- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនី Tik Tok ឈ្មោះ Ounlin888899 ដែលបានបង្ហោះវីដេអូ ដែលមានខ្លឹមសារប្រមាថមើលងាយ ដោយគ្មានភស្តុតាង មកលើសមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរកនិងកោះហៅបុគ្គលឈ្មោះ យុន សុខលីន ឲ្យចូលខ្លួនមកទទួលកំហុសចំពោះមុខច្បាប់ និងធ្វើការសុំទោសជាសារណៈ។ ដោយទទួលស្គាល់ព័ត៌មានវីដេអូដែលខ្លួនបានបង្ហោះនោះជាព័ត៌មានមិនពិត បុគ្គលរូបនេះបានយល់ព្រមទទួលកំហុស ហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ច ដោយបានធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសារធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ
July 28, 2020 - បច្ចេកវិទ្យា
គិតត្រឹមដើមខែកក្កដានេះ realme ដែលជាម៉ាកស្មាតហ្វូនមានការរីកចម្រើនឆាប់រហ័សបំផុត ទូទាំងពិភពលោក បានគ្របដណ្តប់នៅក្នុងទីផ្សារពិភពលោកចំនួន៥៩លើកលែងតែប៉ែកអាមេរិកខាងជើង ព្រមទាំងមានចំនួនអ្នកប្រើប្រាស់រហូតដល់៤០លាននាក់។ ហើយនេះជាព្រឹត្តការណ៍សំខាន់មួយទៀត បន្ទាប់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ realme ដែលទទួលបានចំណាត់ថ្នាក់ពិភពលោកទី ៧ របស់ខ្លួនក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ។ កាលពីដើមខែមករា realme បានចូលក្នុងទីផ្សារចំនួន២៧នៅជុំវិញពិភពលោក ហើយមកដល់ពេលនេះត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ realme បានពង្រីកទីផ្សារយ៉ាងឆាប់រហ័សរហូតដល់៥៩ទីផ្សារលើកលែងតែប៉ែកអាមេរិកខាងជើង ថែមទាំងជាប់ចំណាត់ថ្នាក់ Top 5 នៅក្នុងទីផ្សារជាច្រើន ទាំងនេះគឺមិនអាចធ្វើបានដោយគ្មានយុទ្ធសាស្រ្តទីផ្សារដែលបានធ្វើមូលដ្ឋានីយកម្ម ផលិតផលដែលមានគុណភាពខ្ពស់ រួមជាមួយនឹងគំរូអាជីវកម្មល្អៗនោះទេ។ realme បានរក្សាចំណាត់ថ្នាក់ Top 5 របស់ខ្លួននៅក្នុងទីផ្សារឥណ្ឌាអស់រយៈពេលជាយូរមកហើយ
July 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង ២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈពួកគេជិះម៉ូតូ ២គ្រឿងស្របទិសគ្នាហើយត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង បើកបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខាងកើតបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកម្ចាស់រថយន្តជាជនជាតិចិនឈ្មោះ Zhang zhaming ភេទប្រុសអាយុ៤១ឆ្នាំ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូ ២គ្រឿងដោយមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1GT 2098 ជិះគ្នា២នាក់និងមួយគ្រឿងទៀតម៉ាក zoomerx ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នាខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BD
July 28, 2020 - សុខភាព
ពលរដ្ឋសរុបចំនួន១៤នាក់ (ក្មេង៦នាក់) នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង មានអាការៈក្ដៅខ្លួន និងឡើងកន្ទួលក្រហម សង្ស័យថាកើតជំងឺគ្រុនឈីក។ បើតាមការឲ្យដឹងពីលោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលព្រះសីហនុ នៅថ្ងៃទី ២៨ ខែកក្កដានេះថា មកដល់ពេលនេះ អ្នកជំងឺទាំងអស់សរុប ១៤នាក់ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហុន។ រូបភាព៖ ស៊ុន ចាន់ធា ចំពោះលទ្ធផលតេស្តសំណាកឈាមរបស់អ្នកជំងឺដែលបានយកទៅមន្ទីរពិសោធន៍ប៉ាស្ទ័រនៅមិនទាន់ចេញលទ្ធផលនៅឡើយ ប្រហែលរសៀលថ្ងៃនេះទើបចេញ។ ទោះយ៉ាងណា អ្នកជំងឺដែលមានអាការៈក្ដៅខ្លួន និងឡើងកន្ទួលក្រហមនៅមិនទាន់អាចបញ្ជាក់ឲ្យច្បាស់នៅឡើយទេថា កើតជំងឺគ្រុនឈីក ឬអ្វីផ្សេងនៅឡើយ។ សូមបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ក៏មានករណីពលរដ្ឋប្រហែល១០០នាក់ មានអាការៈក្ដៅខ្លួន
July 28, 2020 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រថយន្ត Highlander បើកបរដោយមន្ត្រីនគរបាលមួយរូប ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ប្រុសស្រីពីរ នៅផ្លូវចូលទៅកន្លែងធ្វើប៉ាស្ព័រ នាម៉ោងជាង១២ រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ។ បើតាមពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបានប្រាប់ថា រថយន្តនិងម៉ូតូ គឺបើកលើផ្លូវទិសគ្នាបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុក៏បាន បុកគ្នាយ៉ាងពេញទំហឹង ដែលបណ្តាលឲ្យអ្នកដែលជិះម៉ូតូស្រីប្រុស រងរបួសបាក់ជើងទាំងពីរ ត្រូវបានឡានពេទ្យ ដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។ អ្នកបើកបររត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ ដែលមានអាវជាមន្ត្រីនគរបាលពាក់សក្តិ៤កន្លះ ឈ្មោះ វរសេនីយ៍ត្រី ពុធ ប៊ុនធឿន ដែលបន្សល់ទុកក្នុងរថយន្តបង្ក ពាក់ស្លាកលេខភ្នំពេញ
July 28, 2020 - ព័ត៌មានជាតិ
ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង០៧នាក់ ដែលបានប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ដោយផ្អាកការងារបណ្តោះអាសន្ន តាមសេចក្តីសម្រេចលេខ ៤៩០សសរ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ពាក់ព័ន្ធនឹងការសម្រេចដល់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដោយសារតែ÷ ១.នៅរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង០៦ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់
July 28, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២:៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទៀង តុល ហៅកង្កែប អាយុ៤៥ឆ្នាំ នៅចំណុចផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងបទល្មើសលួចម៉ូតូម៉ាកហុងដាC១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IF-5189 នៅចំណុចមុខផ្ទះលេខ៥៤ ផ្លូវលេខ១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ ក្រោយពីទទួលចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចក៏បានបន្តទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលជាបក្សពួកមានឈ្មោះ រស់ ទិត្យ ហៅម៉ៅ អាយុ៤៧ឆ្នាំនៅចំណុចផ្លូវរថភ្លើងលេខ២៧៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ
July 28, 2020 - សុខភាព
ប្រទេសវៀតណាមបានផ្អាកជើងហោះហើរ និងសេវាដឹកជញ្ជូនសាធារណៈចេញចូលទីក្រុងដាណាងបន្ទាប់ពីមានករណីឆ្លងជំងឺ COVID-19 លើកដំបូងក្រោយពីមិនមានការឆ្លងរយៈពេលជាច្រើនខែមកនេះ។ ប្រទេសវៀតណាមបានទប់ស្កាត់ការឆ្លងជំងឺ COVID-19 និងបន្ធូរបន្ថយការរឹតត្បិតក្នុងប្រទេស ហើយក៏មានទេសចរណ៍ក្នុងស្រុកធ្វើដំណើរទៅមកក្នុងទីក្រុងដាណាងដែរ។ ទីក្រុងដាណាងជាទិសដៅទេសចរណ៍ដែលមានប្រជាប្រិយភាពសម្រាប់ទេសចរណ៍ក្នុងស្រុកដែលទីក្រុងនេះគ្រោងនឹងទទួលភ្ញៀវទេសចរណ៍ចំនួន៨០ ០០០នាក់ក្នុងសប្ដាហ៍នេះ។ យ៉ាងណាមិញ អាជ្ញាធរបានប្រកាសរឹតត្បិតក្នុងទីក្រុងម្ដងទៀតក្រោយពីមានបុរសជនជាតិវៀតណាមវ័យ៥៧ឆ្នាំម្នាក់បានតេស្ដវិជ្ជមានជំងឺ COVID-19 កាលពីចុងសប្ដាហ៍មុន និងមានករណីឆ្លងជាច្រើននាក់ទៀត។ ការរឹតត្បិតនេះត្រូវបានប្រកាសកាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា និងមានការអនុម័តនៅពាក់កណ្ដាលអាធ្រាត្រ ថ្ងៃដដែលនេះ ដោយផ្អាកដំណើរការរថភ្លើង ឡានក្រុង តាក់ស៊ី និងមធ្យោបាយធ្វើដំណើរផ្សេងៗក្នុងទីក្រុងនេះរយៈពេល១៥ថ្ងៃ។ ករណីឆ្លងថ្មីក្នុងទីក្រុងដាណាងមានទំនាក់ទំនងទៅនឹងមន្ទីរពេទ្យ៣ដែលត្រូវបានបិទចាប់ពីម៉ោង១២យប់ឈានចូលថ្ងៃទី២៨ ខែកក្កដានេះតទៅ។ ចំណែកឯប្រជាជនក្នុងទីក្រុងត្រូវបានណែនាំឲ្យស្នាក់នៅផ្ទះលុះត្រាតែមានភាពចាំបាច់ខ្លាំងទើបអាចចេញក្រៅ និងមិនអនុញ្ញាតឲ្យមានការជួបជុំលើសពី២នាក់នៅទីសាធារណៈទេ។ ដោយឡែក ប្រទេសវៀតណាមនៅតែបិទជើងហោះហើរពីប្រទេសដទៃទៀត និងសម្រាប់ប្រជាជនដែលត្រលប់ទៅប្រទេសវៀតណាមវិញតម្រូវឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ គិតមកដល់ថ្ងៃនេះ ប្រទេសវៀតណាមមានចំនួនអ្នកឆ្លងសរុប ៤៣១ករណី ក្នុងនោះអ្នកជាសះស្បើយ
July 28, 2020 - PR
តាកែវ៖ ដូចពាក្យចាស់លោកថា ក្រោយភ្លៀង មេឃស្រឡះ! ទន្ទឹមនឹងជួបបញ្ហានៃវិបត្តិជំងឺកូវីដ M-150 បានធ្វើឲ្យស្ថានភាពគ្រួសារ បុរសជាតៃកុងឡានដឹកស៊ីម៉ងត៍ម្នាក់ នៅខេត្តតាកែវ ដែលកំពុងជួបការលំបាកជាខ្លាំង ដោយប្រែជាទទួលសំណាងល្អកាលពីពេលថ្មីនេះ គាត់បានឈ្នះរង្វាន់ទឹកប្រាក់ 5 លានរៀលពីគម្របដបរបស់ M-150 ដែលជួយឲ្យគ្រួសារគាត់មានដង្ហើមឡើងវិញ ប្រៀបដូចព្រះចុះមកប្រោះដូច្នោះដែរ។ បុរសវ័យ 38 ឆ្នាំ រស់នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ លោក ចាប សុតធាវី បានរៀបរាប់ឲ្យដឹងថា នៅអំឡុង 3 ខែចុងក្រោយនេះ បញ្ហានៃជំងឺកូវីដ បានធ្វើឲ្យជីវភាពគ្រួសាររបស់លោក ជួបការលំបាកជាខ្លាំង
July 28, 2020 - ព័ត៌មានជាតិ
នៅពេលរាត្រីថ្ងៃច័ន្ទ ០៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ក្រុង កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ បានចូលរួមសហការជាមួយមន្ទីទរសចរណ៍ខេត្តនិង អង្គភាពពាក់ព័ន្ឋ ខេត្ត ក្រុង ចុះបិទហាងបៀរហ្គាឌិនដែលលួចបង្កប់ខារ៉ាអូខេចំនួន០៣ កន្លែងដែលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបក្នុងនោះមាន: ១- ម្លប់ជ្រៃត្រជាក់ចិត្ត (កំពុងបើកជាក់ស្ដែងនិងបង្កប់KTV) ២- ម្លប់ដូងពិភពព្រិលថ្មី (កំពុងបើកជាក់ស្ដែងនិងបង្កប់KTV) ៣- ស្នាដៃម៉ែក្មេក៥ (បង្កប់KTVដែរ តែយប់មិញជាក់ស្ដែងអត់បើកទេ) លទ្ធផល: –
July 28, 2020









