- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ទៀតដែលរួមដំណើរស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ បន្ទាប់ពីជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ត្រូវរថយន្តបុកពេញទំហឹង បង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង១១:២៥នាទីយប់ ថ្ងៃចន្ទ័ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចជិតច្រកចូលបុរីតារាសំណាង ខាងកើតវត្តវាលស្បូវប្រហែល៣០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីធានីភ្នំពេញ។ សពបុរសជនរងគ្រោះមានឈ្មោះ ថន ពិសី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងនារីដែលរួមដំណើររងរបួសធ្ងន់បានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកអ្នកបើករថយន្តមានឈ្មោះ ចេង សុខជា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន រស់នៅផ្ទះលេខ១៧០៥
July 7, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីជនជាតិចិនមួយក្រុម បានចាប់បង្ខាំង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាម្នាក់ទៀត នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានរំដោះជនរងគ្រោះ និងចាប់បានជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានស្រី្តម្នាក់។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះថា សម្រាប់ប្រតិបត្តិការនេះលោកបានដឹកនាំកម្លាំងកងរាជអាវុហត្ថចំនួន៣០នាក់ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងដឹកនាំរបស់លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់រួមមាន៖
July 7, 2020 - ព័ត៌មានជាតិ
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ជាខួប១២ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ព្រះវិហារ ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា៕ ប្រភព៖ សម្តេចតេជោហ៊ុន សែន
July 7, 2020 - ព័ត៌មានជាតិ
ភ្នំ១៥០០ គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ដែលមានសម្រស់ស្រស់ស្អាត ត្រូវបានសម្ពោធកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយកាលពីម្សិលមិញនេះយោងតាមគណនីហ្វេសបុករបស់ Steve Hyde, Ph.D. បណ្ឌិត ស្ទីវ ហាយ ដែលចេះនិយាយភាសាខ្មែរ បានយ៉ាងល្អ គាត់បានថតវិដេអូសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់ផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង និងប្រាប់ថារដ្ឋាភិបាលខំធ្វើផ្លូវស្អាត តែអ្នកមកលេងបានចោលសម្រាមពេញនេះ បំផ្លាញទេសភាពដែលស្អាតទៅវិញ គាត់សួរថា កន្លែងណាដែលទេសភាពស្អាតសុខចិត្តបំផ្លាញចោល ប្រទេសយើងតាស។ ដើម្បីឲ្យជ្រាបច្បាស់សុំទស្សនាវិដេអូខាងក្រោម។ គួរបញ្ជាក់ថា យោងតាមប្រភពពីទទក បានឲ្យដឹងថា៖
July 6, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីម្នាក់ឈ្មោះ ញ៉ កញ្ញា ភ្នាក់ងារលក់អចលនទ្រព្យ ដែលមានគណនី Tiktok ឈ្មោះ @kanhanour12 បានបង្ហោះវីដេអូមានខ្លឹមសារប្រមាថមើលងាយដល់កិត្តិយសមកលើសមត្ថកិច្ច លើប្រព័ន្ធបណ្តាញសង្គម Tiktok ។ ដោយមានការសហការរវាងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅឈ្មោះ ញ៉ កញ្ញា ឲ្យចូលខ្លួនមកបំភ្លឺ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយបានធ្វើកិច្ចសន្យាសុំទោស និងបានថតវីដេអូធ្វើការសុំទោសជាសារធាណៈ នូវកំហុសដែលខ្លួនបានជេរប្រមាថមកលើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
July 6, 2020 - សុខភាព
ក្រៅពីបន្លែមិនស្អាត ទឹកកខ្វក់ ការញ៉ាំលៀសហាល និងពពួកខ្យងខ្ចៅច្រើនធ្វើឲ្យកើត និងប្រឈមមុខខ្ពស់នឹងជំងឺគ្រុនពោះវៀន។ នេះបើតាមលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បានឲ្យដឹង។ លោកបន្តទៀតថា គ្រុនពោះវៀនជាជំងឺមួយតែងកើតលើអ្នករស់នៅមិនយកចិត្តទុកដាក់លើអនាម័យចំណីអាហារ ដោយមេរោគជំងឺនេះនៅជាមួយពពួកសត្វអស់ទាំងនោះ ហើយលៀសហាលមិនបានសម្លាប់មេរោគនោះទេ ព្រោះគ្រាន់តែហាលដោយពន្លឺថ្ងៃមួយសន្ទុះ ទើបមិនអាចសម្លាប់មេរោគនេះបាន ហេតុនេះអ្នកចូលចិត្តញ៉ាំលៀសហាល ខ្ចងខ្ចៅ គឺប្រឈមមុខខ្ពស់នឹងការកើតជំងឺមួយនេះ។ វេជ្ជបណ្ឌិតរូបនោះបន្តទៀតថា ប្រភេទសត្វទាំងនោះប្រជាជនយើងយកទៅធ្វើម្ហូបដោយចម្អិនក្នុងរយៈពេលខ្លី ឬមុខម្ហូបខ្លះមិនបានចម្អិនដោយប្រើភ្លើង ទើបពពួកមេរោគមិនសម្លាប់បានទាំងស្រុង។ ខាងក្រោមគឺជារបៀបឆ្លងជំងឺគ្រុនពោះវៀន និងវិធីការពារខ្លួនមួយចំនួន។ ១- របៀបឆ្លង ជំងឺគ្រុនពោះវៀនជាប្រភេទជំងឺឆ្លងតាមចំណីអាហារ និងមានរបៀបឆ្លងពីរបែប គឺការឆ្លងដោយផ្ទាល់ និងការឆ្លងដោយប្រយោល។ ការឆ្លងដោយផ្ទាល់ គឺឆ្លងតាមរយៈដៃ ប្រសិនជាអ្នកជំងឺលាងដៃ ក្រោយពេលបន្ទោបង់មិនបានស្អាតត្រឹមត្រូវ
July 6, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមក្រុមការងារបច្ចេកទេស នៃមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហាត្រង់ព្រំប្រទល់ដី ដោយពេលនេះទើបដឹងថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវប្រាកដមែន ។ ការចុះពិនិត្យនេះធ្វើឡើងកាលវេលាម៉ោង០៩:៤០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្រុមការងារបានចុះបោះបង្គោលព្រំដី ដែលមានក្បាលដីលេខ ១៧៤ និង ១៧៥ តាមដីការអមលេខ ២៣/២០ ដ.ក.អ.រ
July 6, 2020 - សង្គម
ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាឧកញ៉ាកសិកម្មដ៏ល្បីឈ្មោះដែលមហាជនទូទាំងប្រទេសស្គាល់ច្បាស់ថាគាត់ជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជា។ អ្វីដែលជាការកត់សំគាល់លោកឧកញ៉ា ម៉ុង ឫទ្ធី មានវ័យរហូតដល់ទី៦៦ឆ្នាំហើយ ដោយនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះជាថ្ងៃខួបកំណើតរបស់លោកឈានចូលវ័យ៦៧ឆ្នាំ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺខួបកំណើតរបស់លោកនៅឆ្នាំនេះ ប៉ះចំព្រឹត្តិការណ៍ដែលកើតឡើងក្នុងរយៈពេល៨២៣ឆ្នាំម្តង។ ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់នៅលើ Facebook លោកថា៖ “ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០គឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ១៩៥៤-២០២០=៦៦ឆ្នាំឈានចូលវ័យ៦៧ឆ្នាំហេីយ អ្វីដែលវិសែសវិសាលបំផុតនោះគឺក្នុងខែកក្កដាឆ្នាំ២០២០នេះមាន ថ្ងៃពុធ៥ដង ថ្ងៃព្រហស្បតិ៍៥ដង និងថ្ងៃសុក្រ៥ដងនេះជាព្រឹត្តិការណ៍ដែលកើតឡើងក្នុងរយៈពេល៨២៣ឆ្នាំម្តង ខ្ញុំសូមជូនពរដល់ប្រិយមិត្តយេីងទាំងអស់គ្នាជួបតែសំណាងល្អ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូ
July 6, 2020 - សិល្បៈ
មួយរយៈចុងក្រោយនេះតារាសម្រស់មិនចេះចាស់តាមអាយុ ហ៊ិន ច័ន្ទនីរ័ត្ន ហាក់ដូចជាស្ងប់ស្ងាត់ផ្នែកសិល្បៈ ការសំដែងរឿង ការងារជាពិធីការនី ក៏ព្រោះតែសេដ្ឋកិច្ច និងការរីករាលដាលជំងឺកូវីដ 19 តែបែរជាកក់កប់នឹងការរកស៊ីជំនួញផ្នែកគ្រឿងសម្អាង U.Me និង ELMA ដែលជាផលិតផលកំពុងល្បីនៅកម្ពុជា ដែលជាហេតុមួយចំបងដែលធ្វើអោយសម្រស់នាងក្មេងជានិច្ច កាន់តែស្អាត កាន់ស្រស់ស្រាយ ។ គួររំលឹកផងដែរថា U.Me និង ELMA គឺជាប្រេនដ៏ល្បីនៅហុងកុង ផលិតផលសម្រស់ បែបធម្មជាតិ មន្តស្នេហ៌ធម្មជាតិសម្រាប់សុភាពនារី សម្រប់បែបធម្មជាតិ និងជាផលិតផលគុណភាពលំដាប់ខ្ពស់ប្រចាំឆ្នាំ2020 ផលិតផលពិតផលិតនៅរោងច្រកទីក្រុងហុងកុងផ្ទាល់ បានទាំងស្អាត បានទាំងសុខភាពស្បែក បានទាំងសក់រស់រវើក រលើបរលោង គឹអេមម្មង
July 6, 2020 - សិល្បៈ
កាលពីម្សិលមិញនេះដែរ កូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺប្អូនប្រុស សុវត្ថិ សិរីវុឌ្ឍ បានរៀបចំពិធីខួបកំណើតរបស់ខ្លួននៅហាងផ្ទាល់ខ្លួនរបស់គ្រួសារដែលមានឈ្មោះថា ផ្ទះព្រាបសុវត្ថិ ដោយមានការរៀបចំយ៉ាងសមញ្ញលក្ខណៈគ្រួសារ ហើយក្នុងនោះដែរក៏មានការរៀបចំម្ហូបអាហារដែលមើលទៅគួរអោយមានសុភមង្គលយ៉ាងខ្លាំង នៅក្នុងគ្រួសារតារាចម្រៀងល្បីឈ្មោះរូបនេះ។ ប៉ុន្តែអ្វីដែលគេកត់សំគាល់រហូតមានការរិះគន់តិចតួចមួយនៅលើ Facebook គឺប្អូនប្រុស សុវត្ថិ សិរីវុឌ្ឍ មិនបានដោះមួកចេញពេលដែលលើកនំខេក ទទួលពរជ័យពីឪពុកម្តាយ។ ទោះជាយ៉ាងណាក្តី មហាជននៅតែពោលពាក្យសរសើរមិនដាច់ពីមាត់ចំពោះគ្រួសារតារាចម្រៀង ព្រាប សុវត្ថិ ដែលមើលទៅជាគ្រួសារសិល្បៈដែលមានសុភមង្គលជាងគេ ដែលពួកគេធ្លាប់ឃើញ៕
July 6, 2020









