Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយផឹកស្រវឹងស្រែកឡូឡា ហើយខឹងគេស្តីឲ្យក៏ផ្ទុះជាជម្លោះវាយគ្នាទៅមកបណ្តាលឲ្យជនសង្ស័យរបួស ខឹងពេកក៏ទាញកាំបិតបុង័តោដេញកាប់ជនរងគ្រោះវិញ បណ្តាលឲ្យរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០:២០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅផ្ទះគ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះកាំង ឆាងទូច ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះសេង គន្ធា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ

    August 16, 2020
  • ព័ត៌មានជាតិ

    ស្រុកកំពង់សីលា-  បុរស-ស្ត្រីពីរនាក់ ភាគីខាងម៉ូតូបានស្លាប់ទាំងពីរនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូជនរងគ្រោះ នៅផ្លូវជាតិលេខ4 ម្តុំខាងកើតជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ក្នុងស្រុកកំពង់សីលាខេត្តព្រះសីហនុ វេលាម៉ោងជិត10ព្រឹកថ្ងៃទី16 ខែសីហា ឆ្នាំ2020នេះ។ តាមរបាយការណ៍អង្កេតរបស់សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើង នៅចន្លោះគីឡូម៉ែត្រ 112.113ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រវាងរថយន្ដបែនម៉ាកNissan ក្បាលពណ៌ខៀវ ពាក់ស្លាក់លេខចង្កូតស្ដាំ PP-2313 បើកបរដោយឈ្មោះ ឆោម សុីន អាយុ20ឆ្នាំ ភូមិក្រាំងតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បុកប៉ះម៉ូតូម៉ាកវេវ ពណ៌ក្រហមបើកបរដោយបុរស (មិនទាន់ស្គាល់អត្តសញ្ញាណនិងមាននារីម្នាក់ជិះពីក្រោយ មានឈ្មោះ ជឿន

    August 16, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នាថ្ងៃឈប់សម្រាកដ៏ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ រៀបចំកម្មវិធី «សម្រាកសៀមរាប» ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំង បញ្ចៀសបានការកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប ក៏ដូចជាក្នុងបរិវេណកន្លែងប្រារព្ធពិធី។ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរជា បណ្តោះអាសន្នលើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗមួយ ចំនួននៅក្នុងក្រុងសៀមរាប ដូចខាងក្រោម៖ ១- កំណាត់ផ្លូវជាតិលេខ៦ (ផ្លូវមុខព្រះរាជដំណាក់) ចាប់ពីចំណុចគល់ស្ពានថ្មព្រះរាជដំណាក់ ដល់ចំណុចមុខសណ្ឋាគារ J7 ចាប់ពីម៉ោង ១២:០០នាទីថ្ងៃត្រង់ ដល់ម៉ោង

    August 16, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន០៩នាក់បន្ថែមទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយចំនួន០៩នាក់នោះ មានជនជាតិខ្មែរ០៧នាក់ និងជនជាតិបរទេស០២នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    August 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្លាំងចុះបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួន១១ករណី ដោយមានការសម្របសម្រួលពីព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយជនសង្ស័យបានក្លែងជាបុគ្គលិកក្រុមហ៊ុនផ្ញើនិងដកប្រាក់ ទំនាក់ទំនងទៅបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់ ប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេស ដោយឲ្យភ្នាក់ងារផ្ញើតាមការណែនាំរបស់ជនសង្ស័យ ម្តងមួយៗ ដោយមិនឲ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ទៅលេខទូរស័ព្ទដែលពួកគេបានត្រៀមទុកឡើយ រួចក៏ឲ្យលេខកូដទៅបក្ខពួកដើម្បីដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់ ។

    August 15, 2020
  • បច្ចេកវិទ្យា

    កាលពីថ្ងៃទី​15 ខែសីហា​ យប់មិញនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញ និងឈរលំដាប់លេខ1 នៅកម្ពុជា កាលពីឆ្នាំ 2019 បានប្រកាស និងសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីបំផុតគឺ OPPO Reno4 ដែលមានតម្លៃត្រឹមតែ $369 ប៉ុណ្ណោះ។ សម្រាប់កម្មវិធីសម្ពោធនេះមានឈ្មោះថា “I Can See Your Voice Special Edition by OPPO Reno4” ក៏មានការ Live ផ្ទាល់តាមរយៈទូរទស្សន៍ហង្សមាស និងផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ដោយមានវត្តមានតារាល្បីៗរហូតដល់ទៅ 16រូប ក្នុងនោះក៏រួមមានតារាតំណាង 3រូបឲ្យក្រុមហ៊ុន OPPO ដូចជា អ្នកនាង

    August 15, 2020
  • ព័ត៌មានជាតិ

    ​ខេត្តកណ្តាល៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក លី សុជាតិ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច ដោយមាន​ការឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​ខេត្តកណ្ដាល និង​មានការ​សម្របសម្រួល​នីតិវិធី ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះបង្ក្រាប​ទីតាំង​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មួយកន្លែង ស្ថិតនៅ​ភូមិ​រំលិច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លី សុជាតិ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០​នេះ ថាម្ចាស់​ទីតាំង មានឈ្មោះ ជុន មុំ ភេទ​ស្រី អាយុ ​៤៩​ឆ្នាំ

    August 15, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០៖ កាន់តែរំភើបរីករាយជាមួយនឹងប្រូម៉ូសិនថែមជូនដ៏អស្ចារ្យបំផុតពី សាមសុង…!! រាល់ការទិញស្មាតហ្វូនជំនាន់ចុងក្រោយម៉ូឌែល Samsung Galaxy A51 ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នឹងទទួលបានការថែមជូនដងថតទប់លំនឹង Smooth X តម្លៃ $59 មួយគ្រឿងភ្លាមៗតែម្តង…! អីក៏ជួនគ្នាល្អម្លេះ…! ថ្ងៃឈប់សម្រាកច្រើនថ្ងៃនឹងខិតជិតមកដល់ឆាប់ៗនេះហើយ…អ៊ីចឹងគឺជាពេលដ៏ល្អ និងរីករាយបំផុតក្នុងការសម្រាកលំម្ហែកាយ និងជួបជុំក្រុមគ្រួសារ! ទិញស្មាតហ្វូន Galaxy A51 ដែលមានកាមេរ៉ាមុខថត Selfie ច្បាស់ល្អទំហំ 32 មេហ្គាភិចស៊ែល

    August 15, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៩និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានជិះល្បាតតាមផ្លូវ ពេលដល់មុខព្រលានយន្តហោះ កងកេង ស្ថិតនៅ ភូមិរាម ឃុំស្មាច់ដែង ស្រុងព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែប្រទះឃើញជនជាតិ ឥណ្ឌូនេស៊ី ០១នាក់ ភេទប្រុស កំពុងអង្គុយនៅចិញ្ចើមផ្លូវ ហើយនៅលើខ្លួនជនជាតិឥណ្ឌូនេស៊ីនោះ មានស្នាមរបួសជាច្រើនកន្លែង ជាពិសេសនៅត្រង់កដៃ និងកជើង មានស្នាមចងរិតបណ្តាលអោយដាច់រលាត់ស្បែក កម្លាំងសមត្ថកិច្ចយើងបានបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បន្ទាប់ពីបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យរួចរាល់មក កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ជាជនជាតិ ឥណ្ឌូនេស៊ី ភេទប្រុស

    August 15, 2020
  • សិល្បៈ

    អ្នកនាង ខាត់ សុឃីម ដែលគេស្គាល់ថាជាតារាពហុជំនាញ បានបង្ហើបប្រាប់គេឯងថានាងចាញ់បោកគេអស់លុយ៧៩ម៉ឺនដុល្លារឯណោះត្រឹមរយៈពេល១ឆ្នាំ។ តារាស្រីរូបនេះហាក់មានទុក្ខផ្ទួនៗដោយ ឪពុករបស់នាងទើបនឹងទទួលមរណៈភាពថ្មីៗ ហើយស្រាប់តែនាងរំលឹករឿងឈឺចាប់មួយទៀត ដែលចាញ់បោកគេអស់ប្រាក់ស្ទើរក្បែរ១លានដុល្លារទៅហើយ។ អ្នកនាង ខាត់ សុឃីម បានផ្តល់បទសំភាសន៍ជាមួយនឹងអ្នកសារព័ត៌មានក្នុងស្រុកថា នាងមិនលាក់លៀមទេចំពោះរឿងចាញ់បោកគេនោះ តែនាងសុំមិនបរិយាយថាចាញ់បោកគេរឿងអ្វីឡើយ ដោយគ្រាន់តែបង្ហើបថាចាញ់បោកដោយសារការរកស៊ីមួយតែប៉ុណ្ណោះ។ អ្នកនាង បានបន្ថែមទៀតថា នេះជាមេរៀនជីវិតទី១ សម្រាប់រូបនាង និងចង់ចែករំលែកដល់បងប្អូនខ្មែរយើងទាំងអស់ផងដែរមិន​​ថា​ស្ថិត​នៅ​ក្នុង​កម្រិត​រក​ស៊ី​បែប​ណា​ទេ​ ប្រសិន​បើ​មាន​ការ​ចូលរួម​គ្នា​នោះ គឺ​​មិន​ត្រូវ​ទុក​ចិត្ត​​គេ​​​ខ្លាំង​ពេក​នោះ​ឡើយ​ ដូច​​ជា​រូប​នាង​ខ្ញុំ​ស្រាប់​​​អ៊ីចឹង មក​ពី​ការ​ទុក​ចិត្ត​​គេ​ខ្លាំង​ពេក ទើប​រងគ្រោះ​ដូចជា​ពេល​នេះ​អ៊ីចឹង៕

    August 15, 2020