- Khmernote Media
- សិល្បៈ
អ្នកនាង Marian Rivera ដែលជាតារាសម្តែងហ្វីលីពីន ហើយប្រិយមិត្តភាគច្រើននិយមហៅថា ម៉ារីម៉ា បានបង្ហោះរូបថតមួយសន្លឹកជាមួយស្វាមីនៅប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា ហើយបានដាក់ Caption លើរូបថត “When in Thailand 😍” ធ្វើឲ្យមានការប្រតិកម្ម និងចូលទៅ Comment ជាច្រើន ដោយបានប្រាប់ទៅអ្នកនាងវិញថា មិនមែននៅប្រទេសថៃទេ គឺនៅប្រទេសកម្ពុជា។ ក្នុងនោះក៏បានសង្កេតឃើញថា បងប្អូនខ្មែរយើងចូលទៅ Comment ប្រាប់ជាច្រើនដែរ ឥលូវនេះបានឃើញអ្នកនាង កែតម្រូវដូរ Caption ដាក់នៅប្រទេសកម្ពុជាវិញហើយ ដោយអ្នកនាងលុបរូបចោល និងបង្ហោះ Caption សារជាថ្មីថា
August 20, 2020 - សិល្បៈ
កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ បានលេចដំណឹងថាចាកចេញពីផលិតកម្មហង្សមាស ដែលរួមទ្រនំអស់២៣ឆ្នាំ មកចូលផលិតកម្ម Galaxy របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយ យោងតាមការបង្ហោះផ្លូវការបស់ហ្វេសបុកផេកផលិតកម្ម Galaxy Navatra បានសរសេរឲ្យដឹងថា៖ “សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra។ បើយោងតាមសារព័ត៌មាន Freshnews បានសំភាសន៍លោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានឲ្យដឹងថា លោក ព្រាប សុវត្ថិ
August 20, 2020 - សិល្បៈ
កូនស្រីរបស់តារាកំប្លែងជើងចាស់ នាយ វាំង ដឺ បានទទួលមរណភាពទាំងវ័យក្មេង មូលហេតុនៃការស្លាប់គឺដោយសារជំងឺរលាកស្រោមខួរក្បាល ឈាមស ឈាមក្រហម នេះបើតាមការឲ្យដឹងពីប្អូនស្រី Lay Sreyphea។ ឥលូវនេះយោងតាមគណនីហ្វេសបុកឈ្មោះ ម៉ា ណែត បានអំពាវនាវឲ្យខាងសមាគមសិល្បៈ និងបងប្អូនទាំងអស់ជួយដល់កូនរបស់លោកវ៉ាងឌឺផង ដោយគាត់បានរៀបរាប់ថា៖ កូនស្រីតារាកំប្លែងនាយវាំងឌឺ ឈ្មោះយិនស្រីណែត បានទទួលមរណៈភាពនៅវេលាម៉ោង5.08នាទីរសៀល ថ្ងៃពុធទី19ខែ08ឆ្នាំ2020 ឥឡូវកំពុងតែដំកល់នៅវត្តសំបូរមាស 🙏🙏សូមអង្វរដល់សមាគម សិល្បះ មេត្តាជួយដល់កូនតារាកំប្លែងនាយវាំងឌឺ ផង 🙏🙏🙏សូមបងប្អូនក្នុងហ្វេសប៊ុកកុំភ្លេចជួយស៊ែរផង🙏🙏🙏🙏លេខទូរស័ព្ទកូនប្រុសលោកពូវាំងឌឺ 093995389៕
August 20, 2020 - ព័ត៌មានជាតិ
សៀមរាប ៖ ថ្ងៃអង្គារ៍ ១៤រោច ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូនៅក្នុងភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះបង្គោលគីឡូម៉ែតលេខ ២៥១–២៥២ លើផ្លូវជាតិលេខ៦ ។ លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានអោយដឹងថា : មានរថយន្តមួយគ្រឿងម៉ាកLEXUS.LS 4.60L ពាក់ស្លាកលេខខេមរភូមិន្ទ២–៨៥៥៤ ប្រភេទទេសចរណ៍ ពណ៌ខ្មៅ អ្នកបើកបរ
August 20, 2020 - ព័ត៌មានជាតិ
ព្រះសីហនុ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានដឹកនាំការប្រមូលសំរាម និងសម្អាតអនាម័យ នៅតំបន់ទេសចរណ៍ ឆ្នេរពយជំទាវម៉ៅ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បងប្អូនមួយចំនួនហាក់នៅតែមិនព្រមចូលរួម ក្នុងកិច្ចការពារបរិស្ថាន អនាម័យ កាកសំណល់សំរាម ដែលសល់ពីការបរិភោគ បែរជាចោលពាសវាលពាសកាល ដែលធ្វើអោយខូចសោភ័ណភាពតំបន់ទេសចរណ៍ និងកន្លែងកំសាន្ដ ហើយគ្មានអ្វីក្រៅពីត្រូវបានអាជ្ញាធរមូលដ្ឋាន រួមជាមួយក្រុមហ៊ុនប្រមូលសំរាមរើសប្រមូលយកចេញ។ ជាថ្មីម្តងទៀត លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្ត មេត្តាវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវក្នុងធុងសំរាម។ គួរបញ្ជាក់ថា
August 20, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមដំណើរនិងស្ត្រីស្រស់ស្អាតជនជាតិខ្មែរម្នាក់បត់រថយន្តស៊េរីទំនើបម៉ាកអូឌី ឆ្លងផ្លូវត្រឡប់ក្រោយត្រូវបុរសម្នាក់ជិះម៉ូតូលឿនមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកចំហៀងរថយន្តខាងមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខ មហាវិទ្យាល័យ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងហេតុការណ៍នេះបានឲ្យដឹងថាមុនគេឃេីញបុរសជនជាតិចិនម្នាក់រួមដំណើរនឹងស្ត្រីជនជាតិខ្មែរខ្មែរម្នាក់ទៀតបើករថយន្តស៊េរីទំនេីបម៉ាកអូរឌីពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AK-6966ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងដៃបំណងត្រឡប់ក្រោយវិញខណះទើបនិងបត់បានបន្តិច ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម គ្មានស្លាកលេខ ជិះមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បានបុកចំហៀងរថយន្តខាងមុខខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់រងរបួសធ្ងន់ រីឯម៉ូតូគៀបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដណំ ។ ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកតៃកុងរថយន្តខាងលេីក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរបែកក្អម។
August 20, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានឲ្យដឹងថា នៅថ្ងៃពុធទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃបានចុះមកស្រុកព្លកដែង ខេត្តរ៉ាក់យ៉ង ដើម្បីជួបសួរសុខទុក្ខពលករឈ្មោះ ផន ណង ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប ដែលត្រូវបុរសជនជាតិថៃ ២នាក់អះអាងខ្លួនជាប៉ូលិសចូលទៅប្រើប្រាស់អំពើហឹង្សាលើរូបគាត់កាលពីថ្ងៃសុក្រទី០៧ ខែសីហា ឆ្នាំ2020 កន្លងទៅ។ ក្រុមការងារស្ថានទូតបានធ្វើដំណើរទៅអធិការដ្ឋាននគរបាលស្រុកព្លកដែង ដើម្បីតាមដានពាក្យបណ្តឹង និងស្នើសុំការសហការពីអាជ្ញាធរក្នុងការស្វែងរកយុត្តិធម៌ដល់ពលករ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះជនល្មើស។ បន្ទាប់មក ក្រុមការងារស្ថានទូត បានបន្តចុះទៅដល់ទីតាំងកន្លែងធ្វើការរបស់ពលករដែលជាកន្លែងកើតហេតុ ដើម្បីសាកសួរសុខទុក្ខ ដោយមានការសម្របសម្រួលពីអាជ្ញាធរអធិការស្រុកព្លកដែង។ ស្ថានទូតក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងពាំនាំនូវថវិកាមួយចំនួនឧបត្ថម្ភដល់ពលកររូបនោះផងដែរ៕ ព័ត៌មានថៃ÷ ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍
August 19, 2020 - សិល្បៈ
កាលពីពេលថ្មីៗនេះ មានការចែកចាយដំណឹងដ៏សោកសៅមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីកូនស្រីរបស់តារាកំប្លែងជើងចាស់ នាយ វាំង ដឺ បានទទួលមរណភាពទាំងវ័យក្មេង ដោយមិនបានដឹងច្បាស់ថា ទទួលមរណភាពដោយសារអ្វីនោះទេ។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកឈ្មោះ Lay Sreyphea បានឲ្យដឹងថា៖ “ពិតជាសោកស្ដាយខ្លាំងណាស់សម្រាប់កូនស្រីរបស់អ៊ុំប្រុសអ្នកកំប្លែងជើងចាស់ ( នាយ វាំង ដឺ ) ដែលបានទទួលមរណភាពនៅវេលាម៉ោង 5:08pm នៅមន្ទីរពេទ្យពេលនេះបានបញ្ជូនមកដំកល់នៅវត្តសំបួរមាស 😔😔😭 គ្នានៅតែពីរនាក់បងប្អូនគ្មានទីពឹងពាក់ទេសូមមេត្តាជួយស៊ែរអោយបានដល់សមាគមសិល្បៈផង🙏🙏🙏”។ គួរបញ្ជាក់ផងដែរថា នាយ វាំង ដឺ គឺជាតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះមួយរូប កាលពីអតីតកាល ដែលមានមនុស្សជាច្រើនបានស្គាល់លោក និងបានទស្សនាវីដេអូកំប្លែងរបស់លោក៕
August 19, 2020 - សិល្បៈ
កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ បានលេចធ្លាយដំណឹងថាចាកចេញពីផលិតកម្មហង្សមាស ដែលរួមទ្រនំជាង២០ឆ្នាំ មកចូលផលិតកម្ម Galaxy របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយស្រាប់តែពេលនេះលេចធ្លាយលិខិតអញ្ជើញមួយដ៏ភ្ញាក់ផ្អើល។ យោងតាមការបង្ហោះរបស់លោក ប៉ែន ចំរ៉ុង បានបង្ហាញពីសំបុត្រអញ្ជើញក្នុងពិធីស្វាគមន៍លោក ព្រាប សុវត្ថិ ចូលក្រុមហ៊ុន Galaxy Navatra Group។ សូមបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយមានដំណឹងបែកធ្លាយជាច្រើនជុំវិញការចាកចេញរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ហើយថ្ងៃនេះដែរស្រាប់តែលេចចេញនូវសំបុត្រអញ្ជើញក្នុងកម្មវិធីស្វាគមន៍តារាចម្រៀងរូបនេះចូលក្នុងផលិតកម្មថ្មី ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដើម្បីជ្រាបច្បាស់ សូមរង់ចាំការប្រកាសជាផ្លូវរបស់តារាចម្រៀង ព្រាប សុវត្ថិ៕
August 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ចូលលួចទូរស័ព្ទ Oppo របស់នារីរូបស្រស់ ក្នុងហាងអ៊ុតសក់ ត្រូវបានម្ចាស់ដឹងខ្លួនទាន់ស្រែកឆោឡោផ្អើលអ្នកជិតខាងជួយឃាត់ខ្លួនបាន ដកហូតទូរស័ព្ទបានមកវិញ លុះពេលប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២យកទៅប៉ុស្តិ៍ រួចនាំជនសង្ស័យឲ្យសុំទោសម្ចាស់ទូរស័ព្ទវិញ ក្រែងលោម្ចាស់ទូរស័ព្ទចិត្តល្អមិនប្ដឹង តែម្ចាស់មិនព្រម។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង០២:៤០នាទីរសៀល ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចក្នុងហាងអ៊ុតសក់មួយកន្លែងយីហោ “វណ្ណរ៉ា ប៊ីយូធី សាឡន” ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ទល់មុខវត្តច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ វណ្ណរ៉ា ភេទស្រី មុខរបរជាងអ៊ុតសក់ហាងកើតហេតុ ។ ចំណែកជនសង្ស័យមិនបានស្គាល់អត្តសញ្ញាណទេ ។
August 19, 2020









