សង្គម

ខួបកំណើត ឧកញ៉ា ម៉ុង ឫទ្ធី ក្នុងឆ្នាំនេះ ប៉ះចំព្រឹត្តិការណ៍​ដែលកើតឡើង​ក្នុង​រយៈពេល​ 823 ឆ្នាំ​ម្តង

BY
Khmernote Media
July 6, 2020

ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាឧកញ៉ាកសិកម្មដ៏ល្បីឈ្មោះដែលមហាជនទូទាំងប្រទេសស្គាល់ច្បាស់ថាគាត់ជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជា។ អ្វីដែលជាការកត់សំគាល់លោកឧកញ៉ា ម៉ុង ឫទ្ធី មានវ័យរហូតដល់ទី៦៦ឆ្នាំហើយ ដោយនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះជាថ្ងៃខួបកំណើតរបស់លោកឈានចូលវ័យ៦៧ឆ្នាំ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺខួបកំណើតរបស់លោកនៅឆ្នាំនេះ ប៉ះចំព្រឹត្តិការណ៍​ដែលកើតឡើង​ក្នុង​រយៈពេល​៨២៣ឆ្នាំ​ម្តង​។

ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់នៅលើ Facebook លោកថា៖ “ថ្ងៃ​ទី​១១ខែកក្កដា​ឆ្នាំ​២០២០គឺ​ជា​ថ្ងៃ​ខួបកំណើត​របស់​ខ្ញុំ​១៩៥៤-២០២០=៦៦ឆ្នាំ​ឈានចូល​វ័យ​៦៧ឆ្នាំ​ហេីយ​ ​អ្វី​ដែល​វិសែសវិសាល​បំផុត​នោះគឺ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០២០នេះមាន​ ថ្ងៃ​ពុធ៥ដង​ ថ្ងៃ​ព្រហស្បតិ៍​៥ដង​ និងថ្ងៃ​សុក្រ​៥ដង​នេះជាព្រឹត្តិការណ៍​ដែលកើតឡើង​ក្នុង​រយៈពេល​៨២៣ឆ្នាំ​ម្តង​ ខ្ញុំ​សូម​ជូនពរ​ដល់​ប្រិយមិត្ត​យេីងទាំងអស់​គ្នា​ជួបតែ​​សំ​ណាងល្អ​ សុខភាព​​ល្អ​បរិបូរណ៍​ កម្លាំង​មាំមួន​ អាយុយឺនយូ​ សំខាន់​បំផុត​នោះគឺ​កុំដើម្បី​តែលុយ​ បំភ្លេច​មិត្តកំសត់​កម្រចោល​អោយសោះ​ ។”

Share This Post: