- Khmernote Media
- ព័ត៌មានជាតិលឺសូរសំលេងផ្ទុះពីផ្ទះម្ខាងទៀតនៅខាងក្រោយផ្ទះ ដល់ពេលរត់ចេញមកខាងក្រៅមើល ឃើញអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ
រាជធានីភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យផ្ទុះឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦:៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៣៩០ កែងផ្លូវ១០៥ ក្រោយផ្ទះសំណាក់ស្រែខ្លុង ស្ថិតក្នុងសង្កាត់បឹងងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើយោងតាមការរៀបរាប់ពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសូរផ្ទុះពីផ្ទះម្ខាងទៀត នៅខាងក្រោយផ្ទះគាត់ រួចគាត់បានរត់ចេញមកខាងក្រៅមើលទៅឃើញអណ្តាតភ្លើងឡើងសន្ធោសន្ធៅ ហើយភ្លាមៗនោះដែរ ខាងកម្លាំងសមត្ថកិច្ចបានទាក់ទងទៅខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ ចុះមកជួយបាញ់ពន្លត់ភ្លាមៗ។ សូមបញ្ជាក់ថា ករណីអគ្គិភ័យខាងលើមិនមានមនុស្សរងរបួស និងស្លាប់នោះទេ គ្រាន់តែរងការខូចខាតសម្ភារទាំងស្រុងនិង ផ្ទះអស់ចំនួន ៣ ខ្នង ហើយប្រតិបត្តិការនេះសមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១៧គ្រឿង។ បើតាមការបញ្ជាក់ពីខាងម្ចាស់ផ្ទះថា
August 22, 2020 - ព័ត៌មានជាតិ
យោងតាមការបង្ហោះឲ្យដឹងរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា នៅថ្ងៃទី ២២ នេះ លោកបានដឹកនាំអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពទំនិញ និងដកហូតបានបង្គាមានសារធាតុគីមី រហូតដល់ទៅជិត ១០០គីឡូក្រាម ហើយលោកបានដុតបំផ្លាញចោល ដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។ ឯកឧត្តមបានសរសេររៀបរាប់ថា៖ “សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍គឺជារឿងសំខាន់បំផុត ដែលក្នុងនាមអាជ្ញាធរត្រូវតែគិតគូរ និងយកចិត្តទុកដាក់! ខេត្តកែប, ព្រឹកថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ខ្ញុំបានដឹកនាំអាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញចុះត្រួតពិនិត្យគុណភាពទំនិញ នៅទីតាំងផ្សារក្តាម
August 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ខណៈពេលរថយន្តដឹកដីខ្សាច់មួយគ្រឿង ម៉ាក NISSAN DIESEL ចង្កូតស្ដាំ PP-0522 បើកថយចូលចាក់ខ្សាច់នៅចំណុចស្ដានីយ៍ប្រេងឥន្ទនៈសូគីម៉ិចមួយកន្លែង ក៏រអិលបាស់កង់មុខហោះឡើងលើតែម្ដង ប៉ុន្តែពិតជាសំណាងល្អ មិនបណ្តាលអោយនរណាម្នាក់រងរបួសនោះទេ គ្រាន់តែបង្កការកកស្ទះចរាចរណ៍ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ចាក់អង្រែក្រោម និងកម្លាំងនគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យមើល និងជួយសម្រួលចរាចរណ៍ផងដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩:០៥នាទីព្រឹក ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ នៅនៅមុខស្ថានីយប្រេងឥន្ធនៈសូគីម៉ិច (មុខផ្សារក្រមួន) ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា
August 22, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ វេលាម៉ោង ១០:៥៤ នាទី ស្ថិតនៅក្រុម១១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យមួយបានកើតឡើងភ្លើងឆេះផ្ទះប្រជាពលរដ្ឋមានទំហំទទឹងប្រវែង ៦x៩ម៉ែត្រ សាងសងពីឈើ ប្រកស័ង្កសី ជញ្ជាំងបាំងដោយក្តារ បាតក្រោមចាក់សាប ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋឈ្មោះ ងូវ មុំ ភេទ ស្រី អាយុ ៦៨ ឆ្នាំ មានទីលំនៅក្រុម៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ បង្កដោយឈ្មោះ អ៉ិន រ័ត្នធា ភេទ ប្រុស អាយុ ៣៥
August 22, 2020 - សិល្បៈ
ប្រិយមិត្តប្រាកដជាស្គាល់តារាចម្រៀងល្បីឈ្មោះនិងជាតារាពហុជំនាញគឺអ្នកនាង ខាត់ សុឃីម ដែលថ្មីៗនេះប្អូនស្រីបង្កើត ខាត់ ស្រីវង បានរៀបរាប់រឿងក្នុងចិត្តរបស់ខ្លួនទៅកាន់បងស្រី ដោយនិយាយពីទឹកចិត្តបងស្រីមើលថែអប់រំប្អូនៗ ហើយចាត់ទុកជាម្តាយទីពីររបស់ខ្លួន។ ដោយប្អូនស្រី ខាត ស្រីវង បានសរសេររៀបរាប់ថា៖ “មួយជីវិតរបស់ខ្ញុំមនុស្សដែលខ្ញុំស្រលាញ់បន្ទាប់ពីឳពុកម្ដាយរបស់ខ្ញុំគឺបងស្រី ថ្វីថ្បិតតែមិនបានកើតមកជាកូនគាត់តែខ្ញុំចាត់ទុកគាត់គឺជាម្ដាយទីពីរបស់ខ្ញុំ បងស្រីតែងតែមើលថែប្អូនៗទាំង៨ អប់រំបងប្អូនអោយចេះមើលថែគ្នាស្រលាញ់គ្នា បងស្រីខំណាស់មិនដែលមានពេលសម្រាកខំប្រឹងតស៊ូដើម្បីជាបង្គោលដ៏រឹងមាំនិងធ្វើជាគំរូដ៏ល្អដល់ប្អូនអោយមានកាតស៊ូនៅក្នុងជីវិត ប្អូនពិតជាមានសំណាងណាស់ដែលបានកើតមករួមផ្ទៃជាមួយបង ពាក្យមួយឃ្លាដែលបងតែងតែប្រាប់ប្អូននៅពេលដែលប្អូនធ្វើខុសគឺ (មនុស្សដែលមិនធ្លាប់ធ្វើខុសសោះ គឺជាមនុស្សដែលមិនដែលសាកអ្វីដែលថ្មី) ខាត់សុឃីមគឺនៅតែជាខាត់សុឃីម ស្នាមញញឹមនៅតែបន្ត សម្ដីពិតចេញពីបេះដូង ខាត់ស្រីវង៕”
August 22, 2020 - ព័ត៌មានជាតិ
កំពង់ស្ពឺ៖ កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០ បានឃាត់ខ្លួនវរៈសេនីយ៍ត្រី កង ភារី ហៅអាខ្មៅ អធិការរងនគរបាល ស្រុក សំរោងទង នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពីបទបាញ់បោះសេរី ចំនួន ២ ថ្ងៃ ជាប់គ្នា គឺ ថ្ងៃទី ១៨ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០។ លោកឧត្ដមសេនីយ៍ទោ សម សាមួន
August 22, 2020 - ទេសចរណ៍
មួយរយៈចុងក្រោយនេះយើងសង្កេតឃើញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចែកចាយយ៉ាងច្រើន ពីរមណីយដ្ឋានធម្មជាតិមួយ ដែលមានឈ្មោះថា “ខ្នងផ្សារ”។ រមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ គឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅទីនោះមានទេសភាពយ៉ាងស្រស់ស្អាតដូចរូបគំនូរ និងមានអាកាសធាតុត្រជាក់ ធ្វើឲ្យមនុស្សជាច្រើនប្រាថ្នាចង់ទៅលេងកំសាន្តនៅទីនោះ។ ថ្មីៗនេះមានបងប្រុសម្នាក់ដែលមានឈ្មោះហ្វេសបុក Sren Lee បានធ្វើការសំណូមពរឲ្យឈប់ចាំងដើមស្រល់យកទៅបង្កាត់ភ្លើង ដោយគាត់បានលើកឡើងថា៖ សូមបងប្អូនប្រជាសហគមន៍ដែលឡើងទៅលេងរឺនាំភ្ញៀវឡើងខ្នងផ្សារ សូមឈប់ចាំងដើមស្រល់យកទៅបង្កាត់ភ្លើងទៀតទៅ ចាំងយូរៗធ្វើឲ្យដើមស្រល់ងាប់ ខ្យល់បក់មករលំគ្រោះថ្នាក់ដល់បងប្អូនផ្ទាល់ក៏ដូចជាភ្ញៀវដែលទៅលេងទីនោះ។ គួរយកពោះវៀនម៉ូតូចាស់ៗទៅបង្កាត់ភ្លើងជំនួសវិញ ដើម្បីអភិរក្សដើមស្រល់នៅតំបន់ដ៏ស្រស់ស្អាតនេះ ព្រោះថាដើមស្រល់ទម្រាំតែដុះធំមួយៗមិនតិចឆ្នាំទេ ខ្លះឈានដល់ជាង១០០ឆ្នាំ ២០០ឆ្នាំក៏មាន៕
August 22, 2020 - PR
តើលោកអ្នកត្រឡប់មកពីដើរលេងតាមបណ្តាខេត្តហើយឬនៅ? លោកអ្នកប្រហែលជាមានការនឿយហត់ចំពោះការធ្វើដំណើរ និងចង់ពិសាម្ហូបឆ្ងាញ់ៗ ប៉ុន្តែខ្ជិលធ្វើដំណើរមកក្រៅហើយចង់សម្រាកអោយបានច្រើន។ បើដូច្នេះ លោកអ្នកគ្រាន់តែធ្វើការកុម្ម៉ង់ម្ហូបតាមសេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេ អាហារនឹងត្រូវបានដឹកដល់ផ្ទះរបស់លោកអ្នកភ្លាមៗ។ កាន់តែពិសេសនោះ ផាកកាហ្វេមានកម្មវិធីប្រូម៉ូសិនពិសេស គឺបញ្ចុះតម្លៃ 20%ភ្លាមៗលើមុខម្ហូបក្នុងមីនុយចំពោះការបញ្ជាទិញតាមសេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេ ចាប់ពីថ្ងៃទី15 រហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ2020នេះផងដែរ។ ដើម្បីបញ្ជាទិញតាមសេវាដឹកជូនដល់ទីកន្លែង សូមទូរស័ព្ទទៅលេខ 023 990 990 ហើយនេះគឺជាតំណភ្ជាប់ទៅកាន់សៀវភៅមីនុយរបស់ផាកកាហ្វេ bit.ly/32UmZ7M ។ ពិសាអាហារឆ្ងាញ់ អាហារមានសុវត្ថិភាពនិងគិតគូរពីសុខភាព បញ្ចុះតម្លៃពិសេស ដឹកជូនត្រឹម 30នាទីដល់មុខផ្ទះ តើលោកអ្នកនៅចាំអ្វីទៀត? សូមទូរស័ព្ទកុម្ម៉ង់ឥឡូវនេះ!
August 22, 2020 - ព័ត៌មានជាតិ
បន្ទាយមានជ័យ ៖ ក្រុមការងារចម្រុះ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ, លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត, លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត, លោក ហ៊ី សាវុន មន្ត្រីធនធានទឹកនិងឧតុនិយមខេត្ត, លោក យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ រួមទាំងអាជ្ញាធរមូលដ្ឋាន សង្កាត់ទឹកថ្លា និងមេភូមិទឹកថ្លា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានចុះពិនិត្យជាក់ស្តែង ឃើញថា លោក
August 22, 2020 - ព័ត៌មានជាតិ
យោងតាមផេករដ្ឋបាលស្រុកក្រូចឆ្មារ បានឲ្យដឹងថា៖ យើងខ្ញុំសូមថ្លែងអំណរគុណដល់លោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ បច្ចុប្បន្ននៅភ្នំពេញ ដែលមានស្រុកកំណើតនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដែលបានចំណាយថវិកា ១លានរៀល ដើម្បីទិញត្រីគល់រាំងទម្ងន់ ៥៤គីឡូក្រាម បានលែងនៅក្នុងទន្លេមេគង្គវិញ។ ត្រីគល់រាំង ១ក្បាលនេះ នឹងបង្កើតបានត្រី ជាង ១លានក្បាលជារៀងរាល់ឆ្នាំ។ ដូច្នេះ ការចំណាយថវិកា១លានរៀល នឹងកើនថវិកា ១លានរៀល រាប់លានដង តទៅ។ សូមជូនពរឱ្យលោក ខៃ សាខាវ និងលោកស្រី គឹម ស៊ឹមអីវ ព្រមទាំងក្រុមគ្រួសារទាំងអស់
August 22, 2020









