Khmernote Media
  • សង្គម

    ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងពីករណីបោកក្នុងរូបភាព គណនីហ្វេសបុក Add មកសុំស្គាល់ និងធ្វើជាផ្ញើរបស់មានតម្លៃ ឬលុយកាក់ជាច្រើនឲ្យ រហូតដល់អ្នកត្រូវគេបោក វេរលុយឲ្យទៅគេក្រោមរូបភាព អ្នកនៅព្រលាន ក្រុមហ៊ុនផ្ញើរបស់ គយ ពន្ធដារ តេមកឲ្យវេរលុយ ដើម្បីយកឥវ៉ាន់ចេញ ហើយជនរងគ្រោះក៏ស្មានតែបានឥវ៉ាន់មែន ក៏ព្រមវេរលុយឲ្យគេ។ សមត្ថកិច្ចក៏បានស្រាវជ្រាវចាប់ខ្លួនដែរ នាពេលថ្មីៗនេះផងដែរ ប៉ុន្តែនៅតែមានបងប្អូនមួយចំនួនទៀតមិនទាន់ដឹង នៅតែចាញ់បោកក្នុងរូបភាពដដែល ដោយសារមានក្រុមបោកផ្សេងទៀត ធ្វើសកម្មភាពស្រដៀងនេះដដែរ។ ថ្ងៃនេះគណនីហ្វេសបុក Phactra Muth បានធ្វើការពន្យល់ និងប្រាប់ពីករណីបោកនេះលើមិត្តរបស់គាត់តែមិនបានសម្រេចទេ ហើយគាត់កីបានចែករំលែក ដោយគាត់រៀបរាប់ថា៖ សម័យនេះដើម្បីលុយពួកអាមនុស្សខិលខូចវាយករូបជនជាតិគេហើយដើរ chat ប្រាប់គេថាវាអ្នកបើកយន្តហេាះ វាបានពេញចិត្តមិត្តភក្តិខ្ញុំ វានឹងផ្ញើរបស់ទាំងអស់នេះ

    July 29, 2020
  • សុខភាព

    ពេល​ដែល​អា​អូន​តូច​ៗ​ចេះ​អង្គុយ ម៉ាក់​ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​របៀប​ដែល​កូន​អង្គុយ ព្រោះ​ទម្រង់​អង្គុយ​ខ្លះ វា​អាច​ប៉ះពាល់​ទៅ​ដល់​ឆ្អឹង​របស់​កូន​ៗ។ ក្នុង​ចំណោម​ទម្រង់​អង្គុយ​ទាំង​អស់ ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​អង្គុយ​បែប​បត់​កង្កែប​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ទៅ​ដល់​កូន​។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំនាញ​ផ្នែក​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​ដែល​ទម្លាប់​ឲ្យ​កូន​តូចៗ​ដែល​កំពុង​អង្គុយ​បែប​បត់​កង្កែប​នេះ ឬ​ជា​ទម្រង់​អក្សរ W យូរ​ទៅ អាច​ក្លាយ​ទៅ​ជា​ទម្លាប់​។ កាល​ណា​ក្លាយ​ជា​ទម្លាប់ ឲ្យ​តែ​ពេល​អា​អូន​អង្គុយ​រាប​ស្មើ​លើ​ឥដ្ឋ ដឹង​តែ​ចេញ​ទម្រង់​បត់​កង្កែប​នេះ ដែល​ការអង្គុយ​ទម្រង់​របៀប​នេះមិន​សូវ​ជា​ល្អ​សម្រាប់​កូន​ប៉ុន្មាន​ទេ។ លោក​បន្ត​ថា បើ​អា​អូន​អង្គុយ​បែប​នេះ​ជាប់​រហូត អាច​ប៉ះពាល់​​ឆ្អឹង​​កូន​យ៉ាង​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា៖ – រលាក​សន្លាក់ – សភាព​ឆ្អឹង​មិន​ប្រក្រតី -​ បង្អាក់​ដល់​ការ​លូតលាស់​ឆ្អឹង –

    July 29, 2020
  • សិល្បៈ

    ករណីតារាចម្រៀង វ៉ាន់ នីឡា ត្រូវបានគេទម្លាយរូបអាក្រាតកាយពេញបណ្តាញសង្គម Facebook កាលពីអំឡុងឆ្នាំ២០១៦ រហូតមកទល់នឹងពេលនេះ នាងមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈដែលរឿងរ៉ាវពាក្យបណ្តឹងរបស់នាង ប្តឹងអតីតមិត្តប្រុសឈ្មោះ គុយ សិទ្ធិស័ក្ត បានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។ ថ្មីៗនេះស្រាប់តែតារាចម្រៀងវ័យក្មេងរូបស្រស់រូបនេះ ប្រកាសទម្លាយរឿងលំអិត នៅលើបណ្តាញសង្គម ដោយនាងបានរៀបរាប់ថា៖ “រយះពេលប៉ុន្មានឆ្នាំនេះ ឃើញខ្ញុំសើចសប្បាយក្អាកក្អាយ គិតថាខ្ញុំអាចរំសាយចិត្តមែន? គិតថាយូរៗទៅពេលដែលកាន់តែមិនទទួលបានយុត្តិធម៌ខ្ញុំនិងខ្ចិល លែងខ្វាយខ្វល់ ? ហេតុអី ក៏បញ្ហាដែលកើតឡើងលើបណ្តាញសង្គម អ្នកទាំងនោះតែងតែមានច្បាប់ការពារ ដោះស្រោយអោយ ផ្តល់ភាពយុត្តិធម៌ ? ហើយចុះរឿងរបស់ខ្ញុំមិចបានមិនចេះចប់ ? ម្នាក់និងគេមានអំណាចខ្លាំងសំបើមណាស់មែនទេ បានជាជននេះនៅរួចខ្លួន ធ្វើដូចគ្មានរឿងអ្វីកើតឡើង

    July 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃមូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរ គឺខណ្ឌកំបូល និង ខណ្ឌឬស្សីកែវ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំនួនពីរទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន១១នាក់ ជាបន្តបន្ទាប់។ ការបង្ក្រាបគ្រឿងញៀនទាំងពីរករណីរួមមាន ៖ ករណីទី១ ៖ នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច មុខបន្ទប់ជួល ស្ថិតក្នុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖ ១-ឈ្នោះ

    July 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ឱ្យម្ចាស់យានដ្ឋានគ្រប់ប្រភេទត្រូវ បញ្ឈប់កែច្នៃរថយន្តខុសបច្ចេកទេសជាបន្ទាន់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរនៅកម្ពុជាឱ្យមកនៅកម្រិតទាប។ ថ្លែងក្នុងពិធីប្រគល់ និងទទួលរនាំងសម្រាប់គោលដៅត្រួតពិនិត្យចរាចរណ៍ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ អំពាវនាវដល់កន្លែងកែច្នៃយាយន្តទាំងសូមអោយបញ្ឈប់ការកែច្នៃ ដែលខុសនិងបច្ចេកទេស បន្តទៀតព្រោះវាមានហានិភ័យខ្ពស់សម្រាប់សុវត្ថិភាពពេលធ្វើដំណើរនៅលើដងផ្លូវ។ ឯកឧត្តមបន្តថា បច្ចុប្បន្ននេះផ្លូវមួយចំនួនត្រូវបានរងការខូចខាតដោយសារតែររថយន្តមួយចំនួនដឹកលេីសនឹងដឹកខុសបច្ចេកទេសយានយន្ត។ ដូច្នេះ សូមឱ្យក្រុមហ៊ុនដឹកទំនិញទាំងអស់មេត្តាកុំកែច្នៃរថយន្ត និងដឹកលេីសទម្ងន់ដែលធ្វេីអោយផ្លូវ ថ្នល់រងការខូចខាត និងងាយបង្ករគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើផ្សេងទៀត។ ឯកឧត្តមបញ្ជាក់ថា ចំពោះបញ្ហាចរាចរណ៍នេះ ទាមឱ្យមានការចូលរួមទាំងអស់គ្នាមានទាំងវិស័យឯកជន ប្រជាពលរដ្ឋទើបសង្គមកម្ពុជាយើងអាចឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បាន។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាភាគច្រើនបង្ករឡើងដោយកត្តាអ្នកបើកបរក្នុងស្ថាន​ភាពស្រវឹង បើកបរហួសល្បឿនកំណត់ ​​មិនគោរច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេស​នោះកត្តាយានយន្តដែលមានលក្ខណៈចាស់ៗមិនបានត្រួតពិនិត្យត្រឹមត្រូវ

    July 29, 2020
  • PR

    ក្នុងយុគសម័យថ្មីនេះ មនុស្សភាគច្រើនតែងតែប្រាថ្នាចង់បានរបស់របរប្រើប្រាស់មួយចំនួនដែលមានតម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបៗដើម្បីជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន ហើយមធ្យោបាយធ្វើដំណើរគឺជាកត្តាដ៏សំខាន់មួយសម្រាប់ជួយដល់លោកអ្នកអោយឈានទៅដល់គោលដៅ និងសម្រេចនូវគ្រប់ភារៈកិច្ច។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថាប្រជាជនខ្មែរមួយចំនួនធំបានងាកមកប្រើប្រាស់នូវរថយន្តថ្មីជាមធ្យោបាយសម្រាប់ធ្វើដំណើរ ហើយមុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់មនុស្សភាគច្រើនមានការគិតគូរ និងពិចារណាលើកត្តាច្រើនយ៉ាងដូចជា៖ • កម្រិតប្រាក់ចំណូល និងចំណាយប្រចាំថ្ងៃ • គោលបំណង និងតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ ថាតើរថយន្តនេះជិះសម្រាប់ធ្វើការក្នុងក្រុង ចុះខេត្ត ឬដំណើរកំសាន្តផ្សេងៗជាដើម។ • រថយន្តនេះមានកម្ពស់ខ្ពស់ អាចធន់នឹងស្ថានភាពពេលមេឃភ្លៀងបានដែរឬទេ • បើសិនជាប្រាក់ចំណូលនៅមានកម្រិត តើអាចបង់រំលស់បានដែរឬទេ • តម្លៃសមរម្យក្នុងទីផ្សារដែលស័ក្តិសមនឹងកម្រិតជីវភាពរបស់ខ្លួន • សេវាបង់រំលស់ដែលផ្តល់នូវការប្រាក់ និងប្រាក់បង់ដំបូងទាបប្រកបដោយទំនុកចិត្ត • មានបច្ចេកវិទ្យាទំនើបនិងប្រព័ន្ធសុវត្ថិភាពខ្ពស់ • សេវាទទួលទិញរថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី (Trade-In

    July 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានបញ្ជាក់ថា ជាតិលេខ៣ និងផ្លូវក្នុងក្រុងព្រះសីហនុនឹងយកធ្វើជាគំរូសម្រាប់ការបំពាក់កាម៉េរាសុវត្ថិភាព ដើម្បីចាប់យានយន្តដែលបើកបរលើសល្បឿនកំណត់ទៅនឹងស្លាកសញ្ញា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅទៅដល់ខេត្តកំពត មានកន្លែងដាក់កាម៉េរាសុវត្ថិភាព ដើម្បីចាប់យានយន្តបើកបរលើសល្បឿនកំណត់ចំនួន១០កន្លែង ខណៈផ្លូវមួយចំនួន ក្នុងក្រុងព្រះសីហនុ នឹងត្រូវយកជាគំរូ សម្រាប់មន្ត្រីនគរបាលចរាចរណ៍អនុវត្តការងារចាប់ល្បឿនយានយន្ត តាមកាំម៉េរាសុវត្ថិភាព។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីប្រគល់ និងទទួលរនាំងសម្រាប់គោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន៣០០រនាំង នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានឱ្យដឹងថា ក្រៅពីកាម៉េរាសុវត្ថិភាពអចល័តទាំងនេះ ក៏នៅមានកាំម៉េរាចាប់ល្បឿនចល័តរបស់មន្ត្រីនគរបាលចរាចរណ៍នៅតាមបណ្តាលផ្លូវជាតិ និងផ្លូវខេត្តទាំងនោះដែរ។

    July 29, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ ពីថ្ងៃ​ច័ន្ទ​ ៧​កេីត​ ខែ​ស្រាពណ៍​ ឆ្នាំជូតទោ​ស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃ​ទី​២៧​ ខែកក្កដា ឆ្នាំ២០​២០ វេលាម៉ោង ២៣និង ៣០នាទី មានករណីហិង្សា (ក្នុងគ្រួសារ) ដោយចេតនាមានស្ថានទម្ងន់ទោសមួយ បានកើតឡើងនៅចំណុចក្រុម​ទី១២ ភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់​ដំ​បង ខេត្តបាត់​ដំបង​ ។ ករណីនេះបង្កដោយជន​សង្ស័យឈ្មោះ ផល សំណាង ភេទប្រុស អាយុ ​២៦ឆ្នាំជា(កូនបង្កើត) បានយកកាំបិតកាប់ទៅលើឪពុកបង្កើតរបស់ខ្លួន ឈ្មោះ ទោម សុ​ផល អាយុ ៥៧ឆ្នាំ បណ្តាលឱ្យរងរបួសលេីខ្លួនប្រាណ​ជា​ច្រេីនកន្លែងព្រមទាំងកាប់ទៅលេី​ប្អូនបង្កើតម្នាក់​ទៀតឈ្មោះ

    July 29, 2020
  • សុខភាព

    មនុស្ស​ជា​ច្រើន​តែ​បង្អាប់​គ្នា​លេង​ថា​ គ្រូពេទ្យ​គឺ​ចូល​ចិត្ដ​សម្អាតច្រើន ដោយ​សារ​តែ​ពួក​គាត់​រក​ឃើញ​បាក់​តេរី​នៅ​គ្រប់​កន្លែង។ ចុះចំណែក​គ្នា​យើង​ខ្លះ​ដែលចូល​ចិត្ត​ប្រមូល​របស់​គ្រប់​យ៉ាង​ទុក​ មិនព្រម​បោះចោល និង​មិនបាន​សម្អាតទៀត​នោះទៅជា​យ៉ាង​ណា? គ្នា​យើង​​ប្រហែល​ជា​មិន​ធ្លាប់​បាន​ស្គាល់​ជំងឺ​ប្លែក និង​គួរ​ឲ្យ​ខ្លាច​មួយ​មាន​ឈ្មោះ​ថា hoarding disorder ពី​មុន​មក​ទេ​មើល​ទៅ​។ តើជាជំងឺ​បែបណា?​ ១-តើអ្វីទៅជាជំងឺ​ hoarding disorder? ជំងឺ hoarding disorder គឺ​កើត​ឡើង​នៅ​ពេល​បុគ្គល​​ម្នាក់​ចូល​ចិត្ដ​ប្រមូល​វត្ថុ​ផ្សេង​ៗ សន្សំ​ទុក និង​មិន​​រៀប​ចំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ របស់​​ទាំង​នោះ​អាច​មាន​តម្លៃ​តិច​តួច ឬ​មិន​មាន​តម្លៃ ហើយ​ចុង​ក្រោយ​អ្នក​នោះ​​នឹង​មិន​អាច​រៀប​ចំ​វត្ថុ​ទាំង​នោះ​បាន ដោយ​សារ​វា​មាន​ចំនួន​ច្រើន​ពេក។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ក្រុម​មនុស្ស​បែប​នោះ គឺ​ជាអ្នក​​ចូល​ចិត្ដ​រក្សា​វត្ថុ​លែង​មាន​តម្លៃ ដូច​ជា​សំបុត្រ កាបូប​ចាស់​ៗ ឬ​របស់​ដែល​ខ្លួន​​គិត​ចង់​យក​វា​ទៅ​ជួស​ជុល ឬ​យក​ទៅ​ប្រើ​ឡើង​​វិញ។ មាន​ពេល​ខ្លះ​ដោយ​សារ​គិត​ខ្លាច​ស្ដាយ​ក្រោយ ទើប​អ្នកទាំង​នោះ​​ចាប់​ផ្ដើម​ប្រមូល​របស់​គ្រប់​យ៉ាង​រក្សា​ទុក សូម្បី​តែ​ថង់​ផ្លាស្ទិក

    July 29, 2020
  • PR

    ស្តេចកំពូលទូរទស្សន៍ដ៏មហស្ចារ្យ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ផ្តល់ឱ្យលោកអ្នកនូវបទពិសោធន៍ដ៏ស្ញប់ស្ញែងបំផុតមិនអាចពណ៌នាបាន…!! (ភ្នំពេញ) ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០៖ ខ្ញុំគិតថា FHD, QHD, UHD, និង 4K លោកអ្នកប្រាកដជាធ្លាប់បានភ្លក្សនូវរសជាតិនូវការមើលឃើញកម្រិតភាពច្បាស់រួចមកហើយ…ត្រូវអត់? ចុះ 8K វិញ…? លោកអ្នកធ្លាប់បានសាកភ្លក្សហើយឬនៅ…? ខ្ញុំសូមឆ្លើយជំនួសចុះ…គឺប្រាកដជាមិនទាន់បាននៅឡើយទេ!! ឥឡូវនេះក្រុមហ៊ុន សាមសុង បាននាំយកនូវស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកផ្តាច់គេនៃពិភពទូរទស្សន៍ក្នុងលោកប្រចាំប្រវត្តិសាស្ត្រ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 សម្រាប់អតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាហើយ! លោកអ្នកអាចរីករាយទស្សនារូបភាពកំពូលច្បាស់…ដ៏សែនរស់រវើក…ត្រជាក់ភ្នែកជាទីបំផុតសូម្បីតែនៅក្នុងឈុតឆាកខ្សែភាពយន្តដែលងងឹត

    July 29, 2020