Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មានករណីអគ្គិភ័យកំពុងឆេះរថយន្តកុងតឺន័រ នៅតាមបណ្តាយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ករណីអគ្គិភ័យឆេះរថយន្តកុងទីន័រនៅតាមបណ្តាយផ្លូវជាតិលេខ១ ពេលនេះត្រូវបានសមត្ថកិច្ចជួយពន្លត់បាន ១០០% ហើយ ។ មូលហេតុឆេះដោយសារឆ្លងចរន្តអគ្គិសនីចេញពីខ្សែភ្លើងតភ្ជាប់ពីក្បាលរថយន្តមកទូសណ្តោង ។ ករណីនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ ៕

    July 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានករណីធ្លាក់ដែកប្រហែលជិត ២ម៉ែត្រ ពីលើអគារខ្ពស់មួយចុះមកក្រោមចំក្បាលលោកពូអនុប្រធានភូមិម្នាក់ កំពុងជិះម៉ូតូមួយគ្រឿង ដឹកពូកត្រលប់ទៅផ្ទះ បណ្តាលឲ្យបែកមួកការពារសុវត្ថិភាព ហើយដួលទៅលើថ្នល់រងរបួសបែកមុខហូរឈាម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សីដើម្បីជួយសង្គ្រោះភ្លាមៗ នេះជាដំណឹងបឋមប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោងជាង ៤ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវលេខ១៨៧ ក្រុម១៦ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕ ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    July 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាឲ្យលោក មា សុភាព អភិបាលរង ខណ្ឌមានជ័យជាតំណាង ដោយមានការចូលរួមពីអធិការរង គឹម កល្យាណ លោកចៅសង្កាត់ និងលោកមេប៉ុស្តិ៍ឯម ភារី ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងមន្ត្រីពាក់ព័ន្ធ ប្រជាការពារភូមិ បានចុះរដ្ឋបាល កាយដីដែលចាក់រំលោភទៅលើប្រឡាយ ក្បែរស្ថានីយបូមទឹកលូប្រាំ ។ ស្ថានីយបូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ១៨,៩ម៉ែត្រ ទទឹង

    July 20, 2020
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខចំពោះមរណៈភាពរបស់ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលលោកបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ។ ក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ ព្រោះថាការបាត់បង់លោកព្រឹទ្ធចារ្យ នាដកោសល្យវដ្ដី គឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលារួមចំណែក លើកស្ទូយវិស័យសិល្បៈវប្បធម៌ជាតិពេញមួយជីវិតរបស់លោក។ គួរបញ្ជាក់ផងដែរថា លោកតា ព្រឹទ្ធាចារ្យ

    July 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ម៉ូតូសណ្ដោងរុឺម៉កដឹកទឹកសុទ្ធ វីតាល់ លើសទម្ងន់បើកឡើងស្ពានច្បារអំពៅមិនរួច រអិលថយក្រោយបាស់ជើងឡើងលើ ប៉ុន្តែពិតជាសំណាងល្អ មិនបណ្តាលអោយនណារម្នាក់រងរបួសនោះទេ គ្រាន់តែបង្កការកកស្ទះចរាចរណ៍ នៅគល់ស្ពានអាកាស ក្បាលថ្នល់ និងច្រមុះជ្រូកក្បាលថ្នល់មួយសន្ទុះធំប៉ុណ្ណោះ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ និងនគរបាលចរាចរណ៍គោលដៅ ចុះជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍ផងដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០២:៣០នាទីរសៀល ថ្ងៃចន្ទ័ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ នៅលើស្ពានព្រះមុនីវង្សថ្មី (ស្ពានច្បារអំពៅ ) ស្ថិតក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង គ្មានស្លាកលេខដឹកទឹកសុទ្ធម៉ាក វីតាល់

    July 20, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ — ពណ៌ថ្មី ស្លាកសញ្ញាថ្មី និងការរចនាប្រកបដោយ ភាពទាន់សម័យ ប្រសិទ្ធភាពខ្ពស់ងាយស្រួលក្នុងការប្រើប្រាស់ ដែលទាំងនេះគឺជាការដាក់បង្ហាញថ្មី នៃការផ្លាស់ប្ដូររូបរាងថ្មីរបស់ ផលិតផលប្រេងរំអិលគ្រប់ប្រភេទទាំងអស់របស់ TOTAL និង ELF ក្នុងឱកាសនៃការបើកសម្ពោធជាផ្លូវការស្ថានីយ តូតាល់ សាខាទី ១០០ ទួលកី ដែលមានទីតាំងនៅផ្លូវជាតិលេខ ៣ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើការអភិវឌ្ឍន៍លើរចនាបថថ្មីនេះ Total Lubrifiants បានរួមចំណែកក្នុងមហិច្ឆតារបស់ តូតាល់គ្រុប ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល ប្រកបដោយទំនួលខុសត្រូវ។ កត្តាពិសេសដែលគួរឲ្យកត់ សម្គាល់នៅលើរូបរាងថ្មីនៃផលិតផលនេះគឺ

    July 20, 2020
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)ទីស្តីការក្រសួង៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងអង្គសិក្ខាសាលា ស្តីពីនីតិវិធី និងដំណើរការនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្រសួង ស.អ.យ. តំណាងអង្គការដៃគូ តំណាងក្រសួងពាក់ព័ន្ធ អភិបាល អភិបាលរង និងក្រុមការការងារប្រតិបត្តិ តាមបណ្តាក្រុង ស្រុក ខណ្ឌ ទាំង២៥ រាជធានី ខេត្ត ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត

    July 20, 2020
  • ព័ត៌មានជាតិ

    កាលពីពេលកន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ម្តងរួចមកហើយទាក់ទងទៅនឹងអ្នកលក់ឡេដែលស្លៀកពាក់សិចស៊ី ដោយតម្រូវអោយបញ្ឈប់សកម្មភាពបែបនេះ ព្រោះវាបានប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ហើយក៏ធ្លាប់បានឃាត់ខ្លួនអ្នកលក់ឡេតាមអនឡាញម្នាក់ឈ្មោះថា ថៃ ស្រីនាង ម្តងរួចមកហើយដោយសារតែផ្គើននឹងប្រសាសន៍របស់សម្តេច។ ថ្មីៗនេះស្រាប់តែមានម្ចាស់គណនី Facebook ម្នាក់ទៀតឈ្មោះថា Saran Narita បានស្លៀកពាក់សិចស៊ីហួសថ្លែង ដែលអាចនឹងមានវាសនាមិនខុសពី ថៃ ស្រីនាង ដែរមើលទៅ។ យោងតាមការចុះផ្សាយរបស់លោក ផែង វណ្ណៈ បានរៀបរាប់អោយដឹងថា៖ “ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​ ជា​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​

    July 20, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់មនុស្ស ៤៨នាក់ និងរបួស ៨៨នាក់។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៦៧លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៤៨នាក់ របួសធ្ងន់ ៤៨នាក់ និងរបួសស្រាល ៤០នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន

    July 20, 2020
  • ព័ត៌មានជាតិ

    យោងតាមព្រះរាជក្រឹត្យ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូន ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលបាន ជា “កិត្តិនីតិកោសលបណ្ឌិត”។ នៅក្នុងព្រះរាជក្រឹត្យនេះដែរ នឹងត្រូវអនុវត្តន៍ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃឡាយព្រះហស្ថលេខានេះតទៅ។ សូមអានព្រះរាជក្រឹត្យនៅខាងក្រោមនេះ៖

    July 20, 2020