- Khmernote Media
- ព័ត៌មានជាតិ
បន្ទាយស្រី៖ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្តសៀមរាប ក៏ដូចជាអនុវត្តតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខ កាលពីថ្ងៃទី៦កក្តដាឆ្នាំ២០២០ និងក្រោយពីបានជួបពិភាក្សាការងារជាមួយអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) និងអង្គការ ហ្វរផរ (Four Paws) កាលពីពេលថ្មីៗនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងធ្វើការហាមឃាត់ការធ្វើអាជីវកម្ម និងសកម្មភាពប្រភេទនេះ ដោយនឹងធ្វើការជូនដំណឹងជាផ្លូវការដាច់ដោយឡែកមួយទៀត ដល់រាល់អ្នកប្រកបរបរពាក់ព័ន្ធនឹងសាច់ឆ្កែទាំងអស់នៅក្នុងស្រុក។ កន្លងមក ការលួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និងលក់សត្វឆ្កែដើម្បីយកសាច់ទៅធ្វើជាម្ហូបអាហារមានការកើនឡើងគួរអោយបារម្ភ ដែលក្នុងនោះស្រុកបន្ទាយស្រីត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងកំពុងប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។ ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុកបន្ទាយស្រី និងខេត្តសៀមរាប
July 8, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមប្រភពពី ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដឹងនារសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាអំពីលទ្ធភាពនៃការសង ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសវិញ នូវការឈប់សម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ ដែលបានផ្អាក ដោយសារតែវិបត្តិជំងឺកូវីដ១៩ ។ ឯកឧត្តម ផៃ ស៊ីផាន បានគូសបញ្ជាក់ថា៖ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ
July 8, 2020 - សុខភាព
បច្ចុប្បន្នមានក្មេងជាច្រើន ជួបបញ្ហាភ្នែកមីញ៉ូប។ បញ្ហាមីញ៉ូបភ្នែកនេះ កើតឡើងពីការវិវិត្ដទៅមុខកាន់តែខ្លាំងតាមអាយុរបស់ក្មេង ហើយប្រសិនបើមិនបានព្យាបាលទាន់ពេល ជំងឺនឹងវិវត្ដកាន់តែធ្ងន់ទៅមុខ។ យោងតាមការសិក្សាបានរកឃើញថា មានក្មេងរហូតដល់៦០ភាគរយ មានបញ្ហាមីញ៉ូបភ្នែក។ ក្មេងក្នុងអាយុចន្លោះពី ១១ ទៅ ១៦ឆ្នាំ ងាយកើតបញ្ហាមីញ៉ូបឆ្ងាយ គឺក្មេងៗអាចមើលឃើញវត្ថុក្បែរៗបានច្បាស់ ប៉ុន្តែសម្រាប់វត្ថុឆ្ងាយ មើលទៅឃើញព្រិលៗ។ ដូចនេះក្នុងនាមជាប៉ាម៉ាក់ តើយើងគួរមើលថែកូនៗយ៉ាងដូចម្ដេចដែរ? ១- សញ្ញារបស់បញ្ហាមីញ៉ូបភ្នែកលើកុមារ + ខំសម្លឹងមើលវត្ថុឆ្ងាយពីខ្លួន + ពេលមើលទូរទស្សន៍ ឬអានសៀវភៅ កូនឱនជិតដល់សៀវភៅ + ឧស្សាហ៍រោយភ្នែក ឈឺក្បាល និងហូរទឹកភ្នែក។ ក្រោយពេលឃើញមានសញ្ញាទាំងអស់នេះ ប៉ាម៉ាក់គួរនាំកូនៗទៅជួបជាមួយគ្រូពេទ្យភ្នែក ដើម្បីពិនិត្យមើល។
July 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដាក់បញ្ជាទៅអាជ្ញាធរមានវិធានការអោយបានធ្ងន់ធ្ងរ ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ អ្នកដែលបានរំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។ បើមិនកាយដីរំលោភលើប្រឡាយនេះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងខណៈដែលលោកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានីយលូប្រាំ ដែលបានសាងសង់រួចរាល់ ១០០% ។ នៅពេលចុះទៅពិនិត្យនោះដែរ ឃើញសកម្មភាពប្រជាពលរដ្ឋចាក់ដីផ្នែកខាងក្រោយហៀរលើប្រឡាយប្រហែលជិត ១០ម៉ែត្រ ដោយដីរបស់ប្រជាពលរដ្ឋមានជម្រៅតែ ១២ម៉ែត្រប៉ុណ្ណោះ ជាហេតុធ្វើឱ្យលោកអភិបាលរាជធានីសម្តែងក្តីមិនពេញចិត្តទៅនឹងទង្វើបែបនេះ ហើយលោកអភិបាលរាជធានីបានស្តីបន្ទោសទៅអភិបាលខណ្ឌនិងចៅសង្កាត់ដែលបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋចាក់ដីរំលោភលើ ប្រឡាយបែបនេះ ។ គួរបញ្ចាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាមានប្រជាពលរដ្ឋចាក់ដីហៀរមកលើប្រឡាយនេះដែរ លោកអភិបាលរាជធានីបានតម្រូវឱ្យកាយចេញវិញទាំងអស់
July 8, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ ឪពុកទ្រាំលែងបាន ព្រោះតែកូនប្រុសបង្កើតចង្រៃខុសគេ បង្កើតរឿងហិង្សាក្នុងគ្រួសារវាយបំផ្លាញទ្រព្យសម្បត្តិខ្ទេចខ្ទីគ្មានសល់ បានប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ ធី រ៉ូយ៉ាល់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។ ជនរងគ្រោះឈ្មោះ ផូ ធី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិព្រែកថ្មី
July 8, 2020 - PR
មួយរយៈក្រោយនេះ បន្ទាប់ពីស្ថានភាពវិលត្រលប់មករកភាពល្អប្រសើរវិញ យើងឃើញថាអ្នកដែលមាន គម្រោងរៀបអាពាហ៌ពិពាហ៌ បានចាប់ផ្តើមធ្វើការស្វែងរកសេវាកម្មផ្សេងៗដែលមានទំនុកចិត្តដើម្បីរៀបចំ នូវកម្មវិធីអាពាហ៌ពិពាហ៌របស់ពួកគាត់។ នៅក្នុងនោះសេវាកម្មការតុបតែងផ្កា គឺជាផ្នែកមួយដ៍សំខាន់ សំរាប់សោភ័ណភាពនៃកម្មវិធីរបស់គាត់។ នៅថ្ងៃនេះយើងនឹងបង្ហាញហាងផ្កាមួយកន្លែង ដែលមានឈ្មោះបោះសម្លេង ហើយឈរជើងលើទីផ្សារជាង១០ឆ្នាំមកហើយគឺ ហាងដេគ័រផ្កា Orkide Flowers & Floral Design ។ តាមបទសម្ភាសផ្ទាល់ ពីលោក សោម សុថារ័ត្ន ដែលជានាយកប្រតិបត្តិ បានបញ្ជាក់ថា៖ រដូវកាលនេះហាងផ្កាអ័រគីដេ កំពុងមមាញឹកខ្លាំងក្នុងការទទួលភ្ញៀវអញ្ជើញមកប្រឹក្សា នឹងធ្វើការកក់សេវាកម្មរបស់លោកជាបណ្ដើរៗ ដោយគិតត្រឹមរយៈពេលនេះគឺមានភ្ញៀវកក់សេវាកម្មជាមួយ អ័រគីដេ ជាហូរហែរ។ លោកបានបញ្ជាក់ថា ចំនុចខ្លាំងដែលធ្វើអោយយើងទទួលការកក់សេវាកម្ម ជាហូរហែជាច្រើន
July 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី មានករណីលួចទូរស័ព្ទដៃ កើតឡើងមួយលើក នៅចំណុចក្នុងបន្ទប់លេខ១៨៩ ផ្ទះសំណាក់បេ៩ ផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ជា សំអាត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ីផ្លូវភេទ ទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ ចំណែកឯជនរងគ្រោះឈ្មោះ គីម គា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូន ស្នាក់នៅផ្ទះជួលលេខ៣៥ ផ្លូវលេខ៤២៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន
July 8, 2020 - សុខភាព
មានមនុស្សមួយចំនួនជួបប្រទះនឹងអាការៈហូរឈាមច្រមុះញយដងពេក រហូតគិតថាវាជារឿងសាមញ្ញគ្មានអីគួរឲ្យបារម្ភទេ ប៉ុន្តែការហូរឈាមច្រមុះក៏អាចបញ្ជាក់ពីករណីធ្ងន់ធ្ងរបានដែរ ដែលទាមទារឲ្យយើងតាមដានឲ្យបានដិតដល់បន្តិចកុំធ្វើហ្អី។ សម្រាប់បញ្ហានេះ វេជ្ជបណ្ឌិត ចាន់ រស្មី បានឲ្យដឹងថា ឈាមច្រមុះ គឺជាការហូរឈាមចេញពីរន្ធច្រមុះទាំងពីរមកក្រៅ ឬធ្លាក់ទៅក្នុងបំពង់ក។ យើងអាចជួបប្រទះអាការៈបែបនេះញឹកញាប់ដែល ៩០% ជាលក្ខណៈស្រាល តែ ១០% ទៀត វាអាចជាសភាពធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ជីវិតអ្នកជំងឺបាន ហើយយើងអាចដឹងបានដោយ៖ – បរិមាណឈាមហូរចេញមកច្រើន – ឈាមច្រមុះញឹកញាប់ ឬជាប់ជាប្រចាំ – ចេញទាំងសង្ខាង (ដោយហូរចេញខាងមុខផង និងធ្លាក់ទៅក្នុងបំពង់កផង) – ធ្វើឲ្យអ្នកជំងឺឡេះឡះ អស់កម្លាំង ត្រជាក់ចុងដៃ
July 8, 2020 - PR
អ្នកណា អ្នកណា ក៏ស្គាល់ដែរថារថយន្តតូយ៉ូតាគឺជារថយន្តដ៏ពេញនិយមបំផុតមួយរបស់ប្រទេសជប៉ុនក៏ដូចជារថយន្តដែលកំពុងចរាចរណ៏ច្រើនបំផុតលើដងវិថីនានាក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខទៅលើរថយន្តតូយ៉ូតាបានបង្កើតនូវកម្មវិធីប្រម៉ូសិនដ៏ពិសេសបំផុតមួយសម្រាប់អតិថិជនក៏ដូចជាអ្នកប្រើប្រាស់រថយន្តទូទៅក្នុងប្រទេស កម្ពុជា។សម្រាប់ការទិញរថយន្តតូយ៉ូតាក្នុងពេលនេះអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ $5,000 ភ្លាមៗ!!! បន្ថែមពីលើប្រម៉ូសិនដ៏អស្ចារ្យនេះ សម្រាប់ការទិញរថយន្ត Toyota Rush និង Camry អតិថិជនក៏នឹងទទួលបានការផ្តល់ជូនបន្ថែមនូវបណ្ណ័ប្រេងឥន្ទនៈដែលមានតម្លៃរហូតដល់ $2,000។ លើសពីនេះទៅទៀត ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក្រោមការសហការណ៍ពិសេសជាមួយនឹង តូយ៉ូតាកម្ពុជាហ្វាយនែន ក៏មានការផ្តល់ជូនបន្ថែមសម្រាប់អតិជនដែលមានបំណងចង់បង់រំលស់រថយន្ត Toyota Rush, Fortuner និង Hilux Revo តាមរយៈការផ្តល់ជូននូវលក្ខខណ្ឌដ៏ពិសេសបំផុតជាមួយការបង់រំលស់រថយន្តចាប់ពី 20%មុន ជាមួយនឹងរយៈពេលរំលស់រហូតដល់ ៧២ខែ ឬក៏ ៦ឆ្នាំ
July 8, 2020 - សុខភាព
កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពីការផ្លាស់ប្តូរវ៉ាក់សាំងតេតាណូស (TT Vaccine) ទៅជាវ៉ាក់សាំងតេតាណូស-ខាន់ស្លាក់ (Td Vaccine) វិញ នៅទូទាំងប្រទេស នាឆ្នាំ២០២០ នេះ។ ការផ្លាស់ប្តូរប្រភេទវ៉ាក់សាំងតេតាណូសនេះ ដើម្បីធានាការពារជំងឺខាន់ស្លាក់ប្រកបដោយចីរភាព ក្រោមជំនួយឧបត្ថម្ភពីអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ ចំពោះប្រតិទិនៃការចាក់ថ្នាំបង្ការ (Td) ដូចគ្នានឹងការចាក់ថ្នាំបង្ការ (TT) ដែរ គឺត្រូវចាក់ចំនួន៥ដង។ ខាងក្រោមនេះជាប្រតិទិនចាក់វ៉ាក់សាំងតេតាណូស-ខាន់ស្លាក់ (Td Vaccine) ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello
July 8, 2020









