Khmernote Media
  • សិល្បៈ

    ក្រោយមានការប្រតិកម្មខ្លាំងៗចំពោះពិធីករ និង ពិធីការិនី របស់កម្មវិធី “ពេញចិត្តឬអត់” បានប្រាស់ពាក្យសំដីដែលប៉ះពាល់ដល់ ពិធីករទូរទស្សន៍ជាតិកម្ពុជា រហូតលោកស្រី ឱរ លក្ខិណា អគ្គនាយករង នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបង្ហោះសារអោយលោក តាប៊ុយ និងពិធីករ ពិធីការិនី របស់កម្មវិធី “ពេញចិត្តឬអត់” ធ្វើការសូមទោសជាសាធារណៈ ចំពោះពាក្យសំដីរបស់ខ្លួន ទោះជាចេតនា រឺ អចេតនាក៏ដោយ។ មុននេះបន្តិចផងដែរ លោក តាប៊ុយ ដែលជាផលិតករ និងជាពិធីករកម្មវិធី “ពេញចិត្តឬអត់” បានបង្ហោះសារសូមអធ្យាស្រ័យចំពោះការលេងសើចរបស់ខ្លួនថា៖ “ក្នុងនាមខ្ញុំជាពិធីករក៏ដូចជាផលិតករនៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើចដែលប៉ះពាល់ដល់រៀមច្បងខាងទូរទស្សន៍ជាតិកម្ពុជា ហើយសង្ឃឹមថាបងៗនឹងអភ័យទោសសម្រាប់កំហុសឆ្គងដែលកើតឡើងដោយអចេតនានេះ. ជាចុងក្រោយម្តងទៀតចង់និយាយថាស្រលាញ់និងគោរពរៀមច្បងជាពិសេសពេញចិត្តនឹងទឹកដមសំលេងនិងអត្តចរឹករបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ

    July 31, 2020
  • ព័ត៌មានជាតិ

    ខេត្ត​កំពង់ចាម​៖​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ចាត់​បញ្ជា​ឱ្យ​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ជាមួយ​ជំនាញ​ស្រុក​ព្រៃឈរ​ និង​ជំនាញ​ស្រុក​ជើ​ង​ព្រៃ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ជីវ​ សេង​រស់​ ស្នងការ​រង​ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ បើក​កិច្ច​ប្រតិបត្តិការ​ចុះ​ប​ង្រា្ក​ប​ករណី​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ បាន​១​ករណី​ដោយ​ប្រើ​វិធាន​ញុះញង់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​ (​ស្រី​ ០១​នាក់​ )​ កាលពី​នៅ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២០​ ។​ ​ជនសង្ស័យ​ទាំង​១០​នាក់​រួម​មាន​ ៖ ១-​ឈ្មោះ​ គិ​ន​ សុខ​ដា​វិ​ន​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​តា​រៀម​

    July 31, 2020
  • សុខភាព

    មេផ្ទះ​ដែល​ជា​អ្នក​រៀបចំ​អាហារ​សម្រាប់​គ្រួសារ ពិតជា​ធ្លាប់​ធ្វើ​ម្ហូប​ដែល​យក​ខ្លាញ់​នៅ​សេសសល់​ពី​ធ្វើ​លើក​មុន​ៗ មក​ធ្វើ​បន្ត​ទៀត​រហូត​ដល់​អស់។ ការ​ធ្វើ​បែប​នេះ ព្រោះ​ចង់​សន្សំសំចៃ​ការ​ចំណាយ​ក្នុង​គ្រួសារ តែ​ការ​រិះ​ថាំ​បែប​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ប្រាប់​ថា នាំ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទៅ​វិញ​ទេ។ លោក​បន្ត​ថា​អ្នក​ខ្លះ​ប្រើ​ខ្លាញ់​ដែល​សេសសល់​ពី​ចៀន បំពង យក​ទៅ​ធ្វើ​អាហារ​ទៀត ហើយ​បើ​នៅ​សេសសល់​បន្ត​ទៀត ក៏​បន្ត​ទុក​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​គិត​ថា​ធ្វើ​បែប​នេះ​ចំណេញ។ តែ​ជាតិ​ប្រេង​ចាស់ បូក​រួម​នឹង​កម្ទេចកំទី​សាច់ អាច​ប្រតិកម្ម​ជាមួយ​ខ្ទះ ឬ​ឆ្នាំង​ដែក​យប់​ថ្ងៃ​ៗ នឹង​បង្ក​ទៅ​ជា​សារធាតុ​ពុល ដែល​ធ្វើឲ្យ​យើង​បរិភោគ​ទៅ កើត​ជា​ជំងឺ​ផ្សេង​ៗ ​ដូចជា​មហារីក​ពោះវៀន មហារីក​ថ្លើម និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បន្ថែម​ទៀត​ថា ​ប្រេង​ពុះ​ច្រើន​ម៉ោង និង​ច្រើន​សា​ចុះ​ឡើង​ៗ ​ធ្វើឲ្យ​កើន​បរិមាណ​ជាតិ​ខ្លាញ់​បំប្លែង (trans) ហើយ​ពេល​ញ៉ាំ​យូរ​ៗ​ទៅ​ នាំឲ្យមាន​ជំងឺ​បេះដូង​ ដូចជា​ស្ទះ​សរសៃ​ឈាម​បេះដូង

    July 31, 2020
  • ព័ត៌មានជាតិ

    មានការភ្ញាក់ផ្អើលមួយក្រោយពេលដែលឯកឧត្តម ដួង តារា បានធ្វើការបង្ហោះនៅលើ Facebook ដោយមានការខកចិត្តចំពោះសេវាកម្ម របស់សាលាខណ្ឌមួយនៅរាជធានីភ្នំពេញ ដោយមន្ត្រីនៅទីនោះខ្វះភាពរួសរាយ រាក់ទាក់ និងមិនបង្ហាញអោយច្បាស់ថាត្រូវទៅតុណា ហើយជួបអ្នកណា។ ឯកឧត្តម ដួង តារា បានរៀបរាប់ថា៖ “អរគុណសន្តិភាព មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម​ សំបុត្រកំណេីត​ សំបុត្រអាពាហ៍ពិពាហ៍​ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ​ របស់ខណ្ឌមួយ​ នៅភ្នំពេញ។ ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រេីប្រជាលរដ្ឋនៅទីនោះដែលខ្វះភាពរួសរាយរាក់ទាក់​ នឹងមិនបានបង្ហាញខ្ញុំអោយច្បាស់ថាត្រូវទៅតុណាមួយ​…ជួបអ្នកណា…។ មន្រ្តីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង​ ត្រូវមានសមត្ថភាពសុជីវធម៍​ និងគុណធម៍ក្នុងខ្លួនហេីយមានបេះដូងថ្លេីមប្រម៉ាត់រីករាយក្នុងការបម្រេីប្រជាពលរដ្ឋពិតប្រាកដ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕”

    July 31, 2020
  • សិល្បៈ

    ករណីសំណុំរឿងបណ្តឹងរបស់តារាចម្រៀងស្រីវ័យក្មេង វ៉ាន់ នីឡា ជាមួយលោក គុយ សិទ្ធិស័ក្ត អតីតមិត្តប្រុសរបស់នាង ទាក់ទងទៅនឹងការទម្លាយរូបអាក្រាតកាយ ពេញបណ្តាញសង្គម Facebook ក្រោយពេលបែកបាក់គ្នា។ រយៈពេល៤ឆ្នាំនៃបណ្តឹងរបស់កញ្ញា វ៉ាន់ នីឡា បានធ្វើអោយមហាជនមានការចាក់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលអ្នកខ្លះថានាងទទួលបានយុត្តិធម៌រួចហើយ ទើបនៅស្ងាត់បែបនេះ។ ជុំវិញការលើកឡើងនេះ កញ្ញា វ៉ាន់ នីឡា បានឆ្លើយតបនៅក្នុងវិដេអូរបស់នាងថា រហូតមកទល់នឹងពេលនេះនាងមិនទាន់បានទទួលភាពយុត្តិធម៌ឡើយ ហើយស្រាប់តែមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយដឹងថា តុលាការកំពូល បានទម្លាក់សំណុំរឿងនាង មកអោយសាលាឧទ្ធរណ៍ ធ្វើការកាត់ក្តីម្តងទៀត តែទោះជាយ៉ាងណា នាងសង្ឃឹមថាយុត្តិធម៌នឹងមានពិតសម្រាប់រូបនាង៕ https://www.facebook.com/vanessa.sok.7/videos/3067799109985299/

    July 31, 2020
  • សុខភាព

    រាល់​ថ្នាំ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​លេប​ទៅ​បាន​ស្រួល​ខ្លួន​នោះ​ទេ មាន​គ្នា​យើង​ខ្លះ មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ក្រោយ​លេប​ថ្នាំ​រួច ថ្នាំ​នឹង​ធ្វើ​ទុក្ខ ឬ​យើង​ប្រតិកម្ម​ជាមួយ​ថ្នាំ​នោះទៅវិញ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យ​ដឹង​ថា ការ​លេប​ថ្នាំ មិន​មែន​ចេះ​តែ​លេប​ៗ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​យើង។ ប្រសិន​បើ​យើង​លេប​ថ្នាំ​ហើយ តែ​បែរ​ជា​មិន​ធូរ ទៅ​ជា​ចេញ​អាការៈ​ប៉ុន្មាន​ខាង​ក្រោម​នេះ មាន​ន័យ​ថា យើង​ប្រតិកម្ម​នឹង​ថ្នាំ​ហើយ៖ – ក្ដៅខ្លួន – ចុះត្រជាក់ – សម្ពាធឈាមចុះ – រាក ក្អួត – ឡើង​កន្ទួល​រមាស់ – ហត់ ថប់ដង្ហើម –

    July 31, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានការរិះគន់មួយពីសំណាក់ពិធីការិនីជើងចាស់ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក បានប្រតិកម្មទៅនឹងពាក្យសំដីផ្លែផ្ការបស់ពិធីករ ពិធីការិនី នៃកម្មវិធី “ពេញចិត្តឬអត់” របស់ទូរទស្សន៍ MYTV ដោយប្រើពាក្យបន្តុះបង្អាប់ពិធីករទូរទស្សន៍ជាតិ នៅលើកញ្ចក់ទូរទស្សន៍ដែលបានផ្សព្វផ្សាយទៅកាន់ទស្សនិកជនរាប់លាននាក់។ ក្នុងនោះដែរលោកស្រី ឱរ លក្ខិណា អគ្គនាយករង នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក៏បានបង្ហោះសារអោយលោក តាប៊ុយ និងពិធីករ ពិធីការិនី របស់កម្មវិធី “ពេញចិត្តឬអត់” ធ្វើការសូមទោសជាសាធារណៈ ចំពោះពាក្យសំដីរបស់ខ្លួន ទោះជាចេតនា រឺ អចេតនាក៏ដោយ។ លោកស្រី អគ្គនាយករង ទូរទស្សន៍ជាតិបានរៀបរាប់ថា៖ “ថាមិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន! ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក

    July 31, 2020
  • ព័ត៌មានជាតិ

    ក្រុមការងារ​ព័ត៌មាននិង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បកស្រាយ និង​បដិសេធ​ទាំងស្រុង​ចំពោះ​គណនី Facebook ឈ្មោះ ចែទូច លក់ស្វាយ ដែល​បាន​ Live ​វីដេអូ ដែលមាន​ខ្លឹមសារ​ប្រមាថមើលងាយ មកលើ​សមត្ថកិច្ចក្រោយពេលខ្លួនបានជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយត្រូវសមត្ថកិច្ចផាកពិន័យ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​។ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័សបានធ្វើ​ការសហការ​ណ៍​ជាមួយ​ការ​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ផែន​ការងារ​សន្តិសុខនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្វែងរកនិង​កោះហៅ​បុគ្គល​ឈ្មោះ ស្វាយ សារី ឲ្យ​ចូលខ្លួន​មក​ទទួលកំហុស​ចំពោះមុខ​ច្បាប់និង​ធ្វើការ​សុំទោស​ជា​សា​រណៈ​។ ដោយ​ទទួលស្គាល់​ព័ត៌មាន​វីដេអូ​ដែល​ខ្លួន​បាន​បង្ហោះ​នោះ​ជា​ព័ត៌មាន​មិន​ពិតបុគ្គល​រូបនេះ​បាន​យល់ព្រម​ទទួលកំហុសហើយ​ចូលខ្លួន​មក​សារភាព​កំហុស​តាម​ការកោះហៅ​របស់​សម​ត្ថ​កិច្ចដោយ​បានធ្វើ​កិច្ចសន្យា និង​ថត​ជា​វីដេអូ​សុំទោស​ជា​សារ​ធារ​ណៈដើម្បី​សុំទោស​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ចំពោះ​ទង្វើ​ដែល​សង្គម​ស្អប់ខ្ពើម​នេះ​ផងដែរ ។​ ​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណជន ជាពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួមចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម រិះគន់​ក្នុងន័យ​ស្ថាបនា និង​ទទួលយក​ជា​មូលដ្ឋាន​ធ្វើការ​កែលម្អ ហើយក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការអត្ថាធិប្បាយ

    July 31, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ក្នុងចំណោមគ្នា៣នាក់កំពុងអង្គុយចុចទូរស័ព្ទលើម៉ូតូបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលទឹកថ្លា(ទីតាំងចាស់) តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យ២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ទី១/ ឈ្មោះ សុ ឃីម ភេទប្រុស អាយុ១៩ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២/ឈ្មោះ រ៉ា ស្នាក់នៅក្បែរគ្នា។ ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់។ បើតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេមានគ្នាបីនាក់ជិះម៉ូតូស្គូពី

    July 31, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន០២នាក់បន្ថែមទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមលិខិតបានឲ្យដឹងថា អ្នកជាសះស្បើយទាំង២នាក់គឺ ទី១-ស្ត្រីជនជាតិខ្មែរ មានអាស័យដ្ឋាននៅគីឡូលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គាត់បានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី និងទី២-បុរសជនជាតិខ្មែរ មានអាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី៕

    July 31, 2020