Khmernote Media
  • បច្ចេកវិទ្យា

    សម័យនេះទៅហើយ បើចង់បានរូបថតស្អាតមិនថាពេលព្រឹកថ្ងៃឬយប់សម្រាប់បង្ហោះបង្អួតគេនៅលើបណ្តាញសង្គម ឬ បំពេញកិច្ចការងារផ្សេងៗមានអីទៅពិបាក គ្រាន់តែឡើងស៊េរីទូរស័ព្ទថ្មី ទើបចេញលក់ក្តៅលើទីផ្សារកម្ពុជា Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តម្លៃខ្ទង់ $289 បំពាក់កាមេរ៉ាAI ភ្នែកបួន 48MP ជាការស្រេច ហើយអស់ក្តីបារម្ភទៀត ហើយរឿងបញ្ហាអស់ថ្មថែមទៀតផង។ https://youtu.be/t2LQxlWsSdY HUAWEI nova 7i LUXURY ត្រូវបានក្រុមហ៊ុនហួវៃកំណែអាប់ដេតពី nova 7i ជាមួយនឹងថ្មីស៊ីវិល័យ បែបអេឡេហ្គង់គឺពណ៌ប្រាក់ទឹកកក មានកាមេរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល

    July 27, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីផ្ទុះគ្រាប់បេ៤០ បណ្តាលឲ្យក្មេងអាយុ៤ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិត ក្មេង២នាក់រងរបួស និងឪពុកក្មេងស្លាប់នោះក៏រងរបួសផងដែរ។ នៅមុននេះបន្តិច (ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ) លោក ហេង រតនា ក៏បានបញ្ជាក់ថា មានករណីគ្រោះថ្នាក់ផ្ទុះមីនតោន នៅចំណុចក្នុងភូមិតាគ្រក ឃុំត្រែងស្រុក រតន:មណ្ឌល ខេត្តបាត់ដំបង បានបង្កឱ្យអ្នកបើកបរត្រាក់ទ័ររងរបួសធ្ងន់ និងខូចខាតត្រាក់ទ័រមួយគ្រឿង។ គ្រោះថ្នាក់នេះកើតនៅពេលត្រាក់ទ័រកំពុងភ្ជួរដីចំការស្វាយ!

    July 27, 2020
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនដោយប្រើប្រាស់អំពើហិង្សាទៅលើប្រពន្ធធាក់មួយជើងចំចង្កេះ បណ្ដាល​ឲ្យ​ដួល​ប្រកាច់​សន្លប់​ស្ដូកស្ដឹង​ភា្លមៗ ​បន្ទាប់​មក​បុរសជា​ប្តី​​ក៏​បាន​បញ្ជូន​ប្រពន្ធ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ ​ស្ត្រីជា​ប្រពន្ធ​បាន​បាត់បង់ជីវិត​ទៅហើយ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​នៅវេលា​ម៉ោង​២​:​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា​ ឆ្នាំ២០២០ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ​ឆែម ងិ​ហ៍ អាយុ​ជាង ​៣០​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សុខ ឃុន អាយុ​ ៣៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ដូចគ្នា ហើយ​អ្នក​ទាំងពីរ​រស់នៅ​ក្នុងភូមិ​កណ្តាល ឃុំ​ផ្ទះ​រូង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ជា​កម្មករ​សំណង់​ក្នុង​ខ្ទម​កើតហេតុ​ខាងលើ​។ តាម​ប្រភពពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ​មុនពេលកើតហេតុ

    July 27, 2020
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាបរិវេណអនុវិទ្យាល័យតាណាក ក្នុងឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី បានអញ្ជើញចូលរួមក្នុងពិធីចែកកង់​ចំនួន៣៥១​គ្រឿង ដែលជាអំណោយ របស់អង្គការកុគឺសៃ (KJO) ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក

    July 27, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់មនុស្ស ២៧នាក់ និងរបួស ៧២នាក់។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥០លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ២៧នាក់ របួសធ្ងន់ ៤៨នាក់ និងរបួសស្រាល ២៤នាក់ មូលហេតុបណ្តាលមកពីបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន កត្តាយានយន្ត និងស្រវឹង។

    July 27, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ២៥% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២០នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ តាមរយៈការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមវិធីសាស្ត្រ និងយុទ្ធនាការនានារបស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    July 27, 2020
  • សុខភាព

    វ៉ាក់សាំង​ COVID-19 ​របស់​សហរដ្ឋ​អាមេរិក​ជា​វ៉ាក់សាំង​ដំបូង​ដែលនឹង​ចាប់ផ្ដើម​ការតេស្ដ​សាកល្បង​ដំណាក់កាល​ទី​៣​នៅ​សប្តាហ៍​នេះ។ បើតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពីថ្ងៃទី២៦ ខែកក្កដា វ៉ាក់សាំង​នេះ​ផលិត​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វ៉ាក់សាំង​នៅ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​ និង​ក្រុមហ៊ុន​ Moderna។ វ៉ាក់សាំង​នេះ​គេ​ប្រើប្រាស់​ mRNA ដែល​ជា​ម៉ូលេគុល​កោសិកា​ប្រើ​ក្នុង​ការ​ផលិត​ប្រូតេអ៊ីន។ ក្នុង​ករណី​នេះ ប្រូតេអ៊ីន​​គឺ​ត្រូវការ​ដើម្បី​ផលិត​សំបក​ស្រួច​​របស់​វីរុស​កូរ៉ូណា​ដែល​វីរុស​ប្រើប្រាស់​ក្នុង​ការ​ចម្លង​ទៅ​ក្នុង​កោសិកា​មនុស្ស។ វ៉ាក់សាំង​ខាងនេះ​ នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​​មាន​ការ​ឆ្លើយ​តប​លឿន​ជាង​មុន​នៅពេល​ឆ្លង​វីរុស​COVID-19​ ​ដំបូង។ លទ្ធផល​ការ​សិក្សា​នៅ​ដំណាក់កាល​ទី១​បាន​ចេញ​ផ្សាយ​ក្នុង​ New England Journal of Medicine កាលពី​ពាក់កណ្ដាល​ខែ​កក្កដា​បាន​ឲ្យ​ដឹង​ថា​វ៉ាក់សាំង​នេះ​ភ្ញោច​ការ​ឆ្លើយ​​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ដែលបាន​ទទួល​វ៉ាក់សាំង។ គេ​បែង​ចែកអ្នក​ទទួល​វ៉ាក់សាំង​ជា​៣​ក្រុម​គឺ​ក្រុម​ទទួល​បាន​វ៉ាក់សាំង​ក្នុង​កម្រិត​ខ្ពស់ មធ្យម និង​តិច ហើយ​ក្រុម​ទទួល​បាន​វ៉ាក់សាំង​កាន់តែ​ច្រើន ប្រព័ន្ធ​​ភាព​ស៊ាំ​​មាន​ការ​ឆ្លើយ​តប​កាន់តែ​ខ្ពស់។ ជាង​ពាក់កណ្ដាល​នៃ​អ្នក​ចូលរួម​មាន​ផល​ប៉ះពាល់ដោយ​សារ​វ៉ាក់សាំង​ ​ដូចជា​អស់កម្លាំង គ្រុន​រងា ឈឺក្បាល

    July 27, 2020
  • ព័ត៌មានជាតិ

    លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ត្រូវបានប្រជាពលរដ្ឋនាំគ្នាកោតសរសើរមិនដាច់ពីមាត់ អំពីសមត្ថភាពក្នុងការដឹកនាំនៅក្នុងស្រុកបន្ទាយស្រី។ ហើយនាពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ត្រៀមលក្ខណៈសម្បត្តិដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ទ្រង់ទ្រាយធំនៅក្នុងស្រុកបន្ទាយស្រី ដើម្បីជាមូលដ្ឋានឈានទៅដល់ការបញ្ចប់វិវាទរ៊ាំរ៉ៃជាច្រើន ដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ”។ លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា៖ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើសិក្សាពីលទ្ធភាពកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋ រដ្ឋបាលស្រុកបន្ទាយស្រីចាំបាច់ត្រូវប្រុងប្រៀបប្រមូលនិងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់អោយបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីជៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូចនិងសកម្មជនដីធ្លីមួយចំនួន យកលេសនេះមកទាមទារចំណែកអោយអាជ្ញាធរដោះស្រាយជូនដែរ។ បញ្ហាដែលរដ្ឋបាលស្រុកត្រូវតែគ្រប់គ្រងអោយបានក្នុងពេលនេះគឺ៖ – កំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ រឺគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាតទីដីរដ្ឋ រួចទាមទារអោយអាជ្ញាធរទទួលស្គាល់ – ទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ រឺសាងសង់សំណង់ថ្មីៗ

    July 27, 2020
  • កូវីដ-១៩

    ព្រឹកនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ នៅថ្ងៃ ២៦ ខែកក្កដា ឆ្នាំ២០២០នេះ។ អ្នកមានវិជ្ជមានកូវីដ១៩ សរុបទាំងអស់ដែលបានរកឃើញគឺ ២២៥ នាក់ ចំណែកឯ ចំនួនអ្នកជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១៤៧នាក់ ហើយអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួន ៧៦នាក់ នៅស្ថានទូតអាមេរិកប្រចាំកម្ពុជាមានចំនួន ២ នាក់ផងដែរ៕

    July 27, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានករណីដ៏រន្ធត់មួយបានកើតឡើង ដោយគ្រាប់បេមួយគ្រាប់បានផ្ទុះ បណ្តាលឲ្យមនុស្សចំនួន១នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់។ យោងតាមលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា៖ “នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីផ្ទុះគ្រាប់បេ៤០ ស្លាប់ក្មេងអាយុ៤ឆ្នាំម្នាក់ ក្មេង២នាក់រងរបួសនិងឪពុកក្មេងស្លាប់នោះក៏រងរបួសផងដែរ។ គ្រាប់បេ៤០នេះ ត្រូវបានឪពុកនោះកាលពី៣-៤ខែមុនបានរើសយកមកដុតចោលតែមិនផ្ទុះ ហើយក្រោយមកក្មេងក៏រើសធ្វើក្បាលមេក្រូច្រៀងលេង ហើយយកមកដំលេងក៏ផ្ទុះតែម្តង។ ចាស់ៗបានដឹងហើយ បានលឺហើយ គម្បីយកចិត្តទុកដាក់ហាមក្មេងៗកុំឱ្យលេងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះជាសំណល់ពីសង្គ្រាម ជាពិសេសពេលឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សុំរាយការណ៍ជាបន្ទាន់ដល់ប៉ូលីសមូលដ្ឋាន ឬអង្គភាពស៊ីម៉ាក់។ សូមចូលរួមរំលែកមរណទុក្ខនិងសោកស្តាយចំពោះគ្រោះថ្នាក់នេះ!”៕

    July 26, 2020