Khmernote Media
  • កូវីដ-១៩

    មុននេះបន្តិចលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៌មាន​ថា៖ ករណីជនជាតិវៀតណាមដែលជាស្ត្រីអាយុ​ ៣៧ឆ្នាំ​ និងកូនប្រុសអាយុ​ ១៣ឆ្នាំ​ បានលួចចេញពីការធ្វេីចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចមកខេត្តកំពង់ឆ្នាំង​ ពិតប្រាកដមែន។ ស្ត្រីជនជាតិវៀតណាមរូបនេះ​ ជាអ្នករស់នៅនៅភូមិប្រាសាទ(ភូមិថ្មី)​ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជា មុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែន កម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់) ហេីយដោយសារមិនអាចរកសុីបាននៅទីនោះ​ គាត់ក៏បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២០​។ នៅវេលាម៉ោងប្រហែល​ជា​ ០៥ព្រឹក ពេលចូលដល់កម្ពុជា​ គាត់និងកូនគាត់​ ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី​ ធ្វេីការត្រួតពិនិត្យសុខភាព​ ដែលមិនមានរោគសញ្ញា​ ឫបញ្ហាសុខភាពណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡេីយ​។

    August 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ តៃកុងក្មេងបើករថយន្តតាកូម៉ា អត់ងងុយ ខំទុកខ្លួនបើកបរ រហូតទាល់តែងោកមួយភាំង ក៏រេចង្កូតទៅខាងឆ្វេងដៃ ឡើងលើសួនច្បារពុះចែកផ្លូវ រួចទៅបុកដើមឈើបាក់អស់មួយដើមតូច ហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដីអស់មួយដើមទៀត និងដាច់ខ្សែភ្លើងរាយប៉ាយពេញថ្នល់ រថយន្តក៏បើកលែងទៅមុខ ជាប់កល់លើសួនច្បារកណ្ដាលផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចខាងត្បូងវត្តស្ទឹងមានជ័យ (ប្រមាណ៥០ម៉ែត្រ) លើផ្លូវមុនីរ៉េត(២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ា (TOYOYA TACOMA) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល 2A-8795 បើកបរដោយយុវជនម្នាក់

    August 18, 2020
  • បច្ចេកវិទ្យា

    នៅថ្ងៃទី១៨ខែសីហា realmeដែលជាម៉ាកបច្ចេកវិទ្យាដែលមានការផ្តោតទៅលើគុណភាពដែលមានភាពឆ្ពោះទៅមុខនិងការរចនាពេញនិយម បានប្រកាសជាផ្លូវការថានៅថ្ងៃទី២៨ខែសីហានឹងមានកម្មវិធី “828 realme Fan Fest” ក្រោមប្រធានបទ “Dare to Be realme ” គាំទ្រនិងលើកទឹកចិត្តអោយយុវវ័យមានភាពក្លាហានធ្វើជាខ្លួនឯង ក្លាយជាអនុភាពដ៏អស្ចារ្យសម្រាប់កែប្រែពិភពលោក ទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ។ នៅក្នុងកំឡុងពេលព្រឹត្តការណ៍នេះ realmeនឹងមាននាំមកនូវការបញ្ចុះតម្លៃដ៏អស្ចារ្យប្រចាំឆ្នាំ ដើម្បីជាការអរគុណដល់អ្នកគាំទ្រនៅជុំវិញពិភពលោកដែលតែងតែស្រលាញ់និងគាំទ្រដល់realmeកន្លងមក ហើយនិងមានព្រឹត្តការណ៍ចែកអាវយឺត“Dare to Be___” ជូនដល់ Fan និងបង្កើតគម្រោង “realme ឧបត្ថម” គាំទ្រអ្នកប្រើប្រាស់វ័យក្មេងសម្រេចគោលបំណងរបស់ខ្លួន។ បច្ចុប្បន្ននេះ ម៉ាកបច្ចេកវិទ្យាពេញនិយមដែលហ៊ានឆ្ពោះទៅមុខមួយនេះបានពង្រីកទីផ្សារយ៉ាងឆាប់រហ័សរហូតដល់ទៅ៥៩ទីផ្សារទូទាំងពិភពលោកដោយទើបតែបង្កើតបានត្រឹមរយៈពេលពីរឆ្នាំប៉ុណ្ណោះ ហើយអ្នកប្រើប្រាស់ទូទាំងប្រទេសមានដល់ទៅជាង៤០លាននាក់ ជាប់ចំណាត់ថ្នាក់លេខ៧ទូទាំងពិភពលោក។ ក្នុងនោះផងដែរ នៅក្នុងទីផ្សារប្រទេសកម្ពុជា

    August 18, 2020
  • ព័ត៌មានជាតិ

    បទពិសោធន៍ដ៏ជោគជ័យរបស់ កសិករ តាន់ សេងលី អាយុ៦៣ឆ្នាំ រស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ តាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា៖ កសិករ តាន់ សេងលី បានដាំស្ពៃក្រញ៉ាញ់ លើផ្ទៃដី ៦អា ដោយត្រូវចំណាយផលិតកម្ម ដូចជា ការរៀបចំដី; គ្រាប់ពូជ; ជីទ្រាប់បាត; ទុយោទឹកស្រោចស្រព; ការវេចខ្ចប់ និងការចំណាយផ្សេងៗ អស់ថវិកាសរុបចំនួន ៣៨៥ ០០០រៀល ក្នុងការដាំដំណាំមួយវគ្គៗ។ លោកបានបន្ថែមថា៖ ដំណាំស្ពៃក្រញ៉ាញ់

    August 18, 2020
  • ព័ត៌មានជាតិ

    ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិលបានសហការធ្វើការអប់រំក្រុមក្មេងទំនើងមួយក្រុមមានគ្នា០៧នាក់ តាមបទបញ្ជារបស់លោកអធិការនគរបាលក្រុងសៀមរាបដោយសារ ក្រុមក្មេងទំនើងនេះ បានដកសោរម៉ូតូរបស់នារីៗមិនអោយទៅណា និងបង្កហិង្សាបណ្ដាលអោយបាត់បង់សណ្ដាប់ធ្នាប់សាធារណ:ក្នុងថ្ងៃបុណ្យឈប់សម្រាក។ នៅថ្ងៃទី ១៧ / ០៨ / ២០២០, វេលាម៉ោង ១៦ និង ៤០នាទី កម្លាំងយើងបានទទួលពត៌មាន ថាមានក្មេងទំនើង ២ក្រុម បានវៃគ្នា កម្លាំងសមត្ថកិច្ច យើងមាន ប៉ុស្ដិ៍ទឹកវិល ប៉ុស្ដិ៍ស្រង៉ែ ប៉ុស្ដិ៍ ក្របីរៀល សហការណ៍ជាមួយ កងរាជអាវុធ បានចុះទៅដល់កន្លែងកើតហេតុភ្លាម បានឃាត់ខ្លួនមនុស្ស ចំនួន ៧នាក់ : ទី១. ឈ្មោះ

    August 18, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ មនុស្សមួយក្រុមមានគ្នាប្រមាណជាង១០នាក់បានបបួលគ្នាហូបស៊ុប ខណៈកំពុងតែហូបស្រាប់តែផ្ទុះកំប៉ុងហ្គាស បណ្ដាលឲ្យមនុស្សស្រី៤នាក់រងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង០៩:២០នាទីយប់ ថ្ងៃទី១៧ ខែសីហាឆ្នាំ២០២០ នៅចំណុចហាងលក់ស៊ុបយីហោ១០៦ ស្ថិតភូមិកំពង់ចម្លង ឃុំ កំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះចំនួន៤នាក់ដូចជា ទី១.ឈ្មោះ ចាន់ សុខឡេង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ទី២.ឈ្មោះ.អន កញ្ញា ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ ។ ទី៣.ឈ្មោះ អឿន នាត ភេទស្រី អាយុ៣៨ឆ្នាំ

    August 18, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១០ វលាម៉ោង ២៣:១០នាទី មានប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូកង់បី (PASS APP) បានទូរស័ព្ទប្តឹងរាយការណ៍ថា មាននារីជនជាតិចិន១នាក់ ភេទស្រី បានបើករថយន្តរបស់គាត់ម៉ាក RANGE ROVER ពណ៌ស មកចតនៅកៀនហាងលក់សំលៀកបំពាក់របស់គាត់ដែលមានស្លាកយីហោ COCO ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ភ្លាមនោះស្រាប់តែមានជនជាតិចិនមួយក្រុមមានគ្នា៤នាក់ បានបើករថយន្ត ១គ្រឿង ម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ មកឈប់ក្បែររថយន្តរបស់នារីជនជាតិចិន ដែលជាថៅកែហាងCOCO ហើយក៍មានជនជាតិចិន៣នាក់ បានចុះពីរថយន្តម៉ាកហាយលែនឌឺ មកចាប់នារីជនជាតិចិននោះ ខ្ទប់មាត់បោះចូលក្នុងរថយន្តរបស់ពួកវា រួចជិះគេចខ្លួនបាត់។

    August 18, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣:០៥នាទី យោងតាមបញ្ជាពី ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនជនជាតិចិន ០១នាក់ ឈ្មោះ HUANG CHENYANG ភេទប្រុស ឆ្នាំកំណើត១៩៩៨ កាន់លិខិតឆ្លងដែនលេខ EF9911835 តាមសំណើរបស់ស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីបទ មនុស្សឃាតនៅប្រទេសចិន។ ជននេះត្រូវបានឃាត់ខ្លួននៅសណ្ឋាគារអូរឫស្សីទី១ ដែលមានទីតាំងនៅអាគារលេខ១៤

    August 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយសារតែការបើកបរវ៉ាស្ដាំក្នុងពេលលឿន និងមិនបន្ថយល្បឿន ដោយបុរសនារីមួយក្រុម បើករថយន្ត LEXUS RX300 ស៊េរីទំនើប វ៉ាស្ដាំជែងក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តតាក់ស៊ីមួយគ្រឿងទៀត ម៉ាក PRIUS ចំទ្វារក្រោយខាងស្ដាំ បណ្ដាលឲ្យបាក់កាឡេកង់មុខខាងឆ្វេង ចំណែកឯរថយន្ត PRIUS ខ្ទេចមួយចំហៀងខាងស្ដាំយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅម៉ោង០១:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចស្តុបស្ពានដែកចំការដូង លើផ្លូវ២១៧ កែងផ្លូវ៣៧១ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍បានបង្ហើបអោយដឹងថា នៅមុនកើតហេតុ

    August 18, 2020
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៧ សីហា ២០២០ នេះ​បន្ទប់​ស្នាក់​នៅ​សណ្ឋាគារផ្ទះសំណាក់​ប្រមាណ​ជាង​មួយ​ពាន់​បន្ទប់ ត្រូវ​ពេញ​ណែន​ដោយសារ​ភ្ញៀវ​ទេសចរណ៍ ​បាន​សម្រុក​មក​លេង​កម្សាន្ត នៅ​ខេត្តមណ្ឌលគិរី ច្រើន​លើស​ពី​អ្នក​ផ្គត់ផ្គង់ ហើយ​មាន​ភ្ញៀវ​ទេសចរ​ខ្លះ​ត្រូវ​សម្រាក​តាម​ផ្ទះ​អ្នកស្រុក ឬ​បោះ​តង់​ជាដើម ហេីយយប់នេះក៏មានភ្ញៀវខ្លះបានចូលទៅសុំព្រះសង្ឃ​ ដេកក្នុងបរិវេណវត្តក៏មានដែរ។ គេ​សង្កេត​ឃើញ​ថា នៅ​តាម​រមណីយដ្ឋាន​សំខាន់​ៗ​ដូច​ជា សមុទ្រ​ឈើ ភ្នំ​ដោះ​ក្រមុំ ភ្នំ​អណ្តូង​ស្នេហ៍ ទឹកជ្រោះ​ប៊ូ​ស្រា ចំការ​ស្រល់ និង​កន្លែង​ដទៃ​ផ្សេង​ៗ​ទៀត គឺ​ពេញ​ណែន​ស្ទើរ​រក​ផ្លូវ​ដើរ​មិន​បាន ។ ចំណែក​អាហារ​ដ្ឋា​ន​នានា​មិន​អាច​បម្រើ​សេវាកម្ម​ដល់​ភ្ញៀវ​បាន​គ្រប់គ្រាន់​ឡើយ តែ​ភ្ញៀវ​ទេសចរ​ខ្លះ​ពួក​គាត់​បាន​រៀបចំ​ទិញ​ម្ហូបអាហារ​ចំអិន​ដោយ​ខ្លួនឯង ដើម្បី​បរិភោគ ។ ចំណែក​អាកាសធាតុ​ហាក់​មាន​ភាព​អំណោយផល នៅ​ពេល​ថ្ងៃ​ផ្ទៃមេឃ​ស្រឡះ​ល្អ មាន​ខ្យល់ជំនោរ​ត្រជាក់ អាច​ឲ្យ​អ្នក​ទេ​ចរណ៍​ដើរ​លេង​កម្សាន្ត​យ៉ាង​សប្បាយ តែ​នៅ​ពេល​ល្ងាច និង​យប់

    August 18, 2020