Khmernote Media
  • PR

    កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ហាងសាឡន វីអេនអឹម (V&M Salon) បានចាប់ផ្តើមបើកដំណើរការជាផ្លូវការរបស់ខ្លួនក្នុងការចាប់ផ្តើមផ្តល់សេវាកម្មជូនអតិថិរបស់ខ្លួនក្រោមការចូលរួមនិងគាំទ្រដោយ លោកឧកញ៉ា ហ៊ុយ សុងឃីម និង លោកជំទាវ ម៉េង សុខណាង លោកជំទាវ កឹមគុណវឌ្ឍ និងអតិថិជនផ្សេងៗទៀតដែលធ្លាប់បានគាំទ្រស្នាដៃសេវាកម្មហាងសាឡន វីអេនអឹម (V&M Salon) បច្ចុប្បន្ននេះ ហាងសាឡន V & M មានផ្តល់សេវាកម្មជាច្រើនដូចជា៖ ផាត់មុខបែបធម្មជាតិ ផាត់មុខទូទៅ ធ្វើសក់ ធ្វើក្រចក ត្រាំទឹកដោះគោ ម៉ាស្សាមុខ

    July 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្ត្រីជំនាញបានអះអាងថា តំបន់អតីតរង្វង់មូលក្តាន់ពីរ និងតំបន់ខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាចំណុចប្រសព្វមហាវិថីសហពន្ធ័រុស្ស៊ី និងផ្លូវចូលតំបន់អភិវឌ្ឍន៍បឹងកក់ ដែលតែងតែមានការកកស្ទះចរាចរស្ទើររាល់ថ្ងៃនោះ នឹងមិនមានការកកស្ទះចរាចរទៀតទេ បន្ទាប់ពីកែសម្រួលប្រពន្ធ័ចរាចរនៅតំបន់ក្តាន់ពីររួច ប៉ុន្តែសុំអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ ។ លោក សាំ ពិសិដ្ឋ នាយកមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះ ការដ្ឋានកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ក្តាន់ពីរអនុវត្តន៍បានជិតរួចរាល់ហើយ គឺនៅសល់តែការងាររៀបការ៉ូឡាលើចិញ្ចើមផ្លូវប៉ុណ្ណោះ ដែលគ្រោងបញ្ចប់នៅក្នុងសប្តាហ៏ក្រោយនេះ ។ លោកបានអះអាងថា បន្ទាប់ពីកែសម្រួលប្រពន្ធ័ចរាចររួច នៅតំបន់អតីតរង្វង់មូលក្តាន់ពីរ និងតំបន់ខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី នឹងមិនមានការកកស្ទះចរាចរទៀតទេ តែក៏សុំអោយមានការចូលរួមពីប្រជាពលរដ្ឋដែលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ផងដែរ ខណៈដែលតំបន់នោះមានការកកស្ទះស្ទើររាល់ថ្ងៃពីមុនមកនោះ ។

    July 23, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា៖ ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ អធិរាជ ហ្វេសប៊ុក យោ ចាន់ធូ ដែលបានបង្ហោះផ្សព្វផ្សាយខឹ្លមសារថា (សំបូរអ្នកចងកដល់ហើយ) បងប្អូនស្គាល់គាត់អត់ គាត់ស្លាប់ខ្លួនមុនហ្នឹង! នៅវេលាម៉ោង ១២:០០នាទី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ មានបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបានចងកស្លាប់ នៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមការងារព័ត៌មាន មានប្រតិកម្មយ៉ាងរហ័សសូមជូនលទ្ធផលនៃការស្រាវជ្រាវស៊ើបបញ្ជាក់ដូចខាងក្រោម: ១- យោងតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកអង្គស្នួលបានបញ្ជាក់ឲ្យដឹងថា ករណីខាងលើនេះ ជាករណីអត្តឃាត (ចងក) កើតហេតុនៅថ្ងៃទី២២ ខែកក្កដា

    July 23, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នាយប់ថ្ងៃពុធ ០២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប ។ បានចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ខារ៉ាអូខេ (KTV) ០៣កន្លែងដែលមានឈ្មោះ ៖ 1. ខារ៉ាអូខេ ម៉ាយ វ៉យ My Voice KTV 2. ខារ៉ាអូខេ ពន្លឺ គ្រួសារ Ponleu Krousar KTV 3.

    July 23, 2020
  • PR

    ជាវស្មាតហ្វូន Galaxy ស៊េរី A ជំនាន់ចុងក្រោយ ថែមជូន Power Bank 10000 mAh ហ្ស៊ីន របស់ក្រុមហ៊ុន សាមសុង 1 គ្រឿងភ្លាម …!! (ភ្នំពេញ)ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០៖ ឱកាសប្រូម៉ូសិនពាក់កណ្តាលឆ្នាំវគ្គទី ២ ថែមជូន Power Bank 10000 mAh ហ្ស៊ីន ពីក្រុមហ៊ុន សាមសុង បានមកដល់ម្តងទៀតហើយ!! ដោយសារតែមានការគាំទ្រខ្លាំងលើសលុបពេក ទើបធ្វើឱ្យកម្មវិធីនៃការថែមជូនវគ្គមុនអស់ពីស្តុកមុនកាលកំណត់! ឥឡូវនេះអតិថិជនដែលខកខានមិនទាន់កម្មវិធីប្រូម៉ូសិនកាលពីវគ្គមុនអាចរីករាយជាមួយការថែមជូនលើកទី ២

    July 23, 2020
  • សិល្បៈ

    លោក ងួន ចាន់ដេវីត ដែលគេស្គាល់ថាជាតារាចម្រៀងល្បីឈ្មោះមួយរូបត្រូវបានមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលដែលម្សិលមិញនេះរូបលោកបានចេញទៅសាងផ្នួស ដោយមិនបញ្ជាក់ពីពេលវេលានៃការលាចាកសិក្ខាបទវិញនោះឡើយ។ នៅថ្ងៃនេះដែរលោក G-Devith បានគ្រងស្បង់ជាសង្ឃពេញលក្ខណៈដោយក្នុងនោះគេឃើញមានវត្តមានតារាចម្រៀង ទេព បូព្រឹក្ស ចូលរួមនៅក្នុងពិធីផងដែរ។ គ្រាន់តែគ្រងស្បង់ជាសង្ឃភ្លាម ស្រាប់តែលោក G-Devith ត្រូវបានមហាជនអ្នកលេង Facebook ជាច្រើននាំគ្នាចោទប្រកាន់ថារថយន្ត Rolls-Royce ដែលលោកទិញជាកាដូអោយទៅតារាចម្រៀង ទេព បូព្រឹក្ស កាលពីថ្ងៃមុននោះគឺប្រើប្រាស់ផ្ទុយពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលខុសពីពណ៌ដើមនៃរថយន្ត ដោយមានចែងនៅក្នុងមាត្រាទី៧ (ថ្មី) លេខរៀងទី៤ ចំនុច (ខ) អនុក្រឹត្យលេខ ៣៩ អនក្របក៕

    July 23, 2020
  • សុខភាព

    នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា លទ្ធផល​តេស្ដ​សំណាក​របស់​អ្នក​ជំងឺ​ចំនួន​ ១០៤​នាក់ ដែល​បាន​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ចេញ​កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កក្កដា ហើយ​បញ្ជាក់​ថា ជា​ករណី​ជំងឺ​គ្រុន​ឈីក (Chikungunya)។ ដោយឡែកស្ថាន​ភាព​សុខភាព​របស់​អ្នក​ជំងឺ​ទាំង​៣២​នាក់ផ្សេងទៀត (ស្រី២៣​នាក់) ​ដែល​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែត១ និង​មន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែត មាន​សភាព​ធូរ​ស្បើយ​ធម្មតា​ហើយ។ ជំងឺ​គ្រុន​ឈីក​នេះ គឺ​ជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរុស​ឈីក ហើយ​ចម្លង​តាម​រយៈ​មូស​ខ្លា​ញី ជា​ពិសេស​ខាំ​នៅ​ពេល​ថ្ងៃ ហើយ​វា​អាច​ចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ទៀត ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​តាម​ទី​កន្លែង​ដែល​គ្មាន​អនាម័យ និង​ជា​ទី​ជម្រក​របស់​មូស​ខ្លា​ច្រើន​ជាដើម។ សូម​បញ្ជាក់​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ករណី​ក្មេង-ចាស់​ចំនួន​សរុប​ ១៦៨នាក់​ (ស្រី៩៥នាក់) ចេញ​អាការៈ​គ្រុន​ក្ដៅ ឡើង​កន្ទួល​ក្រហម​លើ​ខ្លួន និង​ឈឺ​សន្លាក់

    July 23, 2020
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការបញ្ជាក់ពីលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា មានបុរសជនជាតិខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិត អំឡុងពេលធ្វើចត្តាឡីស័កនៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បុរសជនជាតិខ្មែររូបនោះគឺជាអ្នកធ្វើដំណើរតាមផ្លូវគោកមកពីប្រទេសម៉ាឡេស៊ី  ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃ រួចបានមកដល់ប្រទេសកម្ពុជា។ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា បុរសជនជាតិខ្មែរនេះបានស្លាប់កាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អំឡុងពេលធ្វើចត្តាឡីស័កបានចំនួន៣ថ្ងៃ។ យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញដែលបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពសន្និដ្ឋានថា បុរសរូបនោះបានស្លាប់ដោយសារតែខ្យល់គ ខណៈមុនពេលស្លាប់ រូបគាត់បានលេបថ្នាំផ្តាសាយផងដែរ៕

    July 23, 2020
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលចេញចេញសេចក្តីជូនព័ត៌មានមួយស្តីពីការផ្ទុះ ឡេីងនៃជំងឺឈីក​គន់ហ្គន់យ៉ា​ (Chikunngunya) នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២០​ ដោយមានប្រជាពលរដ្ឋចំនួន១៦៨នាក់ត្រូវបានពិនិត្យស្ថានភាពសុខភាពជាក់ស្តែង។ ក្រសួងសុខាភិបាលដដែលបានបញ្ជាក់ផងដែរថា បុគ្គលដែលមានបញ្ហាសុខភាពត្រូវបានពិនិត្យនិងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។ ក្នុងនោះដែរក្រសួងក៏បានចេញវិធានការទប់ស្កាត់ដោយបានណែនាំអោយប្រជាពលរដ្ឋប្រើប្រាស់មុង ពេលទទួលទានដំណេក និងពាក់ខោអាវវែងៗ ព្រោះជំងឺនេះវាឆ្លងតាមមូសខ្លាញីខាំ៕

    July 23, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល ៖ យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅ និងអាជ្ញាធរក្រុងតាខ្មៅ សង្កាត់តាខ្មៅ បានចូលរួមចុះពិនិត្យទីតាំងខារ៉ាអូខេឈ្មោះ ហុង កុង KTV ស្ថិតនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដែលមានម្ចាស់ទីតាំងឈ្មោះ យូ ស្រង់ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

    July 23, 2020