សង្គម

គ្រាន់តែបេះស្លឹកសាវម៉ាវប៉ុន្មានមែក ម្ចាស់ចំការដកសោរម៉ូតូ និងឲ្យនាងស្បថបែបនេះ ហើយយកស្លឹកទៅដាក់កន្លែងដើមវិញ ឥលូវនេះម្ចាស់ចំការចេញវិដេអូបកស្រាយហើយ គឺក្រោមហេតុផលទាំងនេះ “ដើម្បីផ្លែឈើខ្មែរ”

BY
Khmernote Media
August 7, 2020

ថ្មីៗនេះមានការរិះគន់ជាខ្លាំង ដោយសារតែ ម្ចាស់ចំការសាវម៉ៅមួយកន្លែងនៅខេត្តកំពត បានថតវិដេអូបង្ហោះ ដោយរឿងហេតុគឺស្រ្តីជាអ្នកលក់សាវម៉ាវម្នាក់ទិញសាវម៉ៅគេមកលក់តែ ខ្វះស្លឹកក៏ជិះម៉ូតូឌុបកូនតូចៗ ចូលទៅប៉ះស្លឹកសាវម៉ាវនៅចំការរបស់គាត់ដោយគ្មានបានសុំ ហើយពេលគាត់ចាប់បាន ក៏ដកសោរម៉ូតូ ហើយឲ្យស្ត្រីអ្នកលក់សាវម៉ាវនោះបេះស្លឹក យកទៅទុកកន្លែងដើមវិញ។ ម្ចាស់ចំការនិយាយថាស្រ្តីអ្នកលក់សាវម៉ាវនោះ មកបេះស្លឹកសាវម៉ាវគាត់រាល់ថ្ងៃ មិនត្រឹមតែប៉ុណ្ណោះថែមទាំងស្រដីឲ្យស្រ្តីនោះស្បថ បើមិនដែលកាច់ ឲ្យស្បថជាមួយលោកតា ប្រយ័ត្នងាប់ចោលកូនទៀតផង។

ឥលូវនេះម្ចាស់ចំការបានចេញវិដេអូបកស្រាយ ដោយបាននិយាយថា គាត់គ្រាន់តែមិនចង់ឲ្យអ្នកលក់បន្លំអតិថិជន ដោយយកសាវម៉ាវនាំចូលពីថៃ ឬ វៀតណាម មកលក់បន្លំ ធ្វើឲ្យខូចឈ្មោះ ទិញគេហើយលួច​កាច់​មែក​សាវម៉ាវ​ពីចំការគាត់ យក​ទៅ​បន្លំ​គេ​វា​មិនល្អ​ទេ។ សូមប្រិយមិត្តទស្សនាវិដេអូបកស្រាយរបស់គាត់ខាងក្រោម ដើម្បីឲ្យដឹងលំអិត៖

Share This Post: