- Khmernote Media
- ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ នគរបាលក្រុងព្រះសីហនុឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ពីបទ គំរាមប្លន់យកប្រាក់ចំនួន ៦០០០ដុល្លារពីស្ត្រីជនជាតិចិនដូចគ្នា។ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន ពាក់ពន្ធ័បទល្មើស លួចមានស្ថានទម្ងន់ទោស ហិង្សាប្រើកាំបិតចុងស្រួចគំរាមប្លន់ យកលុយចំនួន ៦០០០ដុល្លារ នៅក្នុងបន្ទប់លេខ៨២២៣ សណ្ឋាគារ ស៊ីទូហាយកាង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះថា ជនរងគ្រោះមានឈ្មោះ Huang Jie ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល
August 6, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលជាសះស្បើយចំនួន០៨នាក់ទៀត និងមិនមានអ្នកមានជំងឺកូវីដ១៩ថ្មីឡើយ។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកជាសះស្បើយចំនួន ០៨នាក់ គឺ ក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជាចំនួន ០៣នាក់ ជនជាតិខ្មែរមកពីប្រទេសឥណ្ឌូនេស៊ីចំនួន០២នាក់ និងជនជាតិបរទេសចំនួន ០៣នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
August 6, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានឲ្យដឹងថា នៅវេលាប្រហែលម៉ោង៣ជាង នាថ្ងៃទី៥ សីហា ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្ដាលមកពីរថយន្តធន់ធំ ដាច់ហ្រ្វាំងរេចង្កូចទៅបុករថយន្តធន់តូចចំនួន៥គ្រឿង និងម៉ូតូ០២គ្រឿងទៀតដែលចតនៅតាមចិញ្ចើមផ្លូវ បណ្តាលអោយខូចខាតយ៉ាងដំណំ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួនបានភ្លាមៗបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក៕
August 5, 2020 - បច្ចេកវិទ្យា
Ford Everest គឺជាប្រភេទរថយន្ត SUV ខ្នាតធំដែលជាកូនកាត់រវាង SUV នឹងរថយន្ត Pick Up Ranger ដែលផ្នែកខាងមុខ និងប្រព័ន្ធជើងក្រោមហាប់ណែនដូចទៅនឹងរថយន្ត Ranger ដែរ។ ដោយសារតែវាមាន DNA រួមជាមួយរថយន្ត Ford Ranger ហេតុនេះហើយទើបធ្វើអោយរថយន្ត SUV មួយនេះអាចបើកបរបានគ្រប់ស្ថានភាពផ្លូវមិនចាញ់រថយន្ត Pick Up នោះឡើយ។ រថយន្តនេះមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាង 10ឆ្នាំមកហើយ និងត្រូវបានទទួលស្គាល់ពីគុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងភាពធន់រឹងមាំពីសំណាក់អតិថិជន ហេតុនេះហើយទើបធ្វើអោយរថយន្ត Ford Everest
August 5, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានផ្តល់ដំណឹងដល់ទូរទស្សន៍ជាតិកម្ពុជានៅរសៀលថ្ងៃនេះថា តបតាមការស្នើសុំរបស់និស្សិតចំនួន 32 នាក់ កាលពីវេលាម៉ោង10 នាព្រឹកថ្ងៃពុធ ទី5 ខែសីហា ឆ្នាំ 2020 ស្ថានទូតបានធ្វើការ និងសហការជាមួយអាជ្ញាធរថៃ និងកម្ពុជា ជាពិសេស ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ជួយសម្រួលដំណើរមាតុភូមិនិវត្តន៍និស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីសកលវិទ្យាល័យចំនួន16 នៅប្រទេសថៃ ទៅកម្ពុជាវិញប្រកបដោយសុវត្ថិភាព៕
August 5, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មានបានបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងត្រីមាសទី១កន្លងទៅនេះ រកចំណូលបានសរុបជាង ៧៥ប៊ីលានរៀល ឬត្រូវជាប្រមាណជិត២០លានដុល្លារអាមេរិក ពីប្រតិបត្តិការអាជីវកម្មផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។ នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី៥ ខែសីហានេះ។ ចំណូលសរុបនេះ មានការកើនឡើង ចំនួន៣៧,២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ របាយការណ៍ដដែលនេះ បានឱ្យដឹងដែរថា ប្រាក់ចំណេញសុទ្ធមុនការបង់ពន្ធមានចំនួនជាង ២៦ប៊ីលានរៀល ស្មើប្រហាក់ប្រហែល ៦,៦លានដុល្លារ ដោយកើនឡើងរហូតដល់ជាង ២០០ភាគរយ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានត្រឹមតែជាង ១៨ប៊ីលានរៀល។ ឯកឧត្តម អ៊ុ សុថា ប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ក្នុងត្រីមាសទី១កន្លងទៅនេះ
August 5, 2020 - សង្គម
រឿងរ៉ាវតារា Facebook និងជាអ្នកលក់ឡេល្បីឈ្មោះម្នាក់ គឺអ្នកនាង Love Riya ត្រូវបានចោរចូលគាស់ផ្ទះយកទូរដែក ដោយនាងនិយាយថាបាត់លុយអស់៣០ម៉ឺនដុល្លារ ត្រូវបានលោកស្នងការខេត្តកណ្តាល បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ករណីខាងលើគឺមិនមានបាត់បង់ទ្រព្យសម្បត្តិ សូម្បីតែប្រាក់មួយរយរៀលនោះឡើយ ហើយសមត្ថកិច្ចក៏បានតាមដានស្រាវជ្រាវស្វែងរកមុខសញ្ញាផងដែរ។ ក្នុងនោះដែរ លោកជំទាវ ហ៊ុន ស៊ីណាត ដែលគេស្គាល់ថាជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហោះសារនិយាយចំៗអោយទៅអ្នកនាង Love Riya ដោយលោកជំទាវបានសរសេររៀបរាប់ថា៖ “នាងនេះបំពុលសង្គមធ្វើអោយគេអែងខ្វល់តែរឿងគាត់រហូតអញ្ចឹងសូមសមត្ថកិច្ចចាត់វិធានការលើនាងនេះម្ដងមើលពីព្រោះខ្ញុំដើរមានអ្នកជេរសមត្តកិច្ចខេត្តកណ្ដាលថារបបចោរលួចរបស់ស្រីម្នាក់នេះ ស្រីនេះហ៊ានឡាយពត៌មានមិនពិតនាំឲ្យមហាជនមានការយល់ច្រលំលើសមត្ថកិច្ចថាអសមត្ថភាពការពារសន្តិសុខជូនរាស្ត្រមិនបាន។”
August 5, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅរាត្រីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានចាត់តាំងលោកវរសេនីយ៍ត្រី ឃីម ផល្លា អធិការរង ដឹកនាំកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក ចុះសហការជាមួយគណៈកម្មការ មានមន្ទីទេសចរណ៏ខេត្ត និងជំនាញពាក់ពន្ធ័ ចុះទៅពិនិត្យនិងបិទហាងបៀរហ្គាឌិន ០៤កន្លែង ។ ដោយស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបមាន៖ ១- ហ្គាឡាក់សុី ២- សែនមនោរម្យក្លាសុីក៥ ៣- សែនមនោរម្យក្លាសុីក៧ ៤- សែនសប្បាយផ្លាទីនឹម បន្ទាប់ពីចុះពិនិត្យឃើញថាបៀរហ្កាឌិនចំនួនខាងលើគឺ ដោយសារពុំមានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ដូច្នេះគណៈកម្មការចម្រុះតម្រូវ៖ អោយម្ចាស់អាជីវកម្មទាំងអស់បិទជាបណ្ដោះអាសន្នសិនចាប់ពីយប់នេះ ដើម្បីតម្រូវអោយម្ចាស់អាជីវកម្មដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណបើកជាលក្ខណៈភោជនីយដ្ឋានធម្មតាវិញ
August 5, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ ពីថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឯកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមយោបល់ណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំផ្នែកជំនាញធ្វើការនាំខ្លួនក្មេងប្រុស ចំនួន ០៣នាក់ យកមកធ្វើការសាសួរស្រាវជ្រាវក្នុងករណីសង្ស័យធ្វើសកម្មភាព(កាត់ជញ្ជាំងតូប)លក់ដូរមួយកន្លែង ស្ថិតនៅក្នុងផ្សារព្រែកក្រូច ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចូលទៅលួចយកទ្រព្យសម្បត្តិនៅទីនោះ ។
August 5, 2020 - សុខភាព
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 បានចេញសេចក្ដីប្រកាសដល់បណ្ដាស្ថានទូត អង្គការអន្តរជាតិ និងសាធារណជនឲ្យបានដឹងថា មន្ត្រីស្ថានទូត និងអង្គការអន្តរជាតិ ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់សុខភាពសិន មុនមកកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានចំណារឯកភាពលើលិខិតលេខ ១៦៨ សខល ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាលសម្រាប់មន្ត្រីទូត និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A ទិដ្ឋាការការទូតប្រភេទ B គឺត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយសាមីប្រទេស បញ្ជាក់ថាគ្មានជំងឺ COVID-19 ក្នុងរយៈពេល ៧២ ម៉ោងសិនមុនចេញដំណើរ ហើយពេលមកដល់ត្រូវធ្វើតេស្ត និងសំណាកត្រូវយកនៅទីតាំងពិសេសក្នុងស្ថានីយមកដល់របស់អ្នកដំណើរតែម្ដង។ ក្រៅពីនោះក៏នៅមានចំណុចផ្សេងៗទៀតដែរ
August 5, 2020









