- Khmernote Media
- សិល្បៈ
វិរៈសិល្បៈករជើងចាស់ ដែលគេចាត់ទុកថាជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត គឺលោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណៈភាពហើយនៅថ្ងៃនេះ ដោយមរណៈភាពរបស់លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់នូវមរតកមនុស្សរស់ ដែលមានទេពកោសល្យមួយរូបរបស់កម្ពុជា។ ក្នុងនោះដែរលោក អ៉ឺម ជីវ៉ា ក៏បានទម្លាយអោយដឹងថា លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ទោះបីគាត់ឈឺធ្ងន់យ៉ាងណា ក៏គាត់មិនលើកដៃសុំអំណោយគេឡើយ។ ក្នុងសំណេររបស់លោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា៖ “ទោះបីគាត់ឈឺធ្ងន់យ៉ាងណារហូតដល់ទទួលមរណៈភាពថ្ងៃនេះក៏គាត់មិនដែលលើកដៃ សុំអំណោយគេឡើយ សូមចូលរួមសោកស្តាយ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ
July 20, 2020 - សិល្បៈ
រយៈពេល២ថ្ងៃនេះតារាចម្រៀងវ័យក្មេងល្បីឈ្មោះលោក ងួន ចាន់ដេវីត ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលដែលលោកទិញរថយន្តប្រណិតតំលៃថ្លៃកប់ពពកជូនគូស្នេហ៍របស់ខ្លួនជាកាដូពិសេសក្នុងថ្ងៃខួបស្នេហារយៈពេល៤ឆ្នាំគឺកញ្ញា ទេព បូព្រឹក្ស។ លោក G-Devith បានបញ្ជាក់ផងដែរថា ការចំណាយប្រាក់ទិញរថយន្តទំនើបថ្លៃកប់ពពកនេះ មិនមែនជាការបង្អួតនោះទេ តែវាជាការបំពេញក្តីស្រម៉ៃ ខណៈដែលអ្នកទាំង២មានផ្ទះរួមគ្នា និងមុខជំនួញរួចរាល់អស់ហើយ ដូច្នេះពួកគេគួរតែទទួលបាននូវអ្វីដែលពួកគេប្រាថ្នា។ ក្រោយពីភ្ញាក់ផ្អើលការទិញរថយន្តទំនើបម៉ាក Rolls-Royce Ghost មិនបានប៉ុន្មានផងស្រាប់តែយប់ឡើង លោក G-Devith ទៅទិញរថយន្ត Tundra បន្ថែមទៀតដើម្បីទុកជិះផ្លូវឆ្ងាយខណៈដែលរថយន្ត Rolls-Royce Ghost លោកថាពិបាករត់ផ្លូវឆ្ងាយ រលាក់ ថ្ម។ តារាចម្រៀងរូបនេះបានរៀបរាប់ថា៖ “ដឹងថាកូនតូចពិបាករត់ផ្លូវឆ្ងាយ រលាក់ ថ្ម ចឹងហើយក៏មកទទួលកូនធំបន្ថែមដើម្បីសម្រួលដល់កាងារ
July 20, 2020 - សង្គម
ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ អ្វីដែលមនុស្សគ្រប់គ្នាស្ទើរស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននោះគឺកូនប្រុសស្រីរបស់លោកពូម្ចាស់ផ្ទះរងគ្រោះទាំង២នាក់បានស្លាប់បាត់បង់ជីវិត បន្សល់ទុក្ខក្រៀមក្រំយ៉ាងខ្លាំង ខណៈម្តាយរងរបួស។ ក្នុងនោះដែរលោកឧកញ៉ា ស្រី ចាន់ថន ដែលជាឧកញ៉ាចិត្តធម៌ម្នាក់តែងតែជួយមនុស្សទន់ខ្សោយក្រខ្សត់នៅក្នុងសង្គម បានប្រកាសជួយលោកពូដែលត្រូវភ្លើងឆេះផ្ទះនោះ ទៅតាមអ្វីដែលលោកអាចជួយទៅបាន ដើម្បីក្តីសង្ឃឹមជីវិតលោកពូបន្តទៅទៀត។ លោកឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់នៅលើ Facebook លោកថា៖ “ខ្ញុំនឹងជួយលោកពូ តាមតែអ្វីដែលខ្ញុំធ្វើអោយបាន ដើម្បីក្តីសង្ឃឹមជីវិតលោកពូបន្តទៅទៀត លោកពូអាចទំនាក់ទំនង់មកខ្ញុំបាន”៕
July 20, 2020 - សិល្បៈ
វិរៈសិល្បៈករជើងចាស់ ដែលគេចាត់ទុកថាជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត គឺលោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណៈភាពហើយនៅថ្ងៃនេះ ដោយមរណៈភាពរបស់លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់នូវមរតកមនុស្សរស់ ដែលមានទេពកោសល្យមួយរូបរបស់កម្ពុជា។ យោងតាមការបង្ហោះសាររបស់តារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ បានអោយដឹងថា៖ “សូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក់»
July 19, 2020 - សង្គម
ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់ថ្មីដោយសាររដ្ឋាភិបាលកំពុងស្ថាបនាឲ្យទៅជាទីក្រុងវ័យឆ្លាត មានទាំងផ្លូវបេតុងធំទូទាយ បណ្តោយមាត់សមុទ្រដែលប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្ត និងគយគន់ទេសភាពយ៉ាងស្រស់ស្អាត ជាពិសេសបណ្តោយផ្លូវនេះបងប្អូនអាចចតឡានរួចទៅលេងទឹកសមុទ្រ ឬហូបអាហារបាន តែទន្ទឹមនឹងនេះ ក៏មានបងប្អូនមួយចំនួនមិនបានឈប់ ឬចតឡានត្រឹមត្រូវទេ បែរជា បើកចូលទៅចតនៅលើឆ្នេរសមុទ្រវិញ ដែលនេះធ្វើឲ្យប៉ះពាល់សោភ័ណភាពជាខ្លាំង។ ដោយកន្លងទៅសមត្ថកិច្ចនគរបាលទទួលផែនទេសចរណ៍ បានចុះជាបន្ដបន្ទាប់ ក្នុងការផ្សព្វផ្សាយ ណែនាំជាបន្ដបន្ទាប់ ដល់បងប្អូន និងភ្ញៀវទេសចរណ៍ អោយធ្វើការចតយានយន្ដអោយបានសមរម្យ កុំចូលដល់មាត់ឆ្នេរ ដែលប៉ះពាល់ដល់សោភ័ណភាព ឆ្នេរសមុទ្រ។ យោងតាមគណនីហ្វេសបុកបងប្រុស ប៉ោ ប៊ុណ្ណារ៉ា បានឲ្យដឹងថា៖ “សូមបងប្អូនភ្ញៀវទេសចរណ៍មកកំសាន្ត តាមបណ្ដោយឆ្នេរក្នុងខេត្តព្រះសីហនុសូមមេត្តាកុំចតរថយន្តដល់មាត់ឆ្នេរនាំអោយបាត់បង់សោភ័ណ្ឌភាពតាមបណ្តោយឆ្នេរដ៍ស្រស់ស្អាត ។ 🙏🙏🙏 សូមអរគុណ”។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖
July 19, 2020 - សិល្បៈ
តារាចម្រៀងវ័យក្មេងល្បីឈ្មោះម្ចាស់បទ រាំញីកែងជើង គឺលោក ងួន ចាន់ដេវីត ហៅ G-Devith បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយជូនគូស្នេហ៍របស់ខ្លួនគឺកញ្ញា ទេព បូព្រឹក្ស ដោយលោកបានទិញរថយន្តប្រណិតម៉ាក Rolls-Royce Ghost តំលៃរាប់សែនដុល្លារ ដើម្បីជាកាដូនៃខួបស្នេហ៍រយៈពេល 4ឆ្នាំរបស់ពួកគេ។ លោក G-Devith បានរៀបរាប់នៅលើ Facebook លោកថា៖ “Surprise new toy ROLLS ROYCE GHOST for my girl សម្រាប់ ៤ឆ្នាំ anniversary, ផ្លូវដើរមកវែងឆ្ងាយឧបសគ្គក៏ច្រើនរាប់មិនអស់
July 19, 2020 - បច្ចេកវិទ្យា
យប់មិញ ក្រុមហ៊ុនហួវៃដាក់សម្ពោធផ្លូវការ ផលិតផលស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក ពណ៌ត្រូវចិត្ត បំពាក់កាមេរ៉ាAI ភ្នែកបួន 48MP សាកថ្ម10នាទីលេងជាប់លើស3ម៉ោង Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក និងបច្ចេកវិទ្យាទំនើបសម្បូរបែបចុងក្រោយ ក្នុងតម្លៃលក់ $289 កក្រើកឆាកតន្ត្រី Huawei nova 7i LUXURY Concert ដែលផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ហ្វេសប៊ុកផេក Huawei Mobile ។
July 19, 2020 - បច្ចេកវិទ្យា
ដោយមានការរចនារូបរាងដ៏ឥតខ្ចោះនិងមានថាមពលថ្មអាច standby បានរហូតដល់ទៅ40ថ្ងៃ realme C11 មិនទាន់បានដាក់ប្រកាសផងក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនទៅហើយ។ ហើយថ្មីៗនេះដែរ realmeបានប្រកាសជាផ្លូវការថាrealme C11 នឹងដាក់ប្រកាសនៅថ្ងៃទី21 ខែកក្កដានេះតាមរយៈព្រឹត្តការណ៍ Online ! realme C11 ម៉ូឌែលនេះដែលជាស្មាតហ្វូនដែលមានការកែប្រែថ្មីនិងដាក់ប្រកាសចុងក្រោយបំផុតនៃrealme C series ហើយនៅតែបានបន្តរក្សារដដែរនូវចំនុចពិេសេសគឺអេក្រង់ធំនិងថាមពលថ្មធំនៃrealme C series ។ តែអ្វីដែលខុសគ្នានោះគឺ realme C11បំពាក់នូវបន្ទះឈីបHelio G35 gaming processor មិនត្រឹមតែបង្កើននូវសមត្ថភាពនិងភាពរលូននៃការប្រើប្រាស់នោះទេ ស្របពេលជាមួួយគ្នានេះដែរក៏មានការកាត់បន្ថយការប្រើប្រាស់ថាមពល ធ្វើអោយថាមពលថ្មធំទំហំ5000mAhអាចប្រើបានរយៈពេលកាន់តែយូរ ឬអាចទុកStandby បានរហូតដល់40ថ្ងៃ។ ការរចនារបស់realme
July 19, 2020 - ព័ត៌មានជាតិ
ស្ត្រីខ្មែរសញ្ជាតិអាមេរិក ដែលរត់គេចខ្លួនពីកន្លែងចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចរកឃើញដោយរត់ពីភ្នំពេញទៅខេត្តកំពង់ចាម ដោយស្នាក់នៅសណ្ឋាគារផ្កាឈូកទិព្វ នេះបើតាមការឲ្យដឹងអាជ្ញាធរខេត្តកំពង់ចាម។ ហើយខាងក្រោមនេះគឺជាវិដេអូដែលសមត្ថកិច្ចបានធ្វើការសួរចម្លើយស្រ្តីរូបនោះ ពីដំណើររបស់គាត់ ក្រោយពេលដែលរត់គេចនោះ។ ដោយក្នុងវិដេអូគាត់បានរៀបរាប់ថា បន្ទាប់ពីគេចចេញពីភ្នំពេញ គឺគាត់បានជិះតាក់ស៊ី ទៅខេត្តកំពង់ចាម សម្រាកនៅកំពង់ចាមមួយយប់ និងញាំអីធម្មតានៅផ្សារធំកំពង់ចាម ហើយនៅហាងធ្វើសក់មួយថ្ងៃពេញ នៅហាងឈ្មោះមិត្តភាព និងមកដល់សណ្ឋាគារផ្កាឈូកទិព្វវិញ ក៏សមត្ថកិច្ចរកឃើញគាត់តែម្តង។ តោះសូមប្រិយមិត្តទស្សនាវិដេអូទាំងអស់គ្នា៖ ប្រភពវិដេអូលោកផែង វណ្ណៈ
July 19, 2020 - កូវីដ-១៩
ព្រឹកនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ នៅថ្ងៃ ១៨ កក្កដា ឆ្នាំ២០២០នេះ។ អ្នកមានវិជ្ជមានកូវីដ១៩ សរុបទាំងអស់ដែលបានរកឃើញគឺ ១៧១ នាក់ ចំណែកឯ ចំនួនអ្នកជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១៣៦នាក់ ហើយអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួន ៣៣នាក់ នៅស្ថានទូតអាមេរិកប្រចាំកម្ពុជាមានចំនួន ២ នាក់ផងដែរ៕
July 19, 2020









