Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០និង១៥នាទី មានកេ្មងប្រុសចំនួន០២នាក់បានមកដល់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដេីម្បីពឹងពាក់សមត្ថកិច្ចជួយសង្រ្គោះពួកគាត់ ដោយសារពួកគាត់បានចាកចេញពីស្រុកកំណេីតនៅស្រុកជាំក្សាន្ត​ ខេត្តព្រះវិហា​ ហេីយបានមករកការងារធ្វេីនៅក្នុងរាជធានីភ្នំពេញ ។ តែក្មេងប្រុសទាំង ២នាក់នោះ រកការងារធ្វេីពុំបានគ្មានប្រាក់សំរាប់ទិញបាយហូប​ និងគ្មា​នកន្លែងស្នាក់នៅ​ ហេីយក៏ត្រូវបានលោកអនុសេនីយ៍ឯក​ សាល​ សណ្តុះ​ នាយកប៉ុស្តិ៍​នគរបាល​រដ្ឋបាលទន្លេបាសាក់ជួយជ្រោមជ្រែងដោយផ្តល់កន្លែងស្នាក់នៅ​ និងបានជួយឧបត្ថម្ភប្រាក់មួយចំនួន ដេីម្បីផ្គត់ផ្គង់ជីវភាព​ និងបានជូនក្មេងប្រុសទាំងពីរនាក់នោះទៅចំណតរថយន្តក្រុងដេីម្បីធ្វេីដំណេីរត្រលប់ទៅស្រុកកំណេីតវិញ​ ។ ក្មេងប្រុសដែលយេីងបានជួយសង្រ្គោះនោះមានឈ្មោះ​ : 1-ឈ្មោះ ឈឿន ​លីហួរ ភេទប្រុស អាយុ 15ឆ្នាំ 2-ឈ្មោះ សៀង តូលេខ

    July 11, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្រ្តីអាវុធហត្ថខណ្ឌដូនពេញ និងម្នាក់ទៀតជាមន្ត្រីយោធា កងកិត្តិយសត្រែទ័ព បានប្រើអំពើហិង្សាដាក់គ្នា ដោយដកកាំភ្លើងខ្លីពីចង្កេះវាយបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទីយប់នៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ បើយោងតាមលោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថាជនរងគ្រោះឈ្មោះ លាង សុធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិ ស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល រងរបួសបែកក្បាលហូរឈាម។ រីឯជនសង្ស័យឈ្មោះ ជា

    July 11, 2020
  • សុខភាព

    មនុស្ស​ជា​ច្រើន​បាន​ចោទ​សំណួរ​ឡើង​ថា​តើ​ការ​លេង​ទូរស័ព្ទ​ពេល​ចូល​បង្គន់​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ឫស​ដូង​បាត​ពិតដែរ​ឬ​ទេ? ចម្លើយ​គឺ​អាច ហើយ​គ្រូពេទ្យ​បាន​ព្រមាន​ដែរ​ថា​ការ​អង្គុយ​លើ​បង្គន់​យូរ​អាច​បង្ក​ជំងឺ​ឫស​ដូង​បាត ​ព្រោះ​ការ​អង្គុយ​បែប​នេះ​អាច​បន្ថែម​សម្ពាធ​ទៅ​លើ​សរសៃ​វ៉ែន​នៅ​រន្ធ​គូទ និង​ការ​ប្រឹង​បញ្ចេញ​លាមក​ក៏​ជា​មូលហេតុ​បង្ក​ដែរ។ ពេល​ចូល​បន្ទប់​ទឹក មិន​ថា​យើង​អាន​សៀវភៅ ឬ​លេង​ទូរស័ព្ទ​ទេ ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ​ឫស​ដូង​បាត​កាន់​តែ​ខ្ពស់​នៅ​ពេល​យើង​អង្គុយ​លើចាន​បង្គន់​កាន់​តែ​យូរ។ ការ​លេង​ទូរស័ព្ទ​នេះ​គឺមិន​ប៉ះពាល់​ដោយ​ផ្ទាល់ទៅ​នឹង​ការ​កើត​ជំងឺ​ឫសដូងបាតទេ តែ​ការ​លេង​ទូរស័ព្ទ​ពេល​ចូល​បន្ទប់​ទឹក​នឹង​ធ្វើឲ្យ​យើង​ចំណាយ​ពេល​យូរអង្គុយ​លើ​ចាន​បង្គន់ ដែលជាហេតុនាំឲ្យ​មាន​ហានិភ័យ​កើតជំងឺឫសដូង​បាត។ រឿង​​ដែលថា​​ទូរស័ព្ទ​ក្លាយ​ជា​មូលហេតុ​នៃ​ជំងឺ​នេះ​គឺ​ដោយសារ​ទូរស័ព្ទ​មាន​ភាព​ងាយ​ស្រួល​ក្នុង​យក​តាម​ខ្លួន​គ្រប់​ទី​កន្លែង ហើយ​បញ្ហា​ចម្បង​គឺ​ថា​យើង​នឹង​អង្គុយ​លើ​បង្គន់​យូរព្រោះ​រវល់នឹង​ទូរស័ព្ទ ​ទោះ​បី​ជា​យើង​បាន​បន្ទោរ​បង់​រួច​ហើយ​ក៏​ដោយ។ ​ជំងឺ​ឫស​ដូង​បាត​ជាទូទៅ​បង្ក​ដោយ​ការ​ប្រឹង​បញ្ចេញ​លាមក​ដែល​យូរៗ​ទៅ​អាច​ធ្វើ​ឲ្យ​ជាលិកា​ទ្រទ្រង់​រន្ធ​គូទ​មាន​ការ​ដាច់​រលាត់។ ជំងឺ​ឫស​ដូង​បាត​គឺ​មាន​២​ប្រភេទ​។ ប្រភេទ​ទី ១ ​គឺ​ឫស​ដូង​បាត​នៅ​ខាង​ក្នុង និង​ប្រភេទ​មួយ​ទៀត​គឺ​ឫស​ដូង​បាត​ខាង​ក្រៅ។ រោគសញ្ញា​របស់​ជំងឺ​រួមមាន​ការ​ហូរ​ឈាម​ក្រោយ​ពេល​បន្ទោរ​បង់ និង​មាន​អារម្មណ៍​ថាចង់​​បន្ទោរ​បង់​ទៀត​ក្រោយ​ពី​បន្ទោរ​បង់​ហើយ។ វេជ្ជបណ្ឌិត Meheshinder Singh អ្នក​ពិគ្រោះ​ជំងឺ​ទូទៅ និង​អ្នក​ជំនាញ​វះកាត់​ពោះវៀន​ធំ​នៅ​មន្ទីរ​ពេទ្យ​ Pantai ប្រទេស​ម៉ាឡេស៊ី​បាន​ណែនាំ​មិន​ឲ្យ​លេង​ពពួក​គ្រឿង​អេឡិតត្រូនិច​ ជាពិសេស​ទូរស័ព្ទ​ដៃ​ពេល​ចូល​បង្គន់​ឡើយ។ ប៉ុន្តែ​នេះ​អាច​នឹង​មាន​លំបាក​សម្រាប់​ក្មេងៗ​ជំនាន់​នេះ។ ចំណែក​វេជ្ជបណ្ឌិត Sarah

    July 11, 2020
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា និស្សិតកម្ពុជាចំនួន ៨០ នាក់ ដែលសិក្សានៅប្រទេសអារ៉ាប់ប៊ីសាអូឌីត បានវិលត្រឡប់មកដល់មាតុភូមិវិញហើយ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ តាមជើងយន្តហោះពាណិជ្ជកម្មពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី លេខMH762 ចេញពីទីក្រុងគូឡាឡាំពួរ បានមកដល់ទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ ដោយមាននិស្សិតកម្ពុជាចំនួន ៨០នាក់ រួមជាមួយពលរដ្ឋខ្មែរ នៅប្រទេសម៉ាឡេស៊ីចំនួន ១៤ នាក់ផ្សេងទៀត។ ឯកឧត្ដម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានចែកម៉ាសដល់និស្សិតទាំងអស់ មុនពេលពួកគេចេញដំណើរមកភ្នំពេញ។

    July 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី ២០នាក់ ភាគច្រើនជាជនជាតិចិន ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនក្នុងការឆ្មក់បង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីមួយកន្លែង នៅសង្កាត់ទន្លេបាសាក់ រួមទាំងដកហូតទូរហ្គេមជាច្រើនគ្រឿងទៀតផងដែរ ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងទីតាំងហ្គេមបាញ់ត្រីមួយកន្លែងយីហោ (ជីនសេង ទីក្រុងអានីម) នៅត្រង់ចំណុចផ្ទះលេខ២១A ផ្លូវហ្គោលឌិន ខាងលិចស្ពានហង្សកោះពេជ្រ(ប្រហែល៣០០ម៉ែត្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានច្បាស់ការណ៍បានបង្ហើបប្រាប់ថា ទីតាំងខាងលើនេះ សង្ស័យពុំមានច្បាប់អនុញ្ញាតិប្រកបអាជីវកម្មត្រឹមត្រូវនោះទេ បានលួចលាក់បើកដាក់នៅប្រភេទហ្គេមបាញ់ត្រី និងទូរ Slot ទាំងអស់នេះ ហើយត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះបង្ក្រាបម្ដងហើយ

    July 11, 2020
  • PR

    នៅថ្ងៃទី 13 14 15 ខែកក្កដា ឆ្នាំ2020 នេះ លោកអ្នកអាចរីករាយជាមួយនឹងប្រូម៉ូសិនពិសេសៗពីហាងអាហារ និង ភេសជ្ជៈល្បីៗជាង ១០ កន្លែង ដែលរួមគ្នាធ្វើការផ្តល់ជូនការបញ្ចុះតម្លៃដ៏ពិសេសអស្ចារ្យរហូតដល់ ៥០% សម្រាប់គ្រប់យ៉ាង ព្រមទាំងផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងយ៉ាងរហ័សទាន់ចិត្តដោយឥតគិតថ្លៃដើម្បីជាការអបអរសាទរខួបគម្រប់ ១ឆ្នាំ នៃក្រុមហ៊ុនដឹកជញ្ជូនរហ័សក្នុងស្រុកដែលមានឈ្មោះថា BLOC (ប្លុក)។ ការផ្តល់ជូននោះមានដូចជាហាង Pasta Mania (50% OFF), Cocane (50% OFF), Tea Wan (50% OFF), Moon Pizza

    July 11, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានការបង្ហោះសាររំលែកទុក្ខជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែតារាចម្រៀងជើងចាស់លោក ខឹម ឈុនវុធថា ដែលជាម្ចាស់បទ “ភ្នំទាបជាងស្មៅ” បានទទួលមរណភាពកាលពីយប់មិញនេះ។ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀងលោក អ៊ុក ណារីម កាលពីប៉ុន្មានម៉ោងមុននេះបានឲ្យដឹងថា៖ “ខ្ញុំពិតជាមានការរន្ធត់ខ្លាំងណាស់​ ដែលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនេះ!😭😭😭 ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារលោក​ ខឹម​ ឈុនវុធថា​ តារាចម្រៀងម្ចាស់បទ​ “ភ្នំទាបជាងស្មៅ​ “​ និងជាម្ចាស់Studio ខឹម​ ឈុនវុធថា​ ដែលបានទទួលមរណភាព​ នៅវេលាម៉ោង​ ២:២២នាទី​ ទាបភ្លឺ ថ្ងៃ​សៅរ៍​ ទី១១​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដោយរោគាពាធ(គាំងបេះដូង)។ សូមវិញ្ញាណក្ខន្ធបងបានស្ងប់​ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ🙏🙏🙏😭😭😭”៕

    July 11, 2020
  • កូវីដ-១៩

    ក្រសួង​សុខាភិបាល​បានធ្វើការ​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះ​ថា ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន០២នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីបន្ថែមឡើយ។ អ្នក​ជា​សះស្បើយទាំង២នាក់នោះ គឺជា​បុរស​ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរ អាយុ១៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕  

    July 11, 2020
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ ៖ ព្រោះតែចង់បានការប្រាក់ខ្ពស់ ស្ត្រីម្នាក់ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចាញ់បោកបុរសម្នាក់ ដែលធ្លាប់ទំនាក់ទំនងស្គាល់គ្នាតាម Facebook អស់លុយចំនួន៨,១០០ដុល្លា ហើយក៏បានមកប្តឹងនគរបាលស្រុកភ្នំស្រុក ដើម្បីជួយស្រាវជ្រាវ រកជនឆបោកមកផ្តន្ទាទោស នៅវេលាម៉ោង៨ព្រឹក ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះដែរ ។ លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ ស្ត្រីដែលរងគ្រោះក្នុងអំពើឆបោកនោះ ឈ្មោះ

    July 10, 2020
  • សង្គម

    កាលពីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងសង្កាត់ទន្លេបាសាក់ ដោយមានក្រុមស៊ីវិលមួយក្រុមបានប្រើប្រាស់ហិង្សាវាយទៅលើយុវជនម្នាក់បណ្តាលអោយសន្លប់និងធ្វើការចាប់ដាក់ទៅក្នុងរថយន្តជិះចេញទៅបាត់ រហូតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាអ្នកសារព័ត៌មានចុះទៅធ្វើការផ្សាយដល់កន្លែងកើតហេតុផងដែរ។ ហេតុការណ៍ខាងលើត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថាជាការចុះបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ហើយមន្ទីរក៏បានទទួលស្គាល់ថាមន្ត្រីរបស់ខ្លួន ប្រើប្រាស់សិទ្ធិហួសព្រំដែន និងវិជ្ជាជីៈ ដែលប្រើហិង្សាលើជនសង្ស័យ និងបានចេញសេចក្តីប្រកាសព័ត៌មានមួយជាសាធារណៈថា៖ “មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថា កាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ខាងក្រោយភោជនីយដ្ឋានម្លិះ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អំឡុងពេលប្រតិបត្តិការជំនាញ មានជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ បានប្រព្រឹត្តអំពើហិង្សាដោយប្រើមួកសុវត្ថិភាពវាយមកលើសមត្ថកិច្ច ខណៈនោះសមត្ថកិច្ចបានប្រើប្រាស់សិទ្ធិការពារខ្លួនទប់ទល់សភាពការណ៍ដើម្បីអនុវត្តភារកិច្ច និងឈានដល់ចាប់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ

    July 10, 2020