Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងចេញប័ណ្ណបើកបរអន្តរជាតិ ដែលទទួលស្គាល់ ៩៩ប្រទេស នៅពាក់កណ្តាលខែសីហា ខាងមុខនេះ ដើម្បីឲ្យអ្នកបើកបរមានសិទ្ធិស្របច្បាប់ អាចបើកបរនៅក្រៅប្រទេសបាន។ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូននៃក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា ទាក់ទងនឹងការចេញប័ណ្ណបើកបរអន្តរជាតិនេះ គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួង ដើម្បីធ្វើយ៉ាងណា ផ្តល់នីតិវិធីដ៏ងាយស្រួល សម្រាប់ផ្តល់ប័ណ្ណបើកបរដល់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ធ្វើដំណើរបើកបរនៅក្រៅប្រទេស ដែលកម្ពុជាបានចុះអនុសារណយោគយល់គ្នា ស្តីពីចរាចរណ៍ផ្លូវគោក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៨ មកម្លះ ដោយមាន ៩៩ប្រទេស ដែលយើងបានទទួលស្គាល់គ្នាទៅវិញទៅមក។ ឯកឧត្តមបញ្ជាក់ថា ប្រសិនជាប្រជាពលរដ្ឋកម្ពុជាមានប័ណ្ណបើកបររបស់ជាតិរួចហើយ អាចមានសិទ្ធទៅប្រឡងយកប័ណ្ណបើកបរអន្តរជាតិបាន

    July 10, 2020
  • សុខភាព

    ស្ថានទូត​​ចិន​ប្រចាំ​​ប្រទេស​កាហ្សាក់ស្ថាន​បាន​ព្រមាន​ដល់​ប្រជាជន​ខ្លួន​​ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះ​ពី​ជំងឺ​រលាក​សួត​ថ្មី​​ ដែល​មិន​ទាន់​ដឹង​ប្រភពបង្ក​ ក្រោយ​ពី​ករណី​ឆ្លង​មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​ខែ​មិថុនា។ ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ស្ថានទូត​​ចិន​បាន​លើក​ឡើង​ថា​អត្រា​ស្លាប់​នៃ​ជំងឺ​រលាក​សួត​នេះ​គឺ​ខ្ពស់​ជាង​អត្រា​ស្លាប់​ដោយ​ជំងឺ​ COVID-19 ហើយ​ក្រសួង​សុខាភិបាល​របស់​ប្រទេស​កាហ្សាក់ស្ថាន​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ថ្មី​នេះ ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​វីរុស​បាននៅឡើយ។ បើ​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​Global Times កាលពី​យប់​ថ្ងៃទី៩ ខែ​កក្កដា នៅ​ប្រទេសកាហ្សាក់ស្ថានគឺ​មាន​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​ជំងឺ​រលាកសួត​​នេះ ១ ៧៧២​នាក់​នៅ៦ខែ​ដំបូង​នៃ​​ឆ្នាំ​២០២០​ ​ដែល​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​រហូតដល់ ៦២៨​នាក់​ក្នុង​ខែមិថុនា ហើយ​​មាន​ប្រជាជន​ចិន​ក្នុង​ចំណោម​នោះ​ដែរ។ ហេតុ​នេះ​ហើយ​ស្ថានទូត​​ចិន​បាន​ក្រើន​រំឭក​ដល់​ប្រជាជន​ខ្លួន​ឲ្យ​ដឹង​ពី​ស្ថានការណ៍​នេះ និង​ដើម្បី​បង្ការ​ការ​ឆ្លង​។ ក្នុង​វិបសាយ​ស្ថានទូត​ចិន​​បាន​ដកស្រង់​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ប្រទេស​កាហ្សាក់ស្ថាន​ថា​មាន​តំបន់​ចំនួន​បី​ដែល​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ច្រើន​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ គឺ​ខេត្ត Atyrau ខេត្ត Aktobe និង​ទីក្រុង Shymkent។ ក្នុង​តំបន់​ទាំង​បី​នេះ​គឺ​មាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត​នេះ​ជិត​៥០០​ករណី​ ដែល​ក្នុង​នោះ​អ្នកជំងឺជាង​៣០​នាក់​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ។ ប្រទេស​កាហ្សាក់​ស្ថាន​បាន​ប្រកាស​អាសន្ន​នៅ​ថ្ងៃ​ទី​១៦ ខែ​មិនា​ និង​បិទ​ទីក្រុង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ COVID-19 ហើយ​នៅ​ថ្ងៃ​ទី​១១

    July 10, 2020
  • បច្ចេកវិទ្យា

    ស្មាតហ្វូនលំដាប់ Flagship 5G ដែល realme ទើបតែដាក់ប្រកាសថ្មីៗនេះ—— realme X50 Pro 5G បានដាក់លក់នៅថ្ងៃនេះហើយ មាន២ជម្រើសជាមួយពណ៍ Rust Red និង Moss Green ។ 12GB RAM + 256GB ROM លក់ក្នុងតម្លៃ 899ដុល្លារ។ ឥឡូវនេះរាល់អតិថិជនដែលជាវនូវ realme X50 Pro 5G នឹងទទួលបានកាដូបន្ថែម realme Smart Watch

    July 10, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ​លេ​ខាធិការ និងជាអ្នកនាំពាក្យក្រសួងប​រិស្ថា​នបានអះអាងថា ​ការដោះអន្ទាក់គ្រប់ប្រភេទចេញពី​តំបន់​កា​រ​ពា​រធម្មជាតិ៦ខែឆ្នាំ២០២០ ពីខែមករា ដល់ខែមិថុនា អន្ទាក់សរុបចំនួន ២០ ១៧៩ អន្ទា​ក់​ត្រូ​វ​បា​នដោះយកចេញមានន័យថា បានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត។ នៅ​ឆ្នាំ​​២០១៩កន្លងទៅអន្ទាក់ចំនួនជាង៤ម៉ឺនអន្ទា​ក់ត្រូវបាន​ដោះចេញពី​តំប​ន់​កា​រ​ពា​រ​ធ​ម្ម​ជា​តិ​។ ការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឡើងក្នុងពេលដឹកនាំប្រតិភូក្រសួងបរិ​ស្ថា​ន អង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងអ្ន​កសារព័ត៌មានជាច្រើនស្ថា​ប័នទៅកាន់​ស្នាក់ការល្បា​តស្ទឺ​ង​ព្រា​​ត់ស្ថិតក្នុស្រុកថ្មបាំងខេត្តកោះកុងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ ឯកឧត្តម​បាន​ប​ញ្ជា​ក់​ថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរ​វាងក្រសួង​បរិស្ថាននិ​ងអ​ង្គ​កា​រ​ស​ម្ព័ន្ធមិត្តស​ត្វ​ព្រៃ​​ក្នុងការការពារតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិសាត់ អន្ទា​ក់​ចំ​នួ​ន ​៣២ ៣២២ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងរយៈពេល ១៨ខែចុង​ក្រោ​យ​នេះ​

    July 10, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ប្រទះឃើញក្មេងវង្វេង មិនស្គាល់ឈ្មោះទេ នៅម្ដុំបឹងត្របែក ឥឡូវអ្នកប្រទះឃើញ យកមកផ្ញើនៅផ្ទះប្រធានភូមិ ផ្ទះលេខ៤៨ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន នាម៉ោងជាង១រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ។ បើមានអ្នកស្គាល់ ភិនភាគ ក្មេងប្រុសនេះ សូមជួយទំនាក់ទំនងមកទទួលក្មេងនេះវិញបាន តាមរយៈហ្វេសប៊ុក របស់បងស្រី Run Sreymao ឬតាមទូរស័ព្ទលេខ 010 412 611 ។ សូមជួយ Share រកសាច់ញាតិផង សូមអរគុណ ! ប្រភព &

    July 10, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០៖ ថ្មីៗនេះក្រុមហ៊ុន សាមសុង បានប្រកាសជាសកលនៃការរៀបចំមហាព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី05 ខែសីហា ឆ្នាំ 2020 វេលាម៉ោង 9យប់ ម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង! សូមបញ្ជាក់ផងដែរថាក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនោះក្រុមហ៊ុន សាមសុង នឹងធ្វើការដាក់បង្ហាញនូវមហាអំណាចស្មាតហ្វូនដែលមានតែមួយគ្មានពីរប្រចាំឆ្នាំ 2020 របស់ខ្លួនជាផ្លូវការលើកដំបូង។ បើតាមយូធូបឆានែល និងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង ក៏បានបង្ហាញចេញនូវវីដេអូ Teaser ដោយមានរាងជាប៊ិកហើយរំលេចចេញនូវតំណក់ទឹកធ្លាក់ពណ៌មាសដ៏ទាក់ទាញបំផុតដើម្បីជាការអញ្ជើញអ្នកនិយមប្រើប្រាស់កំពូលស្មាតហ្វូនក៏ដូចជាផលិតផល សាមសុង ទូទាំងពិភពលោកឱ្យមកតាមដានព័ត៌មានលម្អិតបន្ថែមក្នុងព្រឹត្តិការណ៍សម្ពោធទៅតាមពេលវេលាកំណត់ខាងលើនេះ។ គួររំឮកផងដែរថាក្នុងព្រឹត្តិការណ៍ដ៏កក្រើក និងជាទីមោទនបំផុតនោះក្រុមហ៊ុន សាមសុង ក៏ត្រូវបានគេរំពឹងទុកថានឹងមានដាក់សម្ពោធផលិតផលជាច្រើនបន្ថែមទៀតក្រៅពីមហាអំណាចស្មាតហ្វូនរបស់ខ្លួនដែលក្នុងនោះមានដូចជា៖

    July 10, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា ក្នុងរយៈពេលជិត ២ម៉ោងប៉ុណ្ណោះ មានគ្រោះអគ្គិភ័យឆាបឆេះ២លើក ក្នុងខណ្ឌច្បារអំពៅ នាវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ តែសំណាងល្អមិនរាលដាលដល់ផ្ទះសំបែងអ្នកជិតខាងទ្បើយ ដោយបានអន្តរាគមពីសំណាក់រថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌច្បារអំពៅ និងរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាន់ពេលវេលា ។ ករណីទី១-កាលពីវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីអគ្គីភ័យឆេះផ្ទះនៅចំណុចផ្ទះថ្មមួយកន្លែង ប្រជាពលរដ្ឋ និងអាជ្ញាធរ ព្រមទាំងកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ដោយបានអន្តរាគមទាន់ពេលវេលារថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌច្បារអំពៅ បានរលត់ទៅវិញ មិនរាលដាលដល់ផ្ទះសំបែងអ្នកជិតខាងទ្បើយ ដែលស្ថិតនៅក្នុងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ករណីទី២-នៅវេលាម៉ោង១២:៤០នាទីថ្ងៃត្រង់

    July 10, 2020
  • PR

    លោក ផាន់ រុង ម្ចាស់បទ Dj ស្រុកស្រែ បើកសម្ពោធហាងថ្មីឈ្មោះ «សាច់អាំងផានរុង» ជាមួយការបញ្ចុះតម្លៃរហូតដល់ ២០% ចាប់ពីថ្ងៃទី៩ ដល់១៦ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌល កោះពេជ្រ។ ហាងសាច់អាំង ផានរុង មានសាច់អាំង ស៊ុប មុខម្ហូបបែបខ្មែរ និងភេសជ្ចៈជាច្រើនប្រភេទ ពិសេសបំផុតជាមួយសេវាកម្មបុគ្គលិករួសរាយរាក់ទាក់ បរិយាកាសល្អ និងកន្លែងធំទូលាយ ងាយស្រួលក្នុងការចតឡាន និងម៉ូតូ។ លោក ផានរុន លើកឡើងថា « អតិថិជនអាចសាកល្បងញ៉ាំមុខម្ហូបថ្មីប្រចាំហាងឈ្មោះ សាច់អាំងផានរុនពិសេស ដែលមានរសជាតិឆ្ងាញ់

    July 10, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សរងរបួសធ្ងន់៤នាក់ និងរបួសស្រាល៣នាក់ ខណៈអ្នករបួសធ្ងន់មានប្តីដែលជូនប្រពន្ធជិតឆ្លងទន្លេទៅមន្ទីរពេទ្យ បែរជាជួបគ្រោះចរាចរណ៍ទាំងប្តីនិងប្រពន្ធរបួសធ្ងន់ទៅវិញ រវាងរថយន្ត សាំយ៉ុង បុកជាមួយរថយន្តម៉ាស្ដាពេញទំហឹង នៅលើផ្លូវវិមានឈ្នះៗ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១២:00នាទីរំលងអាធ្រាត ថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២០នេះ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកម៉ាស្តាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-3906 តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តនេះបានបត់ឆ្វេងដៃឆ្លងផ្លូវ ចូលទៅវត្តពោធិ៍វ័ន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តសាំយ៉ុងមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-7492 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងមនុស្សប្រុសស្រីចំនួន៦នាក់ទៀត ធ្វើដំណើរបញ្ច្រាសគ្នាពីជើងទៅត្បូង

    July 10, 2020
  • សុខភាព

    ការ​រីក​ដុះ​ដាល​នៃ​ដុំ​សាច់​មហារីក​នៅ​ក្នុង​ក្រពះ ហៅ​ថា​ជំងឺ​មហារីក​ក្រពះ ហើយ​វា​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​ក្រពះ​កើន​ឡើង​ជា​ដុំ​សាច់។ ជំងឺ​សាហាវ​មួយ​នេះ អាច​រាល​ដាល​ទៅ​ផ្នែក​សរីរាង្គ​ដទៃ​ទៀត​បាន​ងាយ ហើយ​បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ អាច​គំរាម​កំហែង​ដល់​ជីវិត​​អ្នក​ជំងឺ ដូច​នេះ​យើង​គ្រប់​គ្នា គួរ​ចាប់​អារម្មណ៍​រោគ​សញ្ញា​ក្នុង​ដំណាក់​កាល​ដំបូងៗ​របស់​វា។ ក្នុង​ដំណាក់​កាល​ដំបូង​ៗ មហារីក​ក្រពះ​ចេញ​សញ្ញា​បែប​ម៉េច? វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មហារីក​ក្រពះ​ចាប់​ផ្ដើម​កើត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ៗ វា​មាន​ចេញ​រោគ​សញ្ញា​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​រលាក​ក្រពះ​ដែរ​ដូច​ជា៖ – ពិបាក​រំលាយ​អាហារ និង​មិន​ស្រួល​ក្រពះ – មាន​អារម្មណ៍​ថា ហើម​ពោះ បន្ទាប់​ពី​បរិភោគ​រួច – ចង្អោរ​តិចតួច – មិន​សូវ​ឃ្លាន​អាហារ – ចុក​ចុង​ដង្ហើម។ ផ្ទុយ​ទៅ​វិញ បើ​ជំងឺ​មហារីក​ក្រពះ​កាន់​តែ​ធ្ងន់ធ្ងរ វា​អាច​បណ្ដាល​អោយ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ដូច​ជា៖

    July 10, 2020