលចរាចរណ៏ក្នុងការបំពេញតួនាទីភារកិច្ចពង្រឹងការអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមផ្លូវជាតិ៤១ ចន្លោះគីឡូម៉ែត្រលេខ២១_២២ ថាបានផាកពិន័យអ្នកបើកបរលើសល្បឿនកំណត់ ខុសនីតិវិធី ។ ការិយាល័យនគរបាលចរាចរណ៍ សូមជម្រាបជូនថា កំណាត់ផ្លូវលេខ៤១ ច្បាប់អនុញ្ញាតិឲ្យ 40 Km/h សូមបញ្ជាក់ថា ម្ចាស់រថយន្តម៉ាក Lexus Rx300 ស្លាកលេខភ្នំពេញ2T-1158 បើកបរក្នុងល្បឿន 84 Km/h តាមច្បាប់ស្ដីពី
July 13, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ រថយន្តយីឌុប ដឹកទំនិញអេតចាយមួយគ្រឿង ខណៈម្ចាស់ចតទុកនៅក្នុងឃ្លាំងស្រាប់តែឆ្លងចរន្តផ្ទុះឆេះចេញជាភ្លើងហើយរអិល ទម្លុះទ្វារចេញមកក្រៅផ្អើលដល់សមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋបាញ់ទឹកពន្លត់ ហេតុការណ៍នេះដែលបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ទុលមុខឃ្លាំងអេតចាយមួយកន្លែង ជិតនិងច្រកចូលសាលាសង្កាត់ ស្ទឹងមានជ័យ២ ផ្លូវ ២១៧ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រថយន្តដែលត្រូវភ្លើងឆាបឆេះម៉ាកហ៊ីយុនដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3D5486 ផ្ទុកទំនិញអេតចាយពេញមួយរថយន្ត ។ តាមប្រភពពីបុគ្គលិកដែលស្នាក់នៅក្នុងឃ្លាំងបានអោយដឹងថាមុនពេលកើតហេតុ ពួកគាត់បាននាំសម្រាន្តលង់លក់ដូចសព្វដង លុះមកដល់ ម៉ោងកើតហេតុក៍ស្រាប់តែលឺសូរសំឡេងផ្ទុះ ហើយភ្លាមៗនោះពួកគាត់បានចេញមកមើលក៍ស្រាប់តែឃើញរថយន្តខាងលើមានអណ្ដាតភ្លើង ឆេះសន្ធោសន្ធៅហើយពេលដែលឆេះស្រាប់តែរថយន្ត រអិលចុះពីចំណោទដែលគ្មានមនុស្សបើកជ្រុលទៅបុកទ្វាររបងចេញមកក្រៅ លើផ្លូវ ថ្នល់តែម្តង។ ប្រភពបានបន្តទៀតថាបន្ទាប់ពីឃើញរថយន្តត្រូវភ្លើងឆាបឆេះហើយ
July 13, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដាច់ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ នឹងអាចប្ដូរទីលំនៅ មករស់នៅលើដីកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យវិញ ខណៈដែលការដ្ឋាន ស្ថាបនាដោយបុកស៊ីផាយ និងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យគ្រោង នឹងស្ថាបនា ឱ្យបានរួចរាល់នៅដំណាច់ខែកក្កដានេះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តមអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យ និងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រង ដីធ្លីនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង
July 13, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ ថ្ងៃច័ន្ទ ៨រោច ខែអាសាឍឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះវិហារវត្តបឹងខ្យាង ដែលកើតហេតុវេលាម៉ោង ១១ និង៤០នាទីថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២០ ឆេះព្រះវិហាវត្ត ១ខ្នង ចំណុចវត្តបឹងខ្យាងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ព្រះចៅអធិការវត្តព្រះនាម ជួន មករា មានព្រះជន ៣៧ព្រះវស្សា គង់នៅវត្តកើតហេតុខាងលើ ។ – សម្ភារៈខូចខាតរួមមានៈ ១- ព្រះវិហារ ១ខ្នង មានបណ្ដោយប្រវែង
July 13, 2020 - សិល្បៈ
លោក វ័រ សារុន ដែលជាសិល្បៈករជើងចាស់ជំនាន់ដើម និងជាសិល្បៈករមួយរូបដែលបាននៅរស់គេចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត បានចូលជួបសំណេះសំណាលជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជារដ្ឋមន្ត្រីមួយរូបស្រលាញ់និងចូលចិត្តវិស័យចម្រៀង។ ក្នុងជំនួបសំណេះសំណាលនេះដែរ បានរៀបចំឡើងនៅទីស្តីការក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។ នៅក្នុងជំនួបសំណេះសំណាលនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសប្បាយរីករាយជាអនេកដែលបានជួបសំណេះសំណាលជាមួយសិល្បករជំនាន់ដើមដែលនៅរស់ពីរបបប្រល័យពូជសាសន៍ប៉ុលពត ឬ ហៅថា “របបខ្មែរក្រហម” និងបានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនុកច្រៀង
July 13, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៨៧នាក់ ត្រូវបានទៅកាន់តុលាការពាក់ព័ន្ធបទល្មើសព្រៃឈើ ក្នុងរយៈពេល១៨ខែចុងក្រោយ គិតចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកក្កដានេះ ជនល្មើសដែលបង្រ្កាបបាននេះ បានធ្វើសកម្មភាពលួចចូលកាប់ឈើ បរបាញ់សត្វ និងទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តចំនួន៣ គឺកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងស្ថាប័នពាក់ព័ន្ធ បានចុះល្បាតទាំងយប់ទាំងថ្ងៃ ចំនួន៧.៦៥៤លើក ស្មើនឹងចម្ងាយដី២៤ម៉ឺនគីឡូម៉ែត្រ ដោយបានទប់ស្កាត់
July 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីយប់ ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ស្ត្រីម្នាក់ត្រូវបានឃាតករយកដងពូថៅញ៉ុកចូលមាត់ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតមួយកំណាត់ខាងក្រោម គួរឲ្យអាណោចអាធ័ម ក្នុងខ្ទមបាក់បែកក្នុងដីឡូត៍មួយកន្លែង ស្ថិតត្រង់ចំណុចក្នុងខ្ទមបាក់បែកសង់លើដីឡូត៍មួយកន្លែង ក្រុមទី៤ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីឃាតកម្មនោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យជុំវិញទីតាំងយ៉ាងយកចិត្តទុកដាក់ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងមានការអាណិតអាសូរយ៉ាងខ្លាំង ឥឡូវនេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានសម្រេចហើយ ។ ជនសង្ស័យឈ្មោះ កែវ វណ្ណៈ អាយុ ២២ឆ្នាំ ភេទប្រុស ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបេតុង
July 13, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ហ្វេសបុកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានបង្ហោះឲ្យដឹងពីលិខិតស្នើសុំមួយរបស់ ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោរពផ្ញើជូនទៅកាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើសុំ កំណត់យកថ្ងៃឈប់សម្រាកជំនួស ឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខ។ ក្នុងលិខិតដដែលនេះបានបន្តអោយដឹងទៀតថា ការស្នើសុំបែបនេះ បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធមុន្នីរ័ត្ន
July 13, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមព័ត៌មានបឋមនៅលើគណនីហ្វេសប៊ុករបស់ព្រះតេជគុណ Chan Pichreaksmey បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានករណី ឆាបឆេះព្រះវិហារ វត្តបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រះតេជគុណក៏បានបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុបណ្តាលឲ្យឆាបឆេះព្រះវិហារនេះ គឺមកពីទុស្សេខ្សែភ្លើង៕
July 13, 2020









