សង្គម

តាមពិតចោរស្រីឆក់កាបូបលោកចៅក្រម ធ្វើសកម្មភាពតែម្នាក់ឯងទេ ក្រោយគេទម្លាយវិដេអូឆក់ឆៅៗ

BY
Khmernote Media
July 10, 2020

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី​ ៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ លោក​គង់​ ខេមរា​ ជា​ចៅក្រម​ម្នាក់ នៅ​ខេត្តកោះកុង បានរងគ្រោះដោយសារចោរឆក់​កាបូបលុយ នៅជិតសាលា IU ក្នុងខណ្ឌសែនសុខ​ រហូតមានការបើករថយន្តដេញតាមនិងបង្កជាគ្រោះថ្នាក់ចរាចរណ៍បុកចោរស្រីរូបនោះបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងផងដែរ។

នៅមុននេះបន្តិចក៏មានការទម្លាយវិដេអូថ្មីមួយទៀតបង្ហាញពីសកម្មភាពចោរស្រីដៃឆៅ ឆក់កាបូបលោកចៅក្រម ដែលចុះពីលើរថយន្តបម្រុងនឹងឆ្លងផ្លូវ ហើយភ្លាមៗលោកចៅក្រម ក៏បានបើករថយន្តត្រឡប់ក្រោយដើម្បីដេញតាមចោរឆក់ យកកាបូបលោកវិញ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

វីដេអូ​សកម្មភាព​ចោរស្រី​ឆក់​កាបូប​ លោក​គង់​ ខេមរា​ ចៅក្រម​អមសាលាដំបូង​ខេត្ត​កោះកុង​ រសៀល​ថ្ងៃ​ទី​ ៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ និង​ លោកចៅក្រម​ បត់​ឡានដេញតាម​ ។

Posted by Pheng Vannak News on Thursday, July 9, 2020

Share This Post: