- Khmernote Media
- ព័ត៌មានជាតិ
កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារស្ត្រីបានធ្វើសកម្មភាពយកកាំបិតមកប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល កាលពី២ថ្ងៃមុន ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡើងៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុនសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន។ យោងតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា ស្ដ្រីឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលយកកាំបិតឆូតមុខក្មេងស្រីអាយុ ៥ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម មានស្ថានភាពទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ ដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ។
July 25, 2020 - សិល្បៈ
លោក ងួន ចាន់ដេវីត ដែលគេស្គាល់ថាជាតារាចម្រៀងល្បីឈ្មោះមួយរូបត្រូវបានមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលដែលរូបលោកបានចេញទៅសាងផ្នួស ដោយមិនបញ្ជាក់ពីពេលវេលានៃការលាចាកសិក្ខាបទវិញនោះឡើយ។ ទន្ទឹមនឹងការចេញទៅសាងផ្នួសនេះដែរ ក៏ស្រាប់តែមានការរិះគន់និងចោទប្រកាន់តារាចម្រៀងរូបនេះថាប្រើប្រាស់រថយន្ត Rolls-Royce ថ្មីរបស់ខ្លួនផ្ទុយទៅនឹងច្បាប់ ខណៈដែលអ្នកខ្លះមានចម្ងល់ថា ស្លាកលេខមួយ តែបំពាក់លើរថយន្ត២ផ្សេងគ្នា។ ដើម្បីបញ្ជាក់ពីដើមហេតុនិងរឿងរ៉ាវពិត ម្ចាស់ការ៉ាស់ Wesalecar ក៏បានបកស្រាយចំពោះរថយន្ត Rolls-Royce របស់លោក G-Devith ដោយក្នុងនោះលោកថា រថយន្តមួយគ្រឿងនេះមានពន្ធត្រឹមត្រូវ ដោយគ្រាន់តែលោក G-Devith យកទៅបិទស្កុតពណ៌ផ្សេងដើម្បីថត MV តែប៉ុននោះ ហើយពេលនេះរថយន្តទំនើបមួយគ្រឿងនេះបានបកស្កុតចេញ ដោយប្រើប្រាស់ពណ៌ដើម ស្របជាមួយនឹងច្បាប់ចរាចរណ៍វិញហើយ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
July 25, 2020 - ព័ត៌មានជាតិ
ខេត្តឧត្ដរមានជ័យ៖ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូដែលបើកស្របទិសគ្នា (ពីត្បូងទៅជើង) បណ្តាលឲ្យមនុស្សរងរបួសធ្ងន់១នាក់ (ស្រី)។ អ្នកបើកបរម៉ូតូឈ្មោះ សំណាង ដាណេ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរជាងកាត់ដេរសម្លៀកបំពាក់ រស់នៅភូមិគិរីវ័ន សង្កាត់កូនក្រៀល ក្រុងសំរោង(របួសធ្ងន់) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ឧត្តរមានជ័យ ១B-៥២៨៧ បើកពីត្បូងទៅជើង ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ឱ សុភ័គ្រ
July 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ស្ដែងៗណាស់! រថយន្តបែនដឹកដីមួយគ្រឿងក្រឡាប់ផ្ងារជើងម្ខាងទាំងមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង បន្ទាប់ពីបើកបរក្នុងល្បឿនលឿន គេចរថយន្តមួយគ្រឿងដែលបត់ឆ្លងផ្លូវ ចូលគន្លងម្ខាងទៀត ត្រូវបានរថយន្តមួយគ្រឿង KIA CARNIVAL បើកក្នុងស្ថានភាពល្បឿនលឿន ក៏ជ្រុលទៅបុកចំយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៧:៥០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅត្រង់ចំណុច ជិតមាត់ច្រកចូលផ្លូវបេតុង (ក្រោយផ្សារក្រមួន ) លើកំណាត់ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមសម្ដីអ្នកបើកបររថយន្តដឹកដីបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ខ្លួនបានបើករថយន្តដឹកខ្សាច់ខាងលើម៉ាក NISSAN ចង្កូតស្ដាំ ពណ៍ស ពាក់ស្លាកលេខចង្កូតស្ដាំ PP-0536
July 25, 2020 - កូវីដ-១៩
នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន២៣នាក់ថ្មីបន្ថែមទៀត និងជាសះស្បើយបានចំនួន០១នាក់ទៀតផងដែរ។ យោងតាមកាេបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន២៣នាក់នោះ មានជនជាតិខ្មែរចំនួន១៩នាក់ និងឥណ្ឌូនេស៊ីចំនួន៤នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
July 25, 2020 - សុខភាព
ទស្សនៈរបស់មាតាបិតាខ្មែរខ្លះយល់ថា ការឲ្យកូនពាក់គ្រឿងអលង្ការ ជាពិសេសក្មេងស្រី ជារឿងត្រឹមត្រូវ ដែលខ្លះបង្កប់ជាជំនឿ ឬជាលម្អកូន។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ការលម្អខ្លួនកូនដោយគ្រឿងអលង្ការ ពិតជាមានគ្រោះថ្នាក់ណាស់ទាំងផ្នែកសុខភាព និងសុវត្ថិភាព។ ផលអាក្រក់បានមកពីការពាក់គ្រឿងអលង្ការឲ្យក្មេងមានដូចជា៖ – ការដែលក្មេងចោះត្រចៀកនៅតូចពេក អាចធ្វើឲ្យប៉ះពាល់ត្រចៀកកូនដូចជាដំបៅ រលាក រមាស់ រលួយ – ដាច់រលាត់ ឬប្រតិកម្មស្បែកជាមួយគ្រឿងអលង្ការ – មានគ្រោះថ្នាក់ផ្សេងៗ ស្លាក់ ដាច់ទងត្រចៀក រឹបដៃជ្រុល បាត់បង់ជាយថាហេតុ – គ្រឿងអលង្ការខ្លះមានមេរោគតោងទាម ធ្វើឲ្យឆ្លងមេរោគទៅក្នុងខ្លួន – ខាតបង់លុយកាក់
July 25, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួងលោមរួមភេទជាមួយកូនស្រីបង្កើតខ្លួន ដែលហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង២៤និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិកន្ធាំ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ យោងតាមលោក ហ៊ុនសុខហុន ជាអធិការដ្ឋាននគរបាលស្រុកថ្ពង បានអោយដឹងថា លោកបានទទួលពាក្យបណ្តឹងពីប្រពន្ធនិងកូនរងគ្រោះទើបលោកបញ្ជា កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិនគរបាលវាលពន់បានធ្វើការឃាត់បុរសម្នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្ពងពាក់ព័ន្ធករណីលួងលោមរួមភេទ ជាមួយកូនស្រីបង្កើត ។ មន្ត្រីនគរបាលស្រុកថ្ពងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា ហាន អាយុ៤២ឆ្នាំ ភេទប្រុស ចំណែកឯជនរងគ្រោះឈ្មោះ ហ.ស.ណ .ភេទស្រី អាយុ១៦ ឆ្នាំ (ទាំងពីរនាក់រស់នៅក្នុងភូមិ កន្ធាំ ឃុំវាលពន់
July 25, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញគ្រោង និងសាងសង់ស្ពានអាកាសថ្មើរជើងថ្មី ២៧កន្លែងបន្ថែមទៀត បន្ទាប់ពីចប់ជំងឺកូវីដ១៩ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការឆ្លងថ្នល់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមើលឃើញពីភាពកកស្ទះចរាចរណ៍និងមានហានិភ័យខ្ពស់ ទើបរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ គ្រោង និងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន ២៧កន្លែងនេះ ដើម្បីសម្រួលដល់សុវត្ថិភាពធ្វើដំណើរ ឆ្លងកាត់ទ្រូងផ្លូវ និងធានាលំហូរនៃចរាចរណ៍តាមដងផ្លូវ ដោយសារកំណើននៃប្រជាជនច្រើនក្នុងទីក្រុង ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឯកឧត្តមបានឲ្យដឹងថា ទីតាំងនៃគម្រោងចំនួន ២៧កន្លែង ត្រូវបានជ្រើសរើសរួចហើយ
July 25, 2020 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចាប់ខ្លួនជនសង្ស័យក្នុងករណីហិង្សាដោយចេតនាក្រោយពីបានជះទឹកអាស៊ីទៅលើជនរងគ្រោះដែលត្រូវជាឪពុកក្មេក បណ្ដាលឱ្យរងរបួសធ្ងន់ ។ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦:៣០នាទី នៅចំណុចភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ មានករណីហិង្សាដោយចេតនា ក្រោយពីបានជះទឹកអាស៊ី ទៅលើជនរងគ្រោះដែលត្រូវជាឪពុកក្មេករបស់ខ្លួន បណ្ដាលឱ្យរងរបួសធ្ងន់បង្កឡើងដោយជនសង្ស័យឈ្មោះ យឹង សំអាត ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ អំ សាន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ជនសង្ស័យសារភាពថាខ្លួនពិតជាបាន ជះទឹកអាស៊ីតទៅលើឪពុកក្មេកប្រាកដមែន
July 25, 2020 - សង្គម
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានបើកប្រតិបត្តិការស្រាវជា្រវ រហូតឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោក និងលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាវីងចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចដកប្រាក់របស់ជនរងគ្រោះបានជាច្រើន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។ លោកឧត្តមសេនីយ៍ត្រី ជាវ
July 24, 2020









