Khmernote Media
  • សុខភាព

    ក្មេង​មួយ​ចំនួន​តូច​អាច​មាន​ជំងឺ​​ខ្សោយ​បញ្ញា​​ពី​កំណើត ដែល​ពាក្យ​បច្ចេក​​ទេស​​ពេទ្យ​ហៅ​ថា Down Syndrome ឯ​មួយ​ចំនួន​​ទៀត​បែរ​ជា​ជួប​បញ្ហា​ខ្សោយ​បញ្ញា​ក្រោយ​ពេល​កើត​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា បញ្ហា​នេះ​អាច​មក​ពី​កត្តា​រួម​​ផ្សំ​ច្រើន ក្នុង​នោះ​មាន​ទាំង​ជំងឺ ការ​ប៉ះ​ទង្គិច​ក្បាល និង​អាហារូបត្ថម្ភ។ ចំពោះ​ជំងឺ​ដែល​កុមារ​ជួប​ប្រទះ​ក្នុង​វ័យ​​កុមារ ដែល​​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​ខួរក្បាល​ក្មេង ជួន​​កាល​​ទៅ​ជា​ខ្សោយ​បញ្ញា​នោះ​រួម​មាន ជំងឺ​រលាក​ស្រោមខួរ កញ្ជ្រឹល អុតស្វាយ ក្អក​មាន់​ជាដើម។ ងាក​មក​បញ្ហា​ការ​ប៉ះ​ទង្គិច​ក្បាល​វិញ គឺ​សំដៅ​លើ​ការ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ ដូច​ជា​ដួល​បោក​ក្បាល​ញឹក​ញាប់ គ្រោះ​ថ្នាក់​អី​មួយ​ដែល​ប៉ះពាល់​ដល់​ក្បាល និង​សរសៃ​ប្រសាទ​ក្នុង​ក្បាល។ ក្រៅ​នោះ​មាន​ករណី​ពុល​សារធាតុ​សំណ និង​បារ៉ត ក៏​ធ្វើ​ប៉ះពាល់​ដល់​ខួរក្បាល ទៅ​ជា​ខ្សោយ​បញ្ញា​ដែរ។ ឯ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​វិញ

    July 13, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ក្មេងតូចម្នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ ដោយសារលង់ទឹកធុងនៅក្នុងបង្គន់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ នាងតូចរងគ្រោះមានឈ្មោះ ស៊ីថា នីកា ភេទស្រី អាយុ ១ឆ្នាំ៨ខែ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក មានឪពុកឈ្មោះ ជួប ស៊ីថា អាយុ ២៥ឆ្នាំ និងម្តាយឈ្មោះ ចិន្តា ចន្ទី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ចិន្តា ចន្ទី ភេទស្រី

    July 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា៣នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូ Scoopy របស់ស្ត្រីម្នាក់កំពុងបោសសំរាម នៅមុខផ្សារចាស់ ហើយជិះរត់គេចខ្លួនទាំងភ័យស្លន់ស្លោទៅបុកជាមួយនឹងរថយន្តមិនចាំម៉ាកមួយគ្រឿង បណ្ដាលឲ្យដួលហើយរត់គេចខ្លួនទៅដល់ជិតផ្សាររាត្រី ត្រូវបានបងប្អូនអ្នករត់កង់បីនៅក្បែរនោះ ជួយចាប់ឃាត់ខ្លួនបាន ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង០១:៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០នេះ នៅចំណុចផ្សារចាស់ ផ្លូវលេខ១៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ មាស ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកបើករថយន្តដឹកទឹកកក ស្នាក់នៅក្នុងខណ្ឌដូនពេញ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។ ស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ សុខ ពេជ្រចិន្តា

    July 13, 2020
  • សង្គម

    ម្ចាស់ទំព័រ Facebook ឈ្មោះថា Melinda ចែករំលែកចំណេះដឹង ដែលតែងតែអះអាងថាខ្លួនជាអ្នកគ្រូ Melinda និងជាអ្នកចែករំលែកចំណេះដឹងល្អៗនៅលើបណ្តាញសង្គម ហើយក៏ជាអ្នកបង្រៀនភាសាបរទេសនៅលើប្រព័ន្ធ Online តាមរយៈការលក់វិដេអូមេរៀន ក្នុងតំលៃរាប់រយដុល្លារ និងមានរហូតដល់តំលៃ $3000 ថែមទៀតផងនោះ ពេលនេះបានចេញវិដេអូឆ្លើយតបចំពោះការរិះគន់ មកលើរូបគាត់ថាមិនសាកសមជាគ្រូបង្រៀនអ្វីជាដើម។ ម្ចាស់ទំព័រ Facebook Melinda ចែករំលែកចំណេះដឹង បានរៀបរាប់ថា គាត់ធ្វើ Online នេះរយៈពេលជិតមួយឆ្នាំហើយ ដោយមានអ្នកស្រលាញ់មានអ្នកស្អប់ក៏ច្រើនដែរ។ គាត់បានរៀបរាប់ទៀតថា ប្រសិនបើគ្មាន Facebook ទេអ្នកដែលស្អប់គាត់ប្រហែលទៅវាយគាត់ដល់ផ្ទះក៏អាចថាបាន ប៉ុន្តែវិធីសាស្ត្រមួយដែល គេចផុតពីមនុស្សដែលស្អប់គាត់ គឺគាត់នឹងធ្វើការ Block

    July 13, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ បងស្រីម្នាក់ដែលជាអ្នកលក់ការ៉េមនៅខេត្តសៀមរាបមានរហ័សនាមថា សៀវ ឡុងនី​ខ្មែរ មានវោហាសព្ទ ធ្វើឲ្យអ្នកផងសើចសប្បាយពេលទិញការ៉េមរបស់គាត់ កាលពីម្សិលមិញនេះបានជួបនឹងបងស្រី ទ្រី ដាណា នៅសៀមរាបចៃដន្យ ហើយដោយឃើញពីការលំបាករបស់បងស្រីលក់ការ៉េម បងស្រីទ្រីដាណា បានជូនថវិកាខ្លះទៅគាត់ និងបានសន្យាថា ធ្វើផ្ទះ​សមល្មម​មួយជូនគាត់ទៀតផង។ បងស្រីទ្រី ដាណា បានរៀបរាប់ើលើហ្វេសបុកថា៖   “ចៃដន្យណាស់ មកព្រះអង្គចេក ព្រះអង្គចម ស្រាប់តែលឺសំឡេងគាត់ហៅ idol ហើយលួចថតទៀត😂😂 បងប្អូន​ស្គាល់​គាត់​ទេ គាត់​ហ្នឹង​ហើយ ល្បី​ថា​សៀវ ឡុងនី​ខ្មែរ ចូល​ចិត្ត​ធ្វើ​ឱ្យ​គេ​សើច​នៅ​សៀមរាបនោះ🙂 តាម​ពិត ជីវិត​គាត់​កម្សត់​ណាស់ មិន​មែន​សប្បាយ​ដូច​នៅ​ក្រៅ​ចឹង​ទេ គាត់​ធ្វើ​ចឹង

    July 13, 2020
  • ព័ត៌មានជាតិ

    ប្រិយមិត្តប្រាកដជាធ្លាប់ដឹងពីភាពល្បីល្បាញរបស់កីឡាករប្រដាល់ វង្ស ណយ ដែលមានឈ្មោះល្បីល្បាញក្រើកសង្វៀនយកឈ្នះគូប្រកួតមិនចេះតិចដង តែកាលពីយប់មិញនេះស្រាប់តែគាត់បង្ហោះសារលើហ្វេសបុក លាឈប់ពីប្រដាល់វិញ ដោយសារតែគាត់អស់កម្លាំងវាយ ហើយខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន ហើយប្រកាសឲ្យបងប្អូនគាំទ្រងៀតក្របីរបស់គាត់វិញ។ កីឡាករប្រដាល់ វង្ស ណយ បានបង្ហោះសារដែលមានខ្លឹមសារដូចខាងក្រោមនេះ៖ “(ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន) ខ្ញុំវាយយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវាយទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វាយនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន ។បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន)”៕  

    July 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អ្នកជិះម៉ូតូពីក្រោយម្នាក់បានហោះផ្លោងបោកនឹងថ្នល់ចុកឆ្អល់ងើបលែងរួច និងអ្នកបើកបរបោកផ្ទប់នឹងម៉ូតូ បែកមុខបែកមាត់ និងបាក់ធ្មេញ ត្រូវបានប្រជាពលរដ្ឋនិងយុវតីចិត្តល្អ២នាក់ទៀត បាននាំគ្នាជួយលាងរបួស និងសង្គ្រោះបឋម មុនរថយន្តសង្គ្រោះមកដល់ បន្ទាប់ពីជិះម៉ូតូ Scoopy ឌុបគ្នា ក្នុងល្បឿនលឿន អកហ្សឺ ចាប់ហ្រ្វាំងមិនទាន់ ទៅបុកប៉ះបុរសជនជាតិចិនម្នាក់ ដែលបើកម៉ូតូ Step ចេញពីហាង ឆ្លងកាត់ផ្លូវមិនប្រយ័ត្ន ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចជិតអតីតខារ៉ាអូខេXO(ប៊ូឌីញ) ខាងត្បូងប៉ុស្តិ៍ទន្លេបាសាក់៤០០ម៉ែត្រ លើផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាក

    July 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យោធាម្នាក់ពាក់សក្តិ៤ ផឹកស្រវឹងស្រឿងៗ មិនដឹងស្មុគស្មាញផ្លូវចិត្តរឿងអ្វីខ្លះទេ ទើបសុញគំនិតគិតអ្វីមិនចេញ បែរជាដកកាំភ្លើងខ្លីរបស់ខ្លួន ផ្ទុះអាវុធ៣គ្រាប់ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនរស់នៅជិតខាង ភ័យខ្លាចយ៉ាងខ្លាំង ផ្អើលកម្លាំងនគរបាលមួយចំហៀងខណ្ឌពោធិ៍សែនជ័យ ចេញអន្តរាគមន៍សំដៅឆ្ពោះទៅកន្លែងដែលផ្ទុះអាវុធនោះធ្វើការឡោមព័ទ្ធ ហើយឆ្មក់ចូលដល់ក្នុងបន្ទប់ជួល ឃាត់ខ្លួនខ្មាន់កាំភ្លើងបានភ្លាមៗផងដែរ ។ ករណីផ្ទុះអាវុធបាញ់បោះសេរីនេះបានកើតឡើងកាលពីវេលាម៉ោង០៨:១០នាទីយប់ ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងបន្ទប់ជួលមួយកន្លែង លេខC-៥ ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើតាមប្រភពពីនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ក្រុមការងារខ្មែរណូតពីដំណើររឿងហេតុដូច្នេះថា ខ្មាន់កាំភ្លើងដែលផ្ទុះអាវុ (បាញ់បោះសេរី) ខាងលើមានឈ្មោះ សោម ពិសិដ្ធ ភេទប្រុស

    July 13, 2020
  • ចំណេះដឹង

    រដូវភ្លៀងធ្លាក់បានមកដល់ពេលភ្លៀងខ្លាំង បណ្តាឲ្យទឹកហូរមិនទាន់លិចតិចៗ ឃើញមានកូនក្មេងទៅលេងទឹកដែលលិចមុខផ្ទះនោះ ដោយមិនដឹងពីភាពកង្វក់របស់ទឹកនោះ បណ្តាលឲ្យបង្កជាជំងឺទេ។ លោកវេជ្ជ.ហ៊ាង រតនា បានចែករំលែកចំណេះដឹងមួយឲ្យពុកម៉ែក្នុងហ្វេសបុកមានការប្រុងប្រយ័ត្នជាមួយកូនតូចៗដែលលេងទឹកលិចកង្វក់នោះ ដោយគាត់បានរៀបរាប់ថា៖ “ពេលភ្លៀងសូមកុំអោយកូនងូតទឹកលេងទឹកនៅមុខផ្ទះដែលលូូហូរមិនទាន់(ជាពិសេសអ្នកនៅក្រុងភ្នំពេញ) ព្រោះទឹកទាំងនោះវាលាយឡំនឹងសំរាមស្អុយរលួយ លាមក ទឹកនោម….. ដែលទឹកនេះផ្ទុកមេរោគជាច្រើនរួមទាំងមេរោគដែលអាចបង្កជំងឺធ្ងន់ធ្ងរផងដែរ។ មេរោគដែលនៅក្នុងទឹកទាំងនេះវាអាចឆ្លងចូលខ្លួនមនុស្សតាម មាត់ ភ្នែក ច្រមុះត្រចៀក និងស្បែកដែលដាច់រលាត់ ហើយមេរោគខ្លះក៏អាចចាក់ទំលុះស្បែកផងដែរ។សូមកុំអោយកូនលេងទឹកលូប្រយ័ត្នឈឺ”៕ ប្រភព៖ វេជ្ជ.ហ៊ាង រតនា  

    July 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ករណីចោរកម្មមានច្រើនប្រភេទ ដោយជនខិលខូចធ្វើសកម្មភាពលួចរបស់មានតម្លៃ ដូចជាទូរស័ព្ទ កាបូប និងគ្រឿងអលង្ការ សម្ភារៈផ្សេងៗ និងលួចឡានម៉ូតូជាដើម តែប្លែកចោរម្នាក់នេះបែរជាលួចខោអាវក្នុងមនុស្សស្រីទៅ។ ជាក់ស្ដែងរឿងដ៏គួរឱ្យហួសចិត្តយប់មិញ បុរសរោគចិត្តម្នាក់បានដាក់ជណ្ដើរឡើងផ្ទះកូនក្រមុំគេ លួចខោអាវក្នុង(មនុស្សស្រី) លុះពេលគេទាន់លោតចុះមកដី ធ្វើអាការៈធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង រួចដើរមកយកជណ្ដើរវិញ នារីម្ចាស់ផ្ទះស្រែកឆោឡោ ប្រាប់ក្រុមគ្រួសារថា ចោរឡើងផ្ទះ បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកជិតខាង និងសមត្តកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចុះទៅអន្តរាគមន៍ឃាត់ខ្លួននាំមកសាកសួរ នៅចំណុចច្រកដឿងហែម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ព្រីង សំរស់ អាយុ៣៤ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

    July 12, 2020