- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក កាលពីថ្ងៃពុធ ទី ០៨ ខែកក្កដា ពីម្សិលមិញនេះ បានបង្ហោះឲ្យដឹងពីការចូលចាប់បានឡានដឹកទំនិញ ចូលមកផ្ទេរ ទំនិញទាំងថ្ងៃ នៅលេីផ្លូវ ២៥១ សង្កាត់បឹងសាឡាង ហើយបានប្រាប់ឲ្យដឹងថា នឹងរក្សាទុកមួយខែ អោយរៀង ព្រមទាំងធ្វេីកិច្ចសន្យាជាមួយម្ចាស់ឃ្លាំង ហាមផ្ទេរទំនិញនៅលេីផ្លូវទៀត។ ក្រោយពេលដែលបង្ហោះរឿងចាប់ឡានធំផ្ទេរទំនិញនេះ ធ្វើឲ្យមានការគាំទ្រជាខ្លាំង និងលើកទឹកចិត្តឲ្យបន្តធ្វើបែបនេះទៀត ដើម្បីរក្សាសណ្តាប់ធ្នាប់ឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ។ គួរបញ្ជាក់ថា លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ក៏បានដាក់ខ្នោះឡានជាច្រើនគ្រឿងនាពេលកន្លងមក ដែលចតឡានគ្មានសណ្តាប់ធ្នាប់ និងបញ្ច្រាស់ទិស ធ្វើឲ្យចរាចរណ៍មានការកកស្ទះផងដែរ៕
July 9, 2020 - ព័ត៌មានជាតិ
យោងតាមប្រភព ក្រសួងព័ត៌មាន យ៉ាងហោចណាស់រណាយន្តសរុប២.៣៦៩គ្រឿង ត្រូវបានរឹបអូស ក្នុងបទល្មើសព្រៃឈើក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ ខណៈការដោះអន្ទាក់ចាប់សត្វព្រៃនៅតំបន់ការពារធម្មជាតិក្នុងរយៈពេលដូចគ្នានេះ មានសរុបចំនួន ២០,១៧៩អន្ទាក់ បូករួមទាំងបានដកហូតកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃរាប់រយដើម។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកមន្ត្រីនាំពាក្យក្រសួងបរិស្ថាន អះអាងថា ចំនួនបទល្មើសរណាយន្ត មានការថយចុះច្រើន បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលសរុបមានជាង ៣,៤០០គ្រឿង។ ឯកឧត្តម មានប្រសាសន៍ថា ការរឹបអូសមានការកើនឡើងនេះ បង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ត្រីនៃអង្គការដៃគូររួមនឹងសហគមន៍តំបន់ការពារធម្មជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះបំពេញទស្សនកិច្ចស្នាក់ការល្បាត និងទប់ស្កាត់ការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់របស់មន្ត្រីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅស្រុកស្រែអំបិល ខេត្តកោះកុង ព្រឹកថ្ងៃទី៩ ខែកក្កដានេះ ឯកឧត្តម បានបញ្ជាក់ថា បទល្មើសភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់
July 9, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ កាលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៣ករណី។ ករណីទី១៖ ជនសង្ស័យ ឈ្មោះ ស៊ីថា ស៊ីណាវិបុល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ពីបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃពណ៌ខ្មៅ) នៅចំណុចមុខហាងកាហ្វេប៉ោយប៉ែត
July 9, 2020 - PRអង្គការ FOUR PAWS បង្ហាញការគាំទ្រ ដែលខេត្តសៀមរាប ក្លាយជាខេត្តដំបូង ដែលហាមឃាត់ការហូបសាច់ឆ្កែនៅកម្ពុជា
បន្ទាប់ពីអង្គការ FOUR PAWS បានបង្ហាញពីការឈឺចាប់របស់សត្វឆ្កែប្រមាណ៣លានក្បាល ដែលត្រូវបានគេសម្លាប់យកសាច់នៅកម្ពុជាជារៀងរាល់ឆ្នាំ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានចេញលិខិតមួយហាមឃាត់ការសម្លាប់និងការជួញដូរសត្វឆ្កែយកសាច់នេះតទៀត។ ឆ្លើយតបនឹងសេចក្តីជូនដំណឹង ស្តីពីហាមឃាត់ការធ្វើការអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ(ឆ្កែ)។ អង្គការ FOUR PAWS នៅព្រឹកថ្ងៃទី៩ កក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា អង្គការនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ តាមរយៈការតស៊ូមតិដើម្បីហាមឃាត់សាច់ឆ្កែដោយសារតែភាពសាហាវឃោរឃៅចំពោះសត្វពាហនៈ និងហានិភ័យសុខភាពសាធារណៈដែលភាគច្រើនបណ្ដាលមកពីជំងឺឆ្កែឆ្កួតនិងការរីករាលដាលនៃជំងឺដែលឆ្លងមកសត្វ។ ការវិវត្តថ្មីៗត្រូវបានគេមើលឃើញថាជារបត់សំខាន់មួយសម្រាប់សុខុមាលភាពសត្វនៅក្នុងតំបន់។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតនៅទូទាំងប្រទេស អង្គការខេត្តសៀមរាបពិនិត្យឃើញថា ខេត្តសៀមរាប គឺជាចំណុចក្តៅដ៏សំខាន់ក្នុងការជួញដូរសាច់ឆ្កែ ដែលជាប្រភពផ្គត់ផ្គង់តម្រូវការសាច់ និងជួញដូរសត្វឆ្កែទ្រង់ទ្រាយធំដល់ខេត្តផ្សេងៗទៀត ជាពិសេសគឺរាជធានីភ្នំពេញ។ ប្រភពដដែលឱ្យដឹងទៀតថា ការជួញដូរសាច់ឆ្កែរបស់ខេត្តនេះមានទំហំធំគួរឱ្យកត់សម្គាល់ដែលពាក់ព័ន្ធនឹងសត្វឆ្កែប្រមាណ ៧០០០ក្បាលក្នុងមួយខែ។ រហូតមកដល់ពេលបច្ចុប្បន្ននេះការជួញដូរដ៏ឃោរឃៅនៅតែបន្តឥតឈប់ឈរបើទោះបីជាចំនួនអ្នកបរិភោគសាច់ឆ្កែមានចំនួនតិចជាងមុន១២%ក៏ដោយ ។
July 9, 2020 - PR
(ភ្នំពេញ)ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០៖ រាល់ការជាវ Samsung Galaxy A31, A21s, និង A11 ចាប់ពីថ្ងៃទី ០៨ កក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៣ កក្កដា ឆ្នាំ២០២០ នៅតាមហាង ដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេស អតិថិជនទាំងអស់នឹងទទួលបានការថែមជូន Power Bank កម្លាំង 10000 mAh តម្លៃ $29 ហ្ស៊ីន របស់ សាមសុង 1 គ្រាប់
July 9, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០និង០០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ខៀវ មិនបានសម្រេច នៅចំណុចក្បែរសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម កែងផ្លូវ ម៉ៅសេទុង ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក – ម៉ូតូម៉ាកហុងដាស្កុបពី
July 9, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់លោកផែង វណ្ណៈ បានឲ្យដឹងនាព្រឹកនេះថា៖ ប្រភពច្បាស់ការពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានអោយដឹងថា នៅព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២០ នេះ សមត្ថកិច្ចនគរបាលអធិការខណ្ឌបានរៀបចំសំណុំរឿងបញ្ជូនលោក គង់ ខេមរា ចៅក្រម អមសាលាដំបូងខេត្តកោះកុង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ពីបទ មនុស្សឃាតដោយអចេតនា ។ លោកគង់ ខេមរា គឺជាជនរងគ្រោះដែលចោរឆក់កាបូបលុយកាលពីរសៀលថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ នៅខណ្ឌ សែនសុខ បន្ទាប់មកលោកក៏បេីកឡានដេញតាមចោរឆក់និងបានបុកចោរអោយដួលបណ្ដាលអោយចោរឆក់ស្លាប់។ គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ
July 9, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ កាលពីម្សិលមិញនេះ រសៀលថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ លោកគង់ ខេមរា ជាចៅក្រមម្នាក់ នៅខេត្តកោះកុង បានរងគ្រោះដោយសារចោរឆក់កាបូបលុយ នៅជិតសាលាIU ក្នុងខណ្ឌសែនសុខ បន្ទាប់ពីគាត់បានចេញពីកន្លែងកាត់សក់មួយកន្លែង ហើយនិយាយទូរស័ព្ទដៃបណ្តើរ កាន់កាបូបដើរចូលឡានបណ្តើរ ក៏ត្រូវបានស្រ្តីជាចោរ ឆក់កាបូបលុយជិះគេចខ្លួនតែម្តង បន្ទាប់មកទៀតលោកក៏បានបេីករថយន្តដេញតាមចោរឆក់នោះ និងបានបើកបុកចោរនោះដួល បណ្ដាលអោយចោរស្លាប់បាត់បង់ជីវិត និងម៉ូតូអូសរាប់ម៉ែត្រ។ ហើយនេះគឺជាវិដេអូស្តែងៗ ដែលស្ត្រីជាចោរឆក់កាបូបចៅក្រមម្នាក់ ហើយត្រូវបានម្ចាស់ឡានបើកដេញបុកបណ្តាលអោយស្រ្តីជាចោរឆក់ស្លាប់ភ្លាមៗ នៅផ្លូវហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយចៅក្រម ដែលបើកដេញបុកចោរគឺជិះរថយន្តម៉ាកហាយឡែនឌ័រ
July 9, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ នៅថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តកំពង់ធំ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ក្នុងផ្សារតាំងក្រសាំង ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមានដូចជា៖ ណែម និងពពុះសណ្តែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ពពុះសណ្ដែក
July 9, 2020 - ព័ត៌មានជាតិ
យោងតាមហ្វេសបុកផេករបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងកំណត់យកថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំ តាមការសន្យា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជម្រុញឲ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត័្ន ដឹកនាំការប្រជុំគណៈកម្មការប្រយុទ្ធ និងជំងឺកូវីដ-១៩ ឲ្យបានឆាប់ដើម្បីដោះស្រាយលើបញ្ហាការសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យា ដែលយើងបានពន្យារ។ សម្តេចតេជោ បានបញ្ជាក់ថា៖នៅខាងប្រទេសថៃគេបានសងហើយ ចំណែកកម្ពុជាយើងគប្បីត្រូវបាននូវការសង ប៉ុន្តែកុំឲ្យជាន់គ្នានឹងប្រទេសថៃ យើងត្រូវសងតាមការសន្យា ពីព្រោះ ជម្ងឺកូវីដ-១៩ នៅកម្ពុជា យើងនៅអាចត្រួតត្រាបានហើយ ។ ចំណុចនេះខាងក្រសួងអប់រំយុវជន និងកីឡា សម្តេច
July 8, 2020









