Khmernote Media
  • PR

    ទីបំផុតកម្មវិធីប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិច អាលីបាបា ឆ្នាំ២០២០ ត្រូវបានរកឃើញក្រុមជ័យលាភីបីក្រុម ហើយទាំងបីក្រុមនេះនឹងចូលរួមប្រកួតប្រជែងជាមួយនឹងយុវជនជាច្រើនក្រុមទៀតពីបណ្ដាប្រទេសផ្សេងនៅចុងខែនេះ ដើម្បីឈានទៅរកវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសចិន ដើម្បីដណ្ដើមយកជ័យលាភី ពានរង្វាន់របស់ក្រុមហ៊ុនអាលីបាបា ។ ឯកឧត្តមយក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ដែលបានអញ្ជើញចូលរួមក្នុងពីប្រកាសជ័យលាភី កាលពីព្រឹកថ្ងៃទី១៤ សីហា ២០២០ នៅវិទ្យាជាតិអប់រំ បានអោយដឹងថា កម្មវិធីប្រកួតប្រជែងនេះពិតជាមានសារសំខាន់ណាស់សម្រាប់កម្ពុជា ហើយវាឆ្លុះបញ្ចាំងពីការដើរទាន់បច្ចេកវិទ្យាដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ឯកឧត្តមបន្តថា បច្ចេកវិទ្យាកាន់តែទំនើបទៅៗ ដូច្នេះយើងត្រូវដើរអោយទាន់បច្ចេកវិទ្យា ហើយបើសិនជាយើងដើរមិនទាន់បច្ចេកវិទ្យានោះទេ យើងពិបាកប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់និងលើពិភពលោកណាស់ ព្រោះគេបានដើរមុនមួយជំហានទៅហើយទៅលើវិស័យបច្ចេកវិទ្យានេះ ។ ជាក់ស្ដែងនៅក្នុងដំណាក់កូវីដ១៩នេះបើសិនជាយើងមិនមានបច្ចេកវិទ្យាទំនើបទេនោះ យើងមិនអាចរៀនតាមអនឡាញបានទេ ហើយយើងត្រូវរង់ចាំអោយកូវីដ១៩ស្ងប់ស្ងាត់ទើបអាចចូលរៀនបន្តបានដែលធ្វើអោយខាតបង់ពេលវេលាជិតមួយឆ្នាំទៅហើយ ។ លោកជំទាវ

    August 14, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ- យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក Huy Bunleng News បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ថា កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានករណីចាប់មនុស្សបញ្ជូលក្នុងរថយន្តនៅចំណុចហាង លក់សម្លៀកបំពាក់ កូកូ កែងមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ខេត្ត-ក្រុងព្រះសីហនុ ។ ជនសង្ស័យមានគ្នាចំនួន០៣នាក់ ដែលមានភិនភាគដូចខាងក្រោម÷ 1-មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៌ខៀវចាស់ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។ 2-មនុស្សប្រុសពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។

    August 14, 2020
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ អ.ហ ខេត្តបន្ទាយមានជ័យ បានបញ្ជូនបុរសបញ្ជាគ្រឿងចក្រម្នាក់ទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ក្នុងករណីមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាមដោយអចេតនា ដែលកើតឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង១០នាទី នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យមនុស្សស្លាប់០៥នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន០៤នាក់។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេ/ការ មូលដ្ឋាន អ.ហ ក្រុងប៉ោយប៉ែត បានឱ្យដឹងថា ករណីនេះបង្កឡើងដោយឈ្មោះ ពុធ លីវិន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងថ្ម

    August 14, 2020
  • ព័ត៌មានជាតិ

    ស្រុកកោះធំ ករណីថប់ដង្ហើមក្នុងរូងដី (ស្លាប់) កេីតហេតុ ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២០វេលាម៉ោង ១៧.៣០នាទី នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះចំងាយ៣០ម៉ែត្រ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្ត កណ្តាល ។ ជនរងគ្រោះឈ្មោះលី វ៉ាត ភេទ ប្រុសអាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅៗភូមិដើមពោធិ៍ ឃុំ ជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ វត្ថុតាងចាប់យក ៖ -ទ្រនាប់ជើងជ័រព៌ណខ្មៅ ១គូរ -ប៉ែល១ជារបស់ជនរងគ្រោះ

    August 14, 2020
  • សិល្បៈ

    អតីតសង្ឃ កក្កដា សុភ័ណ្ឌ ក្រោយពេលដែលសឹកហាក់មានជីវិតហឺហា និងក្លាយខ្លួនជាតារា Facebook ម្នាក់លេងស្ទីលប្លែកៗជាច្រើន ទទួលបានការចាប់អារម្មណ៍ពីសំណាក់មិត្តយុវវ័យ ក្រៅពីនេះគេសង្កេតឃើញវត្តមានរូបលោកនៅក្នុងកម្មវិធីជាមួយអ្នកសិល្បៈមួយចំនួនផងដែរ។ ថ្មីៗនេះដែរលោក កក្កដា សុភ័ណ្ឌ បានបង្ហោះរូបភាព ប្រូម៉ូតផលិតផលមួយដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើល ដោយសារតែការលេងទឹកមុខ ហើយដោយសារតែរូបភាពទាំងអស់នេះធ្វើអោយ លោក អ៊ឹម ជីវ៉ា ហាក់ទ្រាំមិនបានរហូតបង្ហោះសារថា៖ “យី..មីក្តាអីឡូវសុិចសុីផស់វាវើយ.! អញស្មានតែតួជប៉ុន មើលយូៗទៅបានដឹងថាមីក្តា ! មីក្តាថតស្រើបស្រាលចឹងប្រុសៗនៅព្រៃសរជ្រួលជ្រើមងាប់ហើយហងអើយ ! នែមីក្តាផលិតផលអីហងមុននិងប្រើគេអោយកាច់រឹងកាច់រាងដូចនាងអែងមែនបានប្រើតាមក្រោយ ?? ក្រូចក៏ចឹងដែរមុននិងសុីគេអោយធ្វើមាត់ចឹងមែន?? អញលឺថាង៉ែងថតផ្តាច់មុខអោយមេនដុតសាកសពនិងក្តាម្ឈូសមួយទឹកមែនហង??? អញមើលង៉ែងយូៗទៅចង់សសៃទាញតាមង៉ែងម៉េចទេហងអើយ..! អញនិយាយលេងសើចទេមីក្តា បានហើយអញប្រញ៉ាប់ទៅទិញថ្នាំលេបសិន។”

    August 14, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅផ្សាររវៀង ក្នុងភូមិរវៀងជើង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖ -ទឹកក្រូចចម្រុះ ចំនួន ២៩ដប ស្មើនឹង ៩.៥៧ លីត្រ -ទឹកដោះគោជូ

    August 14, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ- យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក លោក Huy Bunleng បានឲ្យដឹងថា សមត្ថកិច្ចបានប្រាប់ថា កាលពីម៉ោងជាង១០យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានករណីចាប់មនុស្សបញ្ជូលក្នុងរថយន្តនៅចំណុចហាង លក់សម្លៀកបំពាក់ កូកូ កែងមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានគ្នាចំនួន០៣នាក់ ដែលមានភិនភាគដូចខាងក្រោម÷ 1-មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៌ខៀវចាស់ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។ 2-មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ។ 3-តៃកុងឡានមិនចុះពីលើឡាន -រថយន្តធ្វើសកម្មភាពម៉ាក ហាយឡេនឌរ័ (HIGHLANDER) ពណ៌ទឹកមាស មិនចាំស្លាកលេខ។

    August 14, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ ៣១ ខែសីហា ឆ្នាំ២០២០ នឹងត្រូវលក់ ៣,០០០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៧០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    August 14, 2020
  • សង្គម

    បងប្អូនមហាជនជាច្រើនប្រាកដជាបានស្គាល់អ៊ុំប្រុស ដែលលក់មីឆានៅម្តុំសាលាបាក់ទូក ដែលមានឈ្មោះថា “មីឆាប័ណ្ណធានា” ហើយមីឆារបស់គាត់ត្រូវបានគេទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ និងមានតំលៃសមរម្យ ទើបធ្វើអោយរូបគាត់មានឈ្មោះល្បីនិងលក់ដាច់យ៉ាងខ្លាំង។ អ្វីដែលគេសោកស្តាយលោកអ៊ុំ បានទទួលមរណៈភាពកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ បានបន្សល់ទុកអនុស្សាវរីយ៍យ៉ាងច្រើនដល់អតិថិជនរបស់គាត់។ ប៉ុន្តែថ្មីៗនេះស្រាប់តែមានប្អូនស្រីម្នាក់ឈ្មោះថា កែវ ម៉ារីណា ដែលជាកូនស្រីរបស់គាត់ បានបើកហាងមីឆា ឈ្មោះ “មីឆាប័ណ្ណធានា” ដើម្បីបំពេញបំណងប្រាថ្នារបស់គាត់ ហើយប្អូនស្រីបានរៀបរាប់ថា៖ “ញុំមបានបំពេញបំណង​ប្រាថ្នា​ប៉ាហើយ តែអ្វីដែលសោកស្ដាយគឺប៉ាមិនបានឃើញ ប៉ាជាគំរូ​ដល់ល្អបំផុតរបស់​ខ្ញុំ​ទោះបីជា​ប៉ា​ពិការ​ជើង​តែមិនពិការគំនិតទេ ចិញ្ចឹម​ប្រពន្ធ​កូន​បានយ៉ាងល្អ អ្វី​ៗគឺធ្វើដោយខ្លួនឯងមិនពឹងអ្នកដទៃ ពិបាក​ប៉ុណ្ណា​ក៏​នៅតែតស៊ូ ពេល​ខ្លះ​សឹងតែភ្លេចថាប៉ាពិការទៀត គាត់​បាន​បង្រៀន​ញុំមអោយចេះតស៊ូ និងធ្វើអ្វីដោយខ្លួនឯង ជោគជ័យ​ ឫ​ បរាជ័យ​ យ៉ាង​ហោច​ណាស់​ញុំមបានធ្វើវា

    August 14, 2020
  • សិល្បៈ

    អ្នកនាង ម៉េង កែវពេជ្ជតា សម្រេចចិត្ត ដាក់ពាក្យបណ្ដឹងចូលមក អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដែលប្ដឹងឈ្មោះ ឈុន សុដារិន្ទ ពីបទ គំរាមកំហែងថានឹងសម្លាប់, ជេរប្រមាថ, បរិហារកេរ្តិ៍ជាសាធារណៈ, និងញុះញង់ឲ្យមានការរើសអើង ។ បេីយោងតាមពាក្យបណ្ដឹងរបស់អ្នកនាង ម៉េង កែវពេជ្ជតា ដែលក្រុមការងារខ្មែរណូតទទួលបាន នាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ ៖ នាងខ្ញុំឈ្មោះ ម៉េង កែវពេជ្ជតាអាយុ៣១ឆ្នាំ មុខរបរជាសិល្បៈការិនី មានទីលំនៅផ្ទះលេខ២អា៩ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សូមគោរពជូនឯកឧត្តមព្រះរាជអាជ្ញា

    August 14, 2020