Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ កម្លាំងគយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ដោយសហការជាមួយមន្ត្រីកងរាជអាវធហត្ថលើផ្ទៃប្រទេស បានចេញប្រតិបត្តិការបង្ក្រាបរថយន្តលួចនាំចូលគេចពន្ធមកពីប្រទេសវៀតណាម ចំនួន២គ្រឿង តាមច្រករបៀងប៉ុស្តិ៍អន្តរជាតិត្រពាំងផ្លុង ចូលមកភ្នំពេញ ប្រទេសកម្ពុជា។ ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង១៖១៥នាទីយប់ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការបញ្ជាផ្ទាល់ពីលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ។ ប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ឃាត់រថយន្តគ្មានពន្ធនាំចូលចំនួនពីរគ្រឿង រួមមានរថយន្ត Chevrolet ផលិតឆ្នាំ ២០១៩ និងរថយន្ត Lexus

    August 7, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌធ្វើការបង្ក្រាបជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ពីជនរងគ្រោះជនជាតិចិនដូចគ្នា ចំនួន៣ម៉ឺនដុល្លារ និងរំដោះបានបុរសរងគ្រោះបានម្នាក់ កាលវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ចំណុចផ្សារយីហោឆែវភាយជីងជៀ ក្នុងផ្សាចិន ក្បែរកោះពេជ្រផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនរងគ្រោះឈ្មោះ TANG DEWEN ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវ៥១ កែង៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ ទេសចរណ៍កាន់លិខិតឆ្លងដែនលេខEJ.1131456។ ជនសង្ស័យ

    August 7, 2020
  • សុខភាព

    ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ចាប់ផ្ដើម​តេស្ដ​វ៉ាក់សាំង COVID-19 ​លើមនុស្ស​ដំណាក់​កាល​ទី​៣​នៅ​សប្ដាហ៍​ក្រោយ ដែលវ៉ាក់សាំងនេះ​​ បង្កើត​​ដោយ​ក្រុមហ៊ុនចិន​ Sinovac Biotech ​​។ សារព័ត៌មានCNA បានចុះផ្សាយ​នៅ​ថ្ងៃទី៦ ខែ​សីហា នេះថា​ ​វ៉ាក់សាំង COVID-19 នេះ​គឺ​ជា​​ការ​សហការ​រវាង​ក្រុមហ៊ុន​ផលិត​ឱសថ​​ Bio Farma របស់​ប្រទេស​ឥណ្ឌូណេស៊ី និង​ក្រុមហ៊ុន Sinovac Biotech របស់ចិន។ ការ​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​វ៉ាក់សាំង​នេះ​គឺ​បន្ទាប់ពី​ប្រ​ទេសឥណ្ឌូណេស៊ី​​មាន​​ករណី​ឆ្លង​នៅ​ប្រទេស​កើន​ឡើង​។ ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី​៣​នៃ​វ៉ាក់សាំង​នេះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា និងត្រូវការ​​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម ១ ៦២០​នាក់​អាយុ​ចន្លោះ​១៨​ទៅ​៥៩​ឆ្នាំ។ ក្នុង​ការ​តេស្ដ​សាកល្បង​នេះ អ្នក​ចូលរួម​ពាក់កណ្ដាល​នឹង​ទទួល​បាន​វ៉ាក់សាំង​ក្នុង​រយៈពេល​៦​ខែ និង​​អ្នក​នៅ​សល់​ទទួល​បាន​ថ្នាំ​បញ្ឆោត (Placebo)។ បច្ចុប្បន្ន​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ចំនួន ៨០០​នាក់​ហើយ។

    August 7, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទឲ្យបានជ្រាបថា ដោយសារការដោះស្រាយទឹកជំនន់ជនលិច នៅតំបន់ភូមិសាស្ត្រមួយចំនួនក្នុងរាជធានីភ្នំពេញ អង្គភាពលូទឹក នៃមន្ទីរសាធារណការរាជធានីភ្នំពេញ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការដាក់ទុយោបូមទឹកកាត់ទទឹងបន្ទាន់ នៅចំណុចស្ថានីយ៍បូមទឹកបឹងទំពន់ ផ្លូវ៣៧១ ដោយប្រើរថយន្តបូមរំដោះទឹកចល័តមួយគ្រឿង ដោយបំពាក់ម៉ូទ័របូបទឹកទំហំ២តឹក ចំនួន៤គ្រឿង មានសមត្ថភាពបូមទឹកស្មើនឹងស្ថានីយបូមទឹកតូចមួយផងដែរ ដែលស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ព្រំប្រទល់សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើតាមសម្ដីមន្ត្រីជំនាញរបស់អង្គភាពលូទឹក នៃមន្ទីរសាធារណការរាជធានីភ្នំពេញ បានអោយដឹងបឋមថា ការពង្វាងចរាចរ ត្រូវអនុវត្តដូចខាងក្រោម ៖ ១. ការធ្វើចរាចរពីទិស ផ្លូវលេខ២៧១ ក្នុងទិសដៅឆ្លងកាត់ផ្លូវលេខ៣៧១ ត្រូវពង្វាង

    August 7, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលជាសះស្បើយចំនួន០៤នាក់បន្ថែមទៀត និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកជាសះស្បើយចំនួន ០៤នាក់ គឺជាបុរសជនជាតិខ្មែរទាំង០៤នាក់ ដែលធ្វើដំណើរមកពីប្រទេសរុស្ស៊ី។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    August 7, 2020
  • PR

    ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell បានឧបត្ថម្ភទឹកដោះគោ, ទឹកបរិសុទ្ធ និងទឹកលាងដៃស្មើនឹងថវិកាសរុប ២០ ០០០ដុល្លារដល់អង្គការសប្បុរសធម៌ Happy Tree នាថ្ងៃព្រហស្បតិ៍ទី ៦ ខែសីហានេះ។ ដោយមានគោលដៅអាជីវកម្ម ផ្ដោតសំខាន់លើសុវត្ថិភាពនិងទំនួលខុសត្រូវសង្គម ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell បានឧបត្ថម្ភទឹកដោះគោ, ទឹកបរិសុទ្ធ និងទឹកលាងដៃស្មើនឹងថវិកាសរុប ២០ ០០០ដុល្លារដល់អង្គការសប្បុរសធម៌ Happy Tree ដែលតែងតែផ្ដល់នូវសេវាសុខាភិបាល, អប់រំ និងសង្គមដល់ជនងាយរងគ្រោះនៅក្នុងពិភពលោក។ គួរបញ្ជាក់ថា Shell គឺជាក្រុមហ៊ុនថាមពលអន្តរជាតិឯកទេសខាងប្រេងម៉ាស៊ីន, ប្រេងរំអិល និងឧស្ម័នធម្មជាតិ។ មានការិយាល័យកណ្ដាលក្នុងប្រទេសហូឡង់ Shell បានបង្ហាញខ្លួនរួចមកហើយក្នុងប្រទេសកម្ពុជាតាម

    August 6, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០៖ បន្ទាប់ពីមហាព្រឹត្តិការណ៍ដ៏ធំកក្រើកពិភពលោកទាំងមូលរបស់ក្រុមហ៊ុន សាមសុង ដែលបានធ្វើការដាក់បង្ហាញរូងរាងពិតនៃអធិរាជមហាអំណាចស្មាតហ្វូនប៊ិកដែលមានតែមួយគ្មានពីរគឺ Samsung Galaxy Note 20 និង Galaxy Note 20 Ultra នៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ នៅម៉ោង 21:00 នាទីយប់ រួចមក ក្រុមហ៊ុនសាខាថៃសាមសុង អេឡិចត្រូនិចប្រចាំព្រះរាជាណាចក្រកម្ពុជាបានធ្វើការអញ្ជើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើនរូបដើម្បីជាសាក្សីនៃការដាក់បង្ហាញជាសកលនៃកំពូលមហាព្រឹត្តិការណ៍ជាទីមោទនៈបំផុតនេះ ក៏ដូចជាទទួលយកបទពិសោធន៍ដោយផ្ទាល់នូវរូបរាងពិត, ភាពអស្ចារ្យ, លក្ខណៈពិសេស, តម្លៃលក់ពិតប្រាកដក្នុងទីផ្សារប្រទេសកម្ពុជាយើង

    August 6, 2020
  • ព័ត៌មានជាតិ

    ស្រុកកំពង់សីលា-នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉េត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅស្របគ្នា ពីខេត្តព្រះសីហនុ -ភ្នំពេញ។ សមត្ថកិច្ចប្រាប់ថា រថយន្តម៉ាស់ស្ដាពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-0097 ជិះគ្នា០៤នាក់ បើកបរដោយឈ្មោះ គុយ រតនៈ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ បុកប៉ះពីក្រោយម៉ូតូម៉ាក C125 ពាក់ស្លាកលេខ ព្រះសីហនុ 1F-2374 បណ្ដាលអោយអ្នកបើកបរម៉ូតូឈ្មោះ

    August 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អត់លុយជក់ថ្នាំ ជនសង្ស័យ២នាក់ បែកគំនិតធ្វើសកម្មភាពលួចយកកង់សាគួររថយន្ត TACOMA កាលពីវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខស្នាក់ការក្រុមហ៊ុនសន្តិសុខKNSK ផ្ទះលេខ៣១A ផ្លូវលេខ៨ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយយកទៅលាក់ទុកបាន៣យប់ ពេលនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព និងកំណត់មុខសញ្ញាឃាត់ខ្លួនបានម្នាក់ហើយ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ។ ជនសង្ស័យឈ្មោះ អ៊ឹម ច័ន្ទវាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៥៣៩ ផ្លូវលំ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

    August 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ក្រោយពីមេឃភ្លៀងធ្លាក់ខ្លាំងហើយលាយឡំជាមួយខ្យល់បក់បោកយ៉ាងខ្លាំងដែរនោះ បានធ្វើឲ្យដើមឈើដ៏ធំ និងមានកម្ពស់ខ្ពស់មួយដើម ដែលដុះនៅក្នុងបរិវេណស្ថានទូតបារាំង បានបាក់រលំសង្កត់លើរបងស្ថានទូត និងរថយន្តចំនួន២គ្រឿង កំពុងធ្វើដំណើរតាមផ្លូវ និងឈប់រងចាំស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ កាលវេលាម៉ោង០៥:១០នាទីល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចខាងត្បូង លើផ្លូវនគររាជ(លេខ៨០) មុខមន្ទីរពេទ្យបេះដូង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកឯនៅក្នុងខណ្ឌបឹងកេងកង នៅវេលាម៉ោងខាងលើក៏មានភ្លៀងធ្លាក់ លាយឡំ និងខ្យល់កន្ត្រាក់ បានធ្វើអោយដើមឈើធំចំនួន៣ដើម ទី១.នៅចំណុចជាប់របងវត្តមហាមន្ត្រី ផ្លូវ១៦៣ សង្កាត់អូរឡាំពិក ទី២.នៅលើផ្លូវម៉ៅសេទុង (ជិតស្ថានទូតចិន) ក្នុងសង្កាត់ទំនប់ទឹក

    August 6, 2020