សង្គម

ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសរកគ្រួសារក្មេងប្រុសកម្មករ២នាក់ដែលបានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះលក់ហ្គាស នៅសង្កាត់បឹងរាំង កាលពីថ្ងៃមុន ព្រោះតែបំណងមួយនេះគត់

BY
Khmernote Media
July 22, 2020

ករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ បានធ្វើអោយកូនម្ចាស់ផ្ទះខាងលើស្លាប់បាត់បង់ជីវិតអស់ចំនួន២នាក់ ខណៈដែលកម្មករ២នាក់ទៀតក៏បានស្លាប់ក្នុងគ្រោះអគ្គិភ័យនេះដូចគ្នា។

ក្នុងនោះដែរលោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសស្វែងរកក្រុមគ្រួសារក្មេងប្រុសកម្មករទាំង២នាក់ដែលបានស្លាប់ ព្រោះលោកឧកញ៉ាមានបំណងជួយជាថវិកាខ្លះសំរាប់ពួកគាត់។ ឧកញ៉ាចិត្តធម៌រូបនេះបានរៀបរាប់ថា៖ “បងប្អូនមានលេខទំនាក់ទំនងគាត់ទេ ឬអាចជូនដំណឹងទៅគាត់ ខ្ញុំសុំចូលរួមជួយថវិកាខ្លះ ទឹកប្រាក់ចំនួន2000ដុល្លាហ្នឹងរបស់ហូបចុកផ្សេងៗ សំរាប់គាត់ទាំងពីរនាក់។ សូមចូលរួមសោកស្ដាយផង គ្រោះថ្នាក់មើលមិនឃើញនោះទេ”៕

Share This Post: