សង្គម

ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជូនថវិកា $3000 ដល់មន្ត្រីអគ្គីភ័យម្នាក់ដែលប្រថុយជីវិតក្នុងករណីឆេះផ្ទះនៅក្រោយវត្តកោះ

BY
Khmernote Media
July 20, 2020

ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ ក្នុងនោះដែរលោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសឧបត្ថម្ភថវិកា $3000 ដល់មន្ត្រីអគ្គីភ័យដែលបានប្រថុយជីវិតក្នុងបេសកកម្មពន្លត់អគ្គីភ័យខាងលើ។

លោកឧកញ៉ាវ័យក្មេងរូបនេះបានរៀបរាប់ថា៖ “ខ្ញុំពិតជាសូមគោរពកោតសរសើរ បងប្រុសណាស់ ជាមន្ត្រីដែលអស្ចារ្យបើសិនមានតែផ្កាភ្លើងបន្តិចគ្រោះថ្នាក់នឹងធ្លាក់លើបង… បងប្រុសប្រថុយជីវិត ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបសូមផ្ដល់កំលាំងចិត្តតិចតួចជូនបងថវិកា3000ដុល្លា បងអាចមកទទួលនៅការិយាល័យប្អូនបានឬបងប្រាប់ទីតាំងប្អូនយកជូនបងវិញដល់កន្លែង ដោយក្ដីគោរព។”

Share This Post: