Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានបញ្ជាក់ថា ដេីម្បីសោភ័ណភាពផ្លូវថ្នល់សាធារណៈ និងបរិស្ថានល្អ សូមដាក់កាកសំណល់ក្នុងធុងសំរាម​ ឬទីតាំងណាមួយ​ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមូលដ្ឋាន ។ នាពេលកន្លងទៅនេះ​ មានជនបរទេសមួយរូប ដែលអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់ បានធ្វើការលើកសរសើរអំពីសម្រស់ស្រស់ស្អាតនៃផ្លូវបុប្ផាលាក់ខ្លួន​ (ផ្លូវជាតិលេខ៥៥)។ ជាមួយគ្នាផងដែរ គាត់ក៏បានលើកឡើងអំពីបញ្ហាសំរាម ដែលបានចោលនៅតាមដងផ្លូវជាតិមួយនេះ​ ធ្វេីឱ្យបាត់បង់សោភ័ណភាពផ្លូវ​ និងបរិស្ថាន។ សូមជម្រាបជូនថា​ ករណីសំរាមដូចមានបង្ហាញក្នុងវីដេអូរបស់ជនបរទេសនេះ​ អាជ្ញាធរមូលដ្ឋាន​ បានធ្វើការចុះប្រមូល​ និងសម្អាតរួចរាល់ហេីយ​ និងបានត្រៀមរៀបចំធុងសំរាមដាក់នៅទីតាំងសំខាន់ៗមួយចំនួន ដើម្បីសម្រួលអ្នកចុះកម្សាន្តនៅតាមដងផ្លូវមួយនេះ។ សំណូមពរ៖​ បេីទោះបីជាមានធុងសំរាមក្តី ឬគ្មានក្តី សូមអ្នកប្រេីប្រាស់ផ្លូវថ្នល់សាធារណៈទាំងអស់​ មេត្តាកុំចោលសំរាមតាមដងផ្លូវ​សាធារណៈ។ សូ​មដាក់កាកសំណល់​

    July 14, 2020
  • ព័ត៌មានជាតិ

    ​ភ្នំពេញ៖ យោងតាម​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​អាកាសធាតុ ដែល​ចេញ​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នេះ​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៥-១៧ ខែកក្កដា ខ្យល់មូសុង​និរតី​នឹង​បក់​ក្នុង​ល្បឿន​លឿន​មកលើ​កម្ពុជា បន្ទាប់មក​នៅ​ថ្ងៃទី​១៨-២១ ខែកក្កដា នឹង​ចុះខ្សោយទៅវិញ ។​ ​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​បណ្តាល​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​មាន​ផ្នែក​ខ្លះ​នៃ​បណ្តា​លខេត្ត​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងលើ​អាចមាន​ភ្លៀង​ច្រើន បន្ទាប់ពីនោះ ភ្លៀង​និង​ថមថយ​ទៅវិញ ។​ ​ចំណែក​តាម​បណ្តាល​ខេត្ត​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ ។ រីឯ​បណ្តា​លខេត្ត​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ ៕ ប្រភព៖

    July 14, 2020
  • សង្គម

    កាលពីពេលថ្មីៗនេះ កីឡាករប្រដាល់ វង់ ណយ បានបង្ហោះសារដែលមានខ្លឹមសារដូចខាងក្រោមនេះ៖ “ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ខ្ញុំវាយយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវាយទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វាយនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន)”។ ហើយនៅរសៀល​ថ្ងៃទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ លោកផែង វណ្ណៈ បានជួបជាមួយនឹងអតីតកីឡាករ វង្ស ណយ ហើយគាត់បានជួយទិញ​ងៀតក្របី​ចំនួន​ ៣​ គីឡូ​ក្រាម​ ពី​ប្អូន​ វង់​ ណយ​ ដោយ​ ១​គីឡូក្រាម​

    July 14, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងលុបបំបាត់ការក្លែងបន្លំ អត្តសញ្ញាណប័ណ្ណ ដើម្បីបានស្លាកលេខភ្នំពេញ ដែលពិបាកក្នុងការគ្រប់គ្រងទ័ន្នន័យដើម។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តរបស់ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅទ្រឹស្ដីការក្រសួងមហាផ្ទៃនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារប្រជុំពិភាក្សាគ្នារៀបចំនីតិវិធី និងបែបបទ ដើម្បីចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងដំណើការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត និងបានស្នើឱ្យក្រុមហ៊ុនព័ត៌មានវិទ្យារិះរកបច្ចេកវិទ្យាទប់ស្កាត់ការក្លែងបន្លំឯកសារ។ ឯកឧត្តមបានស្នើសុំការគាំទ្រពីសម្ដេចក្រឡាហោម ពិនិត្យលទ្ធភាពភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយប្រព័ន្ធអនឡាញគ្រប់គ្រងអត្តសញ្ញាណប័ណ្ណរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការក្លែងបន្លំឯកសារអត្តសញ្ញាណប័ណ្ណពេលស្នើសុំចុះបញ្ជីយានយន្តពីព្រោះកន្លងមកមានអ្នកក្លែងបន្លំ អត្តសញ្ញាណប័ណ្ណដើម្បីបានស្លាកលេខភ្នំពេញរបស់យានយន្តហើយមន្រ្តីក៏ជួបការលំបាកដោយសារមិនមានទិន្នន័យដើមផ្ទៀងផ្ទាត់។

    July 14, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថៃ្ងទី១៣ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង១០:០០នាទីព្រឹក កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការខណ្ឌទួលគោក បានសហការជាមួយ កំលាំងនគរបាលប៉ុសិ៍្តរដ្ឋបាលបឹងកក់ទី១ និងកំលាំងគណៈបញ្ជាការឯកភាពសង្កាត់បឹងកក់ទី១ បានចុះធ្វើរដ្ឋបាល ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យស្រី ០១នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ ស្រីពៅ ហៅ យូរី ភេទស្រី អាយុ

    July 14, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន តាមពិតខាងក្រសួងទេសចរណ៍ មិនទាន់អនុញ្ញាតឲ្យបើកដំណើរការខារ៉ាអូខេ-ខេធីវី (KTV) និងក្លឹបកម្សាន្តឡើងវិញនៅឡើយទេ គឺឲ្យសេវាកម្មទាំងនេះ ធ្វើការកែច្នៃទៅជាភោជនីយដ្ឋាន ទើបអនុញ្ញាតឲ្យបើក តែទីតាំងខារ៉ាអូខេ២កន្លែង គឺ J-KTV និង LUSH KTV មិនបានប្រែក្លាយទីតាំងរបស់ខ្លួនទៅជាភោជនីយដ្ឋាននោះទេ ថែមទាំងបើកធ្វើអាជីវកម្មខារ៉ាអូខេ ដោយលួចលាក់ទៀត ជាក់ស្ដែងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន មានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន កម្លាំងកងរាជអាវុធខណ្ឌចំការមន និងសណ្ដាប់ធ្នាប់ខណ្ឌ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ និងកម្លាំងសាលាសង្កាត់ផ្សារដើមថ្កូវ ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃ គណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំង ខារ៉ាអូខេ ចំនួន២ ខាងលើនេះ ដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ

    July 14, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។ ឆ្លៀតក្នុងឱកាសបំពេញទស្សនកិច្ចនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ច្បាស់ពីថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរ ដោយសម្តេចបានអនុមត័រួចរាល់ហើយកាលពីម្សិលមិញ ដោយរើសយកថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា សរុបចំនួន៥ថ្ងៃជាថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំខ្មែរ ពោលគឺពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់មន្ត្រីរាជការ អាចមានឱកាសឈប់សម្រាកបានដល់៩ថ្ងៃ ដោយរាប់បញ្ចូលថ្ងៃសម្រាកសៅរ៍អាទិត្យ មុនថ្ងៃសង និង សៅរ៍អាទិត្យ ក្រោយថ្ងៃសង ដូច្នេះគឺ៩ថ្ងៃជាប់គ្នា៕

    July 14, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាអនុប្រធានមជ្ឈមណ្ឌលព័ត៌មាន នាយកដ្ឋានអនុវត្តច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់បើករថយន្តលឿន ជ្រុលបុករបងថ្ម គាបក្នុងរថយន្ត នៅវេលាម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ផ្លូវបេតុងលេខ១៨០០ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ពក ភិរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មន្ត្រីនគរបាល ពាក់ស័ក្តិ៤កន្លះ ជាអនុប្រធានមជ្ឈមណ្ឌលព័ត៌មាន នាយកដ្ឋានអនុវត្តច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានស្រុកកំណើត ភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បើករថយន្តម៉ាកអ៉ីហ្សុយៗពណ៌ស

    July 14, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្មេងអាយុ២ឆ្នាំម្នាក់បានរត់លេងមិនប្រយ័ត្នស្រាប់តែរអិលធ្លាក់ចូលតាមមាត់លូ ត្រូវបានបងប្រុសដែលជាឪពុក ស្ទុះចូលទៅចាប់មកវិញមិនទាន់ ព្រោះទឹកលូរហូរខ្លាំង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម្តុំផ្សារនាគមាស តែសំណាងរាវចុះរាវឡើងឃើញកូនវិញ ទើបស្រង់ឡើងមក ជួយសង្គ្រោះតាមរបៀបជួយសង្គ្រោះមនុស្សលង់ទឹក បន្តិចក្រោយមកក្មេងនៅមានដង្ហើម ទើបនាំគ្នាដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតផងដែរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចខាងជើងផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹថា នៅពេលធ្លាក់ចូលមាត់លូនោះ មួយសន្ទុះដំបូង ឪពុករាវរកមិនឃើញទេ ព្រោះធ្លាក់ចូលទៅទាក់សរសៃដែកមួយក្នុងលូ ជាប់ខោក្មេង គ្រាន់តែឈ្លក់ទឹកសន្លប់ប៉ុណ្ណោះ ទាល់តែក្រុមសន្តិសុខផ្សារនាគមាស និងប្រជាពលរដ្ឋ និងឪពុកក្មេង នាំគ្នាបើកគំរបលូចេញភ្លាម ដើម្បីជួយសង្គ្រោះក្មេងបានទាន់ពេលវេលា ហើយនៅមានដង្ហើម ទើបដឹកតាមម៉ូតូបញ្ជូនទៅដល់មន្ទីរពេទ្យហើយ។

    July 14, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្មេងអាយុ២ឆ្នាំម្នាក់បានរត់លេងមិនប្រយ័ត្នស្រាប់តែរអិលធ្លាក់ចូលតាមមាត់លូ ត្រូវបានបងប្រុសដែលជាឪពុក ស្ទុះចូលទៅចាប់មកវិញមិនទាន់ ព្រោះទឹកលូរហូរខ្លាំង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម្តុំផ្សារនាគមាស តែសំណាងរាវចុះរាវឡើងឃើញកូនវិញ ទើបស្រង់ឡើងមក ជួយសង្គ្រោះតាមរបៀបជួយសង្គ្រោះមនុស្សលង់ទឹក បន្តិចក្រោយមកក្មេងនៅមានដង្ហើម ទើបនាំគ្នាដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតផងដែរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចខាងជើងផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹថា នៅពេលធ្លាក់ចូលមាត់លូនោះ មួយសន្ទុះដំបូង ឪពុករាវរកមិនឃើញទេ ព្រោះធ្លាក់ចូលទៅទាក់សរសៃដែកមួយក្នុងលូ ជាប់ខោក្មេង គ្រាន់តែឈ្លក់ទឹកសន្លប់ប៉ុណ្ណោះ ទាល់តែក្រុមសន្តិសុខផ្សារនាគមាស និងប្រជាពលរដ្ឋ និងឪពុកក្មេង នាំគ្នាបើកគំរបលូចេញភ្លាម ដើម្បីជួយសង្គ្រោះក្មេងបានទាន់ពេលវេលា ហើយនៅមានដង្ហើម ទើបដឹកតាមម៉ូតូបញ្ជូនទៅដល់មន្ទីរពេទ្យហើយ។

    July 14, 2020