Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០១នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយរហូតដល់៣២នាក់។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន០១នាក់នោះ ជាបុរសជនជាតិខ្មែរជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក។ ចំណែកឯអ្នកជាសះស្បើយទាំង៣២នាក់នោះ មានជនជាតិខ្មែរចំនួន២៩នាក់ និងជនជាតិបរទេស០៣នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    August 2, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា បុរស២នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ និងរឹបអូសគ្រឿងញៀនបានប្រមាណ២០០គីឡូក្រាម ទាក់ទងនឹងករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវ ចូលប្រទេសកម្ពុជា។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ហើយក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាលចាប់ខ្លួនបានមនុស្ស២នាក់ រឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់បីមួយគ្រឿង។

    August 1, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក បណ្តាលឱ្យមានអ្នកស្លាប់ ៤នាក់ របួសធ្ងន់ ៦នាក់ របួសស្រាល ៣នាក់ មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ៦នាក់។ បណ្តាលឱ្យខូចខាតយាន: ម៉ូតូ ៧គ្រឿង រថយន្តធុនតូច ៣គ្រឿង រថយន្តធុនធំ ២គ្រឿង យានផ្សេងៗ ៣គ្រឿង ថ្មើរជើង ២នាក់។ មូលហេតុគ្រោះថ្នាក់: ការបើកបរហួសល្បឿន ៤លើក មិនគោរពសិទ្ធិ ២លើក ប្រជែង ១លើក ស្រវឹង ១លើក។

    August 1, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ ផ្ទះបុរាណមានអាយុ១០០ឆ្នាំ របស់យាយ ប៊ុន រឿង នៅខេត្តបាត់ដំបងកំពុងទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាជាហូរហែ នឹងបានជួយបង្កើនប្រាក់ចំណូលដល់ដល់លោកយាយនិងប្រជាពលរដ្ឋនៅតំបន់នោះបានមួយកំរិតថែមទៀត។ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើអំពីឈើ ៣ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង ក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ ដោយផ្ទះនេះមានបណ្ដោយ ២៩ម៉ែត្រ និងទទឹង ១០.៥ម៉ែត្រ សង់លើផ្ទៃដី៥៤៥០ម៉ែត្រការ៉េ សង់តាមលំនាំម៉ូតបុរាណហោណាំង (រានហាល) នៅខាងមុខ។

    August 1, 2020
  • បច្ចេកវិទ្យា

    OPPO Reno4 ចាប់ផ្តើមសម្តែងឬទ្ធិ ជាមួយនឹងបច្ចេកវិទ្យា និងមុខងារថ្មីៗប្លែកៗ ពិសេសកាមេរ៉ា AI ជំនាន់ថ្មី និងបច្ចេកវិទ្យាសម្គាល់វៃឆ្លាត AI ធានាថាម៉ាអេម ! OPPO ជាក្រុមហ៊ុនស្មានហ្វូនឈានមុខលំដាប់ថ្នាក់អន្តរជាតិ ក្នុងចំណោមស្មាតហ្វូនល្បីៗ។ ពិសេសនៅក្នុងទីផ្សារប្រទេសកម្ពុជាវិញ OPPO បានជាប់ចំណាត់ថ្នាក់លេខ1 កាលពីឆ្នាំ 2019។ ថ្មីៗនេះ នៅលើផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ក៏ដាក់បានបង្ហាញនូវស្មាតហ្វូនត្រកូល Reno ស៊េរីបន្ទាប់ ជាត្រកូលដែលកើតចេញពីត្រកូល F ស៊េរី ដ៏ល្បីរន្ទឺខ្លាំងតាំងពីឆ្នាំ 2016 មកម្ល៉េះ ដែលនាំឲ្យអតិថិជនស្រឡាញ់ត្រកូល F

    August 1, 2020
  • ព័ត៌មានជាតិ

    បាត់ដំបង៖ នៅថ្ងៃ សុក្រ ១១កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងដោយស្របតាម​យោបល់ណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង​​ញៀននៃស្នងការដ្ឋាន លោកវរសេ​នីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានជម្រុញដឹកនាំកម្លាំងផ្នែក ជំនាញគ្រឿង​ញៀន នៃអធិការដ្ឋានធ្វើការបង្ក្រាបករណីរក្សា​ទុក ដឹកជញ្ជូនឬជួញដូរដោយខុស ច្បាប់នូវសារធាញៀនបានមួយករណីនៅក្នុងមូលដ្ឋានក្រុមទី

    August 1, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ បុរសម្នាក់មានបញ្ហាជាមួយនឹងប្រពន្ធ ដោយដោះស្រាយគ្នាមិនបាន ទើបជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារចោលប្រពន្ធ និងកូនតូចៗ ២នាក់សំណាងល្អមិនបានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចលេីស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ វ័យប្រហែល៣០ឆ្នាំជាងម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក អាយខុន ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ1AG-3747 ជិះមកពីម្តុំព្រែកលៀបរហូតមកដល់លើស្ពានជ្រោយចង្វារចាស់ ស្រាប់តែមកដល់ពាក់កណ្តាលស្ពាន ក៏ឈប់ម៉ូតូហើយលោតចុះចូលក្នុងទន្លេ ចៃដន្យអីមានបុរស ៣នាក់ គាត់បានប្រទះឃើញជនរងគ្រោះ ស្រែកហៅគេឲ្យជួយក៏នាំគ្នា ៣នាក់ លោតទឹកចូលទៅជួយហើយស្រង់ឡើងលើគោករួចហើយរៀបរាប់ប្រាប់ខ្លីៗថា

    August 1, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ: នារីម្នាក់មានផ្ទៃពោះ៣ខែ បានសម្លាប់ខ្លួនឯង ដោយគ្រាន់តែឈ្លោះទាស់ទែង ជាមួយប្ដីបន្តិចបន្ទួច សុខចិត្តបញ្ចប់ជីវិតទាំងកូនក្នុងផ្ទៃ។ ហេតុការណ៍ភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០នៅក្នុងបន្ទប់ជួលជាន់ទី២ ក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះមានឈ្មោះ ស្រី ល័ក្ខ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ មានស្រុកកំណើតនៅខេត្តព្រៃវែង។ បើតាមប្អូនស្រីម្នាក់បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើបានឡាយវីដេអូយំស្រែក ក្រោយពីឈ្លោះគ្នាជាមួយប្ដី ហើយក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ពេលនោះរូបគាត់ក៏ស្ទុះទៅមើលឃើញស្ត្រីរងគ្រោះខាងលើ ចងកជាមួយខ្សែអង្រឹងទៅភ្ជាប់នឹងឥដ្ឋខ្យល់លើបង្អួចត្រដរខ្យល់ទៅហើយ ។ រូបគាត់ក៏រត់មកប្រាប់គេឯងឲ្យមកជួយ តែអកុសល្យស្ត្រីរងគ្រោះ បានស្លាប់បាត់ទៅហើយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលរស់នៅជិតនោះ ចេញមកមើលព្រោងព្រាត និងរាយការណ៍

    August 1, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២:៤៥នាទី ដោយយោងសេចក្តីជូនដំណឹងលេខ ០៦៥/២០សជណច្រ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកជំទាវ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ និងលោក ទៀង

    August 1, 2020
  • ព័ត៌មានជាតិ

    ព្រះសីហនុ៖ សូមអបអរសាទរស្ត្រីជាម្តាយនិងទារកភ្លោះចំនួន៣នាក់ ដែលវេជ្ជបណ្ឌិតនិងគ្រូពេទ្យឆ្មប មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានជួយសម្រាលដោយការវះកាត់ទទួលបានជោគជ័យ សុវត្ថិភាពទាំងម្តាយទាំងកូន នៅវេលាម៉ោងជាង២រសៀលថ្ងៃ៣១កក្កដា២០២០ ។ គ្រូពេទ្យប្រាប់ថា កូនភ្លោះទាំង៣ គឺប្រុសទាំង៣នាក់ មានឪពុកជាកសិករ ម្តាយជាស្ត្រីមេផ្ទះ រស់នៅឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ👶👶👶៕ ប្រភព៖ លោកពូ ហ៊ុយ ប៊ុនឡេង

    August 1, 2020