- Khmernote Media
- ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-សេចក្តីរាយការណ៍បឋមពីពលរដ្ឋមកថា មានករណីដាក់ថ្នាំកណ្តុរក្នុងចំណី(អំបិលម្ទេស) ប៉ុន្តែដោយឃើញប្លែកនិងសង្ស័យពលរដ្ឋរូបនោះមិនទាន់ហ៊ានបរិភោគទេ ក៏រាយការណ៍និងរកអ្នកពិនិត្យថាជាថ្នាំសម្លាប់កណ្តុរ។ ករណីនេះកើតឡើងនៅជិតរោងចក្រញូស្តារក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។ បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបានចុះទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យកោសល្យវិច្ចយ័និងវាយតម្លៃរកភាពពិតប្រាកដ។ ទោះជាយ៉ាងនេះក្តី ភ្លាមៗគេនៅមិនទាន់ដឹងពីដើមហេតុ ឬការប្រព្រឹត្តបែបណានៅឡើយ រង់ចាំការបញ្ជាក់ពីសមត្ថកិច្ច៕ ប្រភព៖ លោក Huy Bunleng
July 10, 2020 - PR
ទន្ទឹងនឹងការរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៏កន្លងមក កំពូលស្មាតហ្វូនជំនាន់ចុងក្រោយនៃ vivo ត្រកូល X ម៉ូឌែល vivo X50 Series នឹងត្រូវធ្វើការប្រកាសបើកសម្ពោធជាផ្លូវការនៅទីផ្សារកម្ពុជានារសៀលនេះហើយ។ សម្រាប់កម្មវិធីសម្ពោធ ស្មាតហ្វូនសេរីថ្មី X50 Series នេះដែរក៏មានការចូលរួមជាពិសេស ពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឲ្យទូរស័ព្ទ vivo ទាំងបីរូប គឺលោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី និងកញ្ញាឡូរ៉ា ម៉ម។ មិនតែប៉ុណ្ណោះព្រមទាំងមានការចូលរួមពីតំណាងតារា KOL លោករៀនថត (ពូជ្រួញ) អ្នកជំនាញផ្នែកបច្ចេកវិទ្យា។ ហើយអ្វីដែរពិសេសតារារបស់យើង នឹងបង្ហាញជូនលោកអ្នកនូវមុខងារ និងបច្ចេកវិទ្យាថ្មីៗរបស់ស្មាតហ្វូន
July 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ព័ត៌មានបឋម-មុននេះបន្តិច មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កឡើងដោយរថយន្តបើកបុក អូសម៉ូតូរាប់សិបម៉ែត្រ និងកិនមនុស្សស្លាប់ទៀតហើយ នៅតាមបណ្ដោយផ្លូវ២១៧ ខាងត្បូងច្រមុះជ្រូកស្ទឹងមានជ័យ៣០០ម៉ែត្រ ទល់មុខច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នាម៉ោង០៩:២០នាទីព្រឹកថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០នេះ។ យើងនៅមិនទាន់ដឹងរថយន្តបង្កម៉ាកអ្វី និងស្លាកលេខអ្វីឡើយ ប៉ុន្តែតៃកុងរថយន្តបង្កត្រូវបានបញ្ជូនទៅប៉ុស្តិស្ទឹងមានជ័យ៣ហើយ។ សូមរងចាំដំណឹងបន្ថែម!
July 10, 2020 - ព័ត៌មានជាតិអាងយប់ស្ងាត់ បើកលឿនខ្វះការប្រុងប្រយ័ត្ន! រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹងលាន់ដូចរន្ទះត្រង់ផ្លូវបំបែកជា៤
រាជធានីភ្នំពេញ ៖ រថយន្ត២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ ខណៈម្ចាស់បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមពេញកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅខាងត្បូងរមណីយដ្ឋានវត្តភ្នំ(ប្រហែល៣០០ម៉ែត្រ) ត្រង់ចំណុចផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្ដម កែងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាក SIDEKICK ពណ៌សខ្មៅ ពាក់ស្លាកលេខ ឃ8191 ភព2 បើកតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីត្បូងទៅជើងដោយប្រើល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តម៉ាក Suzuki ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-8494 បើកដោយយុវជនម្នាក់តាមបណ្ដោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតមកលិចដោយប្រើល្បឿនលឿន
July 10, 2020 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ ៖ ប៉ូលីសពាក់ស័ក្ត៣ នៅខេត្តត្បូងឃ្មុំ បាញ់សម្លាប់នារីម្នាក់ រួចបើករថយន្តរត់គេចខ្លួន តែឈាមស្រែកស្បែកហៅយ៉ាងទាន់ហន់ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨:០៦នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ យោងតាមរបាយការណ៍របស់នគរបាលបានអោយដឹងថា ករណីឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ពាក់ស័ក្ត៣ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។ ករណីនេះកើតឡើងដោយបុរសជាមន្រ្តីនគរបាលបានដកកាំភ្លើងបាញ់ចេញពីរថយន្ត
July 10, 2020 - សង្គម
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ លោកគង់ ខេមរា ជាចៅក្រមម្នាក់ នៅខេត្តកោះកុង បានរងគ្រោះដោយសារចោរឆក់កាបូបលុយ នៅជិតសាលា IU ក្នុងខណ្ឌសែនសុខ រហូតមានការបើករថយន្តដេញតាមនិងបង្កជាគ្រោះថ្នាក់ចរាចរណ៍បុកចោរស្រីរូបនោះបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងផងដែរ។ នៅមុននេះបន្តិចក៏មានការទម្លាយវិដេអូថ្មីមួយទៀតបង្ហាញពីសកម្មភាពចោរស្រីដៃឆៅ ឆក់កាបូបលោកចៅក្រម ដែលចុះពីលើរថយន្តបម្រុងនឹងឆ្លងផ្លូវ ហើយភ្លាមៗលោកចៅក្រម ក៏បានបើករថយន្តត្រឡប់ក្រោយដើម្បីដេញតាមចោរឆក់ យកកាបូបលោកវិញ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖ វីដេអូសកម្មភាពចោរស្រីឆក់កាបូប លោកគង់ ខេមរា ចៅក្រមអមសាលាដំបូងខេត្តកោះកុង រសៀលថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ និង
July 10, 2020 - បច្ចេកវិទ្យា
ភ្នំពេញ៖ ឲ្យតែដល់ថ្ងៃ OPPO Day ដឹងតែកក្រើកភ្ញាក់ផ្អើល ជាមួយនឹងកាដូពិសេស ពណ៌ថ្មីមានចំនួនមានកំណត់! ខែនេះដឹងតែឡូយលំដាប់ A គ្រប់ពេល ! តើលោកអ្នកកំពុងតែរង់ចាំអ្វីដែលថ្មី អ្វីដែលប្លែកសម្រាប់ OPPO Day មែនទេ? ប្រាកដណាស់! រាល់ថ្ងៃទី10 និង 11 ជារៀងរាល់ខែ ក្រុមហ៊ុន OPPO តែងតែមានអ្វីថ្មីសម្រាប់អតិថិជន និងហ្វេនៗមិនដែលរំលងឡើយ។ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា គោលបំណងដែលបង្កើតកម្មវិធី OPPO Day នេះឡើង គឺដើម្បីតបស្នង និងថ្លែងអំណរអរគុណដល់អតិថិជនដែលតែងតែគាំទ្រក្រុមហ៊ុន
July 9, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ បានដាក់បទបញ្ជាដល់ការរិយាល័យចរាចរណ៍ផ្លូវគោក ការរិយាល័យសណ្តាប់ធ្នាប់ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែចេញកម្លាំង និងរថយន្តស្ទូច ជាប្រចាំដើម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅទាំងអស់ ដើម្បីកាត់បន្ថយការកកស្ទះ និងរៀបចំទីក្រុងឲ្យមានសោភ័ណ្ឌភាពល្អ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
July 9, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា បើគិតត្រឹមសប្តាហ៍ទីមួយនៃខែកក្កដានេះមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទទួលបានថវិកាពីសប្បុរសជនជាង១០លានដុល្លារ សម្រាប់យកទៅចូលរួមចំណែកដោះស្រាយលើការងារប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ។ ក្នុងសារលិខិតអបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣១ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងគិតត្រឹមសប្តាហ៍ទីមួយនៃខែកក្កដា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋ ចំនួនជិត៨ម៉ឺននាក់ បានចូលរួមវិភាគទានប្រាក់បៀវត្សនិងប្រាក់ចំណូលផ្ទាល់ខ្លួនដោយស្ម័គ្រចិត្តជូនដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដោយមានទឹកប្រាក់សរុបកើនដល់ជិត៤២ពាន់លានរៀលឬប្រហាក់ប្រហែលជាង១០លានដុល្លារសហរដ្ឋអាមេរិក។ សម្តេចតេជោបញ្ជាក់ថា នេះជាមោទនភាព ប្រជាជនកម្ពុជាទូទាំងប្រទេសបានសម្តែងនូវស្មារតីសាមគ្គីភាព តាមរយៈវប្បធម៌នៃការចែករំលែកគ្នាក្នុងគ្រាលំបាកតាមរយៈការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយនឹងគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-I9) ដែលត្រូវបានបង្កើតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ ជាមួយគ្នានេះដែរ សម្តេចតេជោបញ្ជាក់ថានៅក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តជំរុញអនុវត្តគោលនយោបាយគាំពារសង្គមនិងបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គមបន្ថែមទៀត សំដៅជួយសម្រាលការលំបាកនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានជីវភាពក្រីក្រ ជាពិសេសស្រ្តីនិងក្មេងស្រី
July 9, 2020 - សុខភាព
មន្ទីរពិសោធន៍ធ្វើតេស្តរកវីរុស COVID-19 នៅមន្ទីរពេទ្យខេត្តសៀមរាប នឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់នេះៗនេះ ដើម្បីពន្លឿនការធ្វើតេស្តរកវីរុស COVID-19 ឲ្យបានកាន់តែឆាប់រហ័ស កាន់តែខិតជិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ បច្ចុប្បន្នមន្ទីរពិសោធន៍បាន និងកំពុងរៀបចំប្រើម៉ាស៊ីន GeneXpert ដែលអាចពិនិត្យរកវីរុស COVID-19 រហ័សហើយទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) និងអង្គការ FDA របស់សហរដ្ឋអាមេរិច។ ក្នុងដំណើរចុះត្រួតពិនិត្យការរៀបចំបើកដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ធ្វើតេស្តរកវីរុស COVID-19 នៅមន្ទីរពេទ្យខេត្តសៀមរាប ព្រឹកថ្ងៃទី ៩ កក្កដា នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញធ្វើយ៉ាងណាឲ្យមន្ទីរពិសោធន៍នេះ អាចចាប់ផ្តើមធ្វើតេស្តរក COVID-19 ក្នុង ២-៣
July 9, 2020









