- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ ប្រភពពីលោកផែង វណ្ណៈ បានឲ្យដឹងថាកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ តាមរយៈការមេីលវីដេអូនេះ ឃេីញថារថយន្ដ Land Cruiser ពណ៌ ស បានបេីកបុកទាំងកំរោល បើកពីមុខហេីយមិនអស់ចិត្ត នៅបត់ឡានតាមដេញបុកពីក្រោយថែមទៀត។ ហេតុការណ៍នេះរថយន្តជនបង្ក Land Cruiser បានបន្សល់ទុកនូវស្លាកលេខ នៅកន្លែងកេីតហេតុ 2AW-2099 ភ្នំពេញ ផ្ទះលេខ ២៤៣-២៤៤ ផ្លូវ ៥៩៨ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ១ ខណ្ឌ ឫស្សីកែវ រាជធានី ។
August 8, 2020 - សុខភាព
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីស្ថានភាពជំងឺគ្រុនឈីកដែលចាប់ផ្ដើមផ្ទុះនៅខេត្តបន្ទាយមានជ័យនាពាក់កណ្ដាលខែកក្កដា ឆ្នាំ ២០២០ នេះ បន្តកើនឡើងទៀតហើយ។ យោងតាមការសង្កេតតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈីកថ្នាក់ជាតិបានបញ្ជាក់ថា គិតត្រឹមថ្ងៃ ០៦ ខែ សីហា ឆ្នាំ ២០២០ នេះបានរកឃើញករណីសង្ស័យជំងឺគ្រុនឈីកសរុបចំនួន ២០៤៧ នាក់ របាយការណ៍នេះបានតាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាមពីមន្ទីរសុខាភិបាលខេត្តចំនួន ១៥ ខេត្តរួមមាន ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្ដាល បន្ទាយមានជ័យ កំពង់ចាម និងខេត្តសៀមរាប។ ក្នុងចំនួនសរុបករណីសង្ស័យជំងឺគ្រុនឈីកខាងលើមាន
August 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រដឹកដែកឈប់អែបស្ដាំផ្លូវ មិនដាក់ស្លាកសញ្ញា ត្រូវបុរសម្នាក់បើកកង់បីឥណ្ឌាបើកដឹកភ្ញៀវ២នាក់ទៀតទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរួញចូលគ្នារងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យតៃកុងរងរបួសបែកក្បាលហូរឈាមពេញអាវ តែមិនប៉ះពាល់ដល់ភ្ញៀវអង្គុយខាងក្រោយឡើយ គ្រាន់តែប្រកែកគ្នាយកត្រូវរៀងខ្លួន ផ្អើលពេញកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០:៣៥នាទីយប់ ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចខាងជើងស្ថានទូតរុស្សី លើកំណាត់ផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1915 ធ្វើដំណើរតាមបណ្ដោយផ្លូវ៧៨ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់អែបស្ដាំដៃ ដើម្បីរងចាំអោយខាងការដ្ឋានស្ទូចដែកពីរថយន្តកុងតៃន័រមួយគ្រឿងទៀតអស់
August 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានអគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកវត្ថុធាតុដើមរបស់សិប្បកម្មផលិត និងវេចខ្ចប់ផលិតផល សម្ភារ:សំណង់មួយកន្លែងយ៉ាងខ្លាំង មានលក្ខណៈទ្រង់ទ្រាយធំ គិតត្រឹមម៉ោង០៦ព្រឹកនេះ រយៈពេល៣ម៉ោងពេញ ដែលកម្លាំងសមត្ថកិច្ច និងក្រុមពន្លត់អគ្គីភ័យកំពុងបន្តសកម្មភាពអន្តរាគមន៍ពន្លត់ នៅមិនទាន់រលត់ទាំងស្រុងនៅឡើយ ដោយប្រើប្រាស់កម្លាំងចម្រុះ គ្រឿងចក្រ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងតាំងពីម៉ោង០២:៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចសិប្បកម្មផលិតនិងវេចខ្ចប់ផលិតផលសម្ភារៈសំណង់របស់ក្រុមហ៊ុន “គ្លូប៊លខេមស្តារ GOLDBAL CAMSTAR CO.,LTD. GCS” ដែលមានទីតាំងស្ថិតនៅចំណុចផ្លូវបេតុង ក្រោយផ្សារឯករាជ្យ១ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា រោងចក្ររងគ្រោះដោយសារអគ្គីភ័យខាងលើ
August 8, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០៣នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន០១នាក់ផងដែរ។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានចំនួន០៣នាក់នោះ គឺជាបុរសជនជាតិខ្មែរ ទាំង០៣នាក់ ដែលធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជា។ សូមអានព័ត៌មានលំអិតខាងក្រោម៖
August 8, 2020 - សង្គម
ថ្មីៗនេះមានការរិះគន់ជាខ្លាំង ដោយសារតែ ម្ចាស់ចំការសាវម៉ៅមួយកន្លែងនៅខេត្តកំពត បានថតវិដេអូបង្ហោះ ដោយរឿងហេតុគឺស្រ្តីជាអ្នកលក់សាវម៉ាវម្នាក់ទិញសាវម៉ៅគេមកលក់តែ ខ្វះស្លឹកក៏ជិះម៉ូតូឌុបកូនតូចៗ ចូលទៅប៉ះស្លឹកសាវម៉ាវនៅចំការរបស់គាត់ដោយគ្មានបានសុំ ហើយពេលគាត់ចាប់បាន ក៏ដកសោរម៉ូតូ ហើយឲ្យស្ត្រីអ្នកលក់សាវម៉ាវនោះបេះស្លឹក យកទៅទុកកន្លែងដើមវិញ។ ម្ចាស់ចំការនិយាយថាស្រ្តីអ្នកលក់សាវម៉ាវនោះ មកបេះស្លឹកសាវម៉ាវគាត់រាល់ថ្ងៃ មិនត្រឹមតែប៉ុណ្ណោះថែមទាំងស្រដីឲ្យស្រ្តីនោះស្បថ បើមិនដែលកាច់ ឲ្យស្បថជាមួយលោកតា ប្រយ័ត្នងាប់ចោលកូនទៀតផង។ ឥលូវនេះម្ចាស់ចំការបានចេញវិដេអូបកស្រាយ ដោយបាននិយាយថា គាត់គ្រាន់តែមិនចង់ឲ្យអ្នកលក់បន្លំអតិថិជន ដោយយកសាវម៉ាវនាំចូលពីថៃ ឬ វៀតណាម មកលក់បន្លំ ធ្វើឲ្យខូចឈ្មោះ ទិញគេហើយលួចកាច់មែកសាវម៉ាវពីចំការគាត់ យកទៅបន្លំគេវាមិនល្អទេ។ សូមប្រិយមិត្តទស្សនាវិដេអូបកស្រាយរបស់គាត់ខាងក្រោម ដើម្បីឲ្យដឹងលំអិត៖
August 7, 2020 - សង្គម
ឯកឧត្តម ម៉ុង ឬទ្ធី បានបង្ហោះឲ្យដឹងពេលដែលចុះមើលចំការ បានឃើញពលរដ្ឋមកច្រូតស្មៅ ហើយមើលឃើញពីជីវភាពលំបាករបស់ពួកគាត់ ធ្វើឲ្យនឹកឃើញដល់ជីវភាពរបស់គ្រួសារលោកឧកញ៉ាកាលពី ៥០ឆ្នាំមុន។ លោកឧកញ៉ាបានមានប្រសាសន៍ថា នឹងខិតខំរកមធ្យោបាយវិនិយោគទុនលើវិស័យកសិកម្ម កសិឧស្សាហកម្មនៅទីជនបទបន្ថែមទៀត ដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។ ខាងក្រោមនេះជាសម្រង់ការសរសេរបង្ហោះរបស់លោកឧកញ៉ាលើហ្វេសបុកផេក៖ “វេលាម៉ោង៤ល្ងាចថ្ងៃសុក្រទី០៧ ខែសីហា ឆ្នាំ២០២០ក្នុងដំណើរចុះមកមេីលចំការបានជួបសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលចូលមកច្រូតស្មៅយកទៅអោយគោសុី បេីមេីលទៅជីវភាពរបស់ពួកគាត់មិនខុសពីជីវភាពរបស់គ្រួសារខ្ញុំកាលពី៥០ឆ្នាំមុននោះទេ ដេីម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់នោះ ខ្ញុំត្រូវតែខិតខំរកមធ្យោបាយវិនិយោគទុនលើវិស័យកសិកម្ម កសិឧស្សាហកម្មនៅទីជនបទបន្ថែមទៀតដេីម្បីផ្តល់ការងារជូនពួកគាត់ធ្វើ”៕ គួររម្លឹកថា កាលពីប៉ុន្មានថ្ងៃមុន ឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារចាក់ដោតមួយឲ្យអ្នកចូលចិត្តបង្ហោះអួតទ្រព្យសម្បត្តិ មេត្តាឈប់ធ្វើសកម្មភាពបែបនេះទៀត ហើយគួរណាយកទ្រព្យសម្បត្តិទៅវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីបង្កើតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើ
August 7, 2020 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយប្រើហិង្សាវាយដំមកលើនារីម្នាក់បណ្តាលឲ្យរងរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំនុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមការបញ្ជាក់ពីនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ព្រាប ភារម្យ អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកនារីរងគ្រោះមានឈ្មោះ ម៉ី សេរី អាយុ២៨ឆ្នាំ មុខរបរ បម្រើការងារនៅមន្ទីពេទ្យបង្អែកស្រុករមាសហែក រស់នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមការបំភ្លឺពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុនាងបានជិះម៉ូតូចេញពីកន្លែងធ្វើការត្រឡប់មកផ្ទះដូចសព្វដង ខណៈនោះស្រាប់តែជនសង្ស័យ ដែលរស់ក្នងភូមិឃុំជាមួយគ្នា និងតាមសុំស្នេហ៍នាងផងដែរ ប៉ុន្តែរូបនាងបានបដិសេធមិនព្រមស្រឡាញ់ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូមកឈប់ក្បែររួចបានស្ទុះមកវាយរូបនាងមួយដៃ និងបុកម៉ូតូផ្តួលចាប់ច្របាច់កអូសទៅខាងត្បូងថ្នល់
August 7, 2020 - សង្គម
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារស្ត្រីបានធ្វើសកម្មភាពយកកាំបិតមកប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡើងៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះតែម្តង។ ក្មេងស្រីរងគ្រោះត្រូវបានគ្រូពេទ្យដេរមុខប្រមាណ១០០ថ្នេរ និងដៃជាង២០ថ្នេរ។ ករណីនេះផងដែរ លោកឧកញ៉ា ឌួង ឆាយ និង ភរិយា ក៏បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ជាមួយនឹងគ្រួសារក្មេងស្រីរងគ្រោះ និងបានសន្យាថាជួយក្មួយស្រីទៅព្យាបាលអ៊ុតមុខនៅប្រទេសថៃ រឺ កូរ៉េ អោយបានជាសះស្បើយនៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។ នៅមុននេះបន្តិចលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះនៅលើគណនីហ្វេសប៊ុកថា៖ “ថ្ងៃនេះឆ្លៀតពេលពីការងារបានទិញតុក្កតា និងជូនថវិកាបន្តិចបន្តួចអោយក្មួយ សុជាតា
August 7, 2020 - សង្គម
ទារិកាទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ នៅជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ថ្ងៃមិញនេះយោងតាមកាលបង្ហោះរបស់បងប្រុសដែលមានគណនីហ្វេសបុកឈ្មោះ ពូឈីវ បានឲ្យដឹងថា អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមី បានទៅសួរសុខទុក្ខ និងបានឧបត្ថម្ភទាំងថវិកា និងសម្ភារជូនទារិកាកំសត់ថែមទៀត។
August 7, 2020









