Khmernote Media
  • ព័ត៌មានជាតិ

    កាលពី​ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ វេលា​ម៉ោង ០៨ និង ០០ នាទី កម្លាំង​ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ សហ​ការណ៍​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០១ នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស រំលោភ​លើ​ទំនុកចិត្ត យក​រថយន្ត​ចំនួន ១០ គ្រឿង ស្មើនឹង​ប្រាក់​ចំនួន ១៩៩,៣០០​ដុល្លារ​អាមេរិក​(​ដប់​ប្រាំបួន​ម៉ឺន​ប្រាំបួន​ពាន់​បី​រយ​ដុល្លារ​អាមេរិក​) ប្រព្រឹត្ត​នៅ​ចំណុចឃ្លាំង​លក់​រថយន្ត​លេខ​១១០ ផ្លូវ​លេខ​១៩២៨ ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែ មករា ឆ្នាំ

    August 10, 2020
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយដើរបំពុលឆ្កែអ្នកភូមិស្លាប់ជាច្រើនក្បាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង១៥នាទីថ្ងៃទី៧​ ខែ​សីហា​ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានអ្នកភូមិបានចោទប្រកាន់ជនសង្ស័យមានឈ្មោះ មុំ វីរ: ភេទប្រុស អាយុ១៧ឆ្នាំ​ មានទីលំនៅមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ថា គាត់ជាចោរលួច។ ដោយសារតែពាក្យចោទប្រកាន់នេះបានឮដល់ឈ្មោះមុំ វីរ: ក៍ធ្វើឲ្យជនសង្ស័យចាប់ផ្តើមមានកំហឹង ហើយក៏បានធ្វើសកម្មភាពយកថ្នាំអង់ទ្រីនប្រឡាក់លាយជាមួយសាច់ជ្រូកមកបំពុលឆ្កែចំនួន០៤ក្បាលនៅផ្ទះមានដូចជា ផ្ទះរបស់ឈ្មោះ បូ នី , ផ្ទះទី២ ឈ្មោះ ឆែម

    August 10, 2020
  • ព័ត៌មានជាតិ

    សេចក្ដីរាយការណ៍បឋម បានអោយដឹងថា មានរថយន្តធុនធំមួយគ្រឿងដឹកដែកសសៃរាប់សិបតោន បើកចុះពីលើស្ពានច្បារអំពៅ ស្រាប់តែដាច់ហ្វ្រាំង ជ្រុលទៅបុករះរថយន្ត៥គ្រឿង និងកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្តជាច្រើនគ្រឿងរងការខូចខាតពេញផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌច្បារអំពៅ ចេញជួយអន្តរាគមន៍ទាំងព្រឹកតែម្ដង នាម៉ោង០៩:១០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ៕ ដោយ៖ បងម៉េង ខ្មែរណូត

    August 10, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ករណី លួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័) កើតហេតុថ្ងៃ សៅរ៍ ៤រោច.ខែស្រាពណ៌ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី នៅចំណុចស្ពានព្រែកបាទ្បាត់ឆឹង ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហុង សុខឡាំង ភេទស្រីអាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកប៉ានឃុំត្រេីយស្លាស្រុកស្អាងខេត្តកណ្តាល.(មុខរបរសិស្ស) ជនសង្ស័យមាន២នាក់ ទី១.ឈ្មោះ វី ម៉េងហ៊ង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ទី២.ឈ្មោះ

    August 10, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ បានសម្រេច យកទៅលក់បានលុយ៣០០ដុល្លារ តែត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ​ស្រាវជ្រាវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧:១០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ នៅមុខផ្ទះគ្មានលេខ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារ ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១។ ចំណែកជនសង្ស័យ០២នាក់ ៖ ១-ឈ្មោះធី អូន ភេទប្រុស អាយុ៣៥ឆ្នាំ

    August 10, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០៣នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចំពោះវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់នោះ គឺជាបុរសខ្មែរដែលមានអាស័យដ្ឋាននៅខេត្តត្បូងឃ្មុំ និងទើបតែមកពីប្រទេសឥណ្ឌា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ហើយពួកគេត្រូវបានធ្វើតេស្តចំនួន៤ដង ទើបរកឃើញវិជ្ជមាន នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕

    August 10, 2020
  • បច្ចេកវិទ្យា

    នៅថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២០នេះ ក្រុមហ៊ុន OPPO បានរៀបចំនូវកម្មវិធីពិសេសមួយដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាច្រើន ក៏ដូចជាសិល្បៈករល្បីៗ ដែលកម្មវិធីនេះរៀបចំឡើងនៅផ្សារទំនើប Aeon Mall ភ្នំពេញ ជាន់ទី១ ស្ថិតនៅក្នុង OPPO Service Center ផ្ទាល់តែម្តង។ នៅក្នុងកម្មវិធីដ៏ពិសេសនេះក្រុមហ៊ុន OPPO បានណែនាំនូវស្មាតហ្វូនថ្មីរបស់ខ្លួន ដែលជាត្រកូលស្មាតហ្វូនលក់ដាច់បំផុតមួយ គឺត្រកូល Reno Series ដែលវានឹងត្រូវបានប្រកាសជាផ្លូវការនៅពេលឆាប់ៗនេះ។ ត្រកូល OPPO Reno Series នេះដែរគឺជាត្រកូលស្មាតហ្វូនរបស់ OPPO ដែលលក់ដាច់និងពេញនិយមបំផុត សម្រាប់អ្នកប្រើប្រាស់គ្រប់កម្រិត

    August 9, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នេះជាគំរូល្អ នេះគឺទឹកចិត្តរបស់ពួកគាត់ សូមសរសើរនិងសូមអរគុណ ក្នុងនាមជាកងកម្លាំងមានសមត្ថកិច្ច ខណៈពេលកំពុងចេញល្បាត ការពារសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន បានយកចិត្តទុកដាក់ជួយសង្គ្រោះគាត់បានទាន់ពេលវេលា បុរសចំណាស់ម្នាក់ជិះម៉ូតូវីវាមួយគ្រឿង ត្រលប់ទៅផ្ទះវិញ បែរជាវិលមុខទប់ខ្លួនលែងបាន ក៏ជ្រុលទៅបុកខឿនសួនច្បារ បណ្ដាលឲ្យដួលងើបលែងរួច ហើយដកដង្ហើមមិនចង់រួច ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឃើញរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ទន្លេបាសាក់ មានទាំងក្រុមអ្នកសារព័ត៌មានយើង បានទៅដល់ដែរ និងបានជួយសង្គ្រោះបឋមដែរ ដោយច្របាច់ដៃច្របាច់ជើង អោយហិតប្រេងខ្យល់ដែរ តែនៅមិនទាន់ងើបរួចដដែល ទើបហៅរថយន្តសង្គ្រោះបន្ទាន់ និងគ្រូពេទ្យចុះមកជួយសង្គ្រោះបានទាន់ពេលវេលា ។ ហេតុការណ៍បានកើតមានឡើងនៅវេលាម៉ោង០៩:៥០នាទីយប់ ថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះ នៅជិតសួនច្បារនាគបាញ់ទឹក តាមបណ្ដោយផ្លូវជាតិព្រះសីហនុ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់

    August 9, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្ត Mazda BF50 THUNER មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន និងស្ថានភាពផ្លូវរាងកោងទៀត ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅគន្លងផ្លូវម្ខាងទៀត ចំណែកឯរថយន្តបង្កបានផ្ទុះបែកពោងសុវត្ថិភាព និងបាក់កាឡេកង់មុខខាងឆ្វេងបើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០០:២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវ២៧១ ត្រង់ចំណុចស្តុបទំនប់ទឹក ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកដំណើរដែលឃើញហេតុការណ៍បានប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកម៉ាស្ដារ (Mazda BT-50 THUNER) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-4422 បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ

    August 9, 2020
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានឡើងចងកធ្វើអត្តឃាតសម្លាប់ខ្លួននៅលើចុងកំពូលដើមឈើដ៏ខ្ពស់មួយ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានទទួលព័ត៌មានពីលោកប្រធានភូមិរវៀង មានករណីមនុស្សចង ក សម្លាប់ខ្លួនស្លាប់នៅលើដើមឈើ នៅចំណុចវាលពីរ ស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជនរងគ្រោះឈ្មោះ ផល់ ភិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យបានមកស្នាក់នៅធ្វើចំការជាមួយបងស្រីឈ្មោះ ផល ចំរើន អាយុ៣៥ រស់នៅភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ច លោកមេឃុំ លោកប្រធានភូមិ សហការជាមួយពេទ្យខេត្ត

    August 9, 2020