សង្គម
លោកផែង វណ្ណៈ ឧបត្ថម្ភថវិកាដល់អតីតកីឡាករប្រដាល់ វង្ស ណយ ចំនួន ៧០០$ ដើម្បីបង្កើនដើមទុនប្រកបរបរចិញ្ចឹមក្រុមគ្រួសារ
BY Khmernote Media
July 14, 2020
កាលពីពេលថ្មីៗនេះ កីឡាករប្រដាល់ វង់ ណយ បានបង្ហោះសារដែលមានខ្លឹមសារដូចខាងក្រោមនេះ៖ “ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ខ្ញុំវាយយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវាយទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វាយនៅពេលនេះ ព្រោះខ្លាចពិការ ខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន)”។

ហើយនៅរសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០ លោកផែង វណ្ណៈ បានជួបជាមួយនឹងអតីតកីឡាករ វង្ស ណយ ហើយគាត់បានជួយទិញងៀតក្របីចំនួន ៣ គីឡូក្រាម ពីប្អូន វង់ ណយ ដោយ ១គីឡូក្រាម តម្លៃ ៦៥០០០ រៀល និងបានប្រគល់ថវិកាចំនួន ៧០០ ដុល្លារ ទៅដល់អតីតកីឡាករ វង់ ណយ ដើម្បីបង្កើនដើមទុនប្រកបរបរចិញ្ចឹមក្រុមគ្រួសារ៕


