- Khmernote Media
- ព័ត៌មានជាតិ
នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីម្នាក់ឈ្មោះ គេន ធីតា មុខរបរមេផ្ទះ ដែលមានគណនី Facebook ឈ្មោះ Ah Thida បានបង្ហោះរូបភាព ជាមួយខ្លឹមសារប្រមាថមើលងាយដល់កិត្តិយសមកលើសមត្ថកិច្ច លើប្រព័ន្ធបណ្តាញសង្គម Facebook ។ ដោយមានការសហការរវាងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅឈ្មោះ គេន ធីតា ឲ្យចូលខ្លួនមកបំភ្លឺ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយបានធ្វើកិច្ចសន្យាសុំទោស និងបានថតវីដេអូធ្វើការសុំទោសជាសារធាណៈ នូវកំហុសដែលខ្លួនបានជេរប្រមាថមកលើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ។ ក្នុងនាមជាសមត្ថកិច្ច សូមសំណូមពរដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម
July 12, 2020 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបក្រុមដឹកជញ្ជូន ជួញដូគ្រឿងញៀនឆ្លងដែនខុសច្បាប់ ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងថ្នាំញៀន ៦ គីឡូក្រាម. អនុវត្តតាមបទបញ្ជាដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នៅវេលាម៉ោង ១៧:២០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក យិន បញ្ញារិទ្ធ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យទំនាក់ទំនងព្រំដែន(BLO) ត្រពាំងក្រៀល និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មានការដឹកនាំសម្របសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង
July 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសរងគ្រោះម្នាក់ឈ្មោះ ហ៊ាង វេងហេង ហៅហេង អាយុ២៦ឆ្នាំ មុខរបរជាគ្រូពេទ្យធ្មេញ ដែលគេហៅគាត់ថា វេហា ជាអ្នកចម្រៀងនៅ DMX PARTY PLACE បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូ Zoomer-X ឌុបគ្នា២នាក់ ចេញពីជួបជុំគ្នា បំណងត្រលប់ទៅផ្ទះ បែរជាទៅបុកផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវ ហើយខ្ទាតបោកនឹងថ្នល់ពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីម៉ោង០៤:៣៥នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១២ ខែកក្តដា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវ២៧១ ត្រង់ចំណុចមុខផ្ទះចម្លាក់នាគ(ខាងកើតស្តុបទំនប់ទឹក៣០០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ខណ្ឌចំការមន រាជធានីភ្នំពេញ ។
July 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានឃាតករយកដងពូថៅញ៉ុកចូលមាត់ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតមួយកំណាត់ខាងក្រោម គួរឲ្យអាណោចអាធ័ម ក្នុងខ្ទមបាក់បែកក្នុងដីឡូត៍មួយកន្លែង ដោយមិនទាន់ដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យជុំវិញទីតាំងយ៉ាងយកចិត្តទុកដាក់ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងមានការអាណិតអាសូរយ៉ាងខ្លាំង។ ករណីឃាតកម្មនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧:១០នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ត្រង់ចំណុចក្នុងខ្ទមបាក់បែកសង់លើដីឡូត៍មួយកន្លែង ក្រុមទី៤ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពស្ត្រីរងគ្រោះខាងលើ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនបានស្គាល់អត្តសញ្ញាណនោះទេ មានសម្បុរស វ័យប្រហែលជា៣០ឆ្នាំ មានមុខរបរជាអ្នករើសអេតចាយ តែមិនដឹងថា មកស្នាក់អាស្រ័យជាមួយប្ដី សង់ខ្ទមក្នុងដីឡូត៍ត្រង់ចំណុចកើតហេតុតាំងពីពេលណានោះទេ។ ចំណែកឯបុរសជាប្ដីត្រូវបានគេប្រាប់ថាឈ្មោះ ណាក់
July 12, 2020 - កូវីដ-១៩
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន១៥នាក់ថ្មីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនដល់២៣នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកឆ្លងថ្មីទាំង១៥នាក់នេះ រួមមាន៖ – បុរសជានជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ – បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ ឃុំក្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ – បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល – បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ
July 12, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល ៖ ធ្លាប់ធ្វើសកម្មភាពបែបនេះជាញឹកញាប់មកហើយ ជំនាញហៅកង់បីឥណ្ឌាជិះទៅទិញឥវ៉ាន់ ហើយធ្វើជាភ្លេចបុងឥវ៉ាន់នៅផ្ទះសុំខ្ចីទូរសព្ទ័មួយភ្លែតយកទៅទាក់ទងទៅប្តីតាមរយៈហ្វេសប៊ុក និងខ្ចីលុយថែមទៀត ហើយដើរចូលផ្សារបាត់ស្រមោល គេចខ្លួនបាត់ប៉ុន្មានថ្ងៃ ស្រាប់តែប្រទះឃើញជិះកង់បីតាមផ្លូវ ស្ទាក់ឃាត់ខ្លួនយកទៅប្រគល់អោយសមត្ថកិច្ចតម្ដង។ ករណីរំលោភលើទំនុកចិត្ត បានកើតឡើងកាលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩.៣០នាទីព្រឹក នៅចំណុចមុខផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឃុន លឹមឃាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី(ឥណ្ឌា) មានទីលំនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ហេង សម្ផស្ស ភេទស្រី
July 11, 2020 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ មាននារីម្នាក់ បានរអិលជើងធ្លាក់ទឹកជ្រោះ នៅរមណីយដ្ឋាន “ទឹកធ្លាក់ថ្មដាតូច” បណ្តាលឲ្យបានបាត់បង់ជីវិត ដោយសារតែកម្លាំងទឹកហូរខ្លាំងពេក នៅរាត្រីយប់ថ្ងៃទី១០ ទឹកនៅតែបន្តឡើងខ្លាំង ទើបធ្វើអោយខាងកម្លាំងពិបាកក្នុងការស្វែងរកជនរងគ្រោះទើបធ្វើការរងចាំ ។ លុះព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងចម្រុះដឹកនាំដោយលោកវរសេនីយ៍ឯកចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានដឹកនាំកម្លាំងមុជទឹករកឃើញសពជនរងដែលត្រូវបានទឹកកួចយកដោយជំនន់ទឹកភ្លៀងកាលពីម្សិលម៉ិញ ។ បើតាមសម្ដីបុរសម្នាក់ឈ្មោះ ប៊ុន ទិត្យ អាយុ៣៤ឆ្នាំ ដែលឃើញហេតុការណ៍ផ្ទាល់បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គាត់កំពុងហូបបាយ ស្រាប់តែឃើញទឹកហូរកួចនារីម្នាក់ ធ្វើអោយគាត់ហក់ទៅជួយចាប់ដោយដៃម្ខាង ចាប់ខ្សែពួរ
July 11, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅស្តុបច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីមុិចប្រសព្វរវាងមហាវិថី ព្រះមុនី្នវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងផ្លូវលេខ ២៧១ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែសម្រួលប្រព័ន្ឋចរាចរណ៍ថ្មី ។ ដោយត្រូវការរៀបចំមានដូចជា ៖ – ពង្រីកទទឹង ៣ម៉ែត្រសងខាងលើមហាវិថីព្រះមុនី្នវង្សពី ២គន្លងទៅមក ទៅ៣គន្លងទៅមក – ពង្រីកទទឹង ៣ម៉ែត្រសងខាងផ្លូវលេខ ២៧១ ពី ២គន្លងទៅមក ទៅ៣គន្លងទៅមក – បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយ៍សូគីមុិច សម្រាប់ទិសដៅចរាចរណ៍ភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
July 11, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា បន្ទាប់ពីទទួលបានការយល់ព្រមផ្តល់ជូនដីឡូតិ៍ទំហំ ៤ម គុណ ១៥ម ក្នុងមួយខ្នងផ្ទះ ពីសម្តេចតេជោនាយករដ្ឋមន្ត្រីតាមរយៈសំណើរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរួចមក ។ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បងប្អូនម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរដោយស្មារតីសហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារនិងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មីដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្នាក់នៅបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន។ លោក ម៉េត
July 11, 2020 - PR
ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី10 ខែកក្កដា ឆ្នាំ2020 ក្រុមហ៊ុន vivo បានប្រកាសសម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន vivo X 50Series ចំនួន 2 ម៉ូឌែលដែលមានដូចជា vivo X50 និង X50Pro បូករួមទាំងកាសប្លូធូ vivo TWS Neo ជំនាន់ថ្មីផងដែរ។ សម្រាប់កម្មវិធីនៃការសម្ពោធស្មាតហ្វូន Flagship vivo X50 Series នេះដែរបានប្រព្រឹត្តិទៅនៅផ្សារទំនើប Aeon2 សែនសុខស៊ីធី និងមានការ Live ផ្ទាល់ចេញពីផេកផ្លូវការ vivo
July 11, 2020









