សង្គម

បារម្ភសតិអារម្មណ៍របស់ក្មួយស្រីពេក ថ្ងៃនេះឧកញ៉ាឌួង ឆាយ បានធ្វើរឿងរំភើបចិត្តមួយនេះ ដើម្បីឲ្យក្មួយស្រីរឹងមាំ និងក្លាហានចេញក្រៅជួបគេឯង

BY
Khmernote Media
August 7, 2020

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារស្ត្រីបានធ្វើសកម្មភាពយកកាំបិតមកប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡើងៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះតែម្តង។

ក្មេងស្រីរងគ្រោះត្រូវបានគ្រូពេទ្យដេរមុខប្រមាណ១០០ថ្នេរ និងដៃជាង២០ថ្នេរ។ ករណីនេះផងដែរ លោកឧកញ៉ា ឌួង ឆាយ និង ភរិយា ក៏បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ជាមួយនឹងគ្រួសារក្មេងស្រីរងគ្រោះ និងបានសន្យាថាជួយក្មួយស្រីទៅព្យាបាលអ៊ុតមុខនៅប្រទេសថៃ រឺ កូរ៉េ អោយបានជាសះស្បើយនៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។

នៅមុននេះបន្តិចលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះនៅលើគណនីហ្វេសប៊ុកថា៖ “ថ្ងៃនេះឆ្លៀតពេលពីការងារបានទិញតុក្កតា និងជូនថវិកាបន្តិចបន្តួចអោយក្មួយ សុជាតា និងសួរសុខទុក្ខអំពីស្ថានភាពជំងឺមុខរបួសរបស់ក្មួយ និងញាំតែទឹកដោះគោគុជអោយក្មួយស្រីបានចេញពីផ្ទះខ្លះដើម្បីអោយក្មួយមានភាពរឹងមាំ និងក្លាហានហ៊ានចេញមកក្រៅផ្ទះជួបគេឯង ពីព្រោះខ្ញុំបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្មួយស្រី។ ពូមីងគ្មានអ្វីក្រៅពីអាណិត និងលើកទឹកចិត្តបួងសួងបន់ស្រន់អោយក្មួយស្រីបានជាសះស្បើយដូចដើម 🙏🙏🙏”៕

Share This Post: