- Khmernote Media
- សង្គម
មុននេះបន្តិចអ្នកនាងទ្រី ដាណា បានបង្ហោះវិដេអូឲ្យដឹងពីការ Suprise របស់គាត់ចំពោះកូនស្រី ដោយគាត់បានរៀបរាប់ថាកូនស្រីរបស់គាត់បានសុំទិញឡានត្រឹម អា Pruis តែគាត់បានសម្រេចចិត្តទិញរថយន្តទំនើបកាត់ស្ព័រ Lamborghini Urus តំលៃប្រមាណ50 ទៅ 60ម៉ឺនដុល្លារក្នុងមួយគ្រឿង ជូនកូនស្រីគាត់វិញ។ គួរបញ្ជាក់ថាអ្នកនាង ទ្រី ដាណា បានចំណាយលុយជាង 1លានដុល្លារបន្ថែមទៀត ដើម្បីទិញរថយន្តទំនើបកាត់ស្ព័រ Lamborghini Urus ចំនួន2គ្រឿងបន្ថែមទៀត កាលពីពេលថ្មីៗនេះ ដែលមានពណ៌លឿងមួយគ្រឿង និងពណ៌ក្រហម មួយគ្រឿង។ រថយន្ត Lamborghini Urus នេះដែរត្រូវបានគេប៉ាន់ស្មានថាមានតំលៃប្រមាណ50 ទៅ 60ម៉ឺនដុល្លារក្នុងមួយគ្រឿង
July 22, 2020 - ព័ត៌មានជាតិទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៤៤ដប និង ២៨កញ្ចប់ ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារដកហូត
(ខេត្តព្រះវិហារ)៖ នៅថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។ * ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖ – ទឹកក្រូចចម្រុះ ចំនួន ១៣២ ដប ស្មើនឹង
July 22, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ភេទប្រុស។ + វត្ថុតាងចាប់យករួមមាន ៖ – ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៤កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕ ប្រភព៖
July 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ០៧ ននិង៥០ នាទីព្រឹក ថ្ងៃ អង្គារ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅចំណុចផ្លូវម៉ៅសេទុងភូមិ៩ សង្កាត់ បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ដោយម្ចាស់អាគារឈ្មោះ ហេង ផល្លីន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ
July 22, 2020 - សិល្បៈ
ក្រោយលេចធ្លាយព័ត៌មាន តារាសម្តែងវ័យក្មេងគឺលោក យុទ្ធ ឋានៈ ប្រកាសចង់ចូលស្តីដណ្តឹងកញ្ញា សូ ដានីតា ធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមជាពិសេសអ្នកសិល្បៈដូចគ្នា ខណៈដែលតារាស្រីរូបស្រស់ សូ ដានីតា មិនទាន់មានម្ចាស់ចិត្តណាមួយដែលនាងហ៊ានប្រកាសជាផ្លូវការនៅឡើយទេ។ លោក យុទ្ធ ឋានៈ បានរៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងវែងអន្លាយ ដោយអះអាងថា កញ្ញា សូ ដានីតា នេះហើយជាអ្នកកែប្រែរូបលោកអោយក្លាយជាមនុស្សចាស់ទុំ ចេញដឹងការរកស៊ី រហូតលង់ស្រលាញ់ចង់ចូលស្តីដណ្តឹងថែមទៀតផង។ ក្រោយពេលដែលព័ត៌មាននេះត្រូវបានសារព័ត៌មានជាច្រើនយកមកធ្វើការចុះផ្សាយតារាសម្តែងនិងជាពិធីការនីរូបស្រស់ សូ ដានីតា បានរៀបរាប់ថា៖ “តើអោយយកអ្នកណាទើបត្រូវចិត្ត នឹង មាត់របស់មនុស្ស ? ស្រលាញ់មនុស្សមានលុយ គឺភាពច្រើនជាប្តីគេ យកមនុស្សចាស់ៗពេកតែមានលុយ
July 22, 2020 - សង្គម
ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ បានធ្វើអោយកូនម្ចាស់ផ្ទះខាងលើស្លាប់បាត់បង់ជីវិតអស់ចំនួន២នាក់ ខណៈដែលកម្មករ២នាក់ទៀតក៏បានស្លាប់ក្នុងគ្រោះអគ្គិភ័យនេះដូចគ្នា។ ក្នុងនោះដែរលោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសស្វែងរកក្រុមគ្រួសារក្មេងប្រុសកម្មករទាំង២នាក់ដែលបានស្លាប់ ព្រោះលោកឧកញ៉ាមានបំណងជួយជាថវិកាខ្លះសំរាប់ពួកគាត់។ ឧកញ៉ាចិត្តធម៌រូបនេះបានរៀបរាប់ថា៖ “បងប្អូនមានលេខទំនាក់ទំនងគាត់ទេ ឬអាចជូនដំណឹងទៅគាត់ ខ្ញុំសុំចូលរួមជួយថវិកាខ្លះ ទឹកប្រាក់ចំនួន2000ដុល្លាហ្នឹងរបស់ហូបចុកផ្សេងៗ សំរាប់គាត់ទាំងពីរនាក់។ សូមចូលរួមសោកស្ដាយផង គ្រោះថ្នាក់មើលមិនឃើញនោះទេ”៕
July 22, 2020 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ ការបើកដំណើរការសាកល្បងឡើងវិញនេះផងដែរ ត្រូវតែអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO៕
July 22, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានដេកស្លាប់នៅកណ្ដាលថ្នល់ មិនដឹងថាជារឿង គ្រោះថ្នាក់ចរាចរណ៍ឫជាករណីឃាតកម្មនោះទេ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្តកិច្ច។ ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង ៥ និ៥០នាទី ទៀបភ្លឺ ឈានចូលថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចផ្លូវ៥០ម៉ែត្រថ្មីស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមសម្ដីប្រជាពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានធ្វើដំណើរកាត់តាមបណ្ដោយផ្លូវ៥០ម៉ែត្រថ្មី ទិសដៅពីត្បូងទៅជើង ខណៈពេលនោះក៏ប្រទះឃើញសាកសពនារីវ័យក្មេងរងគ្រោះខាងលើហ្នឹងដេកស្លាប់នៅលើថ្នល់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ ដើម្បីឱ្យសមត្ថកិច្ចត្រួតពិនិត្យនិងកោសល្យវិច្ច័យមើលថាតើជារឿងគ្រោះថ្នាក់ចរាចរណ៍ឬក៏ជារឿងឃាតកម្ម។ សាកសពនារីវ័យក្មេងខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រហែលជា២០ឆ្នាំស្ដើង សម្បុរសស្លៀកខោខូវប៊យជើងខ្លី ពណ៌ខៀវ ពាក់អាវពណ៌ខ្មៅ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏បានធ្វើការទាក់ទងទៅខាងជំនាញកោសល្យវិច្ច័យចុះមកពិនិត្យនិងស្រាវជ្រាវបន្តរួចបានប្រគល់សពឲ្យទៅរថយន្តសាម៉ុយយកទៅតម្កល់ទុកវត្តទឹកថ្លា៕ ដោយ៖ បងម៉េង
July 22, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទលួចយកកាបូបលុយ របស់បុរសម្នាក់ដែលមានទឹកប្រាក់ចំនួន២ពាន់ដុល្លារបានសម្រេចនាពេលកន្លងទៅ ។ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្រះចក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ អ៊ាងមួយ ភេទស្រី អាយុ២៩ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះលេខ៧៧៨ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាប់ចោទពីបទលួចកាបូបលុយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០
July 22, 2020 - ព័ត៌មានជាតិ
ស្ត្រីខ្មែរសញ្ជាតិអាមេរិក ដែលរត់គេចខ្លួនពីកន្លែងចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចរកឃើញដោយរត់ពីភ្នំពេញទៅខេត្តកំពង់ចាម ដោយស្នាក់នៅសណ្ឋាគារផ្កាឈូកទិព្វ នោះបានទទួលស្គាល់កំហុសរបស់ខ្លួននិងយល់ព្រមបង់ប្រាក់ពិន័យចំនួន១លានរៀល ព្រមទាំងធ្វើកិច្ចសន្យាមួយ បន្ថែមទៀតថាខ្លួនឈប់រត់គេចពីមណ្ឌលចត្តាឡីស័កតទៅទៀតហើយ។ គួរបញ្ជាក់ផងដែរថាស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់នោះមានឈ្មោះថា រ៉ូស វីរ៉ា ត្រូវបានគេដឹងថា បានរត់ចេញពីមណ្ឌលចត្តាឡីស័កនៅរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែកក្កដា ហើយក៏ត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ សូមអានកិច្ចសន្យារបស់នាងនៅខាងក្រោមនេះ៖
July 21, 2020









