ខ្មែរណូត

ស្វែងរក

  • សង្គម

    ឧកញ៉ា ស្រី ចាន់ថន ប្រកាសជួយលោកពូដែលត្រូវភ្លើងឆេះផ្ទះ ស្លាប់កូនអស់២នាក់ ដើម្បីក្តីសង្ឃឹមជីវិតលោកពូបន្តទៅទៀត

    BY Khmernote Media July 20, 2020
    ឧកញ៉ា ស្រី ចាន់ថន ប្រកាសជួយលោកពូដែលត្រូវភ្លើងឆេះផ្ទះ ស្លាប់កូនអស់២នាក់ ដើម្បីក្តីសង្ឃឹមជីវិតលោកពូបន្តទៅទៀត

    ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ អ្វីដែលមនុស្សគ្រប់គ្នាស្ទើរស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននោះគឺកូនប្រុសស្រីរបស់លោកពូម្ចាស់ផ្ទះរងគ្រោះទាំង២នាក់បានស្លាប់បាត់បង់ជីវិត បន្សល់ទុក្ខក្រៀមក្រំយ៉ាងខ្លាំង ខណៈម្តាយរងរបួស។

    ក្នុងនោះដែរលោកឧកញ៉ា ស្រី ចាន់ថន ដែលជាឧកញ៉ាចិត្តធម៌ម្នាក់តែងតែជួយមនុស្សទន់ខ្សោយក្រខ្សត់នៅក្នុងសង្គម បានប្រកាសជួយលោកពូដែលត្រូវភ្លើងឆេះផ្ទះនោះ ទៅតាមអ្វីដែលលោកអាចជួយទៅបាន ដើម្បីក្តីសង្ឃឹមជីវិតលោកពូបន្តទៅទៀត។ លោកឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់នៅលើ Facebook លោកថា៖ “ខ្ញុំនឹងជួយលោកពូ តាមតែអ្វីដែលខ្ញុំធ្វើអោយបាន ដើម្បីក្តីសង្ឃឹមជីវិតលោកពូបន្តទៅទៀត លោកពូអាចទំនាក់ទំនង់មកខ្ញុំបាន”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay