- Khmernote Media
- រថយន្ត
យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ បានអោយដឹងថា រថយន្តគេចពន្ធជាច្រើនគ្រឿងដែលត្រូវបានបង្ក្រាបបាននាពេលកន្លងមក នឹងត្រូវដាក់ដេញថ្លៃលក់ជាសាធារណៈ ប្រសិបបើរយៈពេល៦០ថ្ងៃទៀត ម្ចាស់រថយន្តគេចពន្ធទាំងនោះ មិនចូលខ្លួនដោះស្រាយ។ ក្នុងសេចក្តីជូនដំណឹង ក៏បានបញ្ជាក់ដែរថា ចំពោះរថយន្តចង្កូតស្តាំវិញ ម្ចាស់រថយន្តត្រូវបំពេញលក្ខខណ្ឌចំនួនពីររួម៖ ១. កក់ប្រាក់ចំនួន ៧០% នៃប្រាក់ពន្ធអាករ និងពិន័យដែលត្រូវបង់ និងយករថយន្តទៅកែចង្កូតពីស្តាំ មកឆ្វេងនៅយានដ្ឋានដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច។ ២. ក្នុងរយៈពេលមិនលើសពី ៣០ថ្ងៃ ម្ចាស់រថយន្តត្រូវយករថយន្ត ដែលបានកែចង្កូតរួចមកបង្ហាញ មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ច និងបង់ប្រាក់ពន្ធអាករ
July 8, 2020 - សង្គម
កាលពីប៉ុន្មានថ្ងៃមុន ម្ចាស់ទំព័រ Facebook ឈ្មោះ Melinda ដែលអះអាងនិងហៅខ្លួនថាជាអ្នកគ្រូ Melinda ត្រូវបានតារា Facebook Kaka KH ធ្វើការរិះគន់ម្តងរួចមកហើយដោយសារតែ មនោគមន៍អោយគេចូលរៀនភាសាអង់គ្លេសជាមួយខ្លួន តាមអនឡាញ និងបង់ប្រាក់ $3000 ក្នុងមនុស្សម្នាក់។ ស្រាប់តែពេលថ្មីៗនេះ ផ្ទុះការរិះគន់ម្តងទៀតពេញបណ្តាញសង្គម ដោយមានម្ចាស់គណនីម្នាក់ចេញមុខរិះគន់ចំៗ រហូតហ៊ានប្រើពាក្យថាមិនសមហៅគាត់ថាជាអ្នកគ្រូឡើយ។ ម្ចាស់គណនី Facebook រូបនោះបានសរសេរថា៖ “ខ្ញុំសួរគាត់ថា តើដូចម្ដេចដែលហៅថាអ្នកគ្រូ ? គាត់ឆ្លើយមកវិញថា គាត់រៀនចប់ថ្នាក់ទី៩ តែចិត្តគាត់ធំហ៊ានចំណាយលុយ ១៥$ ទៅទិញសៀវភៅ business អ្នកជោគជ័យមកអាន
July 8, 2020 - ព័ត៌មានជាតិ
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។ ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ទាក់ទាញមួយ។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤
July 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ពីរនាក់ បើករថយន្តកាមរីមួយគ្រឿង ខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅកន្លងផ្លូវម្ខាងទៀត ទៅបុករថយន្តកូរ៉េដឹកមាន់ពេញទំហឹង បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ និងកៀបជាប់ព្រូឡានរងរបួសជើងទាំងសងខាង ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះយកចេញមកខាងក្រៅ បង្កភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង០១:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះម៉ាស្សាកោសជប់មួយកន្លែង តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-8240 ដែលជារថយន្តដឹកមាន់ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ៣នាក់ទៀតបានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចមកកើត ក្នុងល្បឿនល្មម លុះពេលដែលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកាមរីមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ
July 8, 2020 - ព័ត៌មានជាតិ
សៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់-ពិឃាតសត្វសុនខ(ឆ្កែ) ដោយសង្កេតឃើញថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់ ទិញ ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើម្ហូបអាហារមានភាពអាណាធិបតេយ្យ និងកើនឡើងគួរឱ្យព្រួយបារម្ភ។ ដូចនេះ ការដើរទាក់លក់ ទិញ និងពិឃាតសត្វអាណាធិបតេយ្យគ្មានច្បាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ ដែលត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរតាមមាត្រា១១២ ១១៣ និង ១១៥នៃច្បាប់នេះ។ ក្នុងន័យនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបសូមធ្វើការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេតដោយគ្មានការអនុញ្ញាត។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាងស្រុងដូចខាងក្រោម ៖ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall
July 7, 2020 - សិល្បៈ
ចម្រៀងថ្មីមួយបទរបស់តារាចម្រៀងវ័យក្មេងគឺលោក ថេណា ត្រូវបានគណនី Facebook ម្នាក់ធ្វើការរិះគន់ចំៗនិងចោទថាលោកលួចចម្លងរូបគំនូរក្នុងបទចម្រៀង Forver Rain របស់តារាល្បីកូរ៉េ BTS។ ក្រោយរងការរិះគន់ពីសំណាក់ម្ចាស់គណនីឈ្មោះថា Kim Taelenciaga លោក ថេណា ក៏បានបកស្រាយភ្លាមៗទាំងយប់វិញថារូបគំនូរមួយនេះគឺលោកយកចេញពី Internet តែប៉ុណ្ណោះ ហើយដោយសារតែវាមិនសូវច្បាស់ទើបអោយមិត្តភ័ក្រគូរថ្មី។ ម្ចាស់បទ “កង់សាគួរ” រូបនេះបានបញ្ជាក់ថា៖ “រូបនឹងខ្ញុំយកពី Pinterest មកទេអត់មានដឹងថាជារបស់បទ BTS នោះទេ ឃើញវាស្អាតមេីលទៅកំសត់ក៏យកមកដាក់ទៅហើយរូបអត់ច្បាស់ក៏ពួកម៉ាកខ្ញុំវាគូរតាមឡើងវិញម្តងទៀត មូលហេតុដែលខ្ញុំប្រើរូបតាម internet ក៏ដោយសារគិតថាវាជាបទដែលខ្ញុំមិនសូវជាយកចិត្តទុកដាក់ជាមួយខ្ញុំគ្រាន់តែធ្វើលេងតែប៉ុណ្ណោះហេីយខ្ញុំថាខ្លួនឯងមិនមែនជាដារ៉ាស្តង់ដារអីដូចគេទេគ្រាន់តែច្រៀងបង្ហោះតាម internet លេងគិតថាវាមិនប៉ះពាល់អីទេគ្រាន់តែរូបភាពគេដាក់អោយប្រើប្រាស់ free តែបើចឹងហើយចាំលុបក៏បាន
July 7, 2020 - បច្ចេកវិទ្យា
realme ក្នុងនាមជាប្រេនស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងពិភពលោក ដោយចូលមកក្នុងប្រទេសកម្ពុជាត្រឹមតែរយៈពេលកន្លះឆ្នាំប៉ុណ្ណោះ ក៏ទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងទីផ្សារ។ក្រៅពីបាននាំផលិតផលAIoTចូលមកក្នុងប្រទេសហើយ ថ្ងៃនេះក៏បាននាំយកផលិតផលFlagship ម៉ូឌែល 5Gដំបូងចូលមកក្នុងប្រទេសកម្ពុជាជាផ្លូវការផងដែរគឺ——realme X50 Pro 5G ដែល12GB+256GBដាក់លក់ក្នុងតម្លៃ899$។ ដែលនឹងមានដាក់លក់នៅថ្ងៃទី១០ខែកក្កដានេះ នៅក្រុមហ៊ុនSmartនិងបណ្តាហាងផ្សេងៗ។ ប្រទេសកម្ពុជាបានក្លាយជាទីផ្សារមួយនៅអាសីុអាគ្នេយ៍ដែលបានដាក់បញ្ចេញដំបូងនូវម៉ូឌែលrealme X50 Pro យើងអាចមើលឃើញថាrealmeមានការប្តេជ្ញាយ៉ាងម៉ោះមុតក្នុងការវាយលុកក្នុងទីផ្សារប្រទេសកម្ពុជា។ ។ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់realme X50 Proដែលដាក់ប្រកាសលើកនេះ : លក្ខណៈសម្បត្តិនៃrealme X50 Pro 5G : ការសាកថ្មលឿន65W SuperDart : មើលចប់ភាពយន្តមួយ សាកថ្មត្រឹមតែ៣នាទីគឺគ្រប់គ្រាន់ហើយ៖ realme X50 Pro
July 7, 2020 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងបោកគ្រាប់បែកកែច្នៃចូលផ្ទះឪពុកម្តាយក្មេក នៅចំណុចដីស្រែចំការប្រវ៉ា មានចម្ងាយពីផ្លូវជាតិលេខ៧ ប្រហែល១០គីឡូម៉ែត្រ ស្ថិតក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ វេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ។ ករណីខាងលើបង្កដោយជនសង្ស័យឈ្មោះ ធា ធី ភេទប្រុស អាយុ៤២ឆ្នាំ បានយកគ្រាប់បែកកែច្នៃចំនួន០៣គ្រាប់ និងសាំងចំនួន០៣ដប ក្នុងគោលបំណងយកទៅគប់ចូលផ្ទះឪពុកនិងម្តាយក្មេករបស់ខ្លួន ។ ពេលនោះបានដុតគ្រាប់បែកច្នៃ១គ្រាប់ តែខុសបច្ចេកទេស ក៏ផ្ទុះត្រូវរបួសដៃស្តាំខ្លួនឯង និងត្រូវឆេះរោលលើកូនប្រុសខ្លួនឯងម្នាក់ទៀត ។ បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ធា ធី បាននៅវេលាម៉ោង១៥និង០០នាទី
July 7, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ បញ្ហាប្រឈមវាយតម្លៃអំពីស្ថានភាពចរាចរណ៍ឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២
July 7, 2020 - ព័ត៌មានជាតិ
ស្រុកអង្គស្នួល៖ ថ្ងៃទី០៦ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១១និង៣៤នាទី។ ចំណុចនៅក្នុងដីឡូត៍ផ្ទះជនសង្ស័យស្ថិតនៅ ភូមិក្រាំងលាវឃុំ ព្រៃពពួចស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០២នាក់ ឃាត់ខ្លួនបាន០២នាក់ស្រី០១នាក់។ ១-ឈ្មោះ សាំង សូនីតា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិក្រាំងលាវ ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល។ + កន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល០២ខែ ពីបទប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន (មុខសញ្ញាខាងលើនេះមានផ្ទៃពោះចំនួន៧ខែ) ។ ២- ឈ្មោះ សាំង សូណា ហៅផ្លូច ភេទប្រុស
July 7, 2020









